លោក សុខ ចាន់៖ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុជាយន្តការដោះស្រាយវិវាទដោយតម្លាភាព
newsare.net
ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបានការហៅចូលនូវបណ្តឹងពលោក សុខ ចាន់៖ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុជាយន្តការដោះស្រាយវិវាទដោយតម្លាភាព
ក្នុងរយៈពេល៩ខែឆ្នាំ២០២៥ មជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុទទួលបានការហៅចូលនូវបណ្តឹងពីអតិថិជនប្រើប្រាស់សេវាហិរញ្ញវត្ថុសរុបចំនួនជាង១ ៩០០ករណី ដោយក្នុងនោះមាន៣៨៨ករណីជាបណ្តឹងតវ៉ា និងជាង១ ៥០០ករណី គឺជាការសាកសួរអំពីកង្វល់នានាពាក់ព័ន្ធនឹងសេវាហិរញ្ញវត្ថុ។ នេះបើតាមការបញ្ជាក់ពី លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដោយបានបន្ថែមថា បណ្តឹងតវ៉ាចំនួន៨០%នៃបណ្តឹងតវ៉ាសរុប បានដោះស្រាយបញ្ចប់ត្រឹមរយៈពេល១ខែ។ តាមលោក សុខ ចាន់ បច្ចុប្បន្នសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតមជ្ឈមណ្ឌលអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ដើម្បីចូលរួមចំណែកដោះស្រាយ និងផ្សះផ្សានូវបណ្តឹងតវ៉ារបស់អតិថិជនជាអ្នកប្រើសេវាហិរញ្ញវត្ថុ ខណៈមជ្ឈមណ្ឌលដែលទើបបង្កើតឡើងនេះ ក៏នឹងជួយកសាងទំនុកចិត្តដល់អតិថិជនផងដែរ។ Read more














