Cambodia



UK teacher ‘likened to terrorist’ for showing students Trump videos – Telegraph

A UK teacher has reportedly been accused of radicalizing his students and forced to resign for showing videos of US President Donald Trump Read Full Article at RT.com

ស៊ីរី៖ សហគមន៍ជនជាតិភាគតិច Alaouite ចេញធ្វើបាតុកម្ម ទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់

សហគមន៍ជនជាតិភាគតិច Alaouite រាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅតាម

ស៊ីរី៖ សហគមន៍ជនជាតិភាគតិច Alaouite ចេញធ្វើបាតុកម្ម ទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់

សហគមន៍ជនជាតិភាគតិច Alaouite រាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅតាមបណ្តាទីក្រុងធំៗ ក្នុងប្រទេសស៊ីរី។ ការប្រមូលផ្តុំគ្នាតវ៉ា គឺដើម្បីទាមទារឲ្យបញ្ឈប់ការកាប់សម្លាប់ និងបញ្ឈប់អំពើហិង្សាមកលើសហគមន៍របស់ខ្លួន។ មេដឹកនាំសហគមន៍ Alaouite នៅស៊ីរី និងនៅក្រៅប្រទេសក៏បានទាមទារបំបែកទឹកដី។

កំពូលតារាភាពយន្តបារាំង លោកស្រី ប៊្រីហ្ស៊ីត បារដូត៍ ស្លាប់ក្នុងជន្មាយុ​៩១ឆ្នាំ

លោកស្រី ប្រ៊ីហ្ស៊ីត បារដូត៍ (Brigitte Bardot) កំពូលតារាភាពយន្តបារាំង កាលពីសម័យទសវត្សរ៍​ឆ្នាំ ៥០-៦០ បានស

កំពូលតារាភាពយន្តបារាំង លោកស្រី ប៊្រីហ្ស៊ីត បារដូត៍ ស្លាប់ក្នុងជន្មាយុ​៩១ឆ្នាំ

លោកស្រី ប្រ៊ីហ្ស៊ីត បារដូត៍ (Brigitte Bardot) កំពូលតារាភាពយន្តបារាំង កាលពីសម័យទសវត្សរ៍​ឆ្នាំ ៥០-៦០ បានស្លាប់​កាលពី​ថ្ងៃទី​២៨ធ្នូ ក្នុងជន្មាយុ​៩១ឆ្នាំ​។ លោកស្រី​ប្រ៊ីហ្ស៊ីត បារដូត៍ មានកេរ្តិ៍​ឈ្មោះរន្ទឺពេញពិភពលោក គឺ​ជានិម្មិតរូបនៃនារី​សម័យទំនើប មានសម្រស់ស្រស់សោភា និងជាស្ត្រី​ ពោរពេញដោយ​សេរីភាព​។ មិនត្រឹមតែប៉ុណ្ណោះ លោក​ស្រី​ក៏បាន​បូជាកម្លាំងកាយ​ចិត្ត និង​ថវិកា​ ដើម្បី​លើកកំពស់ការគោរពជីវិត​សត្វ​ថែមទៀតផង​។

សហគមន៍អន្តរជាតិចេញមុខគាំទ្របទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

បណ្តាប្រទេសធំៗ តួយ៉ាង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និងអង្គការសហប្

សហគមន៍អន្តរជាតិចេញមុខគាំទ្របទឈប់បាញ់ជាថ្មីរវាងកម្ពុជា-ថៃ

បណ្តាប្រទេសធំៗ តួយ៉ាង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស អូស្ត្រាលី ចិន ជប៉ុន និងអង្គការសហប្រជាជាតិជាដើម បានចេញមុខមកគាំទ្រចំពោះការអនុវត្តបទឈប់បាញ់ឡើងវិញរវាងកម្ពុជា-ថៃ។ សេចក្តីថ្លែងការណ៍របស់សហគមន៍អន្តរជាតិ បានធ្លាក់មកជាហូរហែ នៅក្រោយពេលដែលកម្ពុជានិងថៃ បានយល់ព្រមអនុវត្តបទឈប់បាញ់ឡើងវិញចាប់ពីម៉ោង១២រសៀលថ្ងៃសៅរ៍ទី២៧ខែធ្នូឆ្នាំ២០២៥។

កម្ពុជាសង្ឃឹម​មានសន្តិភាព​យូរ​អង្វែង​ក្រោមការ​គាំទ្ររបស់​ចិន​ចំពោះបទឈប់បាញ់

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅប្រទេសចិន​ លោក ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្

កម្ពុជាសង្ឃឹម​មានសន្តិភាព​យូរ​អង្វែង​ក្រោមការ​គាំទ្ររបស់​ចិន​ចំពោះបទឈប់បាញ់

ក្នុង​ជំនួប​ដែល​ធ្វើ​ឡើង​នៅប្រទេសចិន​ លោក ប្រាក់​ សុខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​បាន​វាយ​តម្លៃខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា​ និង​ចិន​ ដែល​ជា​មិត្ត​ដែក​ថែប​នឹង​គ្នា។​ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះនៅ​ថ្ងៃទី​២៨​ធ្នូនេះ​។​ តាម​​ក្រសួង​ការ​បរទេស​កម្ពុជាលោក ប្រាក់​ សុខុន ចាត់ទុកថាការ​ជួយ​សម្រប​សម្រួល​របស់រដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​ក្នុងជម្លោះ​ព្រំ​ដែន​ខ្មែរ-ថៃ ​ ​អាចនឹង​​ជួយ​​រក្សា​សន្តិ​ភាពឱ្យបានស្ថិតនៅ​​យូ​រ​អង្វែង។ សន្តិភាពដែលបានកើតឡើងតាមព្រំដែនខ្មែរ-ថៃ បន្ទាប់ពីការប្រកាសបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ។​ 

ក្រសួងការពារជាតិ៖ ស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជានៅបន្តប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងក្នុងសន្និសីទព័ត៌មានរបស់រដ្ឋាភ

ក្រសួងការពារជាតិ៖ ស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ តែកងទ័ពកម្ពុជានៅបន្តប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងក្នុងសន្និសីទព័ត៌មានរបស់រដ្ឋាភិបាលនៅព្រឹកថ្ងៃអាទិត្យទី២៨ធ្នូនេះថា ស្ថានការណ៍នៅតាមព្រំដែនកម្ពុជា និងថៃ មានភាពស្ងប់ស្ងាត់ ក្រោយភាគីកម្ពុជា និងថៃបានប្រកាសបទឈប់បាញ់សាជាថី្ម។ បទឈប់បាញ់ដែលបានចូលជាធរមាននៅវេលាម៉ោង១២ថ្ងៃត្រង់កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ តែទោះជាយ៉ាងណា លោកស្រី ម៉ាលី សុជាតា បានលើកឡើងថា កងទ័ពកម្ពុជានៅតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៕

លោកហ្សេឡេនស្គី ទៅជួបលោក ត្រាំ ដើម្បីនិយាយពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវជួបលោកដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី២៨

លោកហ្សេឡេនស្គី ទៅជួបលោក ត្រាំ ដើម្បីនិយាយពីកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ត្រូវជួបលោកដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី២៨ ធ្នូ នៅរដ្ឋផ្លរីដា សហរដ្ឋអាមរិក។ នៅក្នុងជំនួបលើកនេះ លោកហេ្សឡេនស្គីនឹងព្យាយាមបញ្ចុះបញ្ចូលលោកត្រាំ ឲ្យយល់ព្រមលើសេចក្តីព្រាងថ្មីនៃផែនការសន្តិភាព ដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមជាមួយរស្ស៊ី មុនជំនួបជាមួយចៅហ្វាយសេតវិមានអាមេរិក ប្រមុខដឹកនាំអ៊ុយក្រែនបានជជែកពិភាក្សាជាមួយនឹងសម្ព័ន្ធមិត្តអឺរ៉ុប និងបានជួបនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី នៅកាណាដា។

ភូមា​ចាប់ផ្តើម​បោះឆ្នោត​រយៈពេលមួយខែ បើទោះបី​សហគមន៍អន្តរជាតិរិះគន់ ថាគ្មានភាពសេរីនិងយុត្តិធម៌

នៅភូមា ដំណើរការបោះឆ្នោត​រយៈពេល៣០ថ្ងៃ បានចាប់ផ្តើមហើយ​នៅថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​​។ មេដឹកនាំ

ភូមា​ចាប់ផ្តើម​បោះឆ្នោត​រយៈពេលមួយខែ បើទោះបី​សហគមន៍អន្តរជាតិរិះគន់ ថាគ្មានភាពសេរីនិងយុត្តិធម៌

នៅភូមា ដំណើរការបោះឆ្នោត​រយៈពេល៣០ថ្ងៃ បានចាប់ផ្តើមហើយ​នៅថ្ងៃអាទិត្យ​ ទី​២៨ធ្នូ​​។ មេដឹកនាំរបបសឹកភូមា លោក មីន អ៊ុងឡាំង បានអះអាងថា ការបោះឆ្នោតនេះ គឺជាការអនុវត្តលទ្ធិប្រជាធិបតេយ្យ​។ តែយ៉ាងណាក៏ដោយ អ្នកសង្កេតការណ៍អន្តរជាតិនានា បាន​រិះគន់ថា​ ការបោះឆ្នោតរៀបចំដោយរបបសឹកនេះ មិនមានភាពសេរីនិងយុត្តិធម៌ទេ​ ព្រោះពោរពេញទៅដោយ​ការគំរាម​កំហែង សង្រ្គាម​ស៊ីវីលនៅតែបន្ត ហើយ​គណបក្ស​ប្រឆាំងធំៗ ក៏ត្រូវគេ​​រំលាយ​ចោល​ មិន​ឲ្យចូលរួម​ក្នុង​ការបោះឆ្នោត​។

ឆ្នាំ​២០២៥ គ្រោះមហន្តរាយធម្មជាតិចំនួន​១០ ​បានបំផ្លិច​​បំផ្លាញ ​គិតជាទឹកប្រាក់​១២០ពាន់លានដុល្លារ

គ្រោះមហន្តរាយធម្មជាតិ​បង្កឡើងដោយ​វិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ​២០២៥កន្លងមកនេះ មាន​កម្រិ

ឆ្នាំ​២០២៥ គ្រោះមហន្តរាយធម្មជាតិចំនួន​១០ ​បានបំផ្លិច​​បំផ្លាញ ​គិតជាទឹកប្រាក់​១២០ពាន់លានដុល្លារ

គ្រោះមហន្តរាយធម្មជាតិ​បង្កឡើងដោយ​វិបត្តិអាកាសធាតុ នៅក្នុងឆ្នាំ​២០២៥កន្លងមកនេះ មាន​កម្រិតធ្ងន់ធ្ងរកាចសាហាវខ្លាំងណាស់។ គ្រោះមហន្តរាយ​ធម្មជាតិដ៏ធ្ងន់ធ្ងរ ចំនួន​យ៉ាងហោច១០ករណីនៅទូទាំងពិភពលោក​ បានបង្កការបំផ្លិចបំផ្លាញ គិត​ជាទឹកប្រាក់​ប្រមាណ​១២០ពាន់លានដុល្លារ​។ នេះបើផ្អែកតាម​របាយការណ៍ថ្មីមួយរបស់អង្គការ Christian Aid ចេញផ្សាយថ្ងៃទី​២៧ធ្នូម្សិលមិញ​។​ វាគឺជាទំហំប៉ាន់ស្មាន ដែល​បាន​អាចទាបជាងការពិតជាក់ស្តែងផង​។​

កូរ៉េខាងជើងគ្រោងបង្កើនការផលិតមីស៊ីល និងសាងសង់រោងចក្រផលិតអាវុធបន្ថែម នៅឆ្នាំ២០២៦

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យពង្រីកសមត្ថភាពផលិតកម្មគ្រាប់មីស៊ីល នៅឆ

កូរ៉េខាងជើងគ្រោងបង្កើនការផលិតមីស៊ីល និងសាងសង់រោងចក្រផលិតអាវុធបន្ថែម នៅឆ្នាំ២០២៦

ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យពង្រីកសមត្ថភាពផលិតកម្មគ្រាប់មីស៊ីល នៅឆ្នាំ២០២៦ ខាងមុខ ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន។ នៅក្នុងសប្តាហ៍នេះ របបក្រុងព្យុងយ៉ាងក៏បានអួតសម្ញែងការដ្ឋានសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែរ។

អ៊ីស្រាអែល ប្រកាសទទួលស្គាល់ដែនដី សូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ

អ៊ីស្រាអែលបានប្រកាសជាផ្លូវការ​ នៅថ្ងៃសៅរ៍ទី​២៧ធ្នូ ទទួលស្គាល់ដែនដី​សូម៉ាលីលែនដ៍ ជារដ្ឋឯក

អ៊ីស្រាអែល ប្រកាសទទួលស្គាល់ដែនដី សូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ

អ៊ីស្រាអែលបានប្រកាសជាផ្លូវការ​ នៅថ្ងៃសៅរ៍ទី​២៧ធ្នូ ទទួលស្គាល់ដែនដី​សូម៉ាលីលែនដ៍ ជារដ្ឋឯករាជ្យ​។ ការប្រកាស​ដែលបានបង្ក​ឲ្យ​មាន​ការតវ៉ាប្រឆាំងយ៉ាងខ្លាំង ពីសំណាក់រដ្ឋាភិបាល​ប្រទេសសូម៉ាលី ដែលបានចាត់ទុកថា នេះជាទង្វើ​វាយ​ប្រហារមក​លើអធិបតេយ្យ​ភាពរបស់​សូម៉ាលី​។ តើមានហេតុផលអ្វីខ្លះ​​ នៅពីក្រោយ​ការទទួលស្គាល់របស់អ៊ីស្រាអែល ចំពោះ​ដែនដី​សូម៉ាលីលែនដ៍​នេះ​?

លទ្ធ​ផល​កិច្ច​ប្រជុំ​ GBC៖​ កម្ពុជា​-ថៃ​ឯក​ភាព​គ្នា​លើ​បទ​ឈប់​បាញ់ ៧២​ម៉ោង​ ​ចាប់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៧​ធ្នូ

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ

លទ្ធ​ផល​កិច្ច​ប្រជុំ​ GBC៖​ កម្ពុជា​-ថៃ​ឯក​ភាព​គ្នា​លើ​បទ​ឈប់​បាញ់ ៧២​ម៉ោង​ ​ចាប់​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៧​ធ្នូ

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាន​បញ្ចប់​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ឆ្នាំ២០២៥​នេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចាន់ថាបុរី ប្រទេសថៃ។​ នេះបើ​តាម​ក្រសួងការពារជាតិ​ ដោយបានបន្ថែមថា​ ជា​លទ្ធ​ផល ភាគីកម្ពុជា​ និងថៃ​បាន​​ឯក​ភាព​គ្នា​លើ​បទ​ឈប់​បាញ់បន្ទាន់​ចាប់​ពីម៉ោង​ ១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៧​ធ្នូនេះ។ ​បទ​ឈប់​បាញ់​ដែលជាសាកល្បង​រយៈ​ពេល​ ៧២​ម៉ោង​។​ 

ថៃបន្តទម្លាក់គ្រាប់លើកម្ពុជា ខណៈរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរជួបពិភាក្សាគ្នានៅថ្ងៃនេះ

នៅព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូនេះ ​យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​F-16​ ទម្លាក់​គ្រាប

ថៃបន្តទម្លាក់គ្រាប់លើកម្ពុជា ខណៈរដ្ឋមន្ត្រីការពារជាតិប្រទេសទាំងពីរជួបពិភាក្សាគ្នានៅថ្ងៃនេះ

នៅព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូនេះ ​យោធា​ថៃ​បាន​ប្រើ​ប្រាស់​យន្ត​ហោះ ​F-16​ ទម្លាក់​គ្រាប់​បែក​ចំនួន​ ១៦​គ្រាប់​ ចូល​ទី​តាំង​ប្រជា​ជន​ស៊ីវិល​កម្ពុជា ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​ សកម្មភាព​របស់​ពួក​យោធា​ថៃ​បែប​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​ថៃ ​សម្រេច​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ​មក​កម្ពុជា​ នៅថ្ងៃ​សៅរ៍​នេះ​ ដើម្បី​ចរចា​ឲ្យ​មាន​បទ​ឈប់​បាញ់​ ក្រោយ​ការ​វាយ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ជាង​២​សប្តាហ៍​។

អាជ្ញាធរមីនដាក់គោលការណ៍ណែនាំ៨ចំណុច ដើម្បីធានាសុវត្ថិភាពចំពោះប្រតិបត្តិការបោសសម្អាតមីន

អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានដាក់ចេញនូវសេចក្តីណែនាំ៨ចំណុច ក្នុងការពង្

អាជ្ញាធរមីនដាក់គោលការណ៍ណែនាំ៨ចំណុច ដើម្បីធានាសុវត្ថិភាពចំពោះប្រតិបត្តិការបោសសម្អាតមីន

អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានដាក់ចេញនូវសេចក្តីណែនាំ៨ចំណុច ក្នុងការពង្រឹងវិធានការសុវត្ថិភាពចំពោះប្រតិបត្តិការសកម្មភាពបោសសម្អាតមីន និងការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេលមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ វិធានការណែនាំរបស់អាជ្ញាធរមីន ធ្វើឡើងដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុដល់បុគ្គលិកដែលកំពុងបម្រើការក្នុងវិស័យសកម្មភាពបោសសម្អាតមីន ពិសេសប្រជាពលរដ្ឋភៀសសឹក។

ចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាជម្លោះកម្ពុជា-ថៃ

ប្រទេសមហាយក្សចិនបានប្រកាសពីការរៀបចំខ្លួនធ្វើជាម្ចាស់​ផ្ទះសម្រាប់​កិច្ច​សន្ទនា ស្តីពីស្ថ

ចិននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាជម្លោះកម្ពុជា-ថៃ

ប្រទេសមហាយក្សចិនបានប្រកាសពីការរៀបចំខ្លួនធ្វើជាម្ចាស់​ផ្ទះសម្រាប់​កិច្ច​សន្ទនា ស្តីពីស្ថានភាពបច្ចុប្បន្ន​រវាង​កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ខែធ្នូ ឆ្នាំ ២០២៥ នៅខេត្ត​យូណាន។ កម្ពុជាបានវាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទីរបស់ទីក្រុងប៉េកាំង ​ក្នុងការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំ​ត្រីភាគីនេះ និងចាត់ទុកថា ​នេះជាកិច្ចខិតខំ​ប្រឹង​ប្រែង​របស់​ចិន ចំពោះ​សន្តិភាព និងស្ថិរភាពតំបន់។

ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន ២០ ដែលពាក់ព័ន្ធក្នុងការលក់អាវុធឱ្យតៃវ៉ាន់

ចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន២០ ដែលផលិតសព្វាវុធលក់ឲ្យតៃវ៉ាន់។ ការដាក់

ចិនដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន ២០ ដែលពាក់ព័ន្ធក្នុងការលក់អាវុធឱ្យតៃវ៉ាន់

ចិនបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនអាមេរិកចំនួន២០ ដែលផលិតសព្វាវុធលក់ឲ្យតៃវ៉ាន់។ ការដាក់ទណ្ឌកម្មនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនបានប្រកាសចុះកិច្ចព្រមព្រៀងលក់អាវុធរវាងក្រុមហ៊ុនអាមេរិក និងរដ្ឋាភិបាលតៃវ៉ាន់ កាលពីសប្តាហ៍មុន ក្នុងទំហំទឹកប្រាក់ជាង ១ម៉ឺន១ពាន់លានដុល្លារ។

1MDB៖អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីណាជីប រ៉ាហ្សាក់ ជាប់​ទោស​ពីបទរំលោភ​​អំណាច​និង​លាងលុយកខ្វក់

តុលាការ​ម៉ាឡេស៊ី បាន​ប្រកាស​នៅថ្ងៃសុក្រទី​២៦​ធ្នូ​២០២៥​នេះ ថា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡ

1MDB៖អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីណាជីប រ៉ាហ្សាក់ ជាប់​ទោស​ពីបទរំលោភ​​អំណាច​និង​លាងលុយកខ្វក់

តុលាការ​ម៉ាឡេស៊ី បាន​ប្រកាស​នៅថ្ងៃសុក្រទី​២៦​ធ្នូ​២០២៥​នេះ ថា​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ពី​ឆ្នាំ​២០០៩-២០១៨ លោក ណាជីប រ៉ាហ្សាក់​ ពិត​ជា​បាន​ប្រព្រឹត្ត​កំហុស មាន​ទោស​ពី​បទ​រំលោភ​​អំណាច​និង​លាង​លុយ។ ​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ក្នុង​សំណុំ​រឿង​ពុករលួយ1MDBនេះ​ស្រាប់ ​លោក ណាជីប រ៉ាហ្សាក់​ ទំនង​បន្ត​រស់​ក្រោយ​ចម្រឹង​ដែក​ជាច្រើន​​ឆ្នាំ​ទៀត។

ថៃសម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិទៅកម្ពុជាដើម្បីចរចារកបទឈប់បាញ់

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ឲ្យទៅកម្ពុជា នៅថ្ងៃសៅរ៍ ទី២

ថៃសម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិទៅកម្ពុជាដើម្បីចរចារកបទឈប់បាញ់

ក្រុមប្រឹក្សាសន្តិសុខជាតិថៃ សម្រេចបញ្ជូនរដ្ឋមន្ត្រីការពារជាតិ ឲ្យទៅកម្ពុជា នៅថ្ងៃសៅរ៍ ទី២៧ ធ្នូ ដើម្បីចរចាស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់។ នេះតាមសម្តីរបស់នាយករដ្ឋមន្ត្រីថៃលាលែងពីតំណែង លោក អនុធិន ឆានវីរ៉ៈគូន ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រុងបាងកក ក្នុងថ្ងៃសុក្រ ទី២៦ ធ្នូ។

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍«Trip.com»ផ្អាកប្រតិបត្តិការមួយរយៈនៅកម្ពុជាដោយសារសង្រ្គាម

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយ «Trip.com» បានសម្រេចផ្អាកសេវាកម្មរបស់ខ្លួនជាមួយប្រទេសកម្

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍«Trip.com»ផ្អាកប្រតិបត្តិការមួយរយៈនៅកម្ពុជាដោយសារសង្រ្គាម

ក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំមួយ «Trip.com» បានសម្រេចផ្អាកសេវាកម្មរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដោយយោងទៅលើហេតុផលនៃការផ្ទុះសង្គ្រាមព្រំដែនជាថ្មីរវាងកម្ពុជា និងថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥។ អ្នកធ្វើការក្នុងវិស័យទេសចរណ៍បានបង្ហាញក្តីបារម្ភចំពោះការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនកក់សេវាកម្មទេសចរណ៍«Trip.com» ដែលអាចប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

អាមេរិកវាយប្រហារប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប្រទេសនីហ្សេរីយ៉ា

ក្នុងថ្ងៃណូអែល ទី២៥ ធ្នូ ដែលជាពិធីបុណ្យដ៏សំខាន់ក្នុងគ្រិស្តសាសនា សហរដ្ឋអាមេរិក​បានបើកប្រត

អាមេរិកវាយប្រហារប្រឆាំងពួកជីហាតអង្គការរដ្ឋអ៊ីស្លាមនៅប្រទេសនីហ្សេរីយ៉ា

ក្នុងថ្ងៃណូអែល ទី២៥ ធ្នូ ដែលជាពិធីបុណ្យដ៏សំខាន់ក្នុងគ្រិស្តសាសនា សហរដ្ឋអាមេរិក​បានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាសប្រឆាំងពួកភេរវជនជីហាតអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា មូលហេតុនៃការវាយប្រហារដោយសារ​តែពួកប្រដាប់អាវុធជីហាតទាំងនោះបានសម្លាប់ប្រជាជនអ្នកកាន់សាសនាគ្រិស្តអស់ច្រើននាក់ និងយ៉ាងសាហាវព្រៃផ្សៃ។

រដ្ឋាភិបាលកម្ពុជាគ្រោងចាយប្រាក់ជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦

រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រាក់ចំនួន ៣៨ ៤៥៣ប៊ីលានរៀល ឬស្មើនឹងជាង ៩ពាន់លានដុល្លារសម្រាប់ឆ្

រដ្ឋាភិបាលកម្ពុជាគ្រោងចាយប្រាក់ជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦

រដ្ឋាភិបាលកម្ពុជានឹងចំណាយប្រាក់ចំនួន ៣៨ ៤៥៣ប៊ីលានរៀល ឬស្មើនឹងជាង ៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៦ខាងមុខ។ នេះបើតាមសារាចរស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុនៅថ្ងៃពុធទី ២៤ខែធ្នូ ឆ្នាំ២០២៥ និងដែលទើបប្រកាសឲ្យមានការផ្សព្វផ្សាយនៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ។

លោក ហ៊ុន ម៉ាណែត​ ប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូ

លោក ហ៊ុន ម៉ាណែត​ ប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែរក្សាជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅយប់ថ្ងៃទី២៥​ ខែធ្នូ ឆ្នាំ២០២៥ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Robio ស្តីអំពីស្ថានការណ៍វិវត្តន៍នៃជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងជំនួបតាមទូរស័ព្ទនោះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីជំហររបស់កម្ពុជាប្រាប់ប្រមុខការទូតអាមេរិកថា កម្ពុជានៅតែចង់ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ដោយគោរពតាមកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍ ដែលមានស្រាប់កន្លងមក។

ជប៉ុនអនុម័តគម្រោងថវិកាឆ្នាំ២០២៦ ដោយបង្កើនចំណាយខ្លាំងលើវិស័យការពារជាតិ

នៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងថវិកាប្រចាំឆ្នាំថ្មី ២០២៦ ដែលមានទំ

ជប៉ុនអនុម័តគម្រោងថវិកាឆ្នាំ២០២៦ ដោយបង្កើនចំណាយខ្លាំងលើវិស័យការពារជាតិ

នៅថ្ងៃសុក្រ ទី២៦ ធ្នូនេះ រដ្ឋាភិបាលជប៉ុនបានអនុម័តគម្រោងថវិកាប្រចាំឆ្នាំថ្មី ២០២៦ ដែលមានទំហំដល់ទៅ ៦៦៥ពាន់លានអឺរ៉ូ។ គឺជាផែនការហិរញ្ញវត្ថុដ៏ធំជាអតិបរិមាដែលមានទិសដៅបង្កើនការចំណាយខ្លាំងលើវិស័យការពារជាតិ និងសន្តិសុខសង្គម។

កិច្ចប្រជុំGBC ថ្ងៃទី៣៖ កម្ពុជា-ថៃ បន្តពិភាក្សាក្រោមភាពតានតឹង និងពុំទាន់មានលទ្ធផល

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៣ បានបន្តចាប់ផ្តើមន

កិច្ចប្រជុំGBC ថ្ងៃទី៣៖ កម្ពុជា-ថៃ បន្តពិភាក្សាក្រោមភាពតានតឹង និងពុំទាន់មានលទ្ធផល

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)នៅថ្ងៃទី៣ បានបន្តចាប់ផ្តើមនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងផាកកាត ខេត្តចន្ថាបុរី ប្រទេសថៃ។ កាសែតថៃ The Nation បានរាយការណ៍ថា កម្ពុជានៅតែបន្តបដិសេធលក្ខខណ្ឌចំនួន ៣ចំណុចរបស់ភាគីថៃ។ យ៉ាងណាមិញ និងបើតាមក្រសួងការពារជាតិកម្ពុជា កិច្ចប្រជុំថ្ងៃទី៣ គឺកំពុងបន្តកិច្ចពិភាក្សាគ្នា ដើម្បីស្វែងរកនូវដំណោះស្រាយ ក្នុងការស្តារស្ថិរភាព និងប្រក្រតីភាពឡើងវិញរវាងប្រទេសទាំងពីរ។

អាណានិគមកិច្ច​ស៊ីហ្សកដានី៖ អ៊ីស្រាអែល មិន​ខ្វល់​ចំពោះការ​អំពាវនាវ​ពី​អន្តរជាតិ

សហគមន៍​អន្តរជាតិ ១៤ប្រទេស​ ​អំពាវនាវ​ ​អ៊ីស្រាអែល ឲ្យ​បញ្ឈប់​ការ​ពង្រីកដែន​អាណានិគមកិច្ចខ

អាណានិគមកិច្ច​ស៊ីហ្សកដានី៖ អ៊ីស្រាអែល មិន​ខ្វល់​ចំពោះការ​អំពាវនាវ​ពី​អន្តរជាតិ

សហគមន៍​អន្តរជាតិ ១៤ប្រទេស​ ​អំពាវនាវ​ ​អ៊ីស្រាអែល ឲ្យ​បញ្ឈប់​ការ​ពង្រីកដែន​អាណានិគមកិច្ចខុសច្បាប់​ នៅ​តំបន់​ស៊ីហ្សកដានី​ និងថា​​សកម្មភាពអ៊ីស្រាអែល ​បំពាន​ដំណើរការ​សន្តិភាព​។​ ការ​អំពាវនាវនេះ​ធ្វើឡើង បន្ទាប់ពី​រដ្ឋាភិបាលអ៊ីស្រាអែល អនុម័ត​ឲ្យ​សាងសង់និងពង្រីក​ដែនដី ១៩ កន្លែង​នៅ​ស៊ីហ្សកដានី។​​ ក្រៅពី​បដិសេធ​ច្រានចោល អ៊ីស្រាអែល ចាត់ទុកថា ការអំពាវនាវ​​ផ្ទុយ​ពី​សីលធម៌​។​ 

សម្តេច​ប៉ាប ជូន​ពរ​ ឱ្យ​រុស្ស៊ី​និងអ៊ុយក្រែន​មាន​សេចក្តី​ក្លាហានចូល​ចរចា​គ្នា​ដោយ​ផ្ទាល់

ក្នុង​ពិធី​ជូន​ពរ​ថ្ងៃ​ណូអែល ២៥​ធ្នូ ជា​ប្រពៃណី ទៅ​កាន់​ក្រុង​ និងពិភពលោក​ទាំង​មូល សម្តេច

សម្តេច​ប៉ាប ជូន​ពរ​ ឱ្យ​រុស្ស៊ី​និងអ៊ុយក្រែន​មាន​សេចក្តី​ក្លាហានចូល​ចរចា​គ្នា​ដោយ​ផ្ទាល់

ក្នុង​ពិធី​ជូន​ពរ​ថ្ងៃ​ណូអែល ២៥​ធ្នូ ជា​ប្រពៃណី ទៅ​កាន់​ក្រុង​ និងពិភពលោក​ទាំង​មូល សម្តេច​ប៉ាប​ឡេអុង​ទី​១៤ បាន​អំពាវនាវ​ឱ្យ​អ៊ុយក្រែន និង​រុស្ស៊ី​​មាន​សេចក្តី​ក្លាហាន​ចូល​ជជែក​ចរចា​គ្នា​ដោយ​ផ្ទាល់​។ សង្គ្រាម​វាយប្រហារ​គ្នា​ដោយ​ពាក្យ​សំដី ដោយ​អាវុធ​ បាន​បន្សល់​ទុក​តែ​ស្នាម​របួស​សម្រាប់​ក្មេង​ជំនាន់​ក្រោយ គឺ​ជា​ទង្វើ​ដ៏​ល្ងីល្ងើ​បំផុត។ នេះ​ជា​សង្ឃ​ដីកា​របស់​សម្តេច​ប៉ាប​ក្នុង​ថ្ងៃ​បុណ្យ​គ្រីស្មាក់​ដដែល។

WSJ៖ អ្នកធ្វើការក្នុងប្រតិបត្តិការឆបោកនៅកម្ពុជាមិនអាចរត់គេច ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ

កាសែតអាមេរិក The Wall Street Journal នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទទាក់ទងនឹងអ្នកធ្វើ

WSJ៖ អ្នកធ្វើការក្នុងប្រតិបត្តិការឆបោកនៅកម្ពុជាមិនអាចរត់គេច ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ

កាសែតអាមេរិក The Wall Street Journal នៅថ្ងៃអង្គារទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចុះផ្សាយអត្ថបទទាក់ទងនឹងអ្នកធ្វើការក្នុងប្រតិបត្តិការឆបោកអនឡាញនៅតាមព្រំដែនកម្ពុជា ដែលកំពុងប្រឈមបញ្ហាគ្រោះថ្នាក់ដោយសារការទម្លាក់គ្រាប់បែករបស់ទាហានថៃ។ The Wall Street Journal បានឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកធ្វើការផ្នែកសន្តិសុខម្នាក់បានបាត់បង់ជីវិត និងពីរនាក់រងរបួស អំឡុងពេលដែលទាហានថៃទម្លាក់គ្រាប់បែកលើទីតាំងរីសតមួយកន្លែងនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។

លោក ប៉ាន់ខែម ប៊ុនថន៖ ខ្ញុំនឹងមិនលើកលែងចំពោះបុគ្គល ដែលទារលុយជាថ្នូរនាំផ្លូវកាត់គ្រាប់ផ្លោង

នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្

លោក ប៉ាន់ខែម ប៊ុនថន៖ ខ្ញុំនឹងមិនលើកលែងចំពោះបុគ្គល ដែលទារលុយជាថ្នូរនាំផ្លូវកាត់គ្រាប់ផ្លោង

នៅថ្ងៃព្រហស្បតិ៍ទី២៥ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថាលោកបានទទួលដំណឹងថាមានជនឆ្លៀតឱកាសមួយចំនួនបានទារប្រាក់ពីប្រជាពលរដ្ឋខ្មែរ និងជនបរទេស ជាថ្នូរនឹងការជូន ឬនាំផ្លូវចេញពីតំបន់ប៉ោយប៉ែត។ ជាមួយគ្នានេះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានលើកឡើងតាមរយៈខ្សែអាត់សំឡេងដែរ ដោយស្នើឲ្យពលរដ្ឋក្នុងក្រុងប៉ោយប៉ែតរាយការណ៍ជាបន្ទាន់ទៅកាន់លោកដោយផ្ទាល់ ដើម្បីចាត់វិធានការដោយមិនលើកលែង ប្រសិនបើមានករណីនេះ។

សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបន្ថយឥទ្ធិពលសកម្មភាពបុណ្យណូអែលនៅកម្ពុជា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុស

សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានបន្ថយឥទ្ធិពលសកម្មភាពបុណ្យណូអែលនៅកម្ពុជា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ ជាពិធីបុណ្យណូអែល ដែលជាពិធីបុណ្យដ៏ធំមួយរបស់គ្រិស្តសាសនិក។ ខុសប្លែកពីឆ្នាំកន្លងទៅ ការប្រារព្ធបុណ្យណូអែលនៅទីក្រុងភ្នំពេញនៅឆ្នាំនេះ មិនមានសកម្មភាពគួរឲ្យកត់សម្គាល់ទេ ពោលគឺការតុបតែងលម្អ ឬការលក់ដូរវត្ថុអនុស្សាវរីយ៍មានសភាពសោះកក្រោះ។ នេះក៏ដោយសារតែបរិបទនៃសង្រ្គាមព្រំដែនរវាងកម្ពុជា-ថៃ បានរុញច្រានឲ្យពិធីបុណ្យណូអែលត្រូវប្រារព្ធឡើងដោយភាពស្ងប់ស្ងាត់។

ហុងឌូរ៉ាស មានប្រធានាធិបតីថ្មី​ ជាអ្នក​ ត្រាំ និយម

អ្នកនយោបាយ​អភិរក្សស្តាំនិយម​ និងជាអ្នក​​ ត្រាំ និយម កាន់តែរីកដុះដាលច្រើនឡើងៗ នៅ​តំបន់​អាម

ហុងឌូរ៉ាស មានប្រធានាធិបតីថ្មី​ ជាអ្នក​ ត្រាំ និយម

អ្នកនយោបាយ​អភិរក្សស្តាំនិយម​ និងជាអ្នក​​ ត្រាំ និយម កាន់តែរីកដុះដាលច្រើនឡើងៗ នៅ​តំបន់​អាមេរិក​ឡាទីន។ ជាក់ស្តែង ថ្ងៃទី​២៥ ធ្នូ​​ ប្រទេស​ហុងឌូរ៉ាស ទើបតែ​ប្រកាស​ឈ្មោះប្រធានាធិបតី​ថ្មី លោក ណាស្រ៊ី អាសហ្វុរ៉ា (Nasry Asfura) អ្នក​នយោបាយអភិរក្សស្តាំនិយម​ ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​សហរដ្ឋអាមេរិក។ ក្នុងពេល ហុងឌូរ៉ាស​ធ្វើ​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​១​ថ្ងៃ​មុន​បោះឆ្នោត ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់សម្ពាធ​ផង និង​ជំរុញផង ឲ្យ​អ្នក​បោះឆ្នោត ផ្តល់​សន្លឹកឆ្នោត​​គាំទ្រ​បេក្ខជន​ស្តាំនិយម​​ ហើយ​​ជា​អ្នក ​ត្រាំ និយម។​

និរទេស​អស់​១៧​ឆ្នាំ​ មេ​បក្ស​ជាតិ​និយមបង់ក្លាដែស ​ត្រលប់មក​ប្រកួត​យកតំណែង​​​នាយករដ្ឋមន្ត្រី

មាន​ប្រជាប្រិយភាព​ខ្លាំង និង​អាចជាប់​ឆ្នោត​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លាដែស​ លោក Tariqu

និរទេស​អស់​១៧​ឆ្នាំ​ មេ​បក្ស​ជាតិ​និយមបង់ក្លាដែស ​ត្រលប់មក​ប្រកួត​យកតំណែង​​​នាយករដ្ឋមន្ត្រី

មាន​ប្រជាប្រិយភាព​ខ្លាំង និង​អាចជាប់​ឆ្នោត​​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បង់​ក្លាដែស​ លោក Tarique Rahmanបាន​ត្រលប់​ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៥​ធ្នូ​២០២៥​នេះ បន្ទាប់​ពី​និរទេស​ខ្លួន​អស់​រយៈ​ពេល​១៧​ឆ្នាំ។ ជា​ការនិរទេស​ ​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ ពី​សំណាក់​រដ្ឋាភិបាលផ្តាច់ការ​​របស់លោក​ស្រី ហាស៊ីណា​ ដែល​ទើប​ដួល​រលំ​ទៅ។

លោក ទៀ សីហា ថាលិខិតរបស់លោកមិនមានខ្លឹមសារសុំចរចាជាមួយថៃទេ

ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ បាន​ប្រតិ​កម្ម​ទៅនឹង​

លោក ទៀ សីហា ថាលិខិតរបស់លោកមិនមានខ្លឹមសារសុំចរចាជាមួយថៃទេ

ប្រមុខ​ការ​ពារ​ជាតិ​កម្ពុជា ​នៅ​យប់​ថ្ងៃ​ទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ បាន​ប្រតិ​កម្ម​ទៅនឹង​សារព័ត៌​មាន​ថៃ​មួយ​ចំនួន ​បន្ទាប់ពី​សារព័ត៌​មាន​ទាំង​នោះ ​យក​លិខិត​ផ្លូវការ​របស់​ក្រ​សួង​ការ​ពារ​ជាតិ​កម្ពុជា​ ដែល​ផ្ញើជូន​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថៃ​កាល​ពី​ថ្ងៃ​ទី​២២​ខែ​ធ្នូ ​ទៅផ្សព្វ​ផ្សាយ​ថា​ជា​លិខិត​បែក​ធ្លាយ​។​ សារព័ត៌​មាន​ថៃ ​បាន​ចាត់​ទុក​ខ្លឹម​សារ​ក្នុង​លិខិត​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​កម្ពុជា​ថា ​ជាការ​សុំ​ចរចា​ជា​មួយ​យោធា​ថៃ​ ទាក់ទងទៅ​នឹង​បទ​ឈប់​បាញ់​។

Get more results via ClueGoal