Cambodia



Chopper clearance row: Abhishek Banerjee 'borrows' CM Hemant Soren's aircraft; slams BJP 'tricks'

Trinamool Congress leader Abhishek Banerjee alleged the BJP used 'tricks' by denying his helicopter clearance for a rally, forcing him to borrow one from Jharkhand CM Hemant Soren. Despite the delay, Banerjee vowed to address supporters, emphasizing his dete

តើចិន​ចំណេញ​និង​ខាតអ្វីខ្លះ ក្រោយ​កងទ័ពអាមេរិក​​វាយប្រហារ​នៅវ៉េណេស៊ុយអេឡា?

ប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកងទ័ព​អាមេរិក កាលពីថ្ងៃទី៣មករា​ បានបង្កើតឲ្

តើចិន​ចំណេញ​និង​ខាតអ្វីខ្លះ ក្រោយ​កងទ័ពអាមេរិក​​វាយប្រហារ​នៅវ៉េណេស៊ុយអេឡា?

ប្រតិបត្តិការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកងទ័ព​អាមេរិក កាលពីថ្ងៃទី៣មករា​ បានបង្កើតឲ្យ​មាន​រលករញ្ជួយ​​ដ៏ខ្លាំងក្លា​ នៅ​លើឆាកអន្តរជាតិ លើសពីព្រំដែនប្រទេសវេណេស៊ុយអេឡាឆ្ងាយណាស់​។ ខណៈដែលប្រតិបត្តិការនេះ បានបង្ហាញ​ឲ្យ​ឃើញ​​នូវ​ការប្រែប្រួល​យុទ្ធសាស្ត្រនយោបាយសហរដ្ឋ​អាមេរិក នៅតំបន់​អាមេរិកឡាទីន វាក៏បាន​វាយប្រហារដោយផ្ទាល់ដែរ​ ទៅលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់ចិន នៅវ៉េណេស៊ុយអេឡា​។ តើចិន​ចំណេញ​និង​ខាតអ្វីខ្លះ នៅពីក្រោយ​ប្រតិបត្តិ​ការកងទ័ពអាមេរិក​​នៅវ៉េណេស៊ុយអេឡា?

ប្រមុខ​ការ​ទូត​ចិន​ផ្តើមទស្សនកិច្ច​​លើក​​​ដំបូងនៃ​ឆ្នាំ​២០២៦​ នៅ​អាហ្វ្រិក

តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ប្រមុខ​ការទូត​ចិន​បាន​ប្រកាន់យក​​ប្រពៃណី ចេញ​ទៅ​បំ

ប្រមុខ​ការ​ទូត​ចិន​ផ្តើមទស្សនកិច្ច​​លើក​​​ដំបូងនៃ​ឆ្នាំ​២០២៦​ នៅ​អាហ្វ្រិក

តាំងពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ប្រមុខ​ការទូត​ចិន​បាន​ប្រកាន់យក​​ប្រពៃណី ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទ្វីប​អាហ្វ្រិក​ ដើម្បី​ជា​កិច្ច​ចាប់​ផ្តើម​ឆ្នាំ​ថ្មី។ សម្រាប់​ឆ្នាំ​២០២៦ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេស​ចិន បាន​ជ្រើសរើស​ធ្វើ​ដំណើរទៅ​កាន់​​បួន​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិកប៉ែក​ខាង​កើត​និង​ខាង​ត្បូង ដែល​​ខ្លះ​ទើប​ឆ្លង​កាត់​អំពើ​ហិង្សា​ថ្មីៗ​ផង។ ​ចាប់​ផ្តើម​ពី​​ថ្ងៃ​ពុធ​ទី​៧មករា ដល់​ថ្ងៃ​ទី​១២​មករា​ ​ទស្សនកិច្ចមាន​​កម្មវត្ថុ​ចម្បង​តែ​មួយ គឺ​​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​ទំនុក​ចិត្ត​នយោបាយ។

កម្មកររោងចក្រ «YJC» តវ៉ាបិទផ្លូវជាតិលេខ៣ ប្រឆាំងនឹងការប្រមាថរបស់មេការជនជាតិចិន

នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ា

កម្មកររោងចក្រ «YJC» តវ៉ាបិទផ្លូវជាតិលេខ៣ ប្រឆាំងនឹងការប្រមាថរបស់មេការជនជាតិចិន

នៅព្រឹកថ្ងៃទី៧ មករានេះ កម្មកររោងចក្រដេរស្បែកជើង «YJC» ប្រមាណ ២ពាន់នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅតាមបណ្តោយផ្លូវជាតិលេខ ៣។ ពួកគេបានប្រឆាំងនឹងការប្រមាថ មាក់ងាយរបស់មេការជនជាតិចិន ការមិនបើកប្រាក់បំណាច់ឆ្នាំ និងការមិនអនុញ្ញាតឲ្យឈប់សម្រាកនៅថ្ងៃបុណ្យជាតិ ៧មករា។ ក្រសួងការងារក៏បានចុះអន្តរាគមន៍សម្របសម្រួលភ្លាមៗរហូតដល់ភាគីទាំងពីរបានព្រមព្រៀង និងបញ្ចប់ការតវ៉ាក្នុងថ្ងៃដដែលនេះ។

ស្ត្រីបម្រើការនៅស្រុកត្បែងមានជ័យទារសំណងពីអតីតចៅហ្វាយចំនួន ១០ម៉ឺនដុល្លារ

ស្ត្រីរងគ្រោះជាមន្ត្រីរាជការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទាមទារសំណងជំងឺចិត្តចំនួន ១

ស្ត្រីបម្រើការនៅស្រុកត្បែងមានជ័យទារសំណងពីអតីតចៅហ្វាយចំនួន ១០ម៉ឺនដុល្លារ

ស្ត្រីរងគ្រោះជាមន្ត្រីរាជការនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារពីលោក នុត សោភ័ណ្ឌ អតីតអភិបាលស្រុកត្បែងមានជ័យ និងទទូចមិនឱ្យតុលាការអនុញ្ញាតឱ្យលោក នុត សោភ័ណ្ឌ មានសិទ្ធិស្នើសុំរស់នៅក្រៅឃុំ។ គួរជម្រាបថាកាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ ២០២៥ តុលាការខេត្តព្រះវិហារបានសម្រេចឃុំខ្លួនអតីតចៅហ្វាយស្រុកត្បែងមានជ័យជាបណ្តោះអាសន្ន បន្ទាប់ពីស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងជាច្រើនដងតាំងពីឆ្នាំ២០២៤។

អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ?

​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូ

អ្នក​​លើស​ខ្លាញ់​-​ទឹក​នោម​ផ្អែម អាច​​បរិភោគ​ស៊ុតដោយ​គ្មានហានិភ័យ​​ឬ?

​កូឡេស្តេរ៉ុល ជា​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់ដំណើរ​ការ​របស់​​សរីរាង្គកាយ​។ តែ​បើ​អត្រា​​កូឡេស្តេរ៉ុលក្នុង​ឈាម​ឡើង​ខ្ពស់ ឬ​លើស​ គេ​ត្រូវប្រយ័ត្ន​រឿង​ហូប​ចុក ដោយ​ត្រូវ​ចៀសវាង​អាហារ​មួយ​ចំនួន​។ តើ​ស៊ុត​ជាប់ឈ្មោះ​​ក្នុង​បញ្ជី​អាហារ​ត្រូវ​ចៀស​ដែរឬទេ? តើ​អ្នក​មាន​បញ្ហា​លើស​ជាតិ​ខ្លាញ់ និង​ទឹ​នោម​ផ្អែម ពិត​ជា​ត្រូវ​ប្រុង​ប្រយ័ត្នក្នុង​ការ​​បរិភោគ​ស៊ុត​មាន់​ស៊ុត​ទាឬ? ស៊ុត​នាំ​ឱ្យ​ឡើង​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល មែនទេ? តើ​ការ​សិក្សា​វិទ្យាសាស្ត្រ​ពន្យល់​យ៉ាងណាដែរ?

ហេតុអ្វីកម្ពុជាមានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ២០២៥ និងមាននៅក្នុងវិស័យណាខ្លះ?

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ ៦៣០គម្រោងដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ

ហេតុអ្វីកម្ពុជាមានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ២០២៥ និងមាននៅក្នុងវិស័យណាខ្លះ?

ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានគម្រោងវិនិយោគ ៦៣០គម្រោងដែលមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ គម្រោងវិនិយោគឆ្នាំ ២០២៥ មានការកើនឡើង ៤៥% បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន ៤១៤ គម្រោង និងមានទំហំទឹកប្រាក់ ៦,៩ពាន់លានដុល្លារ។ ហេតុអ្វីកម្ពុជាទទួលបានគម្រោងវិនិយោគច្រើនក្នុងឆ្នាំ ២០២៥ និងតើមាននៅក្នុងវិស័យណាខ្លះ?

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាបានតស៊ូយ៉ាងណាក្នុងសមរភូមិការទូតជាមួយថៃ?

កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាចំនួនពីរលើក​ក្នុងឆ្នាំ២០២៥ នៅក្នុងជម្លោះព្រំដែនរវាង

ជម្លោះព្រំដែនខ្មែរ-ថៃ៖ កម្ពុជាបានតស៊ូយ៉ាងណាក្នុងសមរភូមិការទូតជាមួយថៃ?

កងទ័ពកម្ពុជា និងថៃបានវាយប្រយុទ្ធគ្នាចំនួនពីរលើក​ក្នុងឆ្នាំ២០២៥ នៅក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។ ដំណាលគ្នានឹងការផ្ទុះអាវុធ ភាគីកម្ពុជាបានខិតខំប្រើមធ្យោបាយការទូត ដោយប្រកូក​ប្រកាស​ប្រាប់សហគមន៍អន្តរជាតិថា ខ្លួនបានរងគ្រោះពីការឈ្លានពានពីសំណាក់យោធាថៃ។ ជាមធ្យោបាយការទូត​ដែលបាននាំមកនូវបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៥។ តើកម្ពុជាបានតស៊ូយ៉ាងណាខ្លះក្នុងសមរភូមិការទូតជាមួយថៃ បន្ថែមពី​ការទប់ទល់ខាងយោធា? ហើយតើកម្ពុជាគួរប្រកាន់យកគោលការណ៍បែបណា ​ក្នុងការបន្ត​តស៊ូតាមផ្លូវការទូត ក្រោយ​សំឡេងគ្រាប់កាំភ្លើងលែងលាន់ឮតាមព្រំដែន?

ការឈ្លានពានរបស់ថៃ ជាហេតុផលនៃការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃជ័យជម្នះ ថ្ងៃ៧មករា

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ​ ជាខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារៀ

ការឈ្លានពានរបស់ថៃ ជាហេតុផលនៃការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃជ័យជម្នះ ថ្ងៃ៧មករា

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ​ ជាខួបលើកទី៤៧ នៃថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជារៀងរាល់ឆ្នាំ មិទ្ទិញអបអរថ្ងៃ៧មករា ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងទៀងទាត់ ដោយគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចបច្ចុប្បន្ន។ តែថ្ងៃ៧មករា ឆ្នាំនេះ មេដឹកនាំគណបក្សប្រជាជន បានត្រឹមចេញសារបង្ហោះតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ។ ការខកខានប្រារព្ធមិទ្ទិញអបអរថ្ងៃ៧មករា នៅឆ្នាំនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។

អាមេរិកសន្យាជួយ​ដល់ “កងកម្លាំង​ពហុជាតិ​ដើម្បីអ៊ុយក្រែន​” ក្នុងករណីមាន​បទឈប់បាញ់

នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី​​៦មករា មានកិច្ចប្រជុំពិសេសមួយ រវាង​ក្រុមប្រទេស​ស្ម័គ្រ

អាមេរិកសន្យាជួយ​ដល់ “កងកម្លាំង​ពហុជាតិ​ដើម្បីអ៊ុយក្រែន​” ក្នុងករណីមាន​បទឈប់បាញ់

នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារទី​​៦មករា មានកិច្ចប្រជុំពិសេសមួយ រវាង​ក្រុមប្រទេស​ស្ម័គ្រចិត្ត​ជួយ​អ៊ុយក្រែន ជាមួយ​នឹងលោក​ប្រធានាធិបតី​ហ្សេឡេនស្គី​ ព្រមទាំងតំណាង​ពិសេស​របស់​លោកដូណាល់ ត្រាំ​ ដើម្បីនិយាយ​អំពី​ផែន​ការ​ជួយការពារសន្តិសុខអ៊ុយក្រែន នៅពេលមាន​បទឈប់បាញ់ជាមួយរុស្ស៊ី​។ ​ភាគី​​សហរដ្ឋអាមេរិក​បានសន្យា​ថា អាមេរិក​នឹងជួយ​សម្ព័ន្ធភាពស្ម័គ្រចិត្តនេះ ដើម្បី​ធានា​​ការពារសន្តិសុខអ៊ុយក្រែន​ ប្រសិនបើបទឈប់បាញ់ចូលជាធរមាន​។

ចិនហាមនាំចេញទំនិញទៅ​ជប៉ុន​ ដែល​អាច​ប្រើប្រាស់ទិសដៅ២ ទាំងស៊ីវិល​និង​យោធា

ប្រឈម​នឹង​ភាពតានតឹង​រវាង​រដ្ឋអំណាច​ក្រុង​ប៉េកាំង​និង​តូក្យូក្នុង​​សំណុំ​រឿង​តៃវ៉ាន់​ មហ

ចិនហាមនាំចេញទំនិញទៅ​ជប៉ុន​ ដែល​អាច​ប្រើប្រាស់ទិសដៅ២ ទាំងស៊ីវិល​និង​យោធា

ប្រឈម​នឹង​ភាពតានតឹង​រវាង​រដ្ឋអំណាច​ក្រុង​ប៉េកាំង​និង​តូក្យូក្នុង​​សំណុំ​រឿង​តៃវ៉ាន់​ មហាយក្សចិន​ បាន​ចេញ​បំរាម​​ មិន​ឲ្យ​នាំចេញ​ទំនិញ​ ជាង ​១ ១០០ ​មុខ ​ដែល​មាន​គោលដៅប្រើប្រាស់​ ២ផ្លូវ ទាំង​ស៊ីវិល​ និងទាំង​​យោធា​។ ការ​ហាមឃាត់​នេះ រួម​បញ្ជូល​ទាំង​កម្មវិធី​បច្ចេកវិទ្យា គ្រឿង​អេឡិចត្រូនិច និង ​រ៉ែដីកម្រ​ ដែល​គេ​អាច​ផលិតចេញ​​ជា គ្រឿង​បង្គុំសឺមីកុងឌុកទ័រ និង​យានដ្រូន ក្នុង​វិស័យ​យោធា​។

ទាហានខ្មែរ​២នាក់ និងទាហានថៃ១នាក់​របួសក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់មុំបី

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក

ទាហានខ្មែរ​២នាក់ និងទាហានថៃ១នាក់​របួសក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់មុំបី

ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ លោកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ទាហានកម្ពុជា ២នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងការផ្ទុះគ្រាប់ នៅតំបន់មុំបី ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ មករានេះ។ ពីខាងថៃ ឯណោះវិញ ក៏មានទាហានថៃម្នាក់រងរបួសផងដែរ។​ រដ្ឋាភិបាលថៃអះអាងពីការ​​​ដាក់ពាក្យបណ្តឹងតវ៉ាជាផ្លូវការ និងស្នើសុំការពន្យល់ពីភាគីកម្ពុជា​ជុំវិញហេតុការណ៍ផ្ទុះគ្រាប់នៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ 

ក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៦?

ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ ម

ក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៦?

ប្រទេសហ្វីលីពីនត្រូវធ្វើជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ បន្តពីប្រទេសម៉ាឡេស៊ី។ មានសំណុំរឿងធំៗជាច្រើន ដែលប្រធានអាស៊ានថ្មីត្រូវដោះស្រាយ និងបន្តដោះស្រាយ ដូចជាជម្លោះព្រំដែនកម្ពុជា-ថៃ វិបត្តិនយោបាយនៅភូមា បញ្ហាសមុទ្រចិនខាងត្បូង រួមនឹងបញ្ហាតំបន់ និងអន្តរជាតិជាច្រើនទៀត។ អ្នកតាមដាននយោបាយកម្ពុជា និងតំបន់ភាគច្រើនមើលឃើញថា ហ្វីលីពីនអាចចាប់អារម្មណ៍រឿងជម្លោះព្រំដែនកម្ពុជា-ថៃ តិចជាងបញ្ហាសមុទ្រចិនខាងត្បូង ដែលហ្វីលីពីនកំពុងមានជម្លោះជាមួយចិន។ អ្វីទៅជាក្តីសង្ឃឹមរបស់កម្ពុជាពីហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦?

កម្ពុជាទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនប្រើកាស៊ីណូថ្មដាដើម្បីស្តុកអាវុធច្បាំងទល់នឹងថៃ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃទី៦ មករាដោយច

កម្ពុជាទាត់ចោលការចោទប្រកាន់ដែលថា ខ្លួនប្រើកាស៊ីណូថ្មដាដើម្បីស្តុកអាវុធច្បាំងទល់នឹងថៃ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃទី៦ មករាដោយច្រានចោលការចុះផ្សាយរបស់កាសែតថៃ Khaosod English ដែលថា កម្ពុជាបានយកទីតាំងកាស៊ីណូថ្មដាដើម្បីស្តុកអាវុធសម្រាប់ចម្បាំងជាមួយថៃ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល ទីតាំងដែលកាសែត​ថៃបានចោទគឺជាប៉ុស្តិ៍នគរបាលការពារព្រំដែនរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

កូរ៉េខាងត្បូងពង្រឹង​ពាណិជ្ជកម្មជាមួយចិន និងចង់​បន្ថយភាពតានតឹងជាមួយព្យុងយ៉ាង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ប្រទេស​ចិន

កូរ៉េខាងត្បូងពង្រឹង​ពាណិជ្ជកម្មជាមួយចិន និងចង់​បន្ថយភាពតានតឹងជាមួយព្យុងយ៉ាង

ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ចែម្យុង បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​ប្រទេស​ចិន ចំនួន​ ៣ ថ្ងៃដែល​បាន​ចាប់​ផ្តើម តាំង​​ពីថ្ងៃអាទិត្យ​ ទី៤មករា​​។ រដ្ឋាភិបាល​ទីក្រុ​ង​ប៉េកាំង​និង​សេអ៊ូល បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ចំនួន ១៥ ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិជ្ជា បរិស្ថាន និង​ដឹកជញ្ជូន។  ឆ្លៀត​ក្នុងឱកាសនេះ សមភាគី​កូរ៉េ​ខាងត្បូង បាន​ស្នើ​​ប្រមុខរដ្ឋចិន​ លោក ស៊ី​ ជីនពីង ឲ្យ​ប្រើឥទ្ធិពលទៅលើកូរ៉េខាងជើង​ ដើម្បីបន្ថយ​ភាព​តានតឹង​ក្នុង​ឧបទ្វីបកូរ៉េ ហើយ​​ផ្តើម​កិច្ចសន្ទនាជាថ្មី រវាង​សេអ៊ូល​និង​ព្យុងយ៉ាង។  ​

នៅចំពោះមុខចៅក្រមអាមេរិក លោកនីកូឡាស ម៉ាឌូរ៉ូ អះអាងថាលោកជា “អ្នកទោសសង្គ្រាម”

លោកនីកូឡាស ម៉ាឌូរ៉ូ និងភរិយា ត្រូវបានសមត្ថកិច្ច​អាមេរិកបញ្ជូន​ខ្លួនចូលទៅកាន់តុលាការ​ក្នុ

នៅចំពោះមុខចៅក្រមអាមេរិក លោកនីកូឡាស ម៉ាឌូរ៉ូ អះអាងថាលោកជា “អ្នកទោសសង្គ្រាម”

លោកនីកូឡាស ម៉ាឌូរ៉ូ និងភរិយា ត្រូវបានសមត្ថកិច្ច​អាមេរិកបញ្ជូន​ខ្លួនចូលទៅកាន់តុលាការ​ក្នុង​ក្រុងញូវយ៉ក កាលពីរសៀលថ្ងៃ​ចន្ទ ទី​៥ មករា ម្សិលមិញ។ រដ្ឋអាជ្ញាបានប្រកាស​បទចោទប្រកាន់​ចំនួន​៤ ក្នុងនោះ​គឺមាន​​បទ ជួញដូរគ្រឿងញៀន។ នៅចំពោះមុខចៅក្រម លោកនីកូឡា​ស ម៉ាឌូរ៉ូ បានឆ្លើយថា លោក​គឺជា​ជនស្លូតត្រង់ និងថាលោកគឺជា “អ្នកទោសសង្គ្រាម”។

សមាគមខ្មែរ នៅ Montpellier ធ្វើបាតុកម្ម ទាមទាររកសន្តិភាព និង ប្រឆាំងឥរិយាបថឈ្លានពានពីភាគីថៃ

បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ សមាគមខ្មែរ នៅទីក្រុងប៉ារីស កាលពី ខែ ធ្នូ ឆ្នា

សមាគមខ្មែរ នៅ Montpellier ធ្វើបាតុកម្ម ទាមទាររកសន្តិភាព និង ប្រឆាំងឥរិយាបថឈ្លានពានពីភាគីថៃ

បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំ ដែលរៀបចំឡើងដោយ សមាគមខ្មែរ នៅទីក្រុងប៉ារីស កាលពី ខែ ធ្នូ ឆ្នាំ ២០២៥ សមាគមខ្មែរមួយផ្សេងទៀត នៅទីក្រុង Montpellier ភាគខាងត្បូងប្រទេសបារាំង បានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី ៤ ខែ មករា ឆ្នាំ ២០២៦ ដើម្បីសម្តែងការប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសង្គ្រាមខ្មែរ-ថៃ ។ ក្រោមផ្ទៃមេឃខៀវស្រងាត់ និង អាកាសធាតុត្រជាក់ នៃរដូវរងា ជនជាតិខ្មែរ និង បារាំង ជាង ២០០ នាក់ មកពីទីក្រុងធំៗ មួយចំនួន នៅប៉ែកខាងត្បូងបារាំង បាននាំគ្នាដើរដង្ហែក្បួន ដៃកាន់បដា ស្រែក​ទាមទារ សន្តិភាព និង បរិហារ ឥរិយាបទ ឈ្លានពាន ពីសំណាក់ប្រទេសថៃ មកលើកម្ពុជា ។ ថ្លែងក្នុងសុន្ទរកថា អ្នកស្រី នាង ម៉ាលីន អគ្គលេខានៃសមាគមខ្មែរ នៅ Montpellier បានអំពាវនាវទៅកាន់រដ្ឋាភិបាលបារាំង និង សហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគម ជាបន្ទាន់ ដើម្បីជម្រុញឲ្យភាគីថៃ គោរពបទឈប់បាញ់ បញ្ឈប់ទង្វើហិង្សា ឈ្លានពាន មកលើដែនអធិបតេយ្យភាពខ្មែរ និង ជាពិសេស គឺត្រូវអនុវត្តតាមច្បាប់អន្តរជាតិ ដែលបានចែង ។ អ្នកស្រី នាង ម៉ាលីន បន្ថែមទៀតថា ការព្រងើយកន្តើយ មិនអើពើ ពីសំណាក់សហគមន៍អន្តរជាតិ នឹងញ៉ាំងឲ្យប្រទេសមានអំណាចចំនួន តួយ៉ាងប្រទេសថៃ កាន់តែបានចិត្ត និង បន្តបំពានកាន់តែខ្លាំង មកលើប្រទេស ដែលទន់ខ្សោយជាងខ្លួន ។ នៅទីបញ្ចប់ អ្ន​កស្រី អគ្គលេខានៃសមាគមខ្មែរ Montpellier បានសង្កត់ធ្ងន់ថា កម្មវត្ថុចម្បងបំផុត នៃការជួបជុំគ្នាថ្ងៃនេះ គឺបញ្ជាក់អំពីជំហរ យ៉ាងមុតមាំ នៃប្រជាជនខ្មែរ​ ទាំងក្នុង និង ក្រៅប្រទេស ដែលចង់បានត្រឹម សន្តិភាព និង ភាពសុខដុមរមនា ប្រកបដោយនិរន្តរភាព​ រវាងប្រទេសជាតិខាង ៕

វៀតណាម​មាន​​កំណើន​សេដ្ឋកិច្ចស្ទុះ​លឿន​ខ្លាំង​ នៅឆ្នាំ២០២៥

បើទោះបី​ជា​​អាមេរិក​ដំឡើង​ពន្ធគយ​នាំចូល​យ៉ាង​ណា​ក៏​ដោយ ក៏សេដ្ឋកិច្ច​​វៀតណាម​នៅ​តែ​រលូន

វៀតណាម​មាន​​កំណើន​សេដ្ឋកិច្ចស្ទុះ​លឿន​ខ្លាំង​ នៅឆ្នាំ២០២៥

បើទោះបី​ជា​​អាមេរិក​ដំឡើង​ពន្ធគយ​នាំចូល​យ៉ាង​ណា​ក៏​ដោយ ក៏សេដ្ឋកិច្ច​​វៀតណាម​នៅ​តែ​រលូន និង​មាន​កំណើន​​ល្អ ​ជាង​ឆ្នាំមុន (​២០២៤)​ទៀត។ បើ​តាម​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥​មករា កំណើន​សេដ្ឋកិច្ចវៀតណាម​ ​មានសន្ទុះដល់​ទៅ​៨%​​ នៃ​ផលិតផល​ដុល​ក្នុង​ស្រុក នៅឆ្នាំ​២០២៥។

ទេសចរបរទេសជាង​៤០០នាក់ ជាប់នៅលើកោះសូកូត្រា ដោយហេតុតែ​ការ​វាយ​ប្រយុទ្ធនៅខាងត្បូ​ងយេម៉ែន

កាលពីសប្តាហ៍​កន្លងទៅ​ កងទ័ព​​អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារនៅ​យេម៉ែន ដើម្បី​បំបាក់​ក

ទេសចរបរទេសជាង​៤០០នាក់ ជាប់នៅលើកោះសូកូត្រា ដោយហេតុតែ​ការ​វាយ​ប្រយុទ្ធនៅខាងត្បូ​ងយេម៉ែន

កាលពីសប្តាហ៍​កន្លងទៅ​ កងទ័ព​​អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារនៅ​យេម៉ែន ដើម្បី​បំបាក់​ក្រុមចលនា​​បំបែកទឹកដី​​នៅភាគខាងត្បូង ដែលគេអះអាងថា​​បានទទួលជំនួយអាវុធពីអាមីរ៉ាតអារ៉ាប់រួម។ ដោយ​ហេតុតែ​ការវាយប្រយុទ្ធគ្នា​នៅភាគខាងត្បូងយេម៉ែ​ននេះ ក្រុមហ៊ុន​អាកាសចរណ៍ទាំងអស់ ​បាន​ផ្អាក​ការ​ហោះហើរទាំងស្រុង ហើយធ្វើ​ឲ្យមានទេសចរបរទេស​ជាង​៤០០នាក់ ត្រូវ​ជាប់នៅលើកោះ សូកូត្រា កោះទេសចរណ៍ដ៏ល្បីមួយ​​ភាគខាងត្បូងយេម៉ែន​។

ឈ្លក់នឹង​​អំនួត​ លោកដូណាល់ ត្រាំ បន្តគំរាម កូឡុំប៊ី គុយបា អ៊ីរ៉ង់ និង​កោះ​​​​ហ្ក្រូអិនឡង់ដ៍

ជាមួយ​នឹងជោគជ័យ​យ៉ាងអស្ចារ្យរបស់កងទ័ពអាមេរិក ដែល​បានបើកប្រតិបត្តិការវាយប្រហារ និងចាប់ខ្

ឈ្លក់នឹង​​អំនួត​ លោកដូណាល់ ត្រាំ បន្តគំរាម កូឡុំប៊ី គុយបា អ៊ីរ៉ង់ និង​កោះ​​​​ហ្ក្រូអិនឡង់ដ៍

ជាមួយ​នឹងជោគជ័យ​យ៉ាងអស្ចារ្យរបស់កងទ័ពអាមេរិក ដែល​បានបើកប្រតិបត្តិការវាយប្រហារ និងចាប់ខ្លួនលោកប្រធានាធីបតីវ៉េណេស៊ុយអេឡា លោកដូណាល់ ត្រាំ ហាក់កំពុង​តែអង្គុយ​លើអំនួត​កាន់តែខ្ពស់​។ លោក​ត្រាំ បានប្រើសំដី​គំរាមដោយ​ផ្ទាល់និងដោយ​ប្រយោល ទៅលើបណ្តាប្រទេសមួយចំនួន​ទៀត ឲ្យ​ប្រុងប្រៀបខ្លួន​ប្រយ័ត្ន​ ដូចជា កូឡុំប៊ី គុយបា អ៊ីរ៉ង់ និងជាពិសេសនោះ គឺកោះហ្ក្រូអិនឡង់ដ៍ របស់ដាណឺម៉ាក។ ជា​សំដីគំរាម ដែលធ្វើឲ្យថ្នាក់ដឹកនាំប្រទេសទាំងនេះ ទាមទារ​ឲ្យ​លោកត្រាំ​ ត្រូវតែឈប់ជាបន្ទាន់។

របបសឹកភូមាដោះលែងអ្នកទោស ជាង៦០០០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ

ក្នុងឱកាសបុណ្យឯករាជ្យជាតិ នៅថ្ងៃអាទិត្យ ទី៤ មករា របបសឹកភូមាបានប្រកាសដោះលែងអ្នកទោសជាង ៦០០០

របបសឹកភូមាដោះលែងអ្នកទោស ជាង៦០០០នាក់ ក្នុងឱកាសបុណ្យឯករាជ្យជាតិ

ក្នុងឱកាសបុណ្យឯករាជ្យជាតិ នៅថ្ងៃអាទិត្យ ទី៤ មករា របបសឹកភូមាបានប្រកាសដោះលែងអ្នកទោសជាង ៦០០០នាក់ ក្នុងនោះមានទណ្ឌិតបរទេសចំនួន៥២នាក់។ ទណ្ឌិតទាំងអស់នោះ មិនរាប់បញ្ចូលអ្នកទោសនយោបាយ ដែលរបបសឹកបានចាប់ខ្លួន នៅក្រោយរដ្ឋប្រហារ កាលពីដើមឆ្នាំ២០២១។ ការដោះលែងអ្នកទោស ធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីការបោះឆ្នោតដំណាក់កាលទី១ ដែលរងការរិះគន់ពីសំណាក់អ្នកសង្កេតការណ៍អន្តរជាតិ ថាគ្មានភាពសេរីនិងយុត្តិធម៌។

ទីក្រុង​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់ជា​គោល​ដៅ​​ទេសចរណ៍​ល្អ​បំផុត​ក្នុងឆ្នាំ​២០២៦

សារព័ត៌មាន​អង់​គ្លេស​ BBC តាម​រយៈ​កា​រ​ចុះ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០២៥​ បាន​ចាត់​ថ្នាក់

ទីក្រុង​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់ជា​គោល​ដៅ​​ទេសចរណ៍​ល្អ​បំផុត​ក្នុងឆ្នាំ​២០២៦

សារព័ត៌មាន​អង់​គ្លេស​ BBC តាម​រយៈ​កា​រ​ចុះ​ផ្សាយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០២៥​ បាន​ចាត់​ថ្នាក់​ទីក្រុង​ភ្នំពេញរបស់​កម្ពុជា​ថា​ជា​គោល​ដៅ​ទេស​ចរណ៍​ល្អបំផុត​មួយ​សម្រាប់​ឆ្នាំ​ ២០២៦​ ក្នុង​ចំណោម​គោល​ដៅ​ទេសចរណ៍​ចំនួន​ ២០​លើ​ពិភព​លោក​។​ ការ​ចាត់​ថ្នាក់​នេះ​ធ្វើ​ឡើយ​ក្រោយ​បណ្តាញព័ត៌មានជាតិរបស់អង់គ្លេស​មួយ​នេះ​បាន​បញ្ជូន​អ្នក​កាសែត​របស់​ខ្លួន​មករាយការណ៍អំពីបទ​ពិសោធន៍​នៃ​ការ​ធ្វើ​ដំណើរទៅកាន់ទីតាំង​ទេសចរណ៍​ដ៏​កក់​ក្តៅ​ទាំងនោះ។

ការចាប់ខ្លួនលោក នីកូឡា ម៉ាឌូរ៉ូ ស្របច្បាប់ ឬ រំលោភច្បាប់អន្តរជាតិ ?

ថ្ងៃសៅរ៍ ទី​៣មករា កងទ័ពអាមេរិកក្រោម​បទបញ្ជា​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ធ្វើប

ការចាប់ខ្លួនលោក នីកូឡា ម៉ាឌូរ៉ូ ស្របច្បាប់ ឬ រំលោភច្បាប់អន្តរជាតិ ?

ថ្ងៃសៅរ៍ ទី​៣មករា កងទ័ពអាមេរិកក្រោម​បទបញ្ជា​របស់​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ធ្វើប្រតិបត្តិការពិសេស ដោយ​ប្រើ​យន្តហោះ ​១៥០ គ្រឿង​ វាយប្រហារ​ផ្លូវអាកាស​ និងបាន​ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ រួម​ទាំង​ភរិយា បញ្ជូន​ទៅដាក់ក្នុង​​ពន្ធនាគាររដ្ឋសហព័ន្ធ​​ នៅ​​ទីក្រុង​ញូវយ៉ក​។ ​

អង់គ្លេសនិងបារាំងបើកប្រតិបត្តិការវាយប្រហារ លើពួកជីហាតអង្គការរដ្ឋឥស្លាម នៅស៊ីរី

អង់គ្លេសនិងបារាំងបានបើកប្រតិបតិ្តការរួមគ្នា វាយប្រហារផ្លូវអាកាស នៅយប់ថ្ងៃសៅរ៍ ទី៣ ធ្នូ ប្

អង់គ្លេសនិងបារាំងបើកប្រតិបត្តិការវាយប្រហារ លើពួកជីហាតអង្គការរដ្ឋឥស្លាម នៅស៊ីរី

អង់គ្លេសនិងបារាំងបានបើកប្រតិបតិ្តការរួមគ្នា វាយប្រហារផ្លូវអាកាស នៅយប់ថ្ងៃសៅរ៍ ទី៣ ធ្នូ ប្រឆាំងពួកភេរវកម្មជីហាតអង្គរដ្ឋឥស្លាម នៅស៊ីរី។ បើផ្អែកតាមក្រសួងការពារជាតិអង់គ្លេសនិងបារាំង ការវាយប្រហារលើកនេះ គឺសំដៅកម្ទេចហេដ្ឋារចនាសម្ព័ន្ធក្រោមដីរបស់អង្គការរដ្ឋឥស្លាម ដែលគេសង្ស័យថាជាឃ្លាំងស្តុកអាវុធ និងគ្រឿងផ្ទុះ។

តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារទីតាំងដែលថៃឈ្លានពានមកវិញ?

ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាមួយទៅកាន់ភាគីថៃ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០

តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារទីតាំងដែលថៃឈ្លានពានមកវិញ?

ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាមួយទៅកាន់ភាគីថៃ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាចំនួន១៤ទីតាំង​ និងតំបន់ ក្រោយការអនុវត្តបទឈប់បាញ់ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ តាមក្រសួងការបរទេសកម្ពុជា ទីតាំងចំនួន១៤ ដែលយោធាថៃកំពុងឈរជើងនេះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងព្រះវិហារ។ តើកម្ពុជាត្រូវប្រើយន្តការអ្វីខ្លះដើម្បីទាមទារមកវិញនូវទីតាំងដែលថៃឈ្លានពានយកទៅកាន់កាប់?

អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ជាង​ ៦០​នាក់​ ចំពោះការឆ្លងដែនខុសច្បាប់ចូល​ប្រទេសថៃ

អាជ្ញាធរ​ខេត្ត​ ចន្ថា​បុរី​ (Chanthaburi)ក្នុង​ប្រទេស​ថៃ​បាន​ចាប់ខ្លួន​ពល​រដ្ឋ​ខ្មែរជា​ស្រី្ត​​ ន

អាជ្ញា​ធរ​ថៃ​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ជាង​ ៦០​នាក់​ ចំពោះការឆ្លងដែនខុសច្បាប់ចូល​ប្រទេសថៃ

អាជ្ញាធរ​ខេត្ត​ ចន្ថា​បុរី​ (Chanthaburi)ក្នុង​ប្រទេស​ថៃ​បាន​ចាប់ខ្លួន​ពល​រដ្ឋ​ខ្មែរជា​ស្រី្ត​​ និងបុរស​ជាង​ ៦០​នាក់​ ក្រោយ​ពួក​គេ​បាន​ព្យាយាម​ឆ្លង​ដែន​ចូល​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃដោយ​ខុស​ច្បាប់​​។ នេះបើ​តាមសេចក្តីរាយការណ៍របស់​កាសែត​ថៃ​ Bangkok Post ចេញ​ផ្សាយនៅ​ថ្ងៃទី៣​មករានេះ​។​ តែ​កម្ពុជា​តាម​រយៈ​អ្នក​នាំ​ពាក្យក្រសួង​ការងារ​បានអះ​អាង​​ថា​ ​កម្ពុជា​មិន​ទាន់​ទទួល​​បាន​ដំណឹង​ផ្លូវ​ការណាមួយ​​ពី​ភាគី​ថៃ​នៅ​ឡើយ​ចំពោះ​ករណី​នេះ។ យ៉ាង​ណា​មិញ​អ្នក​នាំ​ពាក្យ​ដដែល​រូបនេះ បាន​អំពាវ​នាវ​ឱ្យពល​រដ្ឋ​ខ្មែរ​ស្វែង​រក​ឱកាស​ការងារ​ក្នុង​ស្រុក​ជាជាង​ប្រថុយ​រកការ​ងារ​ធ្វើដោយ​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស។​ 

បក្សកាន់អំណាច៖ លោក សម រង្ស៊ី តែងឆ្លៀតកេងចំណេញនយោបាយផ្ទាល់ខ្លួន ពេលមានព្រឹត្តិការណ៍ផ្លាស់ប្តូររបប

អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ បានលើ

បក្សកាន់អំណាច៖ លោក សម រង្ស៊ី តែងឆ្លៀតកេងចំណេញនយោបាយផ្ទាល់ខ្លួន ពេលមានព្រឹត្តិការណ៍ផ្លាស់ប្តូររបប

អ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ នៅថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ បានលើកឡើងថា លោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងរស់នៅក្រៅប្រទេស តែងតែឆ្លៀតកេងចំណេញនយោបាយផ្ទាល់ខ្លួន នៅរាល់ពេលដែលមានព្រឹត្តិការណ៍អន្តរជាតិធំៗបានកើតឡើង តួយ៉ាងដូចជាការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ។ ប្រតិក​ម្មរបស់អ្នកនាំពាក្យបក្សកាន់អំណាចដូច្នេះ គឺបន្ទាប់ពីលោក សម រង្ស៊ី បានសរសេរសារខ្លីថា អាមេរិកនឹងចាត់វិធានការលើ មេបណ្តាញឆបោកអនឡាញ និងលាងលុយកខ្វក់ ដោយភ្ជាប់រូបថតរបស់លោក ហ៊ុន សែន ទៅនឹងលោក នីកូឡា ម៉ាឌូរ៉ូ ដែលអាមេរិកទើបចាប់ខ្លួន។

អាមេរិក​ ធ្លាប់ធ្វើ​ប្រតិបត្តិការ​ផ្តួល​រំលំ​រដ្ឋអំណាច​ជាច្រើន ​នៅ​​​អាមេរិកឡាទីន

ថ្ងៃ​សៅរ៍ ទី​៣ មករា ក្រសួង​ការពារជាតិអាមេរិក​ បាន​ធ្វើប្រតិបត្តិការពិសេស វាយប្រហារ​ផ្លូវអ

អាមេរិក​ ធ្លាប់ធ្វើ​ប្រតិបត្តិការ​ផ្តួល​រំលំ​រដ្ឋអំណាច​ជាច្រើន ​នៅ​​​អាមេរិកឡាទីន

ថ្ងៃ​សៅរ៍ ទី​៣ មករា ក្រសួង​ការពារជាតិអាមេរិក​ បាន​ធ្វើប្រតិបត្តិការពិសេស វាយប្រហារ​ផ្លូវអាកាស​ និងបាន​ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា រួម​ទាំង​ភរិយា បញ្ជូន​ទៅ​ទីក្រុង​ញូវយ៉ក​។ ប្រតិបត្តិការ​​កងទ័ព​អាមេរិក លើក​​នេះ នាំឲ្យ​គេ​រម្លឹក​ដល់ អន្តរាគមន៍​យោធា​អាមេរិក​ ជាច្រើន​ផ្សេងទៀត កាលពី​ក្នុង​អតីតកាល ដែល​ឈាន​ទៅ​​ផ្តួលរំលំរដ្ឋអំណាច​​ នៅតំបន់​អាមេរិក​កណ្តាល និង អាមេរិកឡាទីន ​។​​

មេដឹកនាំពិភពលោកបញ្ចេញប្រតិកម្ម ចំពោះការចាប់ខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ

សហគមន៍អន្តរជាតិ និងមេដឹកនាំពិភពលោកបានថ្កោលទោស និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពាន

មេដឹកនាំពិភពលោកបញ្ចេញប្រតិកម្ម ចំពោះការចាប់ខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ

សហគមន៍អន្តរជាតិ និងមេដឹកនាំពិភពលោកបានថ្កោលទោស និងចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា ព្រមទាំងបានរំលោភច្បាប់អន្តរជាតិ។ ការបញ្ចេញប្រតិកម្មនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីកងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារទ្រង់ទ្រាយធំទៅលើវ៉េណេស៊ុយអេឡា និងបានចាប់ខ្លួនលោកនីកូឡា ម៉ាឌូរ៉ូ និងភរិយា។

យោធាថៃបដិសេធថា មិនបានឈ្លានពានទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេស

យោធាថៃប្រកាសមិនទទួលស្គាល់ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ថៃរំលោភបំពានអធិ

យោធាថៃបដិសេធថា មិនបានឈ្លានពានទឹកដីកម្ពុជា ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេស

យោធាថៃប្រកាសមិនទទួលស្គាល់ការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ថៃរំលោភបំពានអធិបតេយ្យភាពកម្ពុជា ដោយបានរាយបន្លាលួស និងដាក់ទូកុងទឺន័របិទផ្លូវមិនឱ្យពលរដ្ឋខ្មែរអាចត្រឡប់ចូលភូមិឋានរបស់ខ្លួនវិញបាន។​  នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦។ ជាការឆ្លើយតបចំពោះប្រព័ន្ធផ្សព្វផ្សាយបរទេស យោធាថៃបកស្រាយថា រាល់ប្រតិបត្តិការរបស់យោធាថៃ គឺធ្វើឡើងក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដែលខុសពីការចោទប្រកាន់របស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

ក្រោយវាយលុកផ្លូវអាកាស កងទ័ពអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

កងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើរដ្ឋធានីការ៉ាកាស សំដៅកម្ទេចមូលដ្

ក្រោយវាយលុកផ្លូវអាកាស កងទ័ពអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

កងទ័ពអាមេរិកបានបើកប្រតិបត្តិការវាយប្រហារផ្លូវអាកាស ទៅលើរដ្ឋធានីការ៉ាកាស សំដៅកម្ទេចមូលដ្ឋានទ័ពវ៉េណេស៊ុយអេឡា នៅព្រឹកថ្ងៃសៅរ៍ ទី៣ មករា។ ក្រោយពីការវាយប្រហារ កងទ័ពអាមេរិកប្រកាសអំពីការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា និងភរិយា ហើយនាំចេញក្រៅប្រទេស។ ភ្លាមៗ វ៉េណេស៊ុយអេឡា បានដាក់ប្រទេសក្នុងភាពអាសន្ន និងបានដាក់ពង្រាយកងទ័ពគ្រប់ផ្នែក។ ចំណែក សហគមន៍អន្តរជាតិបានថ្កោលទោស និងចោទប្រកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ថាបានឈ្លានពានយ៉ាងកំរោលលើអធិបតេយ្យភាព និងបូរណភាពទឹកដីវ៉េណេស៊ុយអេឡា។

ជនភៀស​សឹក​បន្ត​ចាក​ចេញពី​ជំរំសុវត្ថិភាព ខណៈ​ស្ថានការណ៍​ព្រំដែនមាន​ភាព​ស្ងប់​ស្ងាត់

គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋជាជនភៀសសឹកជាង ៦៧០០០នាក់បានបន្តចាកចេញពីជំរំភៀស

ជនភៀស​សឹក​បន្ត​ចាក​ចេញពី​ជំរំសុវត្ថិភាព ខណៈ​ស្ថានការណ៍​ព្រំដែនមាន​ភាព​ស្ងប់​ស្ងាត់

គិតត្រឹមល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ពលរដ្ឋជាជនភៀសសឹកជាង ៦៧០០០នាក់បានបន្តចាកចេញពីជំរំភៀសសឹកទៅកាន់លំនៅឋានវិញ ខណៈមានជនភៀសសឹកជាង ៣២ម៉ឺននាក់ផ្សេងទៀតនៅបន្តរស់នៅក្នុងជំរំសុវត្ថិភាពដដែល។ សូមជម្រាបថាការបន្តចាកចេញពីជំរំសុវត្ថិភាពរបស់ជនភៀសសឹកធ្វើឡើងបន្ទាប់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃហាក់មានភាពស្ងប់ស្ងាត់ និង​បន្ទាប់ពីភាគីជម្លោះបានឯកភាពគ្នាលើបទឈប់បាញ់បន្ទាន់មួយកាលពីថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥។

ព្រះសង្ឃនៅសៀមរាបដឹកនាំជនភៀសសឹកឲ្យដាំបន្លែផ្គត់ផ្គង់ជីវភាពបណ្ណោះអាសន្ន

ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្

ព្រះសង្ឃនៅសៀមរាបដឹកនាំជនភៀសសឹកឲ្យដាំបន្លែផ្គត់ផ្គង់ជីវភាពបណ្ណោះអាសន្ន

ស្ថិតនៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ព្រះសង្ឃនៅក្នុងខេត្តសៀមរាបមួយចំនួនបានផ្តួចផ្តើមគំនិតឲ្យមានកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីកសិកម្មក្នុងភូមិ ដើម្បីចង្អុលបង្ហាញនូវវិធីសាស្ត្រនៃការដាំដុះបន្លែដល់ជនភៀសសឹក ដែលពុំទាន់បានចាកចេញពីជំរំសុវត្ថិភាពនៅឡើយ។ ចលនានៃការរួបរួមគ្នាធ្វើកសិកម្ម ដោយការដាំដុះដំណាំសម្រាប់ជនភៀសសឹក នៅតាមវត្តអារាមនិងជំរំសុវត្ថិភាពនានានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន គឺទី១ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន និងទី២ ដើម្បីបើកផ្លូវឲ្យពលរដ្ឋរៀនរស់ដោយខ្លួនឯងក្នុងអំឡុងពេលមានសង្គ្រាម ជាពិសេសនៅពេលដែលពួកគេវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ៕

តើកម្ពុជាត្រូវធ្វើអ្វីជាបន្ទាន់ ចំពោះទង្វើថៃដែលដាក់ទូកុងទឺន័រនិងបន្លាលួសព័ទ្ធយកដីកម្ពុជា?

កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន

តើកម្ពុជាត្រូវធ្វើអ្វីជាបន្ទាន់ ចំពោះទង្វើថៃដែលដាក់ទូកុងទឺន័រនិងបន្លាលួសព័ទ្ធយកដីកម្ពុជា?

កម្ពុជាបានដាក់ញត្តិតវ៉ាជាបន្ទាន់ទៅភាគីថៃ នៅចំពោះមុខនៃសកម្មភាពរបស់កងទ័ពថៃដែលដាក់ទូកុងទឺន័រ និងរាយបន្លាលួសព័ទ្ធហួសចូលមកបន្ទាត់ព្រំដែនរបស់កម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខបញ្ហានេះ អ្នកតាមដាននយោបាយស្រុកខ្មែរ មើលឃើញថា កម្ពុជាត្រូវប្រើប្រាស់យន្តការការទូតឲ្យក្លៀវក្លាជាងមុន ដើម្បីឲ្យអន្តរជាតិជួយដឹងឮថា ភាគីថៃកំពុងបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបានរំលោភលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ។

ក្រសួង​ការបរទេសកម្ពុជា​ប្រកាសតវ៉ានឹងការរំលោភបំពានរបស់​យោធា​ថៃលើទឹកដីកម្ពុជា

នៅ​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ២០២៦​នេះ​ ក្រសួងការបរទេសកម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួ

ក្រសួង​ការបរទេសកម្ពុជា​ប្រកាសតវ៉ានឹងការរំលោភបំពានរបស់​យោធា​ថៃលើទឹកដីកម្ពុជា

នៅ​ថ្ងៃ​ទី៣​ ខែ​មករា​ ឆ្នាំ២០២៦​នេះ​ ក្រសួងការបរទេសកម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តវ៉ាចំពោះ​សកម្ម​ភាព​ ​របស់​យោធា​ថៃ​ ដែលក្រសួងចោទថា ​បាន​រំលោភ​ចូលជ្រៅ​ក្នុង​​ទឹក​ដី​ប្រទេស​កម្ពុជា​ ក្រោយការអនុវត្តបទឈប់បាញ់​ចាប់​ពី​ថ្ងៃ​ទី​២៧​ ធ្នូ​ ឆ្នាំ២០២៥​ ​។​ តាម​ក្រសួងការបរទេស​ កងកម្លាំងថៃ​បានបន្ត​ឈរ​ជើង​នៅ​ទីតាំងមួយ​ចំនួន​តាម​ព្រំ​ដែន​ ពិសេស​ទីតាំង​​របស់​ជន​ស៊ី​វិល​កម្ពុជា។​​ ជាង​នេះ​ទៅ​ទៀត​នោះ យោធា​ថៃ​បាន​បន្ត​បិទ​សិទ្ធិ ​និង​រារាំង​មិន​ឱ្យ​ជន​ភៀស​សឹក​កម្ពុជា​ត្រឡប់ចូលទៅ​លំនៅ​ឋាន​របស់​ខ្លួន​វិញ​ឡើយ​។​ 

Get more results via ClueGoal