អតិថិជនរងគ្រោះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា សង្ឃឹមមានដោះស្រាយក្នុងឆ្នាំ២០២៦
newsare.net
ជនរងគ្រោះពីគម្រោងបុរី ឡេង ណាវ៉ាត្រា ដាក់ក្តីរំពឹងថា ក្រសួងដែនដីនឹងអាចដោះស្រាយបញ្ចប់វិវាទអតិថិជនរងគ្រោះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា សង្ឃឹមមានដោះស្រាយក្នុងឆ្នាំ២០២៦
ជនរងគ្រោះពីគម្រោងបុរី ឡេង ណាវ៉ាត្រា ដាក់ក្តីរំពឹងថា ក្រសួងដែនដីនឹងអាចដោះស្រាយបញ្ចប់វិវាទ ឱ្យបានឆាប់រហ័ស ក្នុងឆ្នាំ២០២៦ បន្ទាប់ពី រដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល់ ចេញមុខ ប្រកាស លក់ទ្រព្យសម្បត្តិរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបញ្ចប់គម្រោងដែលមានបញ្ហា។ លោក ឡាយ ហេងតុង ជនរងគ្រោះម្នាក់ ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិ 6A បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃទី២៩ ខែមករាថា ជនរងគ្រោះទាំងអស់កំពុងរង់ចាំមើលដំណោះស្រាយពីក្រសួងដែនដី ជាមួយក្តីសង្ឃឹមថា ពួកគេអាចមានផ្ទះរស់នៅបានសមរម្យដូចពលរដ្ឋដទៃ។ តាមលោក ឡាយ ហេងតុង ការសន្យារបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ធ្វើឱ្យពលរដ្ឋរងគ្រោះមានសង្ឃឹមច្រើន ដ្បិត កន្លងមក ពួកគេជួបរឿងកុហក បោកប្រាស់ច្រើនដងពីសំណាក់ក្រុមហ៊ុន។ Read more














