ភាពយន្ត Khmerica បង្ហាញអំពីការចាប់ផ្តើមជីវិតថ្មីលើទឹកដីខ្មែររបស់យុវជន១ក្រុមមកពីអាមេរិក
newsare.net
ភាពយន្តឯកសារ Khmerica ដែលថតនៅខេត្តបាត់ដំបង ត្រូវចាក់បញ្ចាំង នាថ្ងៃចន្ទ ទី២ កុម្ភៈ ក្នុងមហោស្រពភាពយន្ត Khmerica បង្ហាញអំពីការចាប់ផ្តើមជីវិតថ្មីលើទឹកដីខ្មែររបស់យុវជន១ក្រុមមកពីអាមេរិក
ភាពយន្តឯកសារ Khmerica ដែលថតនៅខេត្តបាត់ដំបង ត្រូវចាក់បញ្ចាំង នាថ្ងៃចន្ទ ទី២ កុម្ភៈ ក្នុងមហោស្រពអន្តរជាតិភាពយន្តអាស៊ី នៅទីក្រុងវឺហ្ស៊ូល ប្រទេសបារាំង។ កុននេះបានបង្ហាញពីការចាប់ផ្តើមជីវិតថ្មីនៅកម្ពុជារបស់យុវជន១ក្រុមដែលធ្លាប់រស់នៅ និងធំដឹងក្តីនៅលើទឹកដីសហរដ្ឋអាមេរិក។ តែពួកគេត្រូវប៉ូលិសអន្តោប្រវេសន៍អាមេរិក ចាប់ខ្លួនបញ្ចូនឲ្យទៅរស់នៅស្រុកខ្មែរ។ ជនជាតិបារាំង លោក Thibaut Amri ដែលជាសមិទ្ធករភាពយន្តនេះ បានអះអាងថា រឿង Khmerica ត្រូវនឹងបច្ចុប្បន្នភាពសព្វថ្ងៃខ្លាំងណាស់ ព្រោះរដ្ឋបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែអនុវត្តនយោបាយអន្តោប្រវេសន៍ យ៉ាងតឹងតែងជាទីបំផុត។ សូមស្តាប់សេចក្តីរាយការណ៍របស់ ហេង ឧត្តម អ្នកកាសែតរបស់យើងដែលកំពុងយកការណ៍ផ្ទាល់នៅមហោស្រពអន្តរជាតិភាពយន្តអាស៊ីក្នុងទីក្រុងវឺហ្ស៊ូល ។ Read more














