Cambodia



លោក គុណ ញឹម៖ ទំនិញថៃដែលបន្តនាំចូលសុទ្ធសឹងជាឧបករណ៍ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៦ កម្ពុជានៅតែប

ជប៉ុនរឹបអូសទូកនេសាទខុសច្បាប់ចិន និងចាប់ខ្លួនអ្នកបើកទូកម្នាក់

នៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ អាជ្ញាធរជប៉ុនបានដេញស្ទាក់ចាប់ទូកចិនមួយគ្រឿង ដែលបើកចូលនេសាទខុ

ជប៉ុនរឹបអូសទូកនេសាទខុសច្បាប់ចិន និងចាប់ខ្លួនអ្នកបើកទូកម្នាក់

នៅថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ អាជ្ញាធរជប៉ុនបានដេញស្ទាក់ចាប់ទូកចិនមួយគ្រឿង ដែលបើកចូលនេសាទខុសច្បាប់ ក្នុងដែនសមុទ្រជប៉ុន នៅភាគនិរតីប្រទេស និងបានឃាត់ខ្លួនអ្នកបើកទូកជនជាតិចិនម្នាក់ រួមនឹងមនុស្ស១០នាក់ ផ្សេងទៀត។ ការរឹបអូសទូកនេសាទចិននេះកាន់តែធ្វើឲ្យទំនាក់ទំនាក់ការទូតរវាងជប៉ុននិងចិន កាន់តែឡើងកម្តៅខ្លាំងឡើងៗ។

អាជ្ញាធររុស្ស៊ី បិទលែងឲ្យប្រើ WhatsApp នៅក្នុងប្រទេស ក្រោមមូលហេតុមិនគោរពតាមច្បាប់រុស្ស៊ី

បន្ទាប់ពីបានរឹតបន្តឹងការប្រើប្រាស់​ Telegram នៅដើមសប្តាហ៍នេះ អាជ្ញាធររុស្ស៊ី បានប្រកាសបិទជាផ្ល

អាជ្ញាធររុស្ស៊ី បិទលែងឲ្យប្រើ WhatsApp នៅក្នុងប្រទេស ក្រោមមូលហេតុមិនគោរពតាមច្បាប់រុស្ស៊ី

បន្ទាប់ពីបានរឹតបន្តឹងការប្រើប្រាស់​ Telegram នៅដើមសប្តាហ៍នេះ អាជ្ញាធររុស្ស៊ី បានប្រកាសបិទជាផ្លូវការ WhatsApp នៅក្នុងប្រទេស ។ ផ្អែកតាមវិមានក្រមឡាំង ការសម្រេចបិទលែងឲ្យប្រើប្រាស់ WhatsApp ដូច្នេះ ក៏ព្រោះតែ ប្រព័ន្ធផ្ញើសារដ៏មានប្រជាប្រិយភាពមួយនេះ មិនព្រមគោរពតាមច្បាប់​ ដែលរដ្ឋាភិបាលរុស្ស៊ី បានកំណត់ ។ នេះ គឺជាសញ្ញាថ្មីមួយទៀត ដែលស្តែងឲ្យឃើញអំពី គោលនយោបាយ ដាក់គំនាបលើការប្រើប្រាស់បណ្តាញផ្ញើសារ នៅក្នុងប្រទេសមួយ ដែលសិទ្ធិសេរីភាព កាន់តែរួមតូច ពីមួយថ្ងៃទៅមួយថ្ងៃ ។

កូរ៉េខាងជើងព្រមានវាយបកកម្រិតធ្ងន់ ប្រសិនបើកូរ៉េខាងត្បូងបន្តបញ្ជូនដ្រូនចូលដែនអាកាសខ្លួន

រដ្ឋាភិបាលកូរ៉េខាងជើងបានសន្យាដោយព្រមាននៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះថា ខ្លួននឹងធ្វើការឆ្លើ

កូរ៉េខាងជើងព្រមានវាយបកកម្រិតធ្ងន់ ប្រសិនបើកូរ៉េខាងត្បូងបន្តបញ្ជូនដ្រូនចូលដែនអាកាសខ្លួន

រដ្ឋាភិបាលកូរ៉េខាងជើងបានសន្យាដោយព្រមាននៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះថា ខ្លួននឹងធ្វើការឆ្លើយតបយ៉ាងចាស់ដៃទៅលើកូរ៉េខាងត្បូង ប្រសិនបើក្រុងសេអ៊ូលហ៊ានបញ្ចូនដ្រូនថ្មីៗទៀតចូលដែនអាកាសរបស់ខ្លួននោះ។ ការព្រមានរបស់ក្រុងព្យុងយ៉ាងពេលនេះធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់កម្ទេចដ្រូនមួយដែលបំពាក់ឧបករណ៍ឃ្លាំមើលនៅជិតទីក្រុង Kaesong ដែលមានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីព្រំដែនដែលមានភាពតានតឹងយោធាខ្លាំង។

ការសិក្សា៖ សមភាពច្បាប់អាពាហ៍ពិពាហ៍អាចជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា

ការសិក្សាស្រាវជ្រាវរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ឬហៅកាត់ថា រ៉ក់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នា

ការសិក្សា៖ សមភាពច្បាប់អាពាហ៍ពិពាហ៍អាចជួយលើកស្ទួយសេដ្ឋកិច្ចកម្ពុជា

ការសិក្សាស្រាវជ្រាវរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ឬហៅកាត់ថា រ៉ក់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហាញថា ការទទួលស្គាល់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជាអាចជួយបង្កើតចំណូលសេដ្ឋកិច្ច និងកាត់បន្ថយការរើសអើងនៅក្នុងសង្គម។ ទន្ទឹមគ្នានេះ និងបើតាមការសិក្សាស្រាវជ្រាវដដែល សមភាពច្បាប់អាពាហ៍ពិពាហ៍ក៏អាចធានាដល់ការលើកកម្ពស់សិទ្ធិ និងសេរីភាពពលរដ្ឋគ្រប់រូបផងដែរ។

ឧក្រិដ្ឋកម្មអនឡាញ៖ កម្ពុជាចាប់ខ្លួនជនសង្ស័យជាង ២ពាន់នាក់ ក្នុងពេល១សប្តាហ៍

ក្នុងរយៈពេល១សប្តាហ៍ដំបូងនៃដើមខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យទ

ឧក្រិដ្ឋកម្មអនឡាញ៖ កម្ពុជាចាប់ខ្លួនជនសង្ស័យជាង ២ពាន់នាក់ ក្នុងពេល១សប្តាហ៍

ក្នុងរយៈពេល១សប្តាហ៍ដំបូងនៃដើមខែកុម្ភៈ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួនជនសង្ស័យទាក់ទងនឹងឧក្រិដ្ឋកម្មអនឡាញនៅទូទាំងប្រទេស​ជាង ២ពាន់នាក់ដែលរួមមានជនជាតិចិន វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ភូមាជាដើម។ នេះបើតាមអ្នកនាំពាក្យរង​ក្រសួងមហាផ្ទៃ ដោយសង្កត់ធ្ងន់ថា កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ឧក្រិដ្ឋជនឆបោកអនឡាញឡើយ តែកម្ពុជាជាឋាននរកសម្រាប់អ្នកទាំងនោះ។ 

ស​ន្និសីទសន្តិសុខក្រុង​ម៉ុយនិច ផ្តោតខ្លាំងលើវិបត្តិ​អ៊ីរ៉ង់ អ៊ុយក្រែន និង​សម្ព័ន្ធភាព​អាមេរិក​-អឺរ៉ុប

សន្និសីទស្តីពី​សន្តិសុខ​ក្រុងម៉ុយនិច បា​នរៀបចំធ្វើ ជារៀងរាល់ឆ្នាំ​ នៅប៉ែក​និរតីអាល្លឺម៉ង

ស​ន្និសីទសន្តិសុខក្រុង​ម៉ុយនិច ផ្តោតខ្លាំងលើវិបត្តិ​អ៊ីរ៉ង់ អ៊ុយក្រែន និង​សម្ព័ន្ធភាព​អាមេរិក​-អឺរ៉ុប

សន្និសីទស្តីពី​សន្តិសុខ​ក្រុងម៉ុយនិច បា​នរៀបចំធ្វើ ជារៀងរាល់ឆ្នាំ​ នៅប៉ែក​និរតីអាល្លឺម៉ង់។ ឆ្នាំ២០២៦ នេះ រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង បាន​អញ្ជើញ​ភ្ញៀវ ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ ចំនួន​ជាង ៦០ នាក់ និង​រដ្ឋមន្ត្រី​ ជាង ​១៤០ រូប​ ឲ្យ​ចូលរួម​។ ប្រធានបទ​ក្តៅ​ដែលត្រូវ​ផ្តោត​ខ្លាំង គឺ​វិបត្តិ​អ៊ីរ៉ង់ ហើយ​ភាព​រង្គោះរង្គើ​នៃសម្ព័ន្ធភាព​អាត្លង់ទិក រវាង​អាមេរិក​និង​អឺរ៉ុប។​ ​

ប្រតិបត្តិករវិស័យទេសចរណ៍ថា ទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមដោយសារថៃ

ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា វិស័យទេសចរណ៍កម្ពុជាកំពុង

ប្រតិបត្តិករវិស័យទេសចរណ៍ថា ទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមដោយសារថៃ

ប្រតិបត្តិករក្នុងវិស័យទេសចរណ៍បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា វិស័យទេសចរណ៍កម្ពុជាកំពុងជួបវិបត្តិកម្រិតមធ្យមនៅក្នុងបរិបទនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។ ផ្ទុយពីកម្ពុជាដែលកំពុងមានចំនួនភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះ វៀតណាមទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ទៅជាង ២លាននាក់គិតត្រឹមតែមួយខែមករា ឆ្នាំ២០២៦ នេះ។

ហេតុអ្វីអ្នកសារព័ត៌មានបន្តរងការចាប់ខ្លួនពីសមត្ថកិច្ចនៅពេលរាយការណ៍ពីបញ្ហាសង្គម?

មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើ

ហេតុអ្វីអ្នកសារព័ត៌មានបន្តរងការចាប់ខ្លួនពីសមត្ថកិច្ចនៅពេលរាយការណ៍ពីបញ្ហាសង្គម?

មានអ្នកសារព័ត៌មានមិនតិចជាង ៥នាក់ទេដែលទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីពួកគេចុះធ្វើសេចក្តីរាយការណ៍ និងយកព័ត៌មានពីបញ្ហាសង្គម បទល្មើសឆបោកអនឡាញ និងបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃ។ អ្នកសារព័ត៌មានខ្លះទទួលបានការដោះលែងវិញ បន្ទាប់ពីពួកគេបានធ្វើកិច្ចសន្យា និងលុបរូបថត វីដេអូចោល ហើយអ្នកខ្លះទៀតបានរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ។ សមាគម និងក្លឹបអ្នកសារព័ត៌មានបង្ហាញការខកចិត្ត និងព្រួយបារម្ភខ្លាំងចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា។ តែទន្ទឹមនឹងការព្រួយបារម្ភ សមាគមអ្នកសារព័ត៌មាន រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកបានស្តីបន្ទោសសមត្ថកិច្ចដែលមិនយល់ច្បាស់ពីការអនុវត្តច្បាប់ទៅលើអ្នកសារព័ត៌មាន ដោយបានប្រើច្បាប់ព្រហ្មទណ្ឌជំនួសឱ្យច្បាប់ស្តីពីរបបសារព័ត៌មានទៅវិញ។

លោក ហ៊ុន សែន៖ ឆ្នាំថ្មីនឹងនាំមកនូវភាពរុងរឿង និង​កម្លាំងថ្មីដល់មិត្តភាពកម្ពុជា-ចិន និងកម្ពុជា-វៀតណាម

នៅក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិន និងវៀតណាម ដែលនឹងប្រារព្ធធ្វើឡើងចំថ្ងៃជាមួយគ្នានៅដើមសប្

លោក ហ៊ុន សែន៖ ឆ្នាំថ្មីនឹងនាំមកនូវភាពរុងរឿង និង​កម្លាំងថ្មីដល់មិត្តភាពកម្ពុជា-ចិន និងកម្ពុជា-វៀតណាម

នៅក្នុងឱកាសនៃពិធីបុណ្យប្រពៃណីចិន និងវៀតណាម ដែលនឹងប្រារព្ធធ្វើឡើងចំថ្ងៃជាមួយគ្នានៅដើមសប្តាហ៍ក្រោយ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានឆ្លៀតឱកាសនេះ ផ្ញើសារជូនពរដល់មេដឹកនាំកំពូលៗចិន និងវៀតណាម។ ខ្លឹមសារនៃសារជូនពររបស់មេដឹកនាំកំពូលកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ សុទ្ធតែបានរំលេចពីបំណង និងក្តីសង្ឃឹមចង់ឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-ចិន និងកម្ពុជា-វៀតណាម មានភាពរីកចម្រើនបន្ថែមទៀត។

លោក ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំទទួលយកការទិតៀន ទន្ទឹមនឹងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ

កាលពីពេលថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គម ដោយបានរិះគន់លើគុណភាពអប់រំនៅកម្ពុជា បន្ទ

លោក ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំទទួលយកការទិតៀន ទន្ទឹមនឹងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ

កាលពីពេលថ្មីៗនេះ មានការជជែកដេញដោលនៅលើបណ្តាញសង្គម ដោយបានរិះគន់លើគុណភាពអប់រំនៅកម្ពុជា បន្ទាប់ពីកម្ពុជាទទួលបានចំណាត់ថ្នាក់ទាបបំផុតក្នុងការវាយតម្លៃការសិក្សារបស់សិស្ស តាមរយៈកម្មវិធី PISA (Programme for International Student Assessment) ដែលរៀបចំដោយអង្គការ OECD។ ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងអប់រំនាព្រឹកថ្ងៃទី១៣កុម្ភៈនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានអះអាងថា កម្ពុជាទទួលយកការរិះគន់ទាំងនោះមកពិចារណា។ តែទន្ទឹមនេះ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ផងដែរពីលទ្ធផលល្អជាបន្តបន្ទាប់នៃការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅនៅកម្ពុជា។ ចំពោះលោក ហង់ ជួនណារ៉ុន PISA ជាការវាយតម្លៃការសិក្សា កម្រិតអន្តរជាតិមួយដ៏មានឥទ្ធិពល ធៀបនឹងស្តង់ដារពិភពលោក។ សូមស្តាប់ លោក ហង់ជួន ណារ៉ុន៖

ជនជាតិ​អាហ្វ្រិក​ យ៉ាងតិច ១ ៤០០​នាក់ ចូលក្នុង​ជួរ​ទ័ពរុស្ស៊ី ទៅ​ច្បាំង​នៅអ៊ុយក្រែន

ក្រៅពី​កូរ៉េខាង​ជើង ឥណ្ឌា នេប៉ាល់ និង​ប្រទេស​អាស៊ីកណ្តាល​ផ្សេងទៀត​ នៅ​ពេលនេះ​ ដល់វេន​ ជនជា

ជនជាតិ​អាហ្វ្រិក​ យ៉ាងតិច ១ ៤០០​នាក់ ចូលក្នុង​ជួរ​ទ័ពរុស្ស៊ី ទៅ​ច្បាំង​នៅអ៊ុយក្រែន

ក្រៅពី​កូរ៉េខាង​ជើង ឥណ្ឌា នេប៉ាល់ និង​ប្រទេស​អាស៊ីកណ្តាល​ផ្សេងទៀត​ នៅ​ពេលនេះ​ ដល់វេន​ ជនជាតិអាហ្វ្រិក ដែល​ទើបតែ​លេច​ធ្លាយ​ដំណឹង​ថា បាន​ចូលរួមក្នុង​​ជួរ​ទ័ពរុស្ស៊ី ទៅ​ច្បាំង​ នៅ​​​អ៊ុយក្រែន។ ភាគច្រើន​ អ្នក​ដែល​ទៅជួយ​ច្បាំង​រុស្ស៊ី បាន​ត្រូវ​អូសទាញ​ដោយសារ​តែ​​ផលប្រយោជន៍​លាភសក្ការៈនានា តែ​អ្នក​ខ្លះទៀត បាន​​ចាញ់​បោក ដោយពាក្យ​​ភូតភរ​​ថា ទៅធ្វើការ​ដើម្បីបាន​ប្រាក់ខែច្រើន តែទីបំផុត ពួក​គេ​​បែរជាត្រូវ​ទៅច្បាំងរងគ្រាប់​ ​នៅ​សមរភូមិ​ជួរ​មុខ​ ទៅវិញ​។  

កសិករឥណ្ឌាធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-សហរដ្ឋអាមេរិក

កសិករនៅទូទាំងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីប្រឆាំង

កសិករឥណ្ឌាធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-សហរដ្ឋអាមេរិក

កសិករនៅទូទាំងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី ១២ ខែកុម្ភៈ ដើម្បីប្រឆាំងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ឥណ្ឌា-សហរដ្ឋអាមេរិក ដែលសំដៅកាត់បន្ថយពន្ធលើទំនិញអាមេរិកនាំចូលឥណ្ឌា ។ ​កសិករឥណ្ឌាមានការព្រួយបារម្ភថា​កិច្ចព្រមព្រៀងនេះអាចប៉ះពាល់ដល់វិស័យកសិកម្ម និងគំរាមកំហែងដល់ជីវភាពរស់នៅរបស់កសិករឥណ្ឌា។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលទាមទារឲ្យអាមេរិក​កៀបកអ៊ីរ៉ង់ ប៉ុន្តែ លោកត្រាំ​ប្រាប់ ឲ្យរង់ចាំ

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ឲ្យអត់ធ្

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលទាមទារឲ្យអាមេរិក​កៀបកអ៊ីរ៉ង់ ប៉ុន្តែ លោកត្រាំ​ប្រាប់ ឲ្យរង់ចាំ

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ឲ្យអត់ធ្មត់ រង់ចាំ និង​ថា ការចរចាជាមួយ​អ៊ីរ៉ង់ត្រូវតែបន្តទៅមុខ។ មុន​ធ្វើដំណើរទៅជួប​លោកត្រាំ​នៅ​សេតវិមាន នៅថ្ងៃពុធទី ១១​កុម្ភៈ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបាននិយាយ​ប្រាប់អ្នកកាសែតថា អ៊ីស្រាអែល​ចង់​ឲ្យ​អាមេរិក​ដាក់សម្ពាធជាអតិបរិមា​លើអ៊ីរ៉ង់​។ ចំពោះអ៊ីស្រាអែល ​កម្មវិធីនុយក្លេអ៊ែរជារឿងមួយ ប៉ុន្តែ ​មីស៊ីល របស់អ៊ីរ៉ង់ និងការគាំទ្ររបស់របបនេះដើម្បីផ្តល់សព្វាវុធ​ដល់​ក្រុមប្រដាប់អាវុធ​ក្នុងតំបន់ ក៏ជា​គ្រោះថ្នាក់​ធំគំរាមកំហែងសន្តិសុខ​របស់អ៊ីស្រាអែល។

បង់ក្លាដែស បោះឆ្នោតជាតិ លើកទី១ ក្រោយផ្តួលរំលំអំណាចផ្តាច់ការរបស់លោកស្រី ឆេក ហាស៊ីណា

ប្រជាពលរដ្ឋបង់ក្លាដែស ចំនួនជាង ១២៧លាននាក់ ត្រូវទៅបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១២កុម្ភៈ ​ដើម

បង់ក្លាដែស បោះឆ្នោតជាតិ លើកទី១ ក្រោយផ្តួលរំលំអំណាចផ្តាច់ការរបស់លោកស្រី ឆេក ហាស៊ីណា

ប្រជាពលរដ្ឋបង់ក្លាដែស ចំនួនជាង ១២៧លាននាក់ ត្រូវទៅបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១២កុម្ភៈ ​ដើម្បីជ្រើសរើសសមាជិករដ្ឋសភាថ្មី ចំនួន ៣៥០ នាក់។ គិតចាប់តាំង ពីចលនាយុវជនបង់ក្លាដែសធ្វើបដិវត្តន៍ បាតុកម្មផ្តួលរំលំអំណាចផ្តាច់ការរបស់នាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា ឆ្នាំ២០២៤, នេះជាការបោះឆ្នោតជាតិ លើកទី១ ដែលគេសង្ឃឹម ដោយជឿជាក់ថា ធ្វើឡើងដោយ សេរី និង យុត្តិធម៌។ ​

ក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាល្អ ថ្វីបើគុណភាពខ្យល់នៅ​ខេត្តខ្លះមាន​កម្រិតមធ្យម

ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្ត

ក្រសួងបរិស្ថានថា គុណភាពខ្យល់នៅកម្ពុជាល្អ ថ្វីបើគុណភាពខ្យល់នៅ​ខេត្តខ្លះមាន​កម្រិតមធ្យម

ក្រសួងបរិស្ថានបានឱ្យដឹងថា គុណភាពខ្យល់ក្នុងប្រទេសកម្ពុជានៅតែមានកម្រិតល្អ ទោះបីនៅតាមខេត្តខ្លះគុណភាពខ្យល់មាន​កម្រិតមធ្យមក៏ដោយ។ ក្នុងសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ក្រសួងបរិស្ថានអះអាងថា គុណភាពខ្យល់នៅកម្ពុជា គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ រហូតដល់ម៉ោង ៧ព្រឹកថ្ងៃទី១២ ខែកុម្ភៈ មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤០.៧៧ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ធៀបនឹងកម្រិតស្តង់ដារ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបខ្យល់ µg/m3 ដែលនេះមានន័យថា គុណភាពខ្យល់នៅកម្ពុជាគឺ ល្អ។

បើកម្ពុជាឲ្យសច្ចាប័ន UNCLOS តើអាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្

បើកម្ពុជាឲ្យសច្ចាប័ន UNCLOS តើអាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

ក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងក្រោយទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតភ្លាម នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU44 ដែលបានចុះហត្ថលេខាជាមួយកម្ពុជាកាលពីឆ្នាំ ២០០១។ លោកអនុធិនយល់ថា MOU44 គ្មានប្រយោជន៍សម្រាប់ការដោះស្រាយជម្លោះដែនសមុទ្ររវាងថៃ និងកម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?កម្ពុជាទេ។ តែកម្ពុជាវិញកំពុងពន្លឿនការផ្តល់សច្ចាប័នឲ្យអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលអ្នកឃ្លាំមើលគិតថា ជាច្បាប់អន្តរជាតិដ៏រឹងមាំក្នុងការជួយឲ្យកម្ពុជាដោះស្រាយជម្លោះដែនសមុទ្ររបស់ខ្លួន។ តើកម្ពុជាទទួលបានសច្ចាប័ន UNCLOS អាចជាឧបសគ្គសម្រាប់ថៃដែលចង់លុបចោល MOU44 ដែរ ឬទេ?

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតំបន់អង្គរកំពុងប្រឈមនឹងបញ្ហាជីវភាព

នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់

អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅតំបន់អង្គរកំពុងប្រឈមនឹងបញ្ហាជីវភាព

នៅក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់កង់បី មគ្គុទ្ទេសក៍ទេសចរ និងអ្នកលក់ដូរកំប៉ិកកំប៉ុកកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ នៅតំបន់អង្គរខេត្តសៀមរាប អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានរអ៊ូរទាំពីការធ្លាក់ចំណូលដោយសារតែការថយចុះនៃភ្ញៀវទេសចរអន្តរជាតិ៕

អ្នក​ជំនាញ​រក​ឃើញ​សត្វកម្រជាង ​៤០ ប្រភេទក្នុង​ឧទ្យានជាតិវិរជ័យ

ក្នុង​រយៈ​ពេល​៨​ ខែ​ ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​បាន​ប្រទះ​ឃើញ​សត្វ​កម្រ​ចំនួន​ ៤២​ប្រភ

អ្នក​ជំនាញ​រក​ឃើញ​សត្វកម្រជាង ​៤០ ប្រភេទក្នុង​ឧទ្យានជាតិវិរជ័យ

ក្នុង​រយៈ​ពេល​៨​ ខែ​ ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​បាន​ប្រទះ​ឃើញ​សត្វ​កម្រ​ចំនួន​ ៤២​ប្រភេទ​ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ដែល​ស្ថិតនៅ​ភាគ​ឦសានរបស់​​ប្រទេស​កម្ពុជា។​ ការ​ប្រទះ​ឃើញនូវ​សត្វ​កម្រ​ទាំង​នេះ​ធ្វើ​ឡើង តាម​រយៈ​ការ​ស្រាវ​ជ្រាវ​មួយ​របស់​អង្គ​ការ​សត្វ​ព្រៃ​ និង​ក្រសួង​បរិស្ថាន​ ដោយ​មានការ​គាំ​ទ្រ​ដោយ​នាយក​ដ្ឋាន​បរិស្ថាន​ ស្បៀង​អាហារ​ និង​កិច្ច​ការជន​បទ​ (DEFRA) ក្នុង​គម្រោងមូនិធិ​តំបន់ទេស​ភាព​ជីវៈ​ចម្រុះ​ (BLF)។​

កម្ពុជា៖ ថៃបន្តវាយកម្ទេច សង់ផ្លូវ ចាក់ដីលុបស្រះ និងជីកប្រឡាញលើ​ដែនអធិបតេយ្យ​កម្ពុជា

ក្រសួងការបរទេសកម្ពុជា​បាន​ជំទាស់តវ៉ា​ជាថ្មីម្តងទៀត​ចំពោះសកម្មភាពខុសច្បាប់​របស់កងកម្លាំ

កម្ពុជា៖ ថៃបន្តវាយកម្ទេច សង់ផ្លូវ ចាក់ដីលុបស្រះ និងជីកប្រឡាញលើ​ដែនអធិបតេយ្យ​កម្ពុជា

ក្រសួងការបរទេសកម្ពុជា​បាន​ជំទាស់តវ៉ា​ជាថ្មីម្តងទៀត​ចំពោះសកម្មភាពខុសច្បាប់​របស់កងកម្លាំង​ប្រដាប់​អាវុធ​ថៃ។ ក្នុងសេចក្តីប្រកាសចុះថ្ងៃទី១១មករា ​ក្រសួងការបរទេស​​កម្ពុជា​​​​​បានអះអាងថា កងកម្លាំងប្រដាប់អាវុធថៃ​​​​នៅតែបន្តធ្វើសកម្មភាព​​ខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជា ដោយយោធាថៃនៅតែបន្តកែប្រែតំបន់​​​​បឹងត្រកួន និង​​តំបន់ភូមិជោគជ័យ ​ក្នុងខេត្ត​​ឧត្តរមានជ័យ ដែល​ថៃបានកាន់កាប់ក្រោយសម្រេចបាន​​បទឈប់បាញ់ថ្ងៃ២៧ ខែធ្នូ ឆ្នាំ​២០២៥​។

ក្រសួងយុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់ «ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តី

ក្រសួងយុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់ «ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងយុត្តិធម៌កម្ពុជាបានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ ក្រសួងយុត្តិធម៌អះអាងថា សេចក្តីព្រាងច្បាប់នេះនឹងបង្កើតជាក្របខ័ណ្ឌគិតយុត្តិមួយដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ តែគេនៅមិនទាន់ដឹងលម្អិតអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ និងភាពខុសគ្នាពីច្បាប់ដែលរដ្ឋាភិបាលធ្លាប់បានអនុវត្តកន្លងមកនៅឡើយទេ។

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តធម្មយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ង

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តធម្មយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ងៃ និង​ឆ្លង​កាត់​រដ្ឋ ចំនួន ៨ ដើម្បី​​ផ្សព្វផ្សាយ​​សន្តិភាព។ ចេញដំណើរ​តាំងពីចុង​ខែតុលា ឆ្នាំ២០២៥ពីរដ្ឋតិចសាស ធម្មយាត្រាដើម្បីសន្តិភាព​នេះ ឋិត​ក្នុង​បរិបទ​ដែលប្រទេស​អាមេរិក កំពុងតែជួបភាព​​តាន​តឹង​នយោបាយ​និង​សង្គម ជា​ពិសេស​ ភាព​ច្របូកច្របល់​ក្នុង​ចំណាត់​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់។ 

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តដើរព្យុហយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ង

សង្ឃ​ច្រើនអង្គនៅអាមេរិក និមន្តដើរព្យុហយាត្រា ១០៩ថ្ងៃ ដើម្បី​សន្តិភាព

នៅសហរដ្ឋអាមេរិក ព្រះសង្ឃពុទ្ធសាសនា ជាង ​២០ អង្គ ធ្វើ​ព្យុហយាត្រា ដោយ​បាន​​ដើរនិមន្ត ១០៩ថ្ងៃ និង​ឆ្លង​កាត់​រដ្ឋ ចំនួន ៨ ដើម្បី​​ផ្សព្វផ្សាយ​​សន្តិភាព។ ធម្មយាត្រាដើម្បីសន្តិភាព​នេះ ចេញដំណើរ​នៅចុង​ខែតុលាឆ្នាំ​២០២៥ និងឋិត​ក្នុង​បរិបទ​ដែលប្រទេស​អាមេរិក កំពុងតែជួបភាព​​តាន​តឹង​នយោបាយ​និង​សង្គម ជា​ពិសេស​ ភាព​ច្របូកច្របល់​ក្នុង​ចំណាត់​ការ​បណ្តេញ​ជនអន្តោប្រវេសន៍ខុសច្បាប់។ 

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួនលោក ហែម វណ្ណាជាបរាជ័យរបស់អាជ្ញាធរ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអ

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែនថា ការចាប់ខ្លួនលោក ហែម វណ្ណាជាបរាជ័យរបស់អាជ្ញាធរ

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានអំពាវនាវឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យដោះលែងជាបន្ទាន់ លោក ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online។ លោក ហែម វណ្ណា ដែលត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទស្តាប់ឮ និងថតពាក្យសម្ងាត់ឯកជន។

ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​ទ័ព​ ចន្លោះពី​៥ ទៅ​៨ពាន់នាក់ ទៅ​រក្សាសន្តិភាព​នៅ​ហ្កាហ្សា

ក្នុង​ក្របខណ្ឌផែនការ​សន្តិភាពរបស់​លោក ដូណាល់ ត្រាំ,​ ឥណ្ឌូណេស៊ី ដែល​ជាប្រទេស​កាន់សាសនា​អ៊

ឥណ្ឌូណេស៊ី គ្រោង​បញ្ជូន​ទ័ព​ ចន្លោះពី​៥ ទៅ​៨ពាន់នាក់ ទៅ​រក្សាសន្តិភាព​នៅ​ហ្កាហ្សា

ក្នុង​ក្របខណ្ឌផែនការ​សន្តិភាពរបស់​លោក ដូណាល់ ត្រាំ,​ ឥណ្ឌូណេស៊ី ដែល​ជាប្រទេស​កាន់សាសនា​អ៊ីស្លាម​ធំជាង​គេ​លើលោក​ បាន​ប្រកាសគម្រោង​​បញ្ជូន​កងទ័ព​ ចន្លោះពី​ ៥ ០០០ ទៅ ៨ ០០០ នាក់ ឲ្យ​ទៅ​កាន់​តំបន់​ហ្កាហ្សា ដើម្បី​បំពេញ​បេសកកម្ម​រក្សាសន្តិភាព​។ ការ​ប្រកាស​របស់​ឥណ្ឌូណេស៊ី ធ្លាក់​មក​ក្នុង​បរិបទ​ដែល​អ៊ីស្រាអែល​កាន់តែ​សម្រុក​ធ្វើ​អាណានិគមន៍​កិច្ច​នៅ​តំបន់​ស៊ីហ្សកដានី របស់​ប៉ាឡេស្ទីន។​

UN បញ្ជាក់ពីការបន្តស្វែងរកជំនួយមនុស្សធម៌ និងបច្ចេកទេសជួយជនភៀសសឹកកម្ពុជា

នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋក

UN បញ្ជាក់ពីការបន្តស្វែងរកជំនួយមនុស្សធម៌ និងបច្ចេកទេសជួយជនភៀសសឹកកម្ពុជា

នៅថ្ងៃចន្ទ ទី៩ កុម្ភៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានជួបជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិដែលទើបតែងតាំងថ្មីនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ចកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ កុម្ភៈនេះថានៅក្នុងជំនួប ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរឹងមាំ និងបានពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបចំពោះតម្រូវការមនុស្សធម៌បន្ទាន់ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលមធ្យម និងរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ស្លាប់យ៉ាងតិច​៩នាក់ ក្នុងការ​បាញ់រះ​ក្នុងសាលារៀន នៅ​​​ភាគខាងលិចកាណាដា

មានករណីបាញ់រះមួយ​ បានកើតឡើងកាលពីថ្ងៃ​ទី​១០កុម្ភៈ នៅក្នុងសាលារៀនមួយ​ ភាគខាងលិចប្រទេសកាណាដ

ស្លាប់យ៉ាងតិច​៩នាក់ ក្នុងការ​បាញ់រះ​ក្នុងសាលារៀន នៅ​​​ភាគខាងលិចកាណាដា

មានករណីបាញ់រះមួយ​ បានកើតឡើងកាលពីថ្ងៃ​ទី​១០កុម្ភៈ នៅក្នុងសាលារៀនមួយ​ ភាគខាងលិចប្រទេសកាណាដា។ យ៉ាងហោច​ណាស់ មានមនុស្ស​៩​នាក់ស្លាប់ និង​របួសជាង​២០នាក់។ ផ្អែកតាមសមត្ថកិច្ច​កាណាដា ខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង តែគេមិនទាន់អាចសន្និដ្ឋានបានទេ​ អំពី​មូលហេតុដែល​ធ្វើឲ្យជនដៃដល់ ឈានទៅធ្វើអំពើ​ដ៏កាចសាហាវនេះ​។

អ្នកកាសែតមួយរូបត្រូវអាជ្ញាធរឃាត់ខ្លួនក្រោយផ្សាយពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយ

អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត

អ្នកកាសែតមួយរូបត្រូវអាជ្ញាធរឃាត់ខ្លួនក្រោយផ្សាយពីការរៀបចំពិធីព្រះពុទ្ធសាសនាមួយ

អ្នកសារព័ត៌មានមួយរូបនៃអង្គភាព Buddhist News ត្រូវមន្ត្រីក្រសួងធម្មការ និងអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនអស់ជាង ៦ម៉ោង ជុំវិញការសរសេរអត្ថបទស្តីពី​ការរៀបចំពិធីព្រះពុទ្ធសាសនាមួយ​កាលពីថ្ងៃទី៩កុម្ភៈ។ តែ​ក្រសួងធម្មការ និងសាសនា បានបកស្រាយថា ករណីនេះបានដោះស្រាយបញ្ចប់រួចរាល់។

ក្រសួងបរិស្ថានថា គុណភាពខ្យល់ប្រែប្រួលតាមតំបន់ខ្លះ និងមិនទាន់ដល់ថ្នាក់ប្រកាសអាសន្ន

គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះ

ក្រសួងបរិស្ថានថា គុណភាពខ្យល់ប្រែប្រួលតាមតំបន់ខ្លះ និងមិនទាន់ដល់ថ្នាក់ប្រកាសអាសន្ន

គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះ តែមិនបានកើតឡើងនៅទូទាំងប្រទេសនោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងបរិស្ថាននាថ្ងៃពុធ ទី១១ កុម្ភៈ។ ទោះយ៉ាងណា និងបើតាមក្រសួងបរិស្ថានដដែល គុណភាពខ្យល់នៅកម្ពុជាមិនមានសភាពអាក្រក់ខ្លាំងដូចការផ្សាយរបស់បណ្តាញសារព័ត៌មានអន្តរជាតិមួយចំនួននោះឡើយ។

ក្រុមតន្រ្តីដ្រាហ្កា​កម្ពុជា ​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍ ៦០ ជួបជុំ​គ្នា​ថត​បទចម្រៀង​រម្លឹក​ពី​អតីតកាល

ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត

ក្រុមតន្រ្តីដ្រាហ្កា​កម្ពុជា ​ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍ ៦០ ជួបជុំ​គ្នា​ថត​បទចម្រៀង​រម្លឹក​ពី​អតីតកាល

ក្រុមតន្រ្តីដ្រាហ្កាគឺជាក្រុមតន្រ្តីរ៉ុកកម្ពុជាដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងសម័យទសវត្សរ៍៦០ និង៧០។ ជាង ៥០ឆ្នាំក្រោយមក តន្ត្រីករ​ខ្លះនៃក្រុមនេះដែលបានរួចជីវិតពីរបបខ្មែរក្រហម និងកំពុងមានវ័យជរាបន្តិច ហើយសុខភាពមិនសូវមាំទាំផងនោះបានវិលមកជួបជុំគ្នាជាថ្មីដើម្បីថតបទចម្រៀងទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ និងដើម្បីរម្លឹកពីអនុស្សវរីយ៍ដែលធ្លាប់មានភាពល្បីល្បាញពីអតីតកាល។ 

ឯកអគ្គ​រាជ​ទូតជប៉ុនថា​ នឹង​យក​ជម្លោះព្រំដែន​ខ្មែរ​-ថៃ​ទៅ​និយាយ​ប្រាប់​រដ្ឋា​ភិ​បាល​ជប៉ុន

លោក​​ Ueno Atsushi ឯកអគ្គ​រាជ​ទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា​ លោក​នឹង​យក​បញ្ហា​ព្រំ​ដែន​ក

ឯកអគ្គ​រាជ​ទូតជប៉ុនថា​ នឹង​យក​ជម្លោះព្រំដែន​ខ្មែរ​-ថៃ​ទៅ​និយាយ​ប្រាប់​រដ្ឋា​ភិ​បាល​ជប៉ុន

លោក​​ Ueno Atsushi ឯកអគ្គ​រាជ​ទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ថា​ លោក​នឹង​យក​បញ្ហា​ព្រំ​ដែន​កម្ពុជា​-ថៃ​ ទៅបកស្រាយ​ចំពោះ​មុខ​រដ្ឋា​ភិ​បាល​របស់​លោក​។​ ថ្លែង​ក្នុង​ជំនួប​ជាមួយ​ លោក​ កែវ​ រ៉េ​មី​ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ លោក​​ Ueno Atsushi ក៏​បាន​បញ្ជាក់​ដែរ​ថា​ ជប៉ុ​ននឹង​ផ្តល់​ការគាំទ្រ​ និង​កិច្ច​សហ​ការ​ទៅវិញ​ទៅ​មកជាមួយ​កម្ពុជា​​ជានិច្ច​។

លោក អនុធិន៖ ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បាន​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពា

លោក អនុធិន៖ ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ជាមួយកម្ពុជា

នាយករដ្ឋមន្ត្រីថៃ លោក អនុធិន ឆានវីរៈគូន បាន​ប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ ឲ្យស្ថាប័នពាក់ព័ន្ធរបស់ថៃបន្តនីតិវិធីលុបចោល MOU ៤៤ ដែលចុះហត្ថលេខាជាមួយ​កម្ពុជាកាលពីឆ្នាំ​២០០១។ នេះបើតាមកាសែតថៃ Thai PBS ​និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀត។ MOU ៤៤ ឬ MOU ២០០១ ​ជាឯកសារផ្តោតលើការដោះស្រាយតំបន់មានជម្លោះតាមព្រំដែនសមុទ្ររវាងប្រទេសកម្ពុជា និងថៃ។

ចិនប្រកាសគាំទ្រកម្លាំងក្នុងស្រុកតៃវ៉ាន់ ដែល​ចង់បង្រួបបង្រួមជាមួយ​ចិនតែមួយ

មន្រ្តីជាន់ខ្ពស់​ទី៤​របស់​បក្ស​កុម្មុយនិស្ត​ចិន កាលពីថ្ងៃអង្គារ​ទី ១០ កុម្ភៈ​បានប្រកាស​គ

ចិនប្រកាសគាំទ្រកម្លាំងក្នុងស្រុកតៃវ៉ាន់ ដែល​ចង់បង្រួបបង្រួមជាមួយ​ចិនតែមួយ

មន្រ្តីជាន់ខ្ពស់​ទី៤​របស់​បក្ស​កុម្មុយនិស្ត​ចិន កាលពីថ្ងៃអង្គារ​ទី ១០ កុម្ភៈ​បានប្រកាស​គាំទ្រ​កម្លាំង​អ្នកស្នេហាជាតិក្នុងស្រុកតៃវ៉ាន់ ដែលមាន​ជំហរចង់ឲ្យមានការបង្រួបបង្រួមជាមួយ​ចិន​ដីគោក។ ប្រធានាធិបតី​តៃវ៉ាន់ បាន​ប្រតិកម្ម​ទៅវិញ ដោយ​លើកយកករណី​កោះហុងកុង ជាទី​ដែលសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ​ត្រូវ​បាន​បិទខ្ទប់ទាំងស្រុង ចាប់តាំងធ្លាក់ទៅក្នុង​ការគ្រប់គ្រង​របស់​រដ្ឋអំណាចប៉េកាំង។ ឈាង បុប្ផា​រាយការណ៍ព័ត៌មាននេះ

អង្គការតម្លាភាព​អន្តរជាតិ ថាការគោរព​លទ្ធិប្រជាធិបតេយ្យ​​ បានធ្លាក់ចុះ​គួរ​ឲ្យ​​​​ព្រួយ​បារម្ភនៃ

របាយការណ៍​ប្រចាំឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការធ្លាក់

អង្គការតម្លាភាព​អន្តរជាតិ ថាការគោរព​លទ្ធិប្រជាធិបតេយ្យ​​ បានធ្លាក់ចុះ​គួរ​ឲ្យ​​​​ព្រួយ​បារម្ភនៃ

របាយការណ៍​ប្រចាំឆ្នាំ​២០២៥ របស់អង្គការតម្លាភាពអន្តរជាតិ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវការធ្លាក់ចុះ​ គួរ​ឲ្យ​ព្រួយបារម្ភ នៃការ​គោរពលទ្ធិ​ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក។ ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ដែល​ដើរទន្ទឹមជាមួយ​នឹងការកើនឡើង នៃអំពើពុករលួយ​។ ផ្អែកតាមរបាយការណ៍​នៃអង្គការនេះ ពិន្ទុរបស់​សហរដ្ឋអាមេរិក​​ បិតាប្រជាធិបតេយ្យ​ ក៏បានធ្លាក់ចុះដែរ ក្នុងឆ្នាំ​២០២៥។

Get more results via ClueGoal