ភូមិអូរបីជាន់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ ហាក់មិនត្រូវចាត់ទុកជាតំបន់ជម្លោះដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារសង្គ្រាមកម្ពុជា-ថៃ ដូចនៅក្នុងតំបន់សមរភូមិប្រយុទ្ធនៃភូមិជោគជ័យ និងភូមិព្រៃចាន់ឡើយ។ នៅក្រោយបទឈប់បាញ់រយៈពេលជាង ២ខែមកនេះ ពលរដ្ឋក្នុងភូមិអូរបីជាន់ប្រមាណជាង ៩០% បានវិលត្រឡប់ចូលមករស់នៅក្នុងផ្ទះសម្បែងរបស់ខ្លួន ដើម្បីប្រកបរបររកស៊ី និងចិញ្ចឹមជីវិតធម្មតាវិញ។ ការវិលត្រឡប់មករស់នៅរបស់ពលរដ្ឋក្បែរតំបន់ជម្លោះកៀកព្រំដែនប្រទេសថៃនេះ ធ្វើឡើងជាមួយនឹងការភ័យខ្លាចខ្លះដែរ ដ្បិតតំបន់ខ្លះនៅកៀកតំបន់ដែលយោធាថៃរាយបន្លាលួស និងដាក់កុងតឺន័រ។
នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ នគរបាលរាជធានីភ្នំពេញចាប់ផ្តើមរឹតបន្តឹងឡើងវិញនូវច្បាប់ចរាចរណ៍ផ្លូវគោក និងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តនាពេលរាត្រី។ យុទ្ធនាការនេះចាប់ផ្តើមឡើងវិញ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការប្រើប្រាស់គ្រឿងស្រវឹងនៅតែបន្តមាន។ អ្នកតាមដានសង្គមចង់ឃើញការអនុវត្តច្បាប់ និងការត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរយានយន្តជាប្រចាំ។ ចំណែកអ្នកជំនាញចង់ឲ្យមានច្បាប់ស្តីពីគ្រឿងស្រវឹងទន្ទឹមគ្នានឹងការត្រួតពិនិត្យជាតិស្រវឹងលើអ្នកបើកបរយានយន្ត។
កម្ពុជាគួរពន្លឿនការដោះស្រាយបញ្ហាដែនសមុទ្រជាមួយប្រទេសជិតខាង និងត្រូវធ្វើទំនើបកម្មក្នុងដែនសមុទ្ររបស់ខ្លួន ប្រសិនបើមិនចង់ឱ្យសេដ្ឋកិច្ចរងការគំរាមកំហែង។ នេះបើតាមខ្លឹមសារនៃបទវិភាគមួយដែលចុះផ្សាយនៅគេហទំព័រវិទ្យាស្ថានសិក្សាគោលនយោបាយអន្តរជាតិ Lowey នៅថ្ងៃទី៩មីនាម្សិលមិញ។ តាមវិទ្យាស្ថាន Lowey កម្ពុជាខ្វះសមត្ថភាពចូលប្រើប្រាស់ដែនសមុទ្ររបស់ខ្លួនបានពេញលេញ និងម្យ៉ាងវិញទៀត សមត្ថភាពកងទ័ពជើងទឹកកម្ពុជាក៏នៅខ្សោយដែរ។
សាលាបញ្ញាសាស្ត្រអន្តរជាតិបានសម្ដែងការសោកស្តាយចំពោះការផ្ទុះឡើងជាសាធារណៈនូវទំនាស់ផ្ទៃក្នុងរបស់ម្ចាស់ភាគហ៊ុននៅសាខាទី៥ ដែលបង្កើតការភាន់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិនាមរបស់សាលាទាំងមូល។ តាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ទីស្នាក់ការកណ្ដាល និងគណៈគ្រប់គ្រងសាលាបញ្ញាសាស្ត្របានអំពាវនាវឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីធានាដល់ការដំណើរការសាលា។
សង្រ្គាមវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី១១ គិតត្រឹមថ្ងៃអង្គារទី១០មីនា។ រុស្ស៊ី សម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ចំណែកចិនជាអតិថិជនទិញប្រេងរបស់អ៊ីរ៉ង់បានបន្លឺសំឡេងបរិហារិះគន់ជាបន្តបន្ទាប់គ្នា ប៉ុន្តែ គ្មានប្រទេសណាមួយ រុស្ស៊ី ឬចិនដែលចូលជួយអ៊ីរ៉ង់នោះទេ។ គ្មានប្រព័ន្ធការពារដែនអាកាស អ៊ីរ៉ង់កំពុងចុះទ្រោមដោយការវាយប្រហារផ្លូវអាកាសយ៉ាងចាស់ដៃពីសំណាក់អាមេរិក និងអ៊ីស្រាអែល។ ហេតុអ្វីបានជាចិន និងរុស្ស៊ីមិនព្រមជួយ ហើយផ្ទុយទៅវិញ បណ្តែតបណ្តោយទុកឲ្យអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត និងជាប្រទេសផ្គត់ផ្គង់ប្រេងនៅឯកោ រងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល តែម្នាក់ឯងយ៉ាងដូច្នេះ?
តើសង្គ្រាមនៅតំបន់ដើមបូព៌ា កំពុងតែរាលដាលពាក់ព័ន្ធជាមួយសម្ព័ន្ធមិត្តអូតង់ឬយ៉ាងណា? គិតត្រឹមថ្ងៃទី៩មីនា មានមីស៊ីលរបស់អ៊ីរ៉ង់ចំនួន២គ្រាប់ បានហោះចូលដែនអាកាសតួកគី ដែលជាសមាជិកអូតង់ ហើយត្រូវបានកងទ័ពអូតង់បាញ់កម្ទេច។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងឲ្យប្រជាជនអាមេរិកស្ថិតនៅតំបន់ភាគខាងត្បូងតួកគី ត្រូវចាកចេញ ដែលនេះអាចបញ្ជាក់អំពីស្ថានការណ៍កាន់តែអាសន្នក្នុងតំបន់នេះ។
សង្គ្រាមនៅតំបន់ដើមបូព៌ា កំពុងតែជះផលអវិជ្ជមានមកលើបណ្តាប្រទេសអាស៊ីសឹងទាំងអស់ ដែលត្រូវការជាចាំបាច់ នូវវត្ថុធាតុដើមមិនថាប្រេងនិងឧស្ម័ន។ គិតត្រឹមថ្ងៃចន្ទទី៩មីនា តម្លៃប្រេងឆៅបានឡើងថ្លៃលើស១០០ដុល្លារក្នុងមួយធុងបារីល។ ប្រទេសអាស៊ីជាច្រើន បានចាប់ផ្តើមចាត់វិធានការ ការពារទំហំស្តុកបម្រុងរបស់ប្រេងនិងឧស្ម័ន នៅតាមប្រទេសគេរៀងៗខ្លួន និងដើម្បីទប់តម្លៃកុំឲ្យហក់ឡើង ដែលធ្វើបាបជីវភាពប្រជាជន។
លោក Mojtaba Khamenei កូនប្រុសទី២របស់លោក Ali Khamenei ត្រូវបានជ្រើសតាំងជាមេដឹកនាំកំពូលសាសនាថ្មីរបស់ប្រទេសអ៊ីរ៉ង់។ ការបោះឆ្នោតជ្រើសតាំងប្រមុខដឹកនាំថ្មីរបស់អ៊ីរ៉ង់ធ្វើឡើងនៅក្រោមស្នូរគ្រាប់ប្លោង វាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ខណៈតម្លៃប្រេងឥន្ធនៈ នៅក្នុងពិភពលោកកំពុងហក់ឡើងខ្ពស់។ តើលោក Mojtaba Khamenei ជានរណា?
ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។
ភាពយន្តឯកសារស្តីពីសកម្មជនបរិស្ថានកម្ពុជា ក្រោមចំណងជើងថា «The Clearing» ដែលផលិតដោយសារព័ត៌មានអន្តរជាតិ ម៉ុងហ្គាបេ បានឈ្នះពានរង្វាន់ ពន្លឺបៃតង (Green Spark Award) នៅមហោស្រពភាពយន្តអភិរក្សធម្មជាតិ នៅសហរដ្ឋអាមេរិក។ នេះបើតាមការអះអាងរបស់ចលនាមាតាធម្មជាតិ នៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦។ ការផ្តល់ពានរង្វាន់ដល់ភាពយន្តឯកសារខ្នាតអន្តរជាតិមួយនេះធ្វើឡើង ខណៈដែលតុលាការកម្ពុជា សម្រេចបន្តឃុំខ្លួនសកម្មជនចលនាមាតាធម្មជាតិ ៥រូប ក្រោមបទចោទ រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ។
អំណើះតទៅ តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងប្រែប្រួលក្នុងចន្លោះ ៣ថ្ងៃម្តង ដោយសារតែមានការប្រែប្រួលឆាប់រហ័សនៃតម្លៃប្រេងនៅលើពិភពលោក។ នេះជាការបញ្ជាក់របស់ លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដែលបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាព្រឹកថ្ងៃទី៩មីនានេះ។
នៅថ្ងៃចន្ទទី៩ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានហក់ដល់ ៤ ៤០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតក៏បានហក់ឡើងក្នុងតម្លៃ ៥ ១៥០រៀល ក្នុងមួយលីត្រ។ ជាការឡើងថ្លៃមុន កាលកំណត់ ត្រូវបានក្រសួងពាណិជកម្មពន្យល់ថា មកពីមានការប្រែប្រួលតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ នៅទីក្រុងភ្នំពេញ ពលរដ្ឋបានលើកឡើងពីក្តីបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្ឃឹមថាតម្លៃប្រេងឥន្ធនៈនឹងធ្លាក់ចុះវិញក្នុងពេលឆាប់ៗខាងមុខ៕
ភ្លើងសង្រ្គាមនៅមជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើងៗ។ ប្រទេសអឺរ៉ុបមួយចំនួនបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង នាវាចម្បាំង និងយន្តហោះចម្បាំងជ្រាច្រើនគ្រឿង ទៅប្រទេសស៊ីប ដើម្បីត្រៀមខ្លួន ទប់ស្កាត់ការរីកដាលនៃសង្គ្រាមនេះ ព្រមទាំងការពារសន្តិសុខអឺរ៉ុប។ ប៉ុន្តែ បណ្តាមេដឹកនាំប្រទេសអឺរ៉ុបធំៗក៏បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ ថាមិនលូកដៃចូលពាក់ព័ន្ធនឹងសង្រ្គាមនៅមជ្ឈិមបូព៌ា ឡើយ។
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៤ស្ថាប័ន បានប្រារព្ធខួបទី១១៥ នៃទិវានារីអន្តរជាតិ ក្រោមប្រធានបទ៖«អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ សម្រាប់ស្ត្រី និងក្មេងស្រី» នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។ ក្នុងឱកាសនោះ អង្គការស៊ីវិលបានលើកឡើងពីបញ្ហាប្រឈមនានា ដែលស្ត្រីនៅបន្តជួបប្រទះក្នុងសង្គមកម្ពុជា។ ក្នុងន័យនេះ ក្រុមអង្គការស៊ីវិលបានលើកឡើងអនុសាសន៍ចំនួន ១៦ចំណុច ដាក់ជូនរដ្ឋាភិបាល ដើម្បីផ្តល់ឱកាសដល់ស្រ្តីក្នុងការចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រីស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
គណៈកម្មការជំនាញសាសនាអ៊ីរ៉ង់ បានធ្វើមហាសន្និបាត ដោយសម្រេចបោះឆ្នោតជ្រើសរើសមេដឹកនាំកំពូលសាសនាថ្មី ដើម្បីឲ្យបន្តវេនដឹកនាំសាសនាអ៊ីរ៉ង់ ក្រោយពីមរណភាពរបស់អាយ៉ាតូឡា អាលី ខាមេណី ក្នុងការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល។ ការបោះឆ្នោតតែងតាំងមគ្គុទេសក៏សាសនាអ៊ីរ៉ង់នេះ បានធ្វើឡើងជាសម្ងាត់បំផុត ហើយ អ៊ីរ៉ង់ ក៏មិនប្រកាសឈ្មោះមេដឹកនាំកំពូលសាសនាថ្មីដែរ ព្រោះខ្លាចក្រែង ក្លាយជាផ្ទាំងស៊ីបរបស់សត្រូវ។ ភ្លាមៗ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសគំរាមថា មេដឹកនាំសាសនាអ៊ីរ៉ង់ថ្មី នឹងមិនអាចកាន់តំណែងបានយូរឡើយ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ក្នុងចំណោម១៨៤គម្រោងនៃអចលនទ្រព្យ ដែលមានវិវាទ ក្រសួងរៀបចំដែនដី បានដោះស្រាយរួចរាល់បានចំនួន១៤៦គម្រោង ដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋ ៣ម៉ឺនគ្រួសារ។ ការបង្ហើបឲ្យដឹងបែបនេះរបស់លោក សាយ សំអាល់ គឺធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។
ថ្ងៃទី៨ មីនា ឆ្នាំ២០២៦នេះ ជាទិវាអន្តរជាតិនារីលើកទី១១៥ ដែលពិភពលោកបានផ្តោតសំខាន់លើសិទ្ធិ និងតួនាទីរបស់ស្ត្រីក្នុងសង្គម។ ស្ថិតនៅក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមអង្គការអភិវឌ្ឍន៍មួយចំនួនដែលធ្វើការងារជាមួយជនភៀសសឹក បានលើកឡើងថា ស្ត្រី និងកុមារកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហានៅក្នុងជំរុំស្នាក់នៅបណ្តោះអាសន្ន។ បញ្ហាទាំងនោះរួមមានស្ថានភាពរស់នៅ ការមើលថែទាំកូន ការអប់រំ កង្វះបង្គន់អនាម័យ និងបញ្ហាសុខភាពផ្លូវចិត្ត។ លើសពីនេះ អង្គការទាំងនោះក៏បានបង្ហាញការព្រួយបារម្ភអំពីសុវត្ថិភាព និងភាពឯកជនរបស់ស្ត្រី ដែលរស់នៅក្នុងជំរំជនភៀសសឹកមានលក្ខខណ្ឌមិនសូវសមស្រប។ ដោយឡែកស្រ្តីទីមួយកម្ពុជាលោកស្រី ពេជ ចន្ទមុនី បានអះអាងថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុក និងគាំទ្រដល់ជនភៀសសឹកគ្រប់រូបជាពិសេសសម្រាប់ស្រី្ត និងកុមារ។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចសម្រុះ បានផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ PEACE មួយកន្លែងចំនួន ៤លានរៀល នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយស្ថានីយ៍នេះ បានលក់ប្រេងក្នុងតម្លៃ ៦ពាន់រៀលក្នុង ១លីត្រ។ ជាការផាកពិន័យដំបូងបន្ទាប់ពី ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីណែនាំមួយកាលពីថ្ងៃទី៦មីនា កន្លងទៅស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។ លោក ហាក់ សុខរិន ប្រធានសាខានៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង(ក.ប.ប.)ប្រចាំរាជធានីភ្នំពេញបានថ្លែងថា សមត្ថកិច្ចចម្រុះបានសម្រេចផាកពិន័យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ក្រោយរកឃើញថាស្ថានីយ៍មួយនេះ បានលក់ប្រេងក្នុងតម្លៃខ្ពស់លើសពីការកំណត់របស់ក្រសួងពាណិជ្ជកម្ម។ ភ្លាមៗ លោក ទៀ ស្យាម ម្ចាស់ក្រុមហ៊ុនប្រេងឥន្ទនៈ Peace Petroleum បានជូនដំណឹងតាមរយៈបណ្តាញសង្គមរបស់លោកថា គ្រប់បណ្តាស្ថានីយ៍ Peace បានបន្តរក្សាតម្លៃប្រេង ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទទួលបាននូវសេវាកម្មប្រកបដោយតម្លាភាព និងយុត្តិធម៌។ ជាមួយគ្នានេះ លោកក៏បានព្រមានថា នឹងចាត់វិធានការលើស្ថានីយ៍ប្រេងឥន្ធនៈ Peace ណា ដែលលក់ប្រេងលើសតម្លៃកំណត់ ដោយសហការយ៉ាងជិតស្និតជាមួយក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង៕
សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែល បានឈានចូលថ្ងៃទី ៩ ហើយ។ ទោះបីជារងគ្រាប់ប្លោងយ៉ាងច្រើនសន្ធឹកទៅហើយក្តី ក៏ក្រុមកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បញ្ជាក់ថា ខ្លួននៅមានសមត្ថភាពនិងលទ្ធភាព តស៊ូប្រយុទ្ធ យ៉ាងតិច ៦ ខែទៀត។ ចំណែក អ៊ីស្រាអែល ប្រកាសជីករំលើងឫសគល់របបដឹកនាំអ៊ីរ៉ង។
ប្រឈមនឹងស្ថានការណ៍សង្គ្រាមកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ប្រមុខការទូតចិនលោក វ៉ាង យី បានរិះគន់ចំៗ ថាសង្គ្រាមនេះមិនគួរកើតឡើងឡើយ ហើយចិនប្រឆាំងដាច់ខាត ចំពោះការប្រើច្បាប់ព្រៃ ដើម្បីដោះស្រាយជម្លោះ។ រដ្ឋមន្រ្តីការបរទេសចិនដ៏ចាស់វស្សារូបនេះ ក៏បានអំពាវនាវឲ្យភាគីទាំងអស់ បញ្ឈប់ចម្បាំង និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។
ថ្ងៃអាទិត្យ៨មីនា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ។ នៅកម្ពុជា ភាគីពាក់ព័ន្ធបានវាយតម្លៃខុសៗគ្នាពីស្ថានភាពសិទ្ធិនារី នារយៈពេលចុងក្រោយនេះ។ ពីខាងរដ្ឋាភិបាល បានអះអាងពីភាពរីកចម្រើននៃការផ្តល់តម្លៃ និងគោរពសិទ្ធិស្ត្រីទាំងនៅកន្លែងការងារ និងនៅក្នុងសហគមន៍។ ចំណែកភាគីនៅក្រៅរដ្ឋាភិបាល បានកត់សំគាល់ថា ស្ត្រីនៅកម្ពុជានៅពុំទាន់ទទួលបានការលើកស្ទួយនិងការគោរពសិទ្ធិបានពេញលេញដូចនៅបណ្តាប្រទេសប្រជាធិបតេយ្យនៅឡើយ។
ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងសារសូមអភ័យទោសចំពោះបណ្តាប្រទេសជិតខាងជាច្រើន ដែលត្រូវរងគ្រោះព្រោះតែការវាយប្រហារមីស៊ីលនិងយានដ្រូនរបស់អ៊ីរ៉ង់។ មេដឹកនាំអ៊ីរ៉ង់ ក៏សន្យាថា នឹងមិនបាញ់ប្លោងទៅលើប្រទេសទាំងនោះទៀតឡើយ ប្រសិនណាគ្មានការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែល ចេញពីទីតាំងនៃប្រទេសទាំងនោះ។
ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី៦ មីនា។ រដ្ឋាភិបាលហ្កាណាបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារនេះ ដោយបានចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្រ្គាម។ ចំណែក ប្រធានាធិបតីលីបង់បានចោទអ៊ីស្រាអែល ថាអ្នកដឹកនាំការវាយប្រហារនេះ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីតាមស្វែងរកអដ្ឋិធាតុរបស់អ្នកបើកយន្តហោះអ៊ីស្រាអែលម្នាក់ ដែលបានត្រូវចាប់ខ្លួន នៅលីបង់ កាលពីឆ្នាំ១៩៨៦។
ក្រុមអង្គការសង្គមស៊ីវិលចំនួនចំនួនជាង ២០អង្គការ សមាគម បានចេញលិខិតចំហររួមគ្នាមួយ បញ្ជាក់អំពីជំហរបន្តរៀបចំទិវាសិទ្ធិនារីអន្តរជាតិនៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៨មីនាស្អែកនេះ។ អាជ្ញាធររាជធានីភ្នំពេញក៏បានបញ្ជាក់ពីជំហររបស់ខ្លួនដដែល គឺមិនអនុញ្ញាតឲ្យមានការជួបជុំ។ តែក្រុមអង្គការសង្គមស៊ីវិល យល់ថាការលើកឡើងរបស់អាជ្ញាធរ ក្រោមហេតុផលមិនច្បាស់លាស់។
សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបញ្ឆេះឡើងដោយអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានឈានចូលសប្តាហ៍ទី២ហើយ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឲ្យ អ៊ីរ៉ង់ ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ និងថា បើពុំដូច្នោះទេ គ្មានឡើយការចរចាបញ្ចប់សង្គ្រាម។ តែ អ៊ីរ៉ង់ បានប្រកាសប្តេជ្ញាតស៊ូប្រយុទ្ធដល់តំណក់ឈាមចុងក្រោយ។
អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងក្រសួងពាណិជ្ជកម្ម(ក.ប.ប.) លោក គឹម មាសសុខសីហា បានបញ្ជាក់ថា គិតត្រឹមម៉ោង ២រសៀល ថ្ងៃទី៧ ខែមីនានេះ ស្ថានីយ៍ និងដេប៉ូលក់ប្រេងចំនួនជាង ២០០កន្លែង បានដាក់តម្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម ខណៈដេប៉ូចំនួន ៥៤កន្លែង បានបិទទ្វារ ក្រោមហេតុផល គ្មានប្រេងផ្គត់ផ្គង់។ តាម ក.ប.ប. ចំពោះដេប៉ូលក់ប្រេងឥន្ទនៈ ដែលត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមពីការលក់ឡើងថ្លៃនោះ បានបិទទ្វារមិនដំណើរការឡើយ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយថា ថៃបានបកស្រាយខុសពីការពិត ជុំវិញភាពជាកម្មសិទ្ធិនៃតំបន់មួយចំនួនតាមព្រំដែនកម្ពុជា និងថៃ ដែលពលរដ្ឋខ្មែរធ្លាប់យកធ្វើជាជំរំ នៅពេលពួកគេភៀសខ្លួនពីការវាយប្រយុទ្ធគ្នារវាងភាគីជម្លោះក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជា។ លោកបានអះអាងថា ជំរំរបស់ជនភៀសខ្លួនខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ ទាំងអស់នោះគឺជាទឹកដីរបស់ខ្មែរទាំងអស់ ពោលតំបន់ទាំងនោះមិនមែនជាទឹកដីថៃ ដូចការអះអាងរបស់អ្នកនយោបាយថៃខ្លះនោះឡើយ។
សង្រ្គាមនៅមជ្ឈិមបូព៌ាបានឈានចូលថ្ងៃទី៨។ គិតត្រឹមថ្ងៃសៅរ៍ ទី៧ មីនា ការប្រយុទ្ធគ្នារវាងកងទ័ពអាមេរិក-អ៊ីស្រាអែល និងកងទ័ពឆ្នាំបដិវត្តអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៥០០នាក់ និងចំណាយប្រាក់អស់ប្រមាណ ជាង ៦ពាន់លានដុល្លារ។ ក្រៅពីបំផ្លាញទីតាំងយោធា សង្រ្គាមនេះក៏បានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង។
យោងតាមកិច្ចព្រមព្រៀងកាលពីចុងឆ្នាំ២០២៥ ក្រុមហ៊ុននាំអង្ករចេញរបស់កម្ពុជា អេមរុរ៉ាយស៍(Amru Rice) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានធ្វើពិធីជានិម្មិតរូបមួយ ដើម្បីនាំចេញអង្ករក្រអូបប្រណីតផ្កាម្លិះចំនួន ៤០០តោន ទៅកាន់ក្រុមហ៊ុនអូស្រ្តាលី Green Group ។ កិច្ចព្រមព្រៀងនាំអង្ករកម្ពុជាចេញទៅអូស្ត្រាលីពេលនេះ ត្រូវគេមើលឃើញថាជាផ្នែកមួយជួយជំរុញដល់កំណើនទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអូស្ត្រាលី។
ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រូវគេដឹងថាគឺជាទីកន្លែងទាក់ទាញ ស្រូបយកប្រាក់មូលធនសកម្ម ឬភាគហ៊ុនវិនិយោគយ៉ាងច្រើនសន្ធឹក ពីបណ្តាមហាសេដ្ឋីនានាទូទាំងពិភពលោក ជាពិសេសក្រុមមហាសេដ្ឋកិច្ចជនជាតិអាស៊ី។ ក៏ប៉ុន្តែប្រឈមនឹងវិបត្តិសង្គ្រាមនៅតំបន់ដើមបូព៌ាក្នុងពេលនេះ គេសង្កេតឃើញថា មានមហាសេដ្ឋីអាស៊ីជាច្រើននាក់ ដែលភ័យបារម្ភ ហើយចង់ដកប្រាក់ចេញ យកទៅទុកនៅទីកន្លែងផ្សេងដែលមានសុវត្ថិភាព ដូចជានៅសិង្ហបុរី ឬនៅហុងកុងជាដើម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា នៅប្រទេសជប៉ុន រដ្ឋាភិបាលទីក្រុងតូក្យូនិងអូតាវ៉ា បានសម្រេចចុះកិច្ចព្រមព្រៀងសេដ្ឋកិច្ច សន្តិសុខ និងយោធា។ លោកស្រី តាកាអ៊ីជី សាណាអេ នាយករដ្ឋមន្ត្រីជប៉ុន និងសមភាគីកាណាដា ក៏បានលើកឡើងអំពីជំហរប្រទេសរៀងៗខ្លួន ចំពោះសង្គ្រាមដ៏ក្តៅគគុកនៅអ៊ីរ៉ង់។
វត្ថុបុរាណខ្មែរចំនួន ៧៤រូប ដែលមានអាយុកាលចាប់ពីសម័យមុនអង្គរ និងសម័យអង្គរត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ វត្ថុបុរាណទាំងនេះត្រូវបានក្រសួងវប្បធម៌កម្ពុជាទាមទារពីគ្រួសារអ្នកជួញដូរសិល្បៈបុរាណ លោក ឌូគ្លាស ឡាចហ្វដ Douglas Latchford។ លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរបញ្ជាក់ថា បច្ចុប្បន្ន វត្ថុបុរាណទាំងនេះកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញនៅសារមន្ទីរជាតិកម្ពុជា មុននឹងដាក់តាំងបង្ហាញជាសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវបានសិក្សាអំពីតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្មែរ។
គិតត្រឹមព្រឹកថ្ងៃសុក្រទី៦មីនា សង្គ្រាមនៅអ៊ីរ៉ង់បន្តក្តៅគគុក ហើយបានឈានចូលដំណាក់កាលថ្មី។ កងទ័ពអាមេរិកនិងអ៊ីស្រាអែល បញ្ជាក់ថាកំពុងសំរុកបាញ់ប្លោងគ្រាប់ វាយប្រហារកាន់តែខ្លាំងឡើង និងជាពិសេសទៅលើទីតាំងនយោបាយអំណាច នៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់។