ទូរទស្សន៍ជាតិអ៊ីរ៉ង់បានបញ្ជាក់ព័ត៌មាន នៅថ្ងៃអាទិត្យទី ១មីនា២០២៦ អំពីការស្លាប់របស់អាយ៉ាតូឡា អាលី ខាមេណី មគ្គុទេសក៍សាសនានិងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការយោធារបស់អាមេរិកនិងអ៊ីស្រាអែល ក្នុងយប់ថ្ងៃសៅរ៍ទី២៨កុម្ភៈឆ្លងចូលថ្ងៃអាទិត្យ។ ក្រៅពីអាយ៉ាតូឡា ការវាយប្រហារអាមេរិកនិងអ៊ីស្រាអែលសម្លាប់បានមេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ៧នាក់ផ្សេងទៀត។ នេះបើតាមប្រភពអ៊ីស្រាអែល។
ខណៈជម្លោះនៅតំបន់ដើមបូព៌ាកំពុងកើនកម្តៅខ្លាំង បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ទី២៨កុម្ភៈ អ្នកជំនាញកិច្ចការអន្តរជាតិនៅកម្ពុជាយល់ថា ជម្លោះនៅដើមបូព៌ាពេលនេះ អាចនឹងរីករាលដាលក្លាយទៅជាជម្លោះនៅជុំវិញសកលលោក។ នេះបង្ហាញឲ្យឃើញថា ពិភពលោកកំពុងប្រឈមខ្លាំងនឹងភាពគ្មានសណ្តាប់ធ្នាប់ និងការរំលោភច្បាប់អន្តរជាតិ បន្ទាប់ពីរុស្ស៊ីបានប្រើកម្លាំងយោធាឈ្លានពានទាំងកំរោលនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។ លោកបណ្ឌិត សឺន សម អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិតសភាកម្ពុជាលើកឡើងថា វិបត្តិទំនាក់ទំនងការទូតអាមេរិក-អ៊ីរ៉ង់ និងអ៊ីរ៉ង់-អ៊ីស្រាអែល គឺតែងកើតមានជាហូរហែ បន្ទាប់ពីអាមេរិកក្រោមការដឹកនាំរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកម្មវិធីនុយក្លេអ៊ែរនៅឆ្នាំ២០១៥។ បើតាមអ្នកជំនាញកិច្ចការអន្តរជាតិរូបនេះ ជំហររបស់កម្ពុជាពេលនេះគឺជំរុញឲ្យប្រទេសនៅលើពិភពលោកគោរពតាមច្បាប់ និងគោលការណ៍អន្តរជាតិ។
តំបន់ដើមបូព៌ាកំពុងប្រឈមនឹងភាពហិង្សាជាថ្មី ក្រោយពីអាមេរិកនិងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាផ្លូវអាកាសវាយប្រហារលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់បាញ់មីស៊ីលតបតវិញ សំដៅលើប្រទេសជាច្រើននៅក្នុងតំបន់។ នៅចំពោះមុខវាយប្រហារគ្នានេះ អង្គការសហប្រជាជាតិ ក្រុមមហាអំណាចតូច-ធំ បណ្តាប្រទេសជិតខាងឆ្ងាយឬជិត បានបញ្ចេញប្រតិកម្មបន្តបន្ទាប់គ្នាដោយមិនបង្អង់ ខ្លះបរិហារ ខ្លះស្រែកទាមទារសុំឱ្យបញ្ឈប់ជាបន្ទាន់សកម្មភាពហិង្សា ខ្លះណែនាំឱ្យភាគីជម្លោះអត់ធ្មត់ចេះមានហេតុផល ខ្លះស្នើធ្វើជាអន្តរការី។
ប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់ ពីសំណាក់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល កំពុងធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង អំពីការរីករាលដាលភ្លើងសង្គ្រាមទូទាំងតំបន់ដើមបូព៌ា។ ក្រុមហ៊ុនអាកាសចរណ៍សឹងទាំងអស់ដែលមានគោលដៅទៅតំបន់នេះ បានលុបចោលជើងហោះហើរជាបន្តបន្ទាប់។ លើសពីបញ្ហាចរាចរណ៍ផ្លូវអាកាស ស្ថានការណ៍នេះក៏អាចបង្កការប៉ះពាល់ខ្លាំង ទៅលើការដឹកជញ្ជូនប្រេង។ ច្រកសមុទ្រអរមូហ្ស (Ormuz) ដែលស្ថិតនៅមុខផ្ទះអ៊ីរ៉ង់ គឺជាច្រកចេញចូលដ៏សំខាន់នៃការដឹកជញ្ជូនប្រេងពិភពលោក។ អ៊ីរ៉ង់ក៏ជាប្រទេសផលិតប្រេងមួយដ៏ធំដែរ។
ដូចពាក្យគំរាម នៅថ្ងៃសៅរ៍ទី២៨កុម្ភៈ២០២៦នេះ អាមេរិកនិងអ៊ីស្រាអែលបានប្រកាសបើកប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់។ ជាការវាយប្រហារ “បង្ការ” ប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបាញ់មីស៊ីលតបតវិញសំដៅអ៊ីស្រាអែល។ បើតាមសារព័ត៌មានអ៊ីរ៉ង់ រដ្ឋធានីតេហេរ៉ង់និងក្រុងផ្សេងៗទៀតរបស់អ៊ីរ៉ង់បានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារ ដោយមានការផ្ទុះនៅជាច្រើនកន្លែង។
ចាប់តាំងពីឆ្នាំ ២០២៥ មក នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងមនុស្សធម៌មួយ រវាងរុស្ស៊ី និង អ៊ុយក្រែន សាកសពយុទ្ធជនអ៊ុយក្រែន ច្រើនពាន់នាក់ ដែលបានស្លាប់នៅលើសមរភូមិ ត្រូវភាគីរុស្ស៊ីប្រគល់មកអាជ្ញាធរអ៊ុយក្រែនវិញ ជាបន្តបន្ទាប់ ។ រក្សាទុកនៅក្នុងទូររថភ្លើងត្រជាក់ សពយុទ្ធជនខាងលើនេះ កំពុងឆ្លងកាត់នីតិវិធីកំណត់អត្តសញ្ញាណយ៉ាងវែងឆ្ងាយ និង ហ្មត់ចង់ ជាទីបំផុត។ ចំពោះគ្រូពេទ្យជំនាញកោសល្យវិច័យ ការងារនេះ ប្រៀបបាននឹងទង្វើជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់មួយ ។ ពោល គឺបេសកកម្មនេះ មិនគ្រាន់តែជាកាតព្វកិច្ច វេជ្ជសាស្ត្រតែមួយមុខនោះទេ តែជានិមិត្តរូប នៃការផ្តល់តម្លៃ និង សេចក្តីថ្លៃថ្នូរ ចំពោះមនុស្សជាតិ ដូចគ្នា ។
វត្ថុបុរាណខ្មែរចំនួន ៧៦រូបបន្ថែមទៀត ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌បានទាមទារពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ (Douglas Latchford)។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វត្ថុបុរាណខ្មែរទាំងនោះសុទ្ធសឹងជាវត្ថុ ដែលបានសាងចេញពីថ្មភក់ និងលោហធាតុ ដែលមានអាយុកាលមុនសម័យអង្គរ និងក្នុងអំឡុងសម័យអង្គរ។
កាលពីឆ្នាំ២០២៥ មានពលរដ្ឋយ៉ាងតិចណាស់ចំនួន ៨២នាក់ត្រូវបានចោទប្រកាន់ និង ចាប់ឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះបានបញ្ចេញមតិ និងបង្ហាញការយល់ឃើញរបស់ពួកគេនៅលើបណ្តាញសង្គម អំពីរឿងជាច្រើន ក្នុងនោះក៏មានជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមរបាយការណ៍របស់អង្គការការសិទ្ធិមនុស្សលីកាដូ។ ចំពោះលីកាដូ ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរចំពោះសេរីភាពបញ្ចេញមតិ។
បន្ទាប់ពីមានការវាយប្រហារនិងផ្ទុះអាវុធដាក់គ្នាជាថ្មីនៅតាមព្រំដែន នៅថ្ងៃសុក្រទី២៧កុម្ភៈ២០២៦ រដ្ឋាភិបាលប៉ាគីស្ថាន បានប្រកាសជាលើកទីមួយ ធ្វើសង្គ្រាមជាមួយអាជ្ញាធរតាលីបង់ តែម្តង។ យោធាប៉ាគីស្ថាន បានបញ្ជូនយន្តហោះចម្បាំងចេញទៅទម្លាក់គ្រាប់លើទីតាំងនិងក្រុងធំៗជាច្រើនរបស់អាហ្វហ្កានីស្ថាន។
ជនសង្ស័យដែលជាជនបរទេសសរុបជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ឃាត់ខ្លួន ត្រឹមពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងចំណោមជនសង្ស័យជាជនបរទេសទាំងជាង ១០០នាក់នេះ មាន ៨១នាក់ ត្រូវបានចាប់ខ្លួនក្នុងខណ្ឌច្បារអំពៅ និង២១នាក់ផ្សេងទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាកុំព្យូទ័រ និងទូរស័ព្ទដៃជាច្រើនរយគ្រឿងដែរ។ ញឹម សុផលរាយការណ៍ព័ត៌មាននេះ
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងវប្បធម៌កម្ពុជាអះអាងថា កម្ពុជាមិនបានយកទីតាំងប្រាសាទព្រះវិហារធ្វើជាមូលដ្ឋានយោធា ដើម្បីតតាំងក្នុងសមរភូមិជាមួយថៃនៃជម្លោះព្រំដែនទេ។ ការចេញមុខអះអាងរបស់ក្រសួងវប្បធម៌កម្ពុជានាពេលនេះ គឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាស័ក ភួងកេតកែវ បានប្រាប់ទៅតំណាងអង្គការយូណេស្កូកាលពីពេលថ្មីៗនេះថា កម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណមួយនេះ ដើម្បីឈរជើង និងស្តុកអាវុធសង្គ្រាម។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន(អាជ្ញាធរមីន) បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្សនៅតាមបណ្តោយព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ នេះជាប្រតិកម្មរបស់អាជ្ញាធរមីនទៅនឹងសេចក្តីរាយការណ៍ព័ត៌មានរបស់ភាគីថៃ ដែលថាកងទ័ពជើងទឹកថៃបានរកឃើញគ្រាប់មីនប្រឆាំងមនុស្សថ្មីៗបន្ថែមទៀតនៅតាមព្រំដែន។
នៅថ្ងៃព្រហស្បតិ៍ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញ មានភ្លៀងកក់ខែមួយមេធំបានធ្លាក់លើតំបន់មួយចំនួននៃប្រទេសកម្ពុជា។ ភ្លៀងកក់ខែនេះ បានបង្កផលលំបាកដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរំជនភៀសសឹកបណ្តោះអាសន្ន ក្នុងវត្តកណ្តោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅព្រឹកថ្ងៃសុក្រ ទី២៧កុម្ភៈនេះ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យលោក លី សុវណ្ណារិទ្ធ បានឲ្យដឹងថា ភ្លៀងកក់ខែមួយមេធំកាលពីម្សិលមិញបានធ្វើឲ្យកន្លែងស្នាក់នៅបណ្តោះអាសន្នរបស់ពលរដ្ឋមួយចំនួនត្រូវលិច និងមានភក់ជ្រាំ។ តាមលោក លី សុវណ្ណារិទ្ធ អាជ្ញាធរខេត្តបាន និងកំពុងរៀបចំកន្លែងសុវត្ថិភាពថ្មី ដែលស្ថិតនៅក្បែរនោះ ដើម្បីសម្រួលស្ថានភាពរស់នៅដល់ពលរដ្ឋភៀសសឹក។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីពេលថ្មីៗនេះ បានប្រាប់ទៅអភិបាលខេត្តព្រះវិហារ ឲ្យបន្តផ្សព្វផ្សាយ និងអនុវត្តប្រកបដោយតម្លាភាព បញ្ឈប់ និងមោឃភាពរាល់លិខិតបញ្ជាក់ការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ។ សំណើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការកាន់កាប់ដីនៅក្នុងខេត្តព្រះវិហារ ដែលប៉ះពាល់ដល់តំបន់ការពារធម្មជាតិ។ មន្ត្រីអង្គការសង្គមស៊ីវិលសម្តែងនូវការសាទរ និងស្នើឲ្យមានចំណាត់ការដូចនេះ នៅតាមខេត្តផ្សេងៗទៀត ដែលមានតំបន់ការពារធម្មជាតិ និងព្រៃឡង់។
ក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំងឡើងៗជាមួយសហរដ្ឋអាមេរិក គុយបាប្រកាសស្ទាក់ចាប់បាននាវាពាក់ស្លាកលេខរដ្ឋផ្លរីដា និងកម្ចាត់ក្រុមប្រដាប់អាវុធអាមេរិកបាន៤នាក់ នៅក្នុងដែនទឹកគុយបា។ បើតាមឡាហាវ៉ាន ក្រុមប្រដាប់អាវុធមកពីសហរដ្ឋអាមេរិកនេះ ប៉ុនប៉ងជ្រៀតចូលប្រទេសគុយបា ដើម្បីធ្វើភេរវកម្ម។
នៅក្នុងខណៈពេលដែលការចរចារជាមួយអាមេរិក ហាក់មិនលឿនទៅមុខ ហើយលោកដូណាល់ ត្រាំកាន់តែដាក់សម្ពាធ ដោយបញ្ជូននាវាផ្ទុកយន្តហោះធំទី២ ទៅតំបន់ដើមបូព៌ា អ៊ីរ៉ង់កំពុងពន្លឿនការចរចាទិញសព្វាវុធពីប្រទេសចិន។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអង់គ្លេស Reuters នៅដើមសប្តាហ៍នេះ អ៊ីរ៉ង់ចរចាជិតបានសម្រេចដើម្បីទិញមីស៊ីលអ៊ីពែរសូនិករបស់ចិន ដែលមានសមត្ថភាពបាញ់បំផ្លាញនាវាចម្បាំង។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត នៅថ្ងៃពុធទី២៥ ខែកម្ភៈ ឆ្នាំ២០២៦ បានបញ្ជាឱ្យគ្រប់ក្រសួងស្ថាប័នរដ្ឋាភិបាល រួមគ្នារៀបចំផែនការជាក់លាក់ ដើម្បីទប់ស្កាត់គ្រឿងញៀននៅទូទាំងប្រទេស។ បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូច្នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ ក្នុងឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ អះអាងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ពលរដ្ឋខ្មែរជាង ១០,៧លាននាក់ មានការងារធ្វើ ពោលគឺកើនឡើងប្រមាណ ៨០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០២៤។ អតីតពលករចំណាកស្រុកខ្មែរ ដែលធ្វើការនៅឯប្រទេសថៃចំនួនជាង ៦២ម៉ឺននាក់ ក្នុងចំណោមពលករខ្មែរវិលមកកម្ពុជាវិញជាង ៩៩ម៉ឺននាក់ ក៏ទទួលបានការងារផងដែរ។ បើតាម រដ្ឋមន្រ្តីក្រសួងការងារ ការទទួលបានការងាររបស់ពលករខ្មែរ គឺជាកត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ពលរដ្ឋខ្មែរ ជាង ៧៣ម៉ឺននាក់ បានចុះ ឈ្មោះចូលជាសមាជិកប្រើប្រាស់បណ្ណបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នៅឆ្នាំ២០២៥ ដែលធ្វើឲ្យអ្នកទទួលប្រយោជន៍ពីបណ្ណនេះមានរហូតដល់ជាង ៣លាននាក់ គិតមកត្រឹមឆ្នាំ២០២៦នេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ប.ស.ស ចេញផ្សាយនៅថ្ងៃពុធទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកបង់វិភាគទានបានកើនជាង ២២% ស្របពេលដែលការទូទាត់ថ្លៃព្យាបាលដល់សមាជិក ប.ស.ស និងមន្ទីរពេទ្យក៏បានកើនក្នុងរង្វង់ ២៥%។ មេដឹកនាំសហជីពខ្លះយល់ថា រដ្ឋាភិបាលគួរតែបង្ហាញរបាយការណ៍វិភាគទានរបស់ពលរដ្ឋប្រកបដោយតម្លាភាពផងដែរ។
ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ីហាស័ក ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានចោទសួរថា តើកម្ពុជាចង់បានសន្តិភាព ឬចង់បានជម្លោះ ដែលធ្វើឲ្យមានការបាត់បង់ និងការឈឺចាប់? សាររបស់ប្រមុខការទូតថៃ នៅលើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ត្រូវអ្នកឃ្លាំមើលយកមកវែកញែក ថា ជាការគំរាមកំហែងដោយត្រង់ៗ គ្មានលាក់លៀម មកលើកម្ពុជា។ ប៉ុន្តែ ជាមួយគ្នានេះ បើតាមអ្នកវិភាគ ថៃក៏ឆ្លៀតប្រើវេទិការបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ដើម្បីបង្ហាញប្រាប់ពិភពលោកថា ខ្លួនគឺជាជនរងគ្រោះ និងចង់បានសន្តិភាពជាមួយកម្ពុជា។
គណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រកាសបញ្ជាក់លទ្ធផលផ្លូវការនៃការបោះឆ្នោត នៅថ្ងៃពុធទី២៥កុម្ភៈ២០២៦ម្សិលមិញ។ នៅថ្ងៃព្រហស្បតិ៍ទី២៦កុម្ភៈនេះ គណបក្សប្រាឆាឈុន ដែលគាំទ្រដោយយុវជនថៃភាគច្រើន និងដែលបានឈ្នះឆ្នោតលំដាប់ទីពីរ បានដាក់ពាក្យបណ្តឹង ទៅតុលាការព្រហ្មទណ្ឌ ប្រឆាំងនឹងអ្នកទទួលខុសត្រូវនៃគណៈកម្មការរៀបចំការបោះឆ្នោតចំនួន៩រូប ពីបទរំលោភច្បាប់បោះឆ្នោត។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី បានធ្វើដំណើរទៅទស្សនកិច្ចនៅអ៊ីស្រាអែល កាលពីថ្ងៃពុធទី២៥កុម្ភៈ។ ជាទស្សនកិច្ចលើកទី២ ដែលលោកម៉ូឌី អះអាងថា ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម និងការពារជាតិ រវាងឥណ្ឌានិងអ៊ីស្រាអែល។
លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់ បានអញ្ជើញទៅដល់ក្រុងប៉េកាំងនៅថ្ងៃពុធទី២៥កុម្ភៈ ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ពីរថ្ងៃ ជាលើកទីមួយ គិតចាប់តាំងពីលោកបានក្លាយនាយករដ្ឋមន្ត្រីអាល្លឺម៉ង់។ អមដំណើរដោយប្រតិភូឧស្សាហកម្មសំខាន់ៗដ៏ច្រើនសន្ធឹកសន្ធាប់ដូចសម័យលោកស្រីអង់ហ្គឺឡាមែរកិល លោកប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានបន្តឹងសំឡេងដាក់ចិន ដើម្បីតម្រែតម្រង់ទំនាក់ទំនងសេដ្ឋកិច្ចឱ្យបានត្រឹមត្រង់នឹងគ្នាល្អ។
ដូចតាមទម្លាប់មួយឆ្នាំម្តង លោកប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវឡើងថ្លែងសុន្ទរកថា អំពី “ស្ថានភាពសហព័ន្ធ” នៅចំពោះមុខអង្គសភាខុនហ្ក្រេស។ នៅក្នុងសុន្ទកថាជិត២ម៉ោង កាលពីថ្ងៃទី២៤កុម្ភៈ លោកដូណាល់ ត្រាំ បានថ្លែងសរសើរខ្លួនឯងដូចសព្វមួយដង និងបានប្រកាសអះអាងថា អ៊ីរ៉ង់កំពុងគំរាមសហរដ្ឋអាមេរិក តាមរយៈអាវុធមីស៊ីលនិងនុយក្លេអ៊ែរ។
យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃ ពុធ ទី ២៥ កុម្ភៈ មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើងនៅក្បែរស្ថានីយរថភ្លើង Saviolovo ស្ថិតនៅក្នុងទីក្រុងម៉ូស្គូ ។ ការវាយប្រហារថ្មីនេះ បានបង្កឲ្យនគរបាលរុស្ស៊ីម្នាក់បានស្លាប់ និង ២ នាក់ទៀត រងរបួស ។
នៅក្នុងសម័យប្រជុំលើកទី៦១របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន បានផ្តល់បទអន្តរាគមន៍អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការទន្ទា្រនចូលទឹកដីកម្ពុជា ពីសំណាក់យោធាថៃ ក្រោយពីមានការប្រកាសបទឈប់បាញ់លើកទីពីរ កាលពីខែធ្នូ ឆ្នាំ២០២៥។ វត្តមានរបស់ លោក ប្រាក់ សុខុន នៅទីក្រុងហ្សឺណែវ ជាផ្នែកមួយនៃបេសកកម្មការទូតរបស់រដ្ឋាភិបាលកម្ពុជា ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានធ្វើទស្សនកិច្ចរយៈពេលជិត ២សប្តាហ៍នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប ដើម្បីថ្លែងពីការរំលោភបំពានរបស់ថៃមកលើទឹកដីកម្ពុជា។ អ្នកតាមដានស្ថានការណ៍កម្ពុជានានាបានមើលឃើញថា យុទ្ធនាការការទូតរបស់កម្ពុជា នៅពេលនេះ ជាជម្រើសដ៏ត្រឹមត្រូវ ដើម្បីឲ្យពិភពលោកបានដឹងកាន់តែច្បាស់អំពីទង្វើឈ្លានពានរបស់ភាគីថៃ៕
ជនជាតិកេនយ៉ាជាង ៦០០នាក់ ត្រូវបានល្បួងឱ្យធ្វើដំណើរមកកម្ពុជា តាមរយៈការសន្យាផ្តល់ការងារ។ ប៉ុន្តែជាក់ស្តែង ពួកគេត្រូវបានឃុំខ្លួន និងបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលឆបោកអនឡាញនៅពេលមកដល់កម្ពុជា។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters កាលពីថ្ងៃអង្គារទី ២៤កុម្ភៈ ជនជាតិកេនយ៉ាដែលតាំងខ្លួនជាជនរងគ្រោះទាំងនោះកំពុងអំពាវនាវសុំឱ្យរដ្ឋាភិបាលកេនយ៉ា ជួយអន្តរាគមន៍ ដើម្បីនាំពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអំពាវនាវជាថ្មីម្តងទៀតឲ្យភាគីថៃគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញដោយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា។ ការអំពាវនាវរបស់ប្រមុខការទូតកម្ពុជាដូចនេះ ធ្វើឡើងអំឡុងពេលដែលលោកថ្លែងបទអន្តរាគមន៍មួយនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមប្រមុខការទូតកម្ពុជា មានតែការគោពច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបកម្ពុជានិងថៃអាចរស់នៅជាមួយគ្នាដោយសន្តិភាព។
ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានបន្តឃុំខ្លួនជនជាតិចិនចំនួន ៤នាក់ ក្រោមបទចោទពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិចិនចំនួន ៤នាក់នេះ បានស្ថិតនៅក្នុងចំណោមជនឆបោកក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញជាង៥០០នាក់ ដែលតុលាការកម្ពុជាបានចាត់វិធានការច្បាប់ ក្នុងរយៈពេល ៨ខែកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។
ផ្ទៃដីកម្ពុជាសរុបទំហំ ៧៦០ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រចំនួន ៣នៃខេត្តបន្ទាយមានជ័យ កំពុងត្រូវបានកងទ័ពថៃឈរជើងកាន់កាប់ដោយខុសច្បាប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរ ក្រោយបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥។ នេះជាការបញ្ជាក់របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅកាន់មន្ត្រីទូតបរទេស និងអង្គការអន្តរជាតិនានា អំឡុងពេលដែលពួកគេ ចុះពិនិត្យទីតាំងភូមិបឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងខេត្តបន្ទាយមានជ័យកាលពីពេលថ្មីៗនេះ។
សហភាពអង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល បានដាក់ញត្តិទៅលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើឲ្យចាត់វិធានការដកសញ្ជាតិខ្មែរពីមេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសលោក សម រង្ស៊ី ក្រោមហេតុផល ការបង្កើត «រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា»។ អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក គឹម សុខ បានចាត់ទុកសកម្មភាពនេះ ថាជាសេណារីយ៉ូនយោបាយរបស់គណបក្សកាន់អំណាច និងថា សកម្មភាពរបស់ក្រុមលោកគឺស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
ក្រសួងការពារជាតិកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានបដិសេធការចោទប្រកាន់របស់ភាគីថៃដែលថា កងទ័ពកម្ពុជាបានប្រើប្រាស់អាវុធ បាញ់គ្រាប់បែកខ្នាត ៤០មីលីម៉ែត្រ ចូលទៅតំបន់ក្បែរចំណុចល្បាតរបស់ថៃ ក្នុងខេត្តព្រះវិហារ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៤កុម្ភៈនេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃនិយាយថា កងទ័ពថៃបានប្រើអាវុធប្រភេទM79 ដើម្បីឆ្លើយតបមកនឹងករណីផ្ទុះគ្រាប់ពីភាគីកម្ពុជា។ យើងស្តាប់ ស៊ឹម ចាន់សំណាង៖