សហគមន៍ព្រៃព្រះរកាប្រារព្ធពិធីបំបួសព្រៃឈើ និងបុណ្យដំរីដែលស្លាប់ដោយគ្រាប់ប្លោងថៃ
newsare.net
នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦ បណ្តាញសហគមន៍ព្រៃព្រះរកា រួមជាមួយអង្គការសង្គមស៊ីវិល និងដោសហគមន៍ព្រៃព្រះរកាប្រារព្ធពិធីបំបួសព្រៃឈើ និងបុណ្យដំរីដែលស្លាប់ដោយគ្រាប់ប្លោងថៃ
នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦ បណ្តាញសហគមន៍ព្រៃព្រះរកា រួមជាមួយអង្គការសង្គមស៊ីវិល និងដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធប្រមាណ ២០០នាក់បាននាំគ្នាប្រារព្ធពិធីបុណ្យដំរី និងបំបួសព្រៃឈើនៅក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង ក្នុងខេត្តព្រះវិហារ។ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ មីនានេះថា បណ្តាញសហគមន៍ព្រៃព្រះរការតែងប្រារព្ធធ្វើពិធីបុណ្យបំបួសព្រៃឈើជារៀងរាល់ឆ្នាំ។ តែពិធីបុណ្យឆ្នាំនេះមានលក្ខណៈប្លែកបន្តិចនៅត្រង់ថា បណ្តាញសហគមន៍ និងអាជ្ញាធរខេត្តបានភ្ជាប់ពិធីបុណ្យដំរីមួយទៀតជាមួយគ្នា ដ្បិតពួកគេមានអនុស្សាវរីយ៍ជាមួយដំរីមេ ១ក្បាល និងកូន១ ដែលបានស្លាប់ដោយគ្រាប់ប្លោងរបស់ថៃអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃកន្លងទៅ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យទី១ ប្រជាពលរដ្ឋនៃសហគមន៍ព្រៃព្រះរកាបានប្រមូលផ្តុំគ្នានៅកន្លែងដែលមេដំរី និងកូនដំរីបានស្លាប់ដោយបានរៀបចំពិធីតាមបែបសាសនា រួមមានការបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដល់ដំរី និងកូនដំរីដែលស្លាប់។ ចំណែកនៅក្នុងថ្ងៃទី២ អ្នកចូលរួមបានរៀបចំពិធីសាសនា ដើម្បីបំបួសព្រៃឈើក្នុងគោលបំណងរំឭកគុណអ្នកដែលបានលះបង់កម្លាំងកាយចិត្តការពារព្រៃឈើ ធនធានធម្មជាតិ។ ទន្ទឹមគ្នានេះ វាក៏បង្ហាញពីក្តីស្រឡាញ់ចំពោះព្រៃឈើ សត្វព្រៃ ព្រមទាំងបំផុសស្មារតីពលរដ្ឋ និងអាជ្ញាធរឱ្យបង្កើនកិច្ចសហការគ្នាដើម្បីថែរក្សាព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្សដែរ៕ Read more














