Cambodia



Pollution health warning issued as Sahara Desert dust plume brings red skies on warmest day of the year so far - with 'blood rain' forecast

Dust made up of sand and mineral particles from the Sahara desert in North Africa has been transported thousands of miles northwards towards the UK in recent days.

កម្ពុជាបន្តបញ្ជូនប្រតិភូអន្តរស្ថាប័នទៅស្វ៊ីស ដើម្បីផ្សព្វផ្សាយពីការបំពានរបស់ថៃមកលើទឹកដីកម្ពុជា

ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរ

កម្ពុជាបន្តបញ្ជូនប្រតិភូអន្តរស្ថាប័នទៅស្វ៊ីស ដើម្បីផ្សព្វផ្សាយពីការបំពានរបស់ថៃមកលើទឹកដីកម្ពុជា

ប្រទេសកម្ពុជាបានបន្តបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងហ្សឺណែវប្រទេសស្វ៊ីសដើម្បីចូលរួមសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបំពេញបេសកកម្មសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី២ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦។ បេសកកកម្មរបស់គណៈប្រតិភូ ដែលដឹកនាំដោយលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្ថានភាពពិតជាក់ស្តែងនៃព្រំដេនកម្ពុជា-ថៃ ដែលបានប៉ះពាល់ដល់សិទ្ធិមនុស្ស។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គណៈប្រតិភូអន្តរស្ថាប័ន​ បានជួបជាមួយភាគីពាក់ព័ន្ធចំនួន២៩ ក្នុងនោះមានប្រទេសជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសទទួលបន្ទុកវិស័យសិទ្ធិមនុស្សជាដើម។ លោក ប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងពីទីក្រុងហ្សឺណែវមកថា តាមរយៈជំនួបជាមួយគណៈប្រតិភូកម្ពុជា ភាគីពាក់ព័ន្ធនានាបានសម្តែងនូវការស្វាគមន៍ និងផ្តល់នូវទស្សនៈល្អៗ នៅក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

OCCRP៖ លោក យ៉ាង ចៀន សមាជិកព្រីនស៍ គ្រុប មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅអង់គ្លេស

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយរបា

OCCRP៖ លោក យ៉ាង ចៀន សមាជិកព្រីនស៍ គ្រុប មានទ្រព្យសម្បត្តិរាប់លានដុល្លារនៅអង់គ្លេស

នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គម្រោងរាយការណ៍អំពីឧក្រិដ្ឋកម្ម និងអំពើពុករលួយ (OCCRP) បានចេញផ្សាយរបាយការណ៍មួយដោយរកឃើញថា លោក យ៉ាង ចៀន (Yang Jian) បក្ខពួកក្នុងសម្ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញមានអចលនទ្រព្យយ៉ាងហោច ១៧លានដុល្លារនៅក្នុងប្រទេសអង់គ្លេស។ លោក យ៉ាង ចៀន ជាមនុស្សម្នាក់ស្និទ្ធនឹងអតីតអ្នកឧកញ៉ាខ្មែរ ដើមកំណើតចិន លោក ចេន ហ្ស៊ី ដែលត្រូវបានអាជ្ញាធរខ្មែរបញ្ជូនទៅឱ្យរដ្ឋាភិបាលចិនកាលពីដើមខែមករា ឆ្នាំ២០២៦។ 

Bloomberg៖ ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច

ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច។ ពិបាកទៅរួច ព្រោះបណ្តាញឆបោកអនឡ

Bloomberg៖ ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច

ការបោសសម្អាតមជ្ឈមណ្ឌលឆបោកអនឡាញនៅកម្ពុជាគឺជារឿងពិបាកទៅរួច។ ពិបាកទៅរួច ព្រោះបណ្តាញឆបោកអនឡាញមានភាពបត់បែនខ្ពស់ និងអាចផ្លាស់ទីកន្លែងបានយ៉ាងឆាប់រហ័ស។ នេះជាខ្លឹមសារដែលចុះផ្សាយដោយកាសែត Bloomberg នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ ម្យ៉ាងទៀត និងបើតាម Bloomberg ដដែល កម្ពុជាក៏កំពុងស្ថិតនៅក្រោមសម្ពាធនៃការអនុវត្តយុទ្ធនាការបោស​សម្អាត​មជ្ឈមណ្ឌលអនឡាញឱ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦ ខាងមុខដែរ។

រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ចំនួន ៥០០ នាក់ ទាំងសងខាង

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ទី ៥ មីនា អំពីការចាប់ផ្តើមប្រតិបត្តិការ

រុស្ស៊ី និង អ៊ុយក្រែន ដោះដូរឈ្លើយសឹកគ្នា ចំនួន ៥០០ នាក់ ទាំងសងខាង

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនាថ្ងៃ ព្រហស្បតិ៍ ទី ៥ មីនា អំពីការចាប់ផ្តើមប្រតិបត្តិការ ដោះដូរឈ្លើយសឹកជាមួយអ៊ុយក្រែន ក្នុងចំនួន ២០០ នាក់ ទល់នឹង ២០០ នាក់ ។ ផ្អែកតាមវិមានក្រេមឡាំង ចំណាប់ខ្មាំងចំនួន ៣០០ នាក់បន្ថែមទៀត នឹងត្រូវភាគីទាំងពីរ ដោះដូរគ្នា នៅក្នុងថ្ងៃ សុក្រ ទី ៦ មីនា នេះ ។ 

តើអ៊ីរ៉ង់មានសព្វាវុធដើម្បីតទល់នឹងអាមរិក និងអ៊ីស្រាអែលបានដល់ពេលណា?

នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ព​អាមេរិកនៅកូ

តើអ៊ីរ៉ង់មានសព្វាវុធដើម្បីតទល់នឹងអាមរិក និងអ៊ីស្រាអែលបានដល់ពេលណា?

នៅថ្ងៃព្រហស្បតិ៍ ទី៥ មីនានេះ អ៊ីរ៉ង់បានប្រកាសប្រើដ្រូនវាយប្រហារលើមូលដ្ឋានទ័ព​អាមេរិកនៅកូវ៉ែត។ ប្រទេសអាហ្សែបៃហ្សង់ថាមានពលរដ្ឋខ្លួន ២នាក់រងរបួសពីការវាយប្រហារដោយដ្រូនអ៊ីរ៉ង់។ ទីប្រឹក្សាដ៏ស្និទ្ធម្នាក់របស់អាយ៉ាតូឡា អាលីខាមេណីបានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃពុធទី ៤មីនា ថា អ៊ីរ៉ង់អាចកំដរបន្តសង្គ្រាមទល់នឹងអាមេរិក និងអ៊ីស្រាអែលបានយូរតាមតែពួកគេចង់បាន។ តើអ៊ីរ៉ង់មានសមត្ថភាពយោធា និងមានអាវុធគ្រប់គ្រាន់ដើម្បីបន្តសង្គ្រាមយូរអង្វែងបានមែន ឬយ៉ាងណា?

ចិន​បង្កើនថវិកាចំណាយ​លើកងទ័ព ប្រឈមភាពខែងរ៉ែងរបស់សហរដ្ឋអាមេរិក

ដូចការប៉ាន់ស្មានទុក ចិនបាន​សម្រេចបង្កើន​ការចំណាយ​លើវិស័យការពារជាតិ ចំនួន​៧%​ សម្រាប់​ឆ្នា

ចិន​បង្កើនថវិកាចំណាយ​លើកងទ័ព ប្រឈមភាពខែងរ៉ែងរបស់សហរដ្ឋអាមេរិក

ដូចការប៉ាន់ស្មានទុក ចិនបាន​សម្រេចបង្កើន​ការចំណាយ​លើវិស័យការពារជាតិ ចំនួន​៧%​ សម្រាប់​ឆ្នាំ​​២០២៦​​។ ជា​ការ​ចំណាយ​ដែលចិន​បាន​បង្កើនជាប្រចាំ ១០​ឆ្នាំជាប់គ្នាមកនេះ ដើម្បីធ្វើទំនើបកម្មសព្វាវុធ​​ និងពិសេសនេះ គឺដើម្បីត្រៀម​លក្ខណៈតទល់ជាមួយ​ តៃវ៉ាន់។ ក្នុងបរិបទផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ បង្ករឡើង​សហរដ្ឋអាមេរិក​នាពេលនេះទៀត រឹតតែធ្វើ​ឲ្យចិន ​ត្រូវតែប្រឹងប្រែង​ពង្រឹងសមត្ថភាពកងទ័ព។

នាវាមុជទឹកអាមេរិក បាញ់កម្ទេចនាវាចម្បាំង​អ៊ីរ៉ង់​នៅជិតស្រីលង្កា​ ស្លាប់​ទាហាន​៨៧នាក់

សង្គ្រាម​នៅដើមបូព៌ា កំពុងតែ​រាលដាលកាន់តែឆ្ងាយ​ហើយ។ កាលពីថ្ងៃពុធទី​៤មីនា​ នាវាមុជទឹកអាមេរ

នាវាមុជទឹកអាមេរិក បាញ់កម្ទេចនាវាចម្បាំង​អ៊ីរ៉ង់​នៅជិតស្រីលង្កា​ ស្លាប់​ទាហាន​៨៧នាក់

សង្គ្រាម​នៅដើមបូព៌ា កំពុងតែ​រាលដាលកាន់តែឆ្ងាយ​ហើយ។ កាលពីថ្ងៃពុធទី​៤មីនា​ នាវាមុជទឹកអាមេរិកបានបាញ់គ្រាប់​ “ត័រពី” កម្ទេចនាវាចម្បាំងមួយគ្រឿងរបស់អ៊ីរ៉ង់​ ដែលកំពុងធ្វើដំណើរ​ក្បែរ​ឆ្នេរស្រីលង្កា។ យ៉ាងហោចណាស់ មានទាហានជើងទឹកអ៊ីរ៉ង់​ស្លាប់​ចំនួន​៨៧នាក់ និងបាត់ខ្លួនច្រើនសិប​នាក់ទៀត​។ អាជ្ញាធរស្រីលង្កា បានឲ្យដឹងទៀតថា មាននាវាចម្បាំងអ៊ីរ៉ង់មួយគ្រឿងទៀត កំពុងតែធ្វើដំណើរ​មកតាម​ផ្លូវនេះ ហើយ​ធ្វើ​ឲ្យ​គេបារម្ភថា​អាចត្រូវកងទ័ពអាមេរិក​វាយកម្ទេចមួយទៀត​។

សង្គ្រាម​មជ្ឈិមបូព៌ា៖ហេតុអ្វី​អ៊ីរ៉ង់ងាក​ទៅ​​វាយប្រហារ​ក្រុម​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់?

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​នេះ ​​អ៊ីរ៉ង់មិន​ត្រឹម​​តែ​​បន្ត​វាយ​បក​តតាំង​​ប្រឆាំង​នឹ

សង្គ្រាម​មជ្ឈិមបូព៌ា៖ហេតុអ្វី​អ៊ីរ៉ង់ងាក​ទៅ​​វាយប្រហារ​ក្រុម​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់?

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​នេះ ​​អ៊ីរ៉ង់មិន​ត្រឹម​​តែ​​បន្ត​វាយ​បក​តតាំង​​ប្រឆាំង​នឹង​ផល​ប្រយោជន៍​អ៊ីស្រាអែល​និង​អាមេរិកទេ តែ​ថែម​ទាំង​ដៅ​វាយប្រហារ​លើ​ទីបញ្ជាការដ្ឋាន​របស់​កងកម្លាំង​ទ័ព​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់​ទៀត​ផង។ ថ្វីបើ​អ៊ីរ៉ាក់​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​មែន ប៉ុន្តែ​ក្រុមប្រដាប់​អាវុធ​​គួដឌីស្ថាននៅ​អ៊ីរ៉ាក់​​ ជា​ចលនា​ប្រឆាំងនឹង​រដ្ឋអំណាច​តេហេរ៉ង់ ហើយ​​អាចជា​កម្លាំង​យុទ្ធសាស្ត្រ​របស់​​​​​អាមេរិក​​ក្នុង​ករណី​ត្រូវ​ប្រើ​ទ័ព​ជើង​គោក។

ការឈឺចាប់ចុក​រួយ​រ៉ាំរ៉ៃ​ បង្កើន​គ្រោះ​កើត​ជំងឺ​លើស​ឈាម

នៅប្រទេស​បារាំង​ ​មួយ​ភាគ​បី​នៃ​មនុស្សធំ​ មាន​រោគ​​ឈឺ​ចាប់រ៉ាំរ៉ៃ​។ មិន​ថា​ជា​​ការ​ឈឺចាប

ការឈឺចាប់ចុក​រួយ​រ៉ាំរ៉ៃ​ បង្កើន​គ្រោះ​កើត​ជំងឺ​លើស​ឈាម

នៅប្រទេស​បារាំង​ ​មួយ​ភាគ​បី​នៃ​មនុស្សធំ​ មាន​រោគ​​ឈឺ​ចាប់រ៉ាំរ៉ៃ​។ មិន​ថា​ជា​​ការ​ឈឺចាប់​សន្លាក់​ សាច់ដុំ ឬ​សរសៃទេ រោគ​សញ្ញា​នេះ​រំខានដល់​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ខ្លាំងណាស់​។ ​មិន​តែ​ប៉ុណ្ណោះ​ ការ​ឈឺ​ចាប់​រ៉ាំរ៉ៃ​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​ឡើង​ឈាម​ទៀត។

រដ្ឋមន្ត្រីក្រសួងរ៉ែថា កម្ពុជា​មិន​ទាន់​អាច​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​បាន​ទេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតយ៉ាង

រដ្ឋមន្ត្រីក្រសួងរ៉ែថា កម្ពុជា​មិន​ទាន់​អាច​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​បាន​ទេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតយ៉ាងយូរ ៣ឆ្នាំខាងមុខ ប្រសិនបើដំណើរការចរចារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគមួយចំនួនពុំរាំងស្ទះដោយកត្តាអ្វីមួយ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦លោក កែវ រតនៈ ក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមវិនិយោគបើករោងចក្រចម្រាញ់ប្រេងកាតរយៈពេលជាង ៥ខែមកហើយ តែបញ្ហានៅត្រង់ថា កម្ពុជាមានកម្រិតសេដ្ឋកិច្ចតូច។

សង្គ្រាម​មជ្ឈិមបូព៌ា៖ ហេតុអ្វី​អ៊ីរ៉ង់ងាក​ទៅ​​វាយប្រហារ​ក្រុម​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់?

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​នេះ ​​អ៊ីរ៉ង់មិន​ត្រឹម​​តែ​​បន្ត​វាយ​បក​តតាំង​​ប្រឆាំង​នឹ

សង្គ្រាម​មជ្ឈិមបូព៌ា៖ ហេតុអ្វី​អ៊ីរ៉ង់ងាក​ទៅ​​វាយប្រហារ​ក្រុម​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់?

នៅ​​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​មីនា​នេះ ​​អ៊ីរ៉ង់មិន​ត្រឹម​​តែ​​បន្ត​វាយ​បក​តតាំង​​ប្រឆាំង​នឹង​ផល​ប្រយោជន៍​អ៊ីស្រាអែល​និង​អាមេរិកទេ តែ​ថែម​ទាំង​ដៅ​វាយប្រហារ​លើ​ទីបញ្ជាការដ្ឋាន​របស់​កងកម្លាំង​ទ័ព​គួដឌីស្ថាន​នៅ​អ៊ីរ៉ាក់​ទៀត​ផង។ ថ្វីបើ​អ៊ីរ៉ាក់​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​មែន ប៉ុន្តែ​ក្រុមប្រដាប់​អាវុធ​​គួដឌីស្ថាននៅ​អ៊ីរ៉ាក់​​ ជា​ចលនា​ប្រឆាំងនឹង​រដ្ឋអំណាច​តេហេរ៉ង់ ហើយ​​អាចជា​កម្លាំង​យុទ្ធសាស្ត្រ​របស់​​​​​អាមេរិក​​ក្នុង​ករណី​ត្រូវ​ប្រើ​ទ័ព​ជើង​គោក។

តើកម្ពុជាគួរមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ច ក្រោយលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញ?

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីពេលថ្មី

តើកម្ពុជាគួរមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បីស្តារសេដ្ឋកិច្ច ក្រោយលុបបំបាត់ឧក្រិដ្ឋកម្មអនឡាញ?

ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីពេលថ្មីៗនេះដោយទទួលស្គាល់ថា ឧក្រិដ្ឋកម្មអនឡាញបានបំផ្លាញសេដ្ឋកិច្ចជាតិ និងបន្សល់ទុកកេរ្តិ៍ឈ្មោះអាក្រក់សម្រាប់កម្ពុជា។ ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើង ស្របពេលដែលអាជ្ញាធរខ្មែរបាន និងកំពុងបើកយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មអនឡាញឲ្យអស់ពីទូទាំងប្រទេសនៅអំឡុងខែមេសា ឆ្នាំ២០២៦ នេះ។ អ្នកជំនាញសេដ្ឋកិច្ច និងសង្គមនានាមើលឃើញថា កម្ពុជាត្រូវមានយន្តការសមស្របក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដោយមិនជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។ តែខ្លះទៀតនៅបន្តបារម្ភពីប្រសិទ្ធភាពនៃការលុបបំបាត់ឧក្រិដ្ឋកម្មមួយនេះ៕

សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលប្រារព្ធទិវា ៨មីនានៅទីលានប្រជាធិបតេយ្យ

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចនៅថ្ងៃទីពុធ ទី៤មីនានេះមិនអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវ

សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមសង្គមស៊ីវិលប្រារព្ធទិវា ៨មីនានៅទីលានប្រជាធិបតេយ្យ

រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចនៅថ្ងៃទីពុធ ទី៤មីនានេះមិនអនុញ្ញាតឲ្យក្រុមអង្គការសង្គមស៊ីវិល និងសហជីពរៀបចំកម្មវិធីប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅទីលានប្រជាធិបតេយ្យ ក្រោមហេតុផលបញ្ហាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ តែក្រុមសហជីព និងអង្គការសង្គមស៊ីវិលចាត់ទុកការសម្រេចនេះថាមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ 

ក្រសួងមហាផ្ទៃ៖ កម្ពុជាកើតមានគ្រោះអគ្គិភ័យជិត ១០០ករណីក្នុងខែកុម្ភៈ ឆ្នាំ២០២៦

ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ខ្លីមួយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយ​បញ្ជាក់ថា ក្នុងអំឡុង

ក្រសួងមហាផ្ទៃ៖ កម្ពុជាកើតមានគ្រោះអគ្គិភ័យជិត ១០០ករណីក្នុងខែកុម្ភៈ ឆ្នាំ២០២៦

ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ខ្លីមួយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយ​បញ្ជាក់ថា ក្នុងអំឡុងខែកុម្ភៈកន្លងទៅ មានគ្រោះអគ្គិភ័យយ៉ាងហោចណាស់ ៩០ករណីបានកើតឡើងនៅទូទាំងប្រទេសកម្ពុជា។ ទីតាំងតូច ធំ រួមមានផ្ទះសម្បែង​ពលរដ្ឋ កន្លែងប្រកបរបររកស៊ី ព្រមទាំងទ្រព្យសម្បត្តិចាំបាច់ជាច្រើនបានរងការឆាបឆេះខ្ទេចខ្ទីរ។ បើតាមរបាយការណ៍ដដែល អគ្គិភ័យបានកើតមានមិនលោះថ្ងៃសោះក្នុងរយៈពេលពេញ ១ខែកុម្ភៈ។ ក្នុងចំណោមនោះ មានករណីអគ្គិភ័យមួយក្នុងរាជធានីភ្នំពេញបានឆក់យកជីវិតពលរដ្ឋ ៤នាក់។ 

តើកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ អាចផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

នៅក្នុងវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក

តើកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦ អាចផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

នៅក្នុងវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែតបានថ្លែងដោយបង្ហាញក្តីសុទិដ្ឋិនិយមថា កិច្ចប្រជុំកំពូលធុរកិច្ចឆ្នាំនេះនឹងជួយពង្រីកឱកាសវិនិយោគនៅកម្ពុជា និងពង្រឹងភាពជាដៃគូក្នុងតំបន់ឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ធុរជន និងរដ្ឋាភិបាល។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចក៏សម្លឹងឃើញពីផលវិជ្ជមានដែលកម្ពុជាអាចទទួលបានពីកិច្ចប្រជុំមួយនេះដែរ។ តែទន្ទឹមគ្នានេះ ពួកគេក៏បានស្នើឱ្យកម្ពុជាបន្តអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងកែលម្អបរិយាកាសធុរកិច្ចដែរ។

លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដ

លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ ស្នើឱ្យពលរដ្ឋសន្សំសំចៃការប្រើភ្លើងអគ្គិសនីនារដូវក្តៅឆ្នាំ ២០២៦។ តែលោក កែវ រតនៈ មិនភ្លេចពន្យល់ថា សំណើនេះមិនមែនមកពីកម្ពុជាខ្វះភ្លើងអគ្គិសនីប្រើទេ និងថា កម្ពុជានៅតែមានលទ្ធភាពផ្គត់ផ្គង់ភ្លើងអគ្គិសនីឱ្យពលរដ្ឋបានពេញលេញ ព្រោះអាជ្ញាធរអគ្គិសនីកម្ពុជាបានត្រៀមទុកប្រភពអគ្គិសនីសម្រាប់ផ្គត់ផ្គង់ដោយមិនចាំបាច់ព្រួយបារម្ភ។ បើតាមការបញ្ជាក់មកវិទ្យុបារាំងអន្តរជាតិអន្តរជាតិ RFI នៅរសៀលថ្ងៃទី៥ ខែមីនា រដ្ឋមន្ត្រីក្រសួងរ៉ែរូបនេះដដែលបញ្ជាក់ថា ទីតាំងដែលមានខ្សែបណ្តាញអគ្គិសនីទៅដល់ ការផ្គត់ផ្គង់នឹងមានគ្រប់គ្រាន់។ តែសម្រាប់ទីតាំងដែលគ្មានខ្សែបណ្តាញអគ្គិសនីទៅដល់វិញត្រូវបានលោក កែវ រតនៈបញ្ជាក់ថា រដ្ឋាភិបាលកំពុងបំពាក់ប្រព័ន្ធសូឡាតាមផ្ទះជូនប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីក្រសួងរ៉ែថា កម្ពុជា​មិនទាន់អាចសាងសង់រោងចក្រចម្រាញ់ប្រេងកាតបានទេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតយ៉ាង

រដ្ឋមន្ត្រីក្រសួងរ៉ែថា កម្ពុជា​មិនទាន់អាចសាងសង់រោងចក្រចម្រាញ់ប្រេងកាតបានទេ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតយ៉ាងយូរ ៣ឆ្នាំខាងមុខ ប្រសិនបើដំណើរការចរចារវាងរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនវិនិយោគមួយចំនួនពុំរាំងស្ទះដោយកត្តាអ្វីមួយ។ ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦លោក កែវ រតនៈ ក៏បានឱ្យដឹងទៀតថា រដ្ឋាភិបាលកម្ពុជាបានចរចាជាមួយក្រុមវិនិយោគបើករោងចក្រចម្រាញ់ប្រេងកាតរយៈពេលជាង ៥ខែមកហើយ តែបញ្ហានៅត្រង់ថា កម្ពុជាមានកម្រិតសេដ្ឋកិច្ចតូច។

សភាចិនបើកសន្និបាតកំណត់​ផែនការ​​​​នយោបាយ​ ក្នុងបរិបទ​លំបាក​​​ផ្ទៃក្នុង​និង​សង្គ្រាម​នៅអ៊ីរ៉ង់

ថ្ងៃពុធ​ទី​៤មីនា សភាប្រជាមានិត​ចិន​​​​បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់បំផុត​

សភាចិនបើកសន្និបាតកំណត់​ផែនការ​​​​នយោបាយ​ ក្នុងបរិបទ​លំបាក​​​ផ្ទៃក្នុង​និង​សង្គ្រាម​នៅអ៊ីរ៉ង់

ថ្ងៃពុធ​ទី​៤មីនា សភាប្រជាមានិត​ចិន​​​​បានចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ ដ៏សំខាន់បំផុត​ ដើម្បី​គូសវាស​​ផែនការ​​នយោបាយ ទិសដៅ​សេដ្ឋកិច្ច​ និងការការពារជាតិ​។ កិច្ចប្រជុំនេះ ត្រូវស្ថិតនៅក្នុង​បរិបទ​អស្ថិរភាព ភូមិសាស្ត្រនយោបាយ​​អន្តរជាតិ​ ជុំវិញ​សង្គ្រាម​នៅតំបន់ដើមបូព៌ា​​។ តែ​ទោះយ៉ាងណា រដ្ឋអំណាចចិន​មិន​បានបញ្ចេញចំណាប់អារម្មណ៍អ្វីទាំងអស់ ថាតើ​វិបត្តិនេះ​ អាច​ជះ​​ផល​ប៉ះពាល់​អ្វីខ្លះ មកលើសេដ្ឋកិច្ច​ចិន​​។

អេស្ប៉ាញ​បន្ត​ប្រឆាំង​សង្គ្រាមនៅ​​អ៊ីរ៉ង់ ទោះបី​រងសម្ពាធ​ពី​អាមេរិក

​​ប្រធានាធិបតីអាមេរិក​ លោកដូណាល់ ត្រាំ បាន​គំរាម​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង

អេស្ប៉ាញ​បន្ត​ប្រឆាំង​សង្គ្រាមនៅ​​អ៊ីរ៉ង់ ទោះបី​រងសម្ពាធ​ពី​អាមេរិក

​​ប្រធានាធិបតីអាមេរិក​ លោកដូណាល់ ត្រាំ បាន​គំរាម​លុប​ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងអស់​ជាមួយ​អេស្ប៉ាញ ពីព្រោះតែ ប្រទេសអឺរ៉ុប​១​នេះ មិន​​ចូលរួម​សហការ​ជាមួយ​អាមេរិក និងមិនអនុញ្ញាតឲ្យ​យន្តហោះ​ចម្បាំង​អាមេរិក ​ប្រើប្រាស់​មូលដ្ឋាន​យោធា ដើម្បី​វាយប្រហារ​អ៊ីរ៉ង់។ ទោះបីជា​ត្រូវ​រងសម្ពាធ​ខ្លាំង​ពីសំណាក់​រដ្ឋាភិបាល​​ទី​ក្រុង​វ៉ាស៊ីនតោន​ យ៉ាងណា​ក៏ដោយ ក៏រដ្ឋាភិបាល​ទីក្រុង​ម៉ាឌ្រីត បាន​បញ្ជាក់ជំហរ​​បន្ត​ប្រឆាំង​សង្គ្រាម​​។ 

លោកម៉ាក្រុង ប្រកាសបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់ដើមបូព៌ា ដើម្បីការពារចរាចរណ៍សមុទ្រ

ប្រឈមមុខនឹងស្ថានការណ៍​សង្គ្រាមដែលកំពុងតែឆេះរាលដាលនៅតំបន់ដើមបូព៌ា កាលពីថ្ងៃអង្គារទី​៣មីន

លោកម៉ាក្រុង ប្រកាសបញ្ជូននាវាផ្ទុកយន្តហោះចម្បាំងទៅកាន់តំបន់ដើមបូព៌ា ដើម្បីការពារចរាចរណ៍សមុទ្រ

ប្រឈមមុខនឹងស្ថានការណ៍​សង្គ្រាមដែលកំពុងតែឆេះរាលដាលនៅតំបន់ដើមបូព៌ា កាលពីថ្ងៃអង្គារទី​៣មីនា លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង បានថ្លែងសារទៅកាន់ប្រជាជនបារាំង ប្រកាសអំពីវិធានការ​មួយចំនួន ដើម្បី​ការពារ​ផលប្រយោជន៍បារាំង ក៏ដូចជាការ​​ពារ​​សម្ព័ន្ធមិត្តបារាំង នៅតំបន់​ដើមបូព៌ា​។ ក្រៅ​ពីបានចាប់ផ្តើម​ប្រតិបត្តិការ​ ដឹកប្រជាជន​បារាំងត្រលប់​មកស្រុក​វិញ លោក​ម៉ាក្រុង​បានប្រកាសបញ្ជូន​នាវាផ្ទុកយន្តហោះចម្បាំង ទៅកាន់​តំបន់ដើមបូព៌ា ដើម្បីការពារ​ចរាចរណ៍សមុទ្រ​​ដឹកប្រេង ​ឧស្ម័ន​និងទំនិញទូទៅ​។​

មេដឹកនាំ រុស្ស៊ី និង ហុងគ្រី លើកឡើងពីបញ្ហាទាហានហុងគ្រី ដែលច្បាំងក្នុងជួរកងទ័ពអ៊ុយក្រែន

ថ្ងៃ អង្គារ ទី ៣ មីនា នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន

មេដឹកនាំ រុស្ស៊ី និង ហុងគ្រី លើកឡើងពីបញ្ហាទាហានហុងគ្រី ដែលច្បាំងក្នុងជួរកងទ័ពអ៊ុយក្រែន

ថ្ងៃ អង្គារ ទី ៣ មីនា នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ ប្រធានា ធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និង នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានពិភាក្សាគ្នាអំពី បញ្ហាជនជាតិ ហុងគ្រីមួយចំនួន ដែលបានក្លាយខ្លួនជាទាហាន ប្រយុទ្ធនៅក្នុងជួរកងទ័ពអ៊ុយក្រែន ទល់នឹងរុស្ស៊ី ។ មិនតែប៉ុណ្ណោះ យុទ្ធជនដើមកំណើតហុងគ្រីទាំងនេះ ខ្លះថែមទាំងត្រូវរុស្ស៊ីចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ដែលបានក្លាយជាក្តីកង្វល់មួយ ចំពោះមេដឹកនាំហុងគ្រី ។

កម្ពុជាប្រាប់អាមេរិកថា បញ្ហាឆបោកអនឡាញនៅតែជាអាទិភាពចម្បងរបស់កម្ពុជា

នៅក្នុងជំនួបនាថ្ងៃទី៣ មីនា លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី

កម្ពុជាប្រាប់អាមេរិកថា បញ្ហាឆបោកអនឡាញនៅតែជាអាទិភាពចម្បងរបស់កម្ពុជា

នៅក្នុងជំនួបនាថ្ងៃទី៣ មីនា លោក វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់លោកស្រី Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអំពីការប្រឹងប្រែងលាងខ្លួនរបស់កម្ពុជាចេញពីកេរ្តិ៍ឈ្មោះអាក្រក់ដោយសារឧក្រិដ្ឋកម្មអនឡាញ។ បើតាមលោក វង្សី វិស្សុត បញ្ហាឆបោកអនឡាញគឺជាអាទិភាពចម្បងរបស់កម្ពុជា។ 

សហគមន៍ព្រៃព្រះរកាប្រារព្ធពិធីបំបួសព្រៃឈើ និងបុណ្យដំរីដែលស្លាប់ដោយគ្រាប់ប្លោងថៃ

នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦ បណ្តាញសហគមន៍ព្រៃព្រះរកា រួមជាមួយអង្គការសង្គមស៊ីវិល និងដោ

សហគមន៍ព្រៃព្រះរកាប្រារព្ធពិធីបំបួសព្រៃឈើ និងបុណ្យដំរីដែលស្លាប់ដោយគ្រាប់ប្លោងថៃ

នៅថ្ងៃទី២ និងទី៣ ខែមីនា ឆ្នាំ២០២៦ បណ្តាញសហគមន៍ព្រៃព្រះរកា រួមជាមួយអង្គការសង្គមស៊ីវិល និងដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធប្រមាណ ២០០នាក់បាននាំគ្នាប្រារព្ធពិធីបុណ្យដំរី និងបំបួសព្រៃឈើនៅក្នុងស្រុកឆែប ស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុករវៀង ក្នុងខេត្តព្រះវិហារ។ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៤ មីនានេះថា បណ្តាញសហគមន៍ព្រៃព្រះរការតែងប្រារព្ធធ្វើពិធីបុណ្យបំបួសព្រៃឈើជារៀងរាល់ឆ្នាំ។ តែពិធីបុណ្យឆ្នាំនេះមានលក្ខណៈប្លែកបន្តិចនៅត្រង់ថា បណ្តាញសហគមន៍ និងអាជ្ញាធរខេត្តបានភ្ជាប់ពិធីបុណ្យដំរីមួយទៀតជាមួយគ្នា ដ្បិតពួកគេមានអនុស្សាវរីយ៍ជាមួយដំរីមេ ១ក្បាល និងកូន១ ដែលបានស្លាប់ដោយគ្រាប់ប្លោងរបស់ថៃអំឡុងសង្គ្រាមព្រំដែនខ្មែរ-ថៃកន្លងទៅ។ សូមបញ្ជាក់ថា នៅក្នុងថ្ងៃបុណ្យទី១ ប្រជាពលរដ្ឋនៃសហគមន៍ព្រៃព្រះរកាបានប្រមូលផ្តុំគ្នានៅកន្លែងដែលមេដំរី និងកូនដំរីបានស្លាប់ដោយបានរៀបចំពិធីតាមបែបសាសនា រួមមានការបង្សុកូល និងគោរពវិញ្ញាណក្ខន្ធដល់ដំរី និងកូនដំរីដែលស្លាប់។ ចំណែកនៅក្នុងថ្ងៃទី២ អ្នកចូលរួមបានរៀបចំពិធីសាសនា ដើម្បីបំបួសព្រៃឈើក្នុងគោលបំណងរំឭកគុណអ្នកដែលបានលះបង់កម្លាំងកាយចិត្តការពារព្រៃឈើ ធនធានធម្មជាតិ។ ទន្ទឹមគ្នានេះ វាក៏បង្ហាញពីក្តីស្រឡាញ់ចំពោះព្រៃឈើ សត្វព្រៃ ព្រមទាំងបំផុសស្មារតីពលរដ្ឋ និងអាជ្ញាធរឱ្យបង្កើនកិច្ចសហការគ្នាដើម្បីថែរក្សាព្រៃឈើដែលនៅសេសសល់ឱ្យបានគង់វង្សដែរ៕

តើរដ្ឋាភិបាលកម្ពុជាគួរមានវិធីសាស្រ្តអ្វីខ្លះដើម្បីបំបាត់ក្មេងទំនើង?

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិ នៅតាមភូម

តើរដ្ឋាភិបាលកម្ពុជាគួរមានវិធីសាស្រ្តអ្វីខ្លះដើម្បីបំបាត់ក្មេងទំនើង?

លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកំពុងពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិ នៅតាមភូមិ-ឃុំរបស់ពួកគេ ក្រោមហេតុផលថា ការធ្វើបែបនេះនឹងចូលរួមកាត់បន្ថយសកម្មភាពទំនើង ឬការប្រទូសរ៉ាយនានា។ នេះបើតាមការលើកឡើងរបស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដោយបន្ថែមថា ក្មេងទំនើងដែលចូលរួមការងារសន្តិសុខនៅតាមភូមិ-ឃុំក៏នឹងអាចប្រឡងចូលជានគរបាលបានទៀតផង។ តែការពិចារណាយកក្មេងទំនើងធ្វើជាប្រជាការពារភូមិនេះបានរងការរិះគន់យ៉ាងចាស់ដៃលើបណ្តាញសង្គម។ ចំណែកអ្នកឃ្លាំមើលសង្គមនានាយល់ថា ក្មេងទំនើងអាចមានឱកាសកា្លយជាអ្នកធានាសុវត្ថិភាពសណ្តាប់ធ្នាប់ភូមិ-ឃុំ ដរាបណាពួកគេទទួលបាន ការអប់រំត្រឹមត្រូវ ទាំងចំណេះដឹង និងសីលធម៌៕

លោក ដូណាល់ ត្រាំ៖ អាមេរិកសម្រេចវ៉ៃអ៊ីរ៉ង់មិនមែនដោយមានការជំរុញ និងញុះញង់ពីអ៊ីស្រាអែលទេ

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយអធិកា

លោក ដូណាល់ ត្រាំ៖ អាមេរិកសម្រេចវ៉ៃអ៊ីរ៉ង់មិនមែនដោយមានការជំរុញ និងញុះញង់ពីអ៊ីស្រាអែលទេ

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ក្នុងសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដែលអាមេរិកសម្រេចវាយប្រហារលើអ៊ីរ៉ង់មិនមែនដោយសារតែមានការជំរុញ និងញុះញង់ពីប្រទេសអ៊ីស្រាអែលទេ។ លោក ដូណាល់ ត្រាំបានអះអាងដោយអំណួតថា គឺរូបលោកទៅវិញទេដែលជាអ្នកដឹកដៃអ៊ីស្រាអែលឲ្យទៅវាយប្រហារអ៊ីរ៉ង់។ ទោះយ៉ាងណាក្តី អធិការបតីអាល្លឺម៉ង់ បានក្រើនរំឭកប្រាប់មេដឹកនាំអាមេរិកថា សង្គ្រាមនៅអ៊ីរ៉ង់ដែលកំពុងបន្តឆេះរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា ជះផលប៉ះពាល់អវិជ្ជមានខ្លាំងដល់សេដ្ឋកិច្ចសកល។  

ឆបោកអនឡាញ៖ ២សប្តាហ៍ក្នុងខែកុម្ភៈ អាជ្ញាធររកឃើញជនបរទេសសង្ស័យជាង ៤០០នាក់

រយៈពេល ២សប្តាហ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសសង្ស័យជាប់ពាក់ព័ន

ឆបោកអនឡាញ៖ ២សប្តាហ៍ក្នុងខែកុម្ភៈ អាជ្ញាធររកឃើញជនបរទេសសង្ស័យជាង ៤០០នាក់

រយៈពេល ២សប្តាហ៍ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានរកឃើញជនបរទេសសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញសរុបចំនួន ៤១៩នាក់។ ការបន្តត្រួតពិនិត្យជនបរទេស ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញនេះ ធ្វើឡើងតែនៅក្នុងរាជធានី-ខេត្តចំនួន៧ ក្នុងចំណោមរាជធានី-ខេត្ត សរុបចំនួន២៥។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សង្គ្រាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន បណ្តាលឲ្យប្រជាជនច្រើនពាន់នាក់ភៀសខ្លួន

នៅអាហ្វហ្កានីស្ថាន អាជ្ញាធរ​តាលីបង់​​ប្រកាសថា​​ពលរដ្ឋខ្លួន​ ចំនួន​ជាង ៨ ៤០០ នាក់​ បាន​រត់​

សង្គ្រាមព្រំដែនប៉ាគីស្ថាន-អាហ្វហ្កានីស្ថាន បណ្តាលឲ្យប្រជាជនច្រើនពាន់នាក់ភៀសខ្លួន

នៅអាហ្វហ្កានីស្ថាន អាជ្ញាធរ​តាលីបង់​​ប្រកាសថា​​ពលរដ្ឋខ្លួន​ ចំនួន​ជាង ៨ ៤០០ នាក់​ បាន​រត់​ភៀសខ្លួន​ចោល​ផ្ទះ​សម្បែង ដើម្បី​គេច​ចេញ​ពី​ភ្លើង​សង្គ្រាម​ នៅ​តាម​ព្រំដែន​ជាមួយ ប៉ាគីស្ថាន។ ក្រៅពី​វាយប្រហារ​តាម​ព្រំដែន កងទ័ព​ជើង​អាកាសប៉ាគីស្ថាន​ក៏​បានប្រើ​យន្តហោះចម្បាំង​​បាញ់ប្លោង​ចូល​ដល់​រដ្ឋធានីកាប៊ុល របស់ អាហ្វហ្កានីស្ថាន ទៀត​ផង។​ ​  

លីបង់ផុងខ្លួនកាន់តែជ្រៅក្នុងសង្គ្រាម អ៊ីស្រាអែលប្រកាសចូល​កាន់កាប់ទីតាំងថ្មីទៀតរបស់លីបង់

លីបង់បានក្លាយជាសមរភូមិមួយទៀតនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រោយអាមេរិក និងអ៊ីស្រាអែលបើកប្រតិប

លីបង់ផុងខ្លួនកាន់តែជ្រៅក្នុងសង្គ្រាម អ៊ីស្រាអែលប្រកាសចូល​កាន់កាប់ទីតាំងថ្មីទៀតរបស់លីបង់

លីបង់បានក្លាយជាសមរភូមិមួយទៀតនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ក្រោយអាមេរិក និងអ៊ីស្រាអែលបើកប្រតិបត្តិការយោធាលើអ៊ីរ៉ង់។ បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល យោធាអ៊ីស្រាអែលដណ្តើមកាន់កាប់បាននៅថ្ងៃអង្គារ ទី៣ មីនា ២០២៦ នេះនូវទីតាំងថ្មីមួយទៀតរបស់លីបង់ បន្ទាប់ពីបានបើកការវាយប្លោងលើចលនាហេសបូឡាទន្ទឹមនឹងការវាយប្រហារលើអ៊ីរ៉ង់។

លោក ហ៊ុន ម៉ានី៖ ក្នុងសង្គ្រាមព្រំដែន យោធាកម្ពុជាគ្មានប្រៀបជាមួយយោធាថៃទេ

ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ លោក ហ៊ុន ម៉ានី ឧ

លោក ហ៊ុន ម៉ានី៖ ក្នុងសង្គ្រាមព្រំដែន យោធាកម្ពុជាគ្មានប្រៀបជាមួយយោធាថៃទេ

ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈមើលឃើញថា កម្ពុជាពិតជាគ្មានប្រៀបនៅក្នុងសមរភូមិយោធាជាមួយថៃមែន។ បើតាមលោក ហ៊ុន ម៉ានី កម្ពុជាហាក់នៅទន់ខ្សោយជាងប្រទេស​ថៃ ទាំងគ្រឿងសព្វាវុធ និងសេដ្ឋកិច្ច។ តែទោះជាយ៉ាងនេះក្តី លោក ហ៊ុន ម៉ានី ជឿជាក់ថា កងកម្លាំងកម្ពុជានៅតែតស៊ូយ៉ាងមុតមាំក្នុងសមរភូមិ និងថា រដ្ឋាភិបាល​កម្ពុជានៅតែបន្តប្រើប្រាស់យន្តការការទូតដោយសន្តិវិធី ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ។ សូមស្តាប់ការបញ្ជាក់របស់លោក ហ៊ុន ម៉ានី៖

កម្ពុជាកំពុងជំរុញការសាងសង់ជម្រកបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសសឹក

ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលជម្រកបណ្តោះអាសន្នថ្

កម្ពុជាកំពុងជំរុញការសាងសង់ជម្រកបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសសឹក

ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីកន្លែងដែលជម្រកបណ្តោះអាសន្នថ្មីសម្រាប់ជនភៀសសឹកកំពុងត្រូវបានសាងសង់យ៉ាងមមាញឹក។ យ៉ាងហោចណាស់ជម្រកផ្ទះថ្មីចំនួន ៣ពាន់ខ្នងដែលសង់លើផ្ទៃដីប្រមាណ ៤០០ហិកតាកំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងឆាប់រហ័ស ដើម្បីទទួលជនភៀសសឹកដែលរងគ្រោះដោយការបំផ្លិចបំផ្លាញផ្ទះសម្បែង និងការឡោមព័ទ្ធរបស់យោធាថៃក្នុងខេត្តបន្ទាយមានជ័យ។ ជម្រកថ្មីនេះរំពឹងថានឹងអាចបញ្ចប់ការសាងសង់នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ ឬមុនការមកដល់នៃរដូវវស្សាខាងមុខ។ 

លោក ត្រាំ ប្រកាសបន្តវាយប្រហារលើអ៊ីរ៉ង់ច្រើនសប្តាហ៍ និងអាចប្រើទ័ពជើងគោក

សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះដោយអាមេរិក និងអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី៤ នៅថ្ងៃអង្គារ ទី៣ មី

លោក ត្រាំ ប្រកាសបន្តវាយប្រហារលើអ៊ីរ៉ង់ច្រើនសប្តាហ៍ និងអាចប្រើទ័ពជើងគោក

សង្គ្រាមនៅអ៊ីរ៉ង់ដែលបញ្ឆេះដោយអាមេរិក និងអ៊ីស្រាអែលបានឈានចូលដល់ថ្ងៃទី៤ នៅថ្ងៃអង្គារ ទី៣ មីនា​។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ជាថ្មីថានឹងបន្តធ្វើវាយប្រហារលើអ៊ីរ៉ង់រយៈពេល ១ ខែ ឬអាចច្រើនជាងនេះ។ តែក្រៅពីការវាយប្រហារដោយបាញ់មីស៊ីលចេញពីនាវាចម្បាំងតាំងពីថ្ងៃសៅរ៍ ទី២៨ កុម្ភៈមក ចៅហ្វាយសេតវិមានព្រមានប្រើកងទ័ពជើងគោកដើម្បីវាយសម្រុកលើដីអ៊ីរ៉ង់តែម្តង។ 

សង្គ្រាម​អ៊ីរ៉ង់​សាប​ព្រោះ​ភាព​វឹកវរ​ក្នុង​វិស័យ​ចរាចរណ៍​ផ្លូវអាកាសពិភពលោក

​​ចរាចរណ៍​ផ្លូវ​អាកាស​ពិភពលោក​ កំពុង​ជួប​ចលាចល​និងភាព​​វឹក​វរ​ខ្លាំង​ មិន​ដែល​ធ្លាប់​ប្

សង្គ្រាម​អ៊ីរ៉ង់​សាប​ព្រោះ​ភាព​វឹកវរ​ក្នុង​វិស័យ​ចរាចរណ៍​ផ្លូវអាកាសពិភពលោក

​​ចរាចរណ៍​ផ្លូវ​អាកាស​ពិភពលោក​ កំពុង​ជួប​ចលាចល​និងភាព​​វឹក​វរ​ខ្លាំង​ មិន​ដែល​ធ្លាប់​ប្រទះ​ដូច្នេះ​​ឡើយ។ បិទ​ដែន​អាកាស ​ការ​ហោះ​ហើរ​ត្រូវលុប​ ឬយន្តហោះ​ត្រូវ​បើក​វៀង អាកាសយានដ្ឋានស៊ីវិល​រងការ​វាយប្រហារ​ ... សង្គ្រាម​អាមេរិក​-អ៊ីស្រាអែលជាមួយ​​អ៊ីរ៉ង់​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​ផ្លូវអាកាស​ និង​បាន​បង្រួម​ផ្លូវ​ហោះហើរ​តភ្ជាប់​អឺរ៉ុបនិង​​អាស៊ី​យ៉ាង​ខ្លាំង។

សង្គ្រាមនៅមជ្ឈិមបូព៌ា៖ រុស្ស៊ី អំពាវនាវឲ្យមានបទឈប់បាញ់ និង ការពារជីវិតប្រជាជនស៊ីវិល

ថ្ងៃ ចន្ទ ទី ២ ខែ មីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទាមទារឲ្យមានបទឈប់បាញ់ ជាបន

សង្គ្រាមនៅមជ្ឈិមបូព៌ា៖ រុស្ស៊ី អំពាវនាវឲ្យមានបទឈប់បាញ់ និង ការពារជីវិតប្រជាជនស៊ីវិល

ថ្ងៃ ចន្ទ ទី ២ ខែ មីនា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទាមទារឲ្យមានបទឈប់បាញ់ ជាបន្ទាន់ ខណៈពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានបញ្ឆេះដោយការវាយប្រហាររួមគ្នារវាង កងទ័ពអាមេរិក និង អ៊ីស្រាអ៊ែល ទៅលើអ៊ីរ៉ង់ កំពុងរីករាលដាល នៅក្នុងតំបន់ទាំងមូល ។ សម្តីរបស់លោក ពូទីន ខាងលើនេះ បានបន្លឺឡើង នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទជាមួយមេដឹកនាំ កាតា និង អេមីរ៉ាតអារ៉ាប់រួម ដែលសុទ្ធជា សម្ព័ន្ធមិត្តរបស់អាមេរិក ។  

ការបន្តអភិរក្សសិប្បកម្មដូនតាជាគន្លឹះជួយជ្រោមជ្រែងវប្បធម៌ខ្មែរ

បច្ចុប្បន្ន សិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរ ចម្លាក់ ស្មូន ឬតម្បាញដែលជាមរតកសម័យដូន

ការបន្តអភិរក្សសិប្បកម្មដូនតាជាគន្លឹះជួយជ្រោមជ្រែងវប្បធម៌ខ្មែរ

បច្ចុប្បន្ន សិប្បកម្មប្រពៃណីខ្មែរមួយចំនួនដូចជាគំនូរ ចម្លាក់ ស្មូន ឬតម្បាញដែលជាមរតកសម័យដូនតាកំពុងជួបបញ្ហា ឬក៏ថានៅមិនទាន់មានការផ្ទេរចំណេះដឹង ជំនាញ និងបច្ចេកទេសទៅឲ្យមនុស្សជំនាន់ក្រោយឲ្យបានទូលំទូលាយនៅឡើយទេ។ ទោះជាយ៉ាងណា អ្នកផលិត និងអ្នកប្រើប្រាស់យល់ថា ការបន្តអភិរក្សសិប្បកម្មដូនតាទាំងនេះប្រកបដោយការច្នៃប្រឌិតជាដំណោះស្រាយមួយក្នុងការពង្រឹង​ទីផ្សារសព្វថ្ងៃ និងក៏ជាការជួយជ្រោមជ្រែងវប្បធម៌ខ្មែរដែរ។

Get more results via ClueGoal