សង្គ្រាមនៅអ៊ីរ៉ង់មិនបានទទួលការគាំទ្រទាំងស្រុងពីសំណាក់អ្នកទទួលខុសត្រូវអាមេរិកក្នុងរដ្ឋបាលលោកត្រាំទេ។ នៅថ្ងៃអង្គារទី១៧មីនា២០២៦ម្សិលមិញ លោកJoseph Kent នាយកមជ្ឈមណ្ឌលជាតិផ្នែកប្រយុទ្ធប្រឆាំងនឹងភេរវកម្មបានប្រកាសលាលែងចេញពីតំណែង ដើម្បីបញ្ជាក់ជំហរប្រឆាំងនឹងការវាយប្រហារលើអ៊ីរ៉ង់។
ពលរដ្ឋភៀសសឹកជាង ១០០គ្រួសារដែលភាគច្រើនជាស្រ្តី កុមារ និងមនុស្សចាស់មកពីក្បែរតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យកំពុងបន្តជាប់គាំងនៅក្នុងជំរំសុវត្ថិភាពនៃវត្តស្រណាលស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ពលរដ្ឋភៀសសឹកទាំងនេះបានរៀបរាប់ពីជីវភាពខ្វះខាត និងបញ្ហាផ្លូវចិត្ត។ តែទោះជាយ៉ាងណា ពួកគេក៏មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញដោយសារតែកងទ័ពថៃបានដាក់រាយបន្លាលួស ទូរកុងតឺន័រ និងការប្រែតំបន់ភូមិសាស្ត្រមួយចំនួន។
ចៅក្រមសាលាឧទ្ធរណ៍នៃសហព័ន្ធអាមេរិកបានបង្គាប់ឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហៅកាត់ USAGM ហៅបុគ្គលិកទាំងជាង ១ ០០០នាក់របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក វីអូអេចូលបម្រើការងារឡើងវិញនៅត្រឹមថ្ងៃទី២៣ មីនាខាងមុខ។ នៅក្នុងសេចក្តីសម្រេចចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ចៅក្រមសាលាឧទ្ធរណ៍បានចោទរដ្ឋបាលលោក ដូណាល់ ត្រាំថាបានធ្វើខុសច្បាប់ក្នុងការព្យាយាមបិទស្ថាប័នសារព័ត៌មានប្រជាធិបតេយ្យមួយនេះ។
កាសែតក្នុងស្រុកថៃបានចុះផ្សាយជាព្រោងព្រាត នៅថ្ងៃអង្គារទី១៧ ខែមីនា ឆ្នាំ២០២៦ ពីគម្រោងសាងសង់របងព្រំដែនជាមួយនឹងកម្ពុជា នៅដើមខែមេសាខាងមុខនេះ។ អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃបានឲ្យដឹងថា ការសាងសង់របងព្រំដែនជាមួយកម្ពុជានេះធ្វើឡើងនៅលើទីតាំងដែលប្រទេសទាំងពីរគ្មានជម្លោះទឹកដី និងថា កម្ពុជាក៏បានយល់ព្រមលើគម្រោងនេះដែរ។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបន្តហក់ឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេល ៣ថ្ងៃម្តង ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ នេះមក។ តម្លៃប្រេងហក់ឡើងពេលនេះបានធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូននាំគ្នាតម្លើងថ្លៃសេវាកម្មរបស់ខ្លួនចន្លោះពី ១០ ទៅ ២០ភាគរយ។ អ្នកជំនាញមើលឃើញថា នេះជាផលប៉ះពាល់តៗគ្នា ក្នុងនោះ ពលរដ្ឋដែលជាអ្នកប្រើប្រាស់សេវា ឬជាអ្នកទិញទំនិញ គឺជាអ្នករងគ្រោះចុងក្រោយ។ តើរដ្ឋាភិបាលគួរបញ្ចុះពន្ធប្រេងឥន្ធនៈដើម្បីបញ្ជៀសផលប៉ះពាល់ដល់ពលរដ្ឋ ឬយ៉ាងណា?
ផ្ទុយពីសហរដ្ឋអាមេរិក ដែលបានបំផ្ទុះសង្គ្រាមនៅដើមបូព៌ា ចិនវិញកំពុងតែប្រើយុទ្ធសាស្ត្រជំនួយមនុស្សធម៌ ដើម្បីជួយប្រទេសរងគ្រោះដោយផ្ទាល់ឬដោយប្រយោល ដោយសារតែសង្គ្រាមនេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសនៅព្រឹកថ្ងៃទី១៧មីនានេះ ថាចិននឹងបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់ប្រទេស៤នៅដើមបូព៌ា មានអ៊ីរ៉ង់ លីបង់ ហ្សកដានី និងអ៊ីរ៉ាក់។
ជាច្រើនឆ្នាំជាប់ៗគ្នាមកនេះ មហាយក្សចិន បង្កើនថវិកាយោធាជាលំដាប់ ដើម្បីពង្រឹងឥទ្ធិពលយោធា ជាពិសេសទ័ពជើងទឹក។ ចិន ជាប្រទេសដែលមានចំនួនកងទ័ពជើងទឹក ច្រើនជាងគេលើពិភពលោក។ បើតាមមន្ទីរបញ្ចកោណអាមេរិក ចិនមាននាវាចម្បាំង នាវាផ្ទុកយន្តហោះចម្បាំង និងនាវាមុជទឹក សរុបជាង ៣៧០ គ្រឿង។ ដើមសប្តាហ៍នេះ លោកប្រមុខរដ្ឋចិន ស៊ី ជីនពីន មិនលាក់លៀមអំពីមហិច្ចតាបង្កើនសមត្ថភាពកម្លាំងទ័ពជើងទឹក ដោយជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យាទ័ពជើងទឹក និងសាងសង់កំពង់ផែ បម្រើឲ្យវិស័យយោធា។ ម្ល៉ោះហើយ សមុទ្ទ ក្លាយជាបេះដូងយុទ្ធសាស្ត្រយោធា នៃមហាអំណាចចិន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានចេញមុខប្រកាសដោយផ្ទាល់ កាលពីរសៀលថ្ងៃទី១៧មីនាម្សិលមិញ ថាប្រធានឧត្តមក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ ឈ្មោះ អាលី ឡារីចានី ត្រូវបានអ៊ីស្រាអែលសម្លាប់បានសម្រេចហើយ។ ផ្អែកតាមភ្នាក់ងារចារកិច្ចអ៊ីស្រាអែល អាលី ឡារីចានី គឺជាមេធំបំផុត និងជាអ្នកចាត់ចែងជាក់ស្តែង នៅក្នុងរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បើទោះបីមិនមានងារជាអគ្គមគ្គុទ្ទេសក៍កំពូលក៏ដោយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទ ទី១៦មីនា ដើម្បីបង្ហាញអំពីតុល្យការសង្គ្រាមអ៊ីរ៉ង់។ ក្រៅពីលើកសរសើរថាអាមេរិកខ្លាំងអស្ចារ្យជាងគេនិងមិនត្រូវការជំនួយពីប្រទេសណា ចៅហ្វាយសេតវិមានក៏បានសម្តែងភាពអាក់អន់ចិត្តចំពោះប្រទេសបស្ចិមលោក ពិសេសបារាំងនិងអង់គ្លេស ដែលមិនព្រមបញ្ជូននាវាចម្បាំងទៅរក្សាសន្តិសុខនាវានាចរណ៍ នៅច្រកសមុទ្ទអកមូស្ស។ ប្រឈមនឹងស្ថានការណ៍សង្គ្រាមនៅមជ្ឈិមបូព៌ា លោក ត្រាំ សម្រេចចិត្តពន្យារពេលដំណើរទស្សនកិច្ចទៅប្រទេសចិន ដែលគ្រោងទុកជាយូរមកហើយ។
ថ្មីៗនេះ អតិថិជនរបស់ធនាគារ APD បាននាំគ្នាសម្រុកទៅដកប្រាក់របស់ខ្លួន ក្រោយមានពាក្យចចាមអារ៉ាមថា ធនាគារមួយនេះអាចប្រឈមនឹងការអាជ្ញាប័ណ្ណដោយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញ។ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ធនាគារ APD បានចេញលិខិតអះអាងថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមអនឡាញអ្វីទេ។ ចំណែកធនាគារជាតិកម្ពុជា តាមរយៈអគ្គទេសាភិបាល លោកស្រី ជា សិរី បានបញ្ជាក់ក្នុងថ្ងៃទី១៦ មីនាថា នៅពេលអតិថិជននាំគ្នាសម្រុកទៅដកប្រាក់ទាំងអស់របស់ខ្លួនចេញពីគណនីនៅធនាគារនឹងនាំឲ្យមានការរាំងស្ទះ ព្រោះធនាគារមិនអាចបង្វិលប្រាក់ទាន់ពេលទេ និងថា ការណ៍នេះក៏នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិដែរ។ ដើម្បីបញ្ជៀសក្តីបារម្ភរបស់អតិថិជន តើរដ្ឋាភិបាលគួរធានាអ្វីខ្លះដើម្បីឱ្យពលរដ្ឋមានជឿទុកចិត្តលើប្រព័ន្ធធនាគារ?
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដើម្បីសម្របសម្រួល បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ របបកុម្មុយនិស្តចិនក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងទម្លាក់អាវុធចុះ ងាកចូលតុចរចា។ ប៉ុន្តែ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន នៅបន្តបាញ់ប្លោងដាក់គ្នា ឥតលោះថ្ងៃ។ នៅថ្ងៃចន្ទដដែល ការវាយប្រហាររបស់ប៉ាគីស្ថានបានផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន ២នាក់។
ប្រឈមនឹងបញ្ហាបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ លោកដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យទី១៥មីនា ទាមទារឲ្យប្រទេសសម្ព័ន្ធមិត្តអូតង់ ព្រមទាំងចិនជប៉ុនជាដើម ត្រូវបញ្ជូនកម្លាំងមកជួយការពារសន្តិសុខតំបន់នេះ។ ការប្រកាសរបស់លោកត្រាំនេះ គ្មាននរណាធ្វើតាមឡើយ ទាំងចិនទាំងជប៉ុននិងអូស្ត្រាលី។ ចំណែកអង់គ្លេស និងអាល្លឺម៉ង់ បានបញ្ជាក់ជំហរច្បាស់ៗ ថាបញ្ហានៅដើមបូព៌ា មិនមានអ្វីពាក់ព័ន្ធជាមួយអង្គការសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើង ហៅកាត់ថា អូតង់ ឬណាតូ បន្តិចណាឡើយ។
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាស នៅថ្ងៃចន្ទ ទី១៦ មីនា ថាបានបញ្ជូនប្រេសិត ទៅប្រទេសប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ដើម្បីសម្របសម្រួល បញ្ចប់ជម្លោះរវាងភាគីទាំងពីរ។ របបកុម្មុយនិស្តចិនក៏បានអំពាវនាវឲ្យប្រទេសទាំងពីរ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងទម្លាក់អាវុធចុះ ងាកចូលតុចរចា។ ប៉ុន្តែ កងទ័ពប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន នៅបន្តបាញ់ប្លោងដាក់គ្នា ឥតលោះថ្ងៃ។ នៅថ្ងៃចន្ទដដែល ការវាយប្រហាររបស់ប៉ាគីស្ថានបានផ្តាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន ២នាក់។
នៅក្នុងប្រទេសភូមា សភាបានបើកកិច្ចប្រជុំពេញអង្គនាថ្ងៃចន្ទ ទី១៦ មីនាក្នុងទីក្រុងណៃពីដោ ដោយមានវត្តមានអ្នកតំណាងរាស្រ្តដ៏ច្រើនលើសលប់មកពីគណបក្ស ឯកភាព សាមគ្គីភាព និងអភិវឌ្ឍន៍ដែលគេស្គាល់ជាគណបក្សគាំទ្រកងទ័ព។ គណបក្សមួយនេះបានឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាការបោះឆ្នោតសភាជាដំណាក់កាលក្នុងខែធ្នូ ឆ្នាំ ២០២៥ និងខែមករា ឆ្នាំ ២០២៦។
សង្គ្រាមនៅអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៣ហើយ។ មួយថ្ងៃបន្ទាប់ពីលោកដូណាល់ ត្រាំបានប្រកូកប្រកាសហៅប្រទេសផ្សេងៗ ឲ្យមកជួយការពារសន្តិសុខច្រកសមុទ្រអកមូហ្ស អ៊ីរ៉ង់បានប្រកាសគំរាមនៅថ្ងៃទី១៦មីនានេះ ហាមប្រទេសទាំងអស់ មិនឲ្យលូកដៃ ប្រសិនបើមិនចង់រងគ្រោះ។ គិតត្រឹមពេលនេះ អ៊ីរ៉ង់បានបន្តវាយប្រហារមកលើប្រទេសនៅតំបន់ឈូងសមុទ្រ ក្នុងនោះមានទាំងអាកាសយានដ្ឋាន មូលដ្ឋានទ័ព និងតំបន់ឧស្សាហកម្មប្រេងជាដើម។
នៅល្ងាចថ្ងៃទី១៤មីនា មានកុមារ ២នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់ដែលសល់ពីសង្គ្រាមនៅក្រោមស្ពានមួយកន្លែងស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។ អ្នកនាំពាក្យសាលាខេត្តកំពង់ធំ លោក អ៊ុន បុត្ត បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទ ទី១៦ ខែមីនានេះថា មន្ត្រីជំនាញបោសសម្អាតកាកសំណល់មិនទាន់ផ្ទុះបានចុះទៅពិនិត្យទីតាំងផ្ទុះគ្រាប់ និងបានរកឃើញក្បាលគ្រាប់ប្រភេទ M79។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះដដែល ករណីផ្ទុះគ្រាប់នេះបានកើតឡើង បន្ទាប់ពីក្មេងប្រុសស្រីទាំងពីរនាក់បានយកគ្រាប់មិនទាន់ផ្ទុះទៅដំលេងដែលជាហេតុបណ្តាលឲ្យផ្ទុះភ្លាមៗនៅនឹងកន្លែង។ សំឡេងលោក អ៊ុន បុត្ត៖
របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា និងអង្គការសហប្រជាជាតិសម្រាប់ស្រ្តីបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ចំនួនស្ត្រីដែលជាអ្នកតំណាងរាស្ត្រនៅក្នុងសភានៃបណ្តាប្រទេសទូទាំងសកលលោកនៅមានចំនួនតិចតួចនៅឡើយ។ នៅក្នុងចំណោមប្រទេសទាំង១៨០ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីបម្រើការងារនៅក្នុងកិច្ចការនយោបាយជាន់ខ្ពស់។
ថ្ងៃ អាទិត្យ ទី ១៥ ខែ មីនា ប្រទេសកាហ្សាក់ស្ថាន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតប្រជាមតិ ។ តាមការអះអាងរបស់ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev កំណែទម្រង់រដ្ឋធម្មនុញ្ញថ្មីនេះ គឺបានរៀបចំឡើង ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស ។ ប៉ុន្តែផ្ទុយទៅវិញ អង្គការក្រៅរដ្ឋាភិបាល និង អ្នកសង្កេតការណ៍មួយចំនួន បានរិះគន់ថា អត្ថបទច្បាប់ថ្មីនេះអាចនឹងទៅពង្រឹងអំណាចរបស់មេដឹកនាំ កាហ្សាក់ស្ថាន ព្រមទាំងរឹតបន្តឹងសេរីភាពសាធារណៈបន្ថែមទៀត។
បញ្ហារាំងស្ទះនៃប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកើតមានដោយសារតែពលរដ្ឋសម្រុកដកប្រាក់ក្នុងពេលតែមួយ។ នេះជាការបញ្ជាក់របស់លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ការបញ្ជាក់ដូចនេះរបស់លោកស្រី ជា សិរី បន្ទាប់ពីអតិថិជនធនាគារ APD បាននាំគ្នាទៅដកប្រាក់នៅទីស្នាក់ការរបស់ធនាគារ ក្រោមក្តីបារម្ភថា ធនាគារមានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្លែងបន្លំតាមប្រព័ន្ធអ៊ីនធ័រនែត ឬប្រឈមនឹងការដកអាជ្ញាបណ្ណ។ បើតាមលោកស្រី ជា សិរី ការភ័យខ្លាចរបស់ពលរដ្ឋបែបនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
នាវិកថៃចំនួន ២០នាក់បានទៅដល់ប្រទេសកំណើតវិញនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការជួយសង្គ្រោះពីកងទ័ពជើងទឹកអូម៉ង់ បន្ទាប់ពីនាវាដឹកទំនិញមួយគ្រឿងរបស់របស់ថៃឈ្មោះ Mayuree Naree បានរងការវាយប្រហារនៅច្រកសមុទ្រ អកមូហ្សកាលពីសប្តាហ៍មុន។ តែនៅសល់នាវិកថៃចំនួន ៣នាក់ទៀតកំពុងបន្តបាត់ខ្លួននៅឡើយ។
ហោ សីហា ក្នុងវ័យ ៣៦ឆ្នាំ គឺជាវិចិត្រករគំនូរសហសម័យម្នាក់ ដែលមានប្រវត្តិដិតដាមដោយការលំបាកនិងឆ្លងកាត់នូវជីវិតផ្ទាល់ខ្លួនក្នុងសង្គ្រាមតាមព្រំដែនតាំងពីកុមារភាព។ ធ្លាប់ហែលឆ្លងនូវការភ័យខ្លាច ការបាក់ស្បាត ជីវិតឯកោ ការជួញដូរ និងភាពក្រីក្រ ហោ សីហា បានតស៊ូប្រយុទ្ធនឹងជីវិតរហូតបានក្លាយជាវិចិត្រករគំនូរដ៏ល្បីល្បាញម្នាក់នាពេលសព្វថ្ងៃនេះ។ វិចិត្រកររូបនេះ គឺជាអ្នកមានទំនោរបែបធម្មជាតិ និងវិទ្យាសាស្ត្រនិយម ប៉ុន្តែស្នាដៃគំនូរពណ៌ចុងក្រោយរបស់លោក បានផ្តោត និងឧទ្ទិសសំខាន់ ជាលើកដំបូងទៅលើបទពិសោធជីវិតផ្ទាល់ខ្លួន ជម្លោះ និងការលំបាកដែលបង្កឡើងដោយសារសង្គ្រាមនៅតាមព្រំដែន។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា របស់លោក សម រង្ស៊ី បានរៀបចំការជួបជុំគ្នាមួយ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក។ ជាការជួបជុំពលរដ្ឋខ្មែរមកពីបណ្តាប្រទេសនានាលើពិភពលោកនៅក្រោមឈ្មោះថា សមាជជាតិ សហគមន៍ខ្មែរ ស្តីពី ការបញ្ចប់សង្គ្រាមជាមួយប្រទេសថៃ និងការទាមទារទឹកដីកម្ពុជា ដែលបាត់បង់ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ អ្នកនយោបាយប្រឆាំង បានអះអាងថា បន្ទាប់ពីសមាជនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងប្តឹងទាមទារទឹកដីខ្មែរចំនួន ៤៩ទីតាំងយកពីថៃមកវិញ។
គិតចាប់តាំងពីសង្រ្គាមនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង តម្រូវការដ្រូនអ៊ុយក្រែន កើនឡើងខ្លាំង។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមៀរ ហ្សេឡេនស្គី បានចាប់ផ្តើមពង្រឹងការគ្រប់ក្រុមហ៊ុនក្នុងស្រុក ពាក់ព័ន្ធនឹងការលក់ដ្រូន ចេញទៅក្រៅប្រទេស។ លោក ហ្សេឡេនស្គី ក៏បានសន្យាជួយបណ្តាប្រទេស នៅមជ្ឈិមបូព៌ា ដោយបញ្ជូនអ្នកជំនាញដ្រូន ដើម្បីរៀបចំប្រព័ន្ធការពារនឹងការវាយប្រហារ ពីដ្រូនអ៊ីរ៉ង់។ ចំណែក រដ្ឋាភិបាលអ៊ីរ៉ង់វិញ បានចាត់ទុកទង្វើរបស់រដ្ឋាភិបាលក្រុងកៀវ ជារឿងគួរឲ្យអស់សំណើច។ អ៊ីរ៉ង់ក៏បានព្រមានថា ដែនដីអ៊ុយក្រែនទាំងមូល នឹងក្លាយជាផ្ទាំងស៊ីបស្របច្បាប់ នៃការវាយប្រហាររបស់អ៊ីរ៉ង់។
ការបើកច្រកសមុទ្រអកមូហ្សដើម្បីឲ្យកប៉ាល់ដឹកប្រេងអាចធ្វើចរាចរឡើងវិញប្រកបដោយសុវត្ថិភាពជាអាទិភាពចំបងរបស់រដ្ឋបាលលោកដូណាល់ត្រាំ។ កាលពីថ្ងៃសៅរ៍ ទី១៤មីនាប្រធានាធិបតីអាមេរិករូបនេះបានប្រាប់ប្រទេសធំៗដូចជា ចិន អង់គ្លេសបារាំង ឬជប៉ុនឲ្យជួយបញ្ជូននាវាចម្បាំងទៅធានាសុវត្ថិភាពចរាចរណ៍របស់កប៉ាល់ដឹកប្រេងនៅច្រកសមុទ្រអកមូហ្ស។ បើតាមលោកត្រាំច្រកសមុទ្រដ៏សំខាន់មួយនេះកំពុងត្រូវអ៊ីរ៉ង់យកធ្វើជាចំណាប់ខ្មាំង ដើម្បីវាយប្រហារលើកប៉ាល់ដឹកប្រេងដែលឆ្លងកាត់នៅទីនោះ។ ការទាមទាររបស់លោកត្រាំដើម្បីរកជំនួយពីប្រទេសដទៃបានធ្វើឲ្យអ៊ីរ៉ង់សើចចំអកពីឆ័ត្រការពារដ៏ធ្លុះធ្លាយរបស់អាមេរិកនៅដើមបូព៌ា។ អ៊ីរ៉ង់បានឆ្លៀតបញ្ជាក់ថា អ៊ីរ៉ង់មិនបានបិទច្រកសមុទ្រអកមូហ្សដូចការចោទប្រកាន់របស់អាមេរិក។ ប៉ុន្តែ អ៊ីរ៉ង់វាយប្រហារតែកប៉ាល់ដឹកប្រេងរបស់អាមេរិក អ៊ីស្រាអែល និងប្រទេសដែលមានប្រយោជន៍រកស៊ីជាមួយអាមេរិក។
ប្រឈមនឹងវិបត្តិប្រេង និងទំនិញឡើងថ្លៃ បាតុករគុយបាផ្ទុះកំហឹង និងនាំគ្នាសម្រុកចូលបំផ្លាញការិយាល័យបក្សកុម្មុយនិស្ត ខណៈប្រធានាធិបតីគុយបាអះអាង ថាទើបបាននិយាយទាក់ទងជាមួយអាមេរិក ដែលដាក់ទណ្ឌកម្មបិទដង្ហើមសេដ្ឋកិច្ចគុយបា។ បាតុកម្មហិង្សានេះបានកើតឡើង នៅយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសៅរ៍ ទី១៤ មីនា នៅភាគកណ្តាលនៃប្រទេសគុយបា។ ប្រធានាធិបតីគុយបាបានថ្កោលទោស ចំពោះសកម្មភាពហិង្សា ដែលបានបំផ្លិចបំផ្លាញទ្រព្បសម្បតិ្តសាធារណៈ។
អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអះអាងថា ប្រាសាទព្រះវិហាររបស់កម្ពុជាបានរងការខូចខាតប្រមាណ ៨០% ដោយសារយោធាថៃបានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទមកចំប្រាង្គប្រាសាទ។ បើតាម អាជ្ញាធរជាតិព្រះវិហារ មន្ត្រីជំនាញបានរកឃើញស្នាមប្រេះ ខួងសាច់ និងបាក់រលំចំនួន ៥៦២ទីតាំង ខណៈមន្ត្រីស៊ីម៉ាក់ក៏បានរកឃើញគ្រាប់បែកគ្រប់ប្រភេទចំនួនជាង ១ ៣០០គ្រាប់ ដែលបន្សល់ទុកដោយយោធាថៃបាញ់ស្រោចមកលើប្រាសាទព្រះវិហារ។
គិតចាប់តាំងពីអ៊ីស្រាអែលសហការជាមួយអាមេរិកវាយប្រហារអ៊ីរ៉ង់ អំពើស្អប់ខ្ពើមមកលើសហគមន៍ជនជាតិជ្វីហ្វ បានរីករាលដាល នៅលើទឹកដីអឺរ៉ុប។ នៅទីក្រុងអាំស្ទែរដាម ប្រទេសហូឡង់ នាយប់ថ្ងៃសុក្រ ឆ្លងចូលថ្ងៃសៅរ៍ ទី១៤ មីនា មានករណីបំផ្ទុះគ្រាប់បែកមួយ បានកើតឡើង នៅមុខសាលារៀនជនជាតិជ្វីហ្វ។ បើផ្អែកតាមអាជ្ញាធរហូឡង់ ហេតុការណ៍នេះមិនបានបង្កឲ្យមានអ្នករបួស ឬអ្នកស្លាប់ឡើយ។ មិនដល់មួយសប្តាហ៍ផង នេះជាលើកទី៣ ដែលមានករណីបំផ្ទុះគ្រាប់បែក នៅអឺរ៉ុប ប្រឆាំងនឹងជនជាតិជ្វីហ្វ។
អាមេរិកកាន់តែលង់ជាប់ក្នុងសង្រ្គាមវាយប្រហារលើអ៊ីរ៉ង់។ ដើម្បីផលប្រយោជន៍របស់ខ្លួន ដូចជាមូលដ្ឋានទ័ព នៅតំបន់ដើមបូព៌ា អាមេរិកបានរើ ដឹកបញ្ជូនសព្វាវុធ នាវាចម្បាំងនិងប្រព័ន្ធខែលមីស៊ីលចេញពីជប៉ុន និងកូរ៉េខាងត្បូង។ កាលពីពេលថ្មីៗនេះ កាសែតអាមេរិក និងកាសែតក្នុងស្រុកកូរ៉េខាងត្បូងបានចុះផ្សាយពីការដឹកជញ្ជូនប្រព័ន្ធខែលមីស៊ីលអាមេរិកចេញពីកូរ៉េខាងត្បូង ដើម្បីយកទៅពង្រាយនៅតំបន់ដើមបូព៌ា។ នៅថ្ងៃអង្គារទី១០មីនា ដើមសប្តាហ៍ប្រធានាធិបតីកូរ៉េខាងត្បូងបានឆ្លើយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ដោយថា កូរ៉េខាងត្បូងបានប្រឆាំងដែរ ប៉ុន្តែ មិនអាចហាមឲ្យអាមេរិកឈប់ដកយកប្រព័ន្ធខែលមីស៊ីលពីកូរ៉េខាងត្បូង ទៅដាក់នៅតំបន់ដើមបូព៌ាបាននោះទេ។ គ្មានប្រព័ន្ធខែលមីស៊ីលរបស់អាមេរិក តើកូរ៉េខាងត្បូងត្រូវបារម្ភពីសុវត្ថិភាពការពារដែនអាកាសរបស់ខ្លួន នៅចំពោះមុខការគំរាមកំហែងរបស់កូរ៉េខាងជើងដែរឬទេ?
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកជាង១០គ្រាប់ នៅសមុទ្រជប៉ុន នាថ្ងៃសៅរ៍ ទី១៤ មីនា ដើម្បីព្រមានរដ្ឋាភិបាលក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ដែលហ៊ានធ្វើសមយុទ្ធយោធា នៅកូរ៉េខាងត្បូង។ ការបាញ់សាកល្បងមីស៊ីលរបស់របបក្រុងព្យុងយ៉ាង ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក។ ចំណែក ជប៉ុនកំពុងដុតដៃដុតជើងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង និងត្រៀមខ្លួនទប់ទល់រាល់ការគំរាមកំហែងរបស់របបព្យុងយ៉ាង។
លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានព្រមានថា ក្រោយខែមេសា ឆ្នាំ២០២៦ ប្រសិនបើរកឃើញថា ទីតាំងណាមួយនៅបន្តអនុញ្ញាតឲ្យមានបទល្មើសឆបោកតាមអនឡាញ នោះអាជ្ញាធរដែលជាអ្នកទទួលខុសត្រូវទីតាំងនោះ អាចប្រឈមនឹងការដកតំណែង។ អ្នកតាមដានសង្គម បានគាំទ្រការលើកឡើងនេះ តែពួកគេចង់ឃើញមានការអនុវត្តន៍វិធានការម៉ឺងម៉ាត់ជាក់ស្តែងចំពោះទីតាំងណា ដែលនៅបន្តមានបទល្មើសឆបោកអនឡាញ៕
រដ្ឋាភិបាលកម្ពុជាបានរៀបចំឲ្យមានទារកដ្ឋានជាបណ្តើរៗ នៅតាមសហគមន៍ដែលមានតម្រូវការចាំបាច់ និងឈានដល់ការបង្កើនចំនួនអ្នកមើលថែទាំកុមារឲ្យបានច្រើនថែមទៀត ដើម្បីសម្រាលបន្ទុករបស់ឪពុកម្តាយ និងដើម្បីជំរុញឲ្យកុមារមានភាពលូតលាស់ទាំងកាយសម្បាទា និងបញ្ញាស្មារតី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ អ្នកពាក់ព័ន្ធក្នុងកម្មវិធីពង្រីកទារកដ្ឋាននេះ បានមើលឃើញពីភាពចំាបាច់នៅក្នុងការបង្កើតមជ្ឈមណ្ឌលថែទាំកុមារ តែក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ដែលពាក់ព័ន្ធនឹងការកសាងទំនុកចិត្ត និងធនធានមនុស្សជាដើម។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត បានអំពាវនាវឱ្យសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ទទួលយកសំណើរបស់អ្នកកាសែតលោក ផន សុភាព និងលោក ភាព ភារ៉ា ដែលទទូចសុំ រួចផុតពីបទចោទប្រកាន់ស្តីពី «ការប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលធ្វើឱ្យអន្តរាយការការពារជាតិ»។ បើតាមមន្ត្រីអង្គការលីកាដូ ដែលបានចូលស្តាប់សវនាការ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៦ ពិរុទ្ធជនជាអ្នកសារព័ត៌មានទាំងពីរ បានអះអាងថា ខ្លួនពុំមានគំនិតទុច្ចរិតដូចការចោទប្រកាន់របស់តុលាការឡើយ។
សង្រ្គាមនៅដើមបូព៌ានៅតែក្តៅគគុក ព្រោះថា អ៊ីរ៉ង់នៅតែមិនព្រមចុះចាញ់នៅចំពោះមុខការវាយប្រហារយ៉ាងសន្ធប់របស់អាមេរិក និងអ៊ីស្រាអែល នៅ២សប្តាហ៍មកនេះ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃសុក្រទី ១៣មីនាបានគំរាមថា នឹងវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់នៅលើកោះ Kharg បើសិនអ៊ីរ៉ង់នៅតែបន្តខ្ទប់ច្រកសមុទ្រ អកមូហ្ស។ ដោយមិនចាញ់ពាក្យគំរាមរបស់លោកត្រាំ របបអ៊ីស្លាមអ៊ីរ៉ង់បានតបវិញថា នឹងអ៊ីរ៉ង់នឹងដៅកម្ទេចទីតាំងប្រេងរបស់ប្រទេសនៅក្នុងតំបន់ដែលជាដៃគូរបស់អាមេរិក បើសិនលោកត្រាំធ្វើពិតដូចពាក្យគំរាម។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញ មិនមែនជាសកម្មភាព ដែលធ្វើឲ្យល្អមើល ឬធ្វើត្រឹមពិធីបុណ្យចូលឆ្នាំខ្មែរ ដូចមតិមួយចំនួនបានលើកឡើងនោះឡើយ។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ធ្វើឡើងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ តាមរយៈកិច្ចប្រជុំដ៏សំខាន់នេះ គណៈរដ្ឋមន្ត្រីក៏បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។