Cambodia



MP Luo faces reduced charges

Member of Parliament (MP) Luo Xiang Jian, also known as Jesse Luo, will appear before the Supreme Court next Monday to take a fresh plea on the remaining charges, after the prosecution discontinued several counts.

លោកដូណាល់ ត្រាំ អះអាងថាកំពុងចរចា​ជាមួយអ៊ីរ៉ង់​ តែអ៊ីរ៉ង់ថាអាមេរិក​កំពុង​ចរចា​ជាមួយខ្លួនឯង

លោកដូណាល់ ត្រាំ បានអះអាងនៅ​ថ្ងៃទី​២៤មីនា ថាតំណាងរបស់លោកកំពុងតែចរចាជាមួយអ៊ីរ៉ង់ហើយ ដោយ​លោក

លោកដូណាល់ ត្រាំ អះអាងថាកំពុងចរចា​ជាមួយអ៊ីរ៉ង់​ តែអ៊ីរ៉ង់ថាអាមេរិក​កំពុង​ចរចា​ជាមួយខ្លួនឯង

លោកដូណាល់ ត្រាំ បានអះអាងនៅ​ថ្ងៃទី​២៤មីនា ថាតំណាងរបស់លោកកំពុងតែចរចាជាមួយអ៊ីរ៉ង់ហើយ ដោយ​លោក​បានបញ្ជូន​ផែនការ​១៥ចំណុច ឲ្យអ៊ីរ៉ង់ពិចារណា​។ ភាគី​អ៊ីរ៉ង់​​បានឆ្លើយតបមកវិញនៅថ្ងៃពុធនេះ ថាគ្មានការចរចាអ្វីទាំងអស់ គឺអាមេរិក​កំពុងតែចរចាជាមួយ​ខ្លួន​​ឯង។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់​បាន​លើកឡើងថាគេអាចបើកច្រកសមុទ្រអកមូហ្ស សម្រាប់នាវា​របស់ប្រទេសដែល​មិន​មានជម្លោះជាមួយអ៊ីរ៉ង់​។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ថា​សង្គ្រាម​នៅ​អ៊ីរ៉ង់​ជា​ការគំរាម​កំហែង​ទ្វេ​​លើ​សន្តិសុខ​ស្បៀងអាហារ

តាំងពី​សង្គ្រាមនៅមជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង​​ ​និង​​បណ្តាល​ឱ្យ​មាន​ការ​​បិទខ្ទប់​ច្រក​សម

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ថា​សង្គ្រាម​នៅ​អ៊ីរ៉ង់​ជា​ការគំរាម​កំហែង​ទ្វេ​​លើ​សន្តិសុខ​ស្បៀងអាហារ

តាំងពី​សង្គ្រាមនៅមជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង​​ ​និង​​បណ្តាល​ឱ្យ​មាន​ការ​​បិទខ្ទប់​ច្រក​សមុទ្ទ​អកមូហ្សមក ពិភពលោក​រង​សម្ពាធ​ផ្នែក​ថាមពល​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ក្រៅ​អំពី​ប្រេង និង​ឧស្ម័ន​​ មា​ន​វត្ថុ​ធាតុដើម​យុទ្ធសាស្ត្រ​​ជា​ច្រើន​ផ្សេង​ទៀត មាន​អាទិ៍​ជីរ​កសិកម្ម ​ត្រូវ​ឆ្លង​កាត់​ច្រក​សមុទ្ទដ៏​តូច​ស្តួច​មួយ​​នេះ។ បើ​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​ការ​នាំ​ចេញ​ជីរ​កសិកម្ម​រអាក់​រអួល​ដោយ​ហេតុ​មាន​​សង្គ្រាម​នៅអ៊ីរ៉ង់ កំពុង​គំរាមកំហែង​សន្តិសុខ​ចំណីអាហារ​ពិភពលោក ទាំង​ផ្នែក​បរិមាណ​និង​តម្លៃ។

តើកម្ពុជាគួរមានជំហរបែបណា បើ​រដ្ឋាភិបាល​ថៃ​សម្រេច​លុប​ចោល MOU ឆ្នាំ២០០០?

គណៈកម្មាធិការព្រឹទ្ធសភាថៃបានផ្ដល់អនុសាសន៍​ជា​ឯកច្ឆ័ន្ទ​ឱ្យ​លុបចោល​កិច្ចព្រៀមព្រៀងនៃអនុ

តើកម្ពុជាគួរមានជំហរបែបណា បើ​រដ្ឋាភិបាល​ថៃ​សម្រេច​លុប​ចោល MOU ឆ្នាំ២០០០?

គណៈកម្មាធិការព្រឹទ្ធសភាថៃបានផ្ដល់អនុសាសន៍​ជា​ឯកច្ឆ័ន្ទ​ឱ្យ​លុបចោល​កិច្ចព្រៀមព្រៀងនៃអនុស្សរណ:យោគយល់ MOU ឆ្នាំ២០០០ ឬ MOU ៤៣ ជាមួយកម្ពុជា។ នេះបើតាមសារព័ត៌មានថៃ The Nation នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយស្រង់សម្តីលោក នៈផាឌុន អ៊ីនណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភាថៃទទួលបន្ទុកសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MOU ឆ្នាំ២០០០ និង ២០០១ ជាមួយកម្ពុជា។ អ្នកជំនាញកិច្ចការអន្តរជាតិ និងនយោបាយនៅកម្ពុជាមួយចំនួនបារម្ភថា ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនឹងអាចជាប់គាំង បើថៃលុបចោល MOU ឆ្នាំ២០០០។ តើកម្ពុជាគួរមានជំហរបែបណា បើរដ្ឋាភិបាលថៃសម្រេចលុបចោល MOU ឆ្នាំ២០០០?

រុស្ស៊ីបាញ់ស្ទាក់ដ្រូនអ៊ុយក្រែនជិត ៤០០ គ្រឿង តែកំពង់ផែមួយកន្លែងរងការខូចខាត

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៥ ខែ មីនា រុស្ស៊ីអះអាងថា​ បានបាញ់ស្ទាក់ ដ្រូនអ៊ុយក្រែនដល់ទ

រុស្ស៊ីបាញ់ស្ទាក់ដ្រូនអ៊ុយក្រែនជិត ៤០០ គ្រឿង តែកំពង់ផែមួយកន្លែងរងការខូចខាត

យប់ថ្ងៃអង្គារ ឆ្លងចូលថ្ងៃពុធ ទី ២៥ ខែ មីនា រុស្ស៊ីអះអាងថា​ បានបាញ់ស្ទាក់ ដ្រូនអ៊ុយក្រែនដល់ទៅជិត ៤០០ គ្រឿង ។ តែយ៉ាងណា កំពងផែសំខាន់មួយរបស់រុស្ស៊ី បានរងការខូចខាតនៅក្នុងការវាយប្រហារដ៏ធំ​មួយនេះ ពីសំណាក់អ៊ុយក្រែន គិតតាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីឆ្នាំ ២០២២ ។

មេឧក្រិដ្ឋជនល្បែងអនឡាញតៃវ៉ាន់ម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងព្រះសីហនុ

មេឧក្រិដ្ឋជនល្បែងអនឡាញតៃ​វ៉ាន់ម្នាក់ឈ្មោះ Lin Bingwen ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់លើដងផ្លូ

មេឧក្រិដ្ឋជនល្បែងអនឡាញតៃវ៉ាន់ម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលក្រុងព្រះសីហនុ

មេឧក្រិដ្ឋជនល្បែងអនឡាញតៃ​វ៉ាន់ម្នាក់ឈ្មោះ Lin Bingwen ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់លើដងផ្លូវ នៅ​កណ្តាលក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។​ នេះបើតាមព័ត៌មានចេញផ្សាយដោយគម្រោងរាយការណ៍ស្តីពីឧក្រិដ្ឋកម្ម និងអំពើ​ពុករលួយ ឬហៅថា OCCRP នៅថ្ងៃទី២៤ ខែមីនាម្សិលមិញ​។ គិតត្រឹមពេលនេះ​ គេនៅមិនទាន់ស្គាល់មុខឃាត់ករនៅឡើយទេ តែ​បើតាម OCCRP សមត្ថកិច្ច​កំពុងស៊ើបអង្កេតតាមប្រមាញ់ជនល្មើសក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។ 

កម្ពុជាថា ការលើកឡើងរបស់ថៃគ្មានមូលដ្ឋាន ជុំវិញការត្រៀមផ្ទុះអាវុធលើកទី៣ របស់កម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឲ្យដឹងថាការចុះផ្សាយរបស់សារព័ត៌មានថៃ ដោយដកស្រង់សម្តី

កម្ពុជាថា ការលើកឡើងរបស់ថៃគ្មានមូលដ្ឋាន ជុំវិញការត្រៀមផ្ទុះអាវុធលើកទី៣ របស់កម្ពុជា

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ឲ្យដឹងថាការចុះផ្សាយរបស់សារព័ត៌មានថៃ ដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជាត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣  គឺមិនត្រឹមត្រូវ និងគ្មានមូលដ្ឋាន។​ ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាដូច្នេះធ្វើឡើង បន្ទាប់ពីកាសែតថៃនានាបានចុះផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ស្តីពីការទិញអាវុធរបស់ប្រទេសកម្ពុជា ពីប្រទេសអឺរ៉ុបខាងកើត។ ដោយឡែក មេដឹកនាំគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក៏គ្មានជំនឿថា ថៃចង់ធ្វើសង្គ្រាមលើកទី៣ជាមួយកម្ពុជាដែរ។ 

ប្រឈមនឹងវិបត្តិ​ខ្វះ​​ប្រេងឥទ្ធនៈនិងឧស្ម័ន ប្រទេសអាស៊ីមួយចំនួន​ងាកមកប្រើធ្យូងថ្ម

វិបត្តិសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ា បាន​រំលេចឲ្យឃើញនូវភាព​ប្រឈមគ្រោះថ្នាក់ របស់បណ្ដា​ប្រ

ប្រឈមនឹងវិបត្តិ​ខ្វះ​​ប្រេងឥទ្ធនៈនិងឧស្ម័ន ប្រទេសអាស៊ីមួយចំនួន​ងាកមកប្រើធ្យូងថ្ម

វិបត្តិសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ា បាន​រំលេចឲ្យឃើញនូវភាព​ប្រឈមគ្រោះថ្នាក់ របស់បណ្ដា​ប្រទេសអាស៊ី​សឹងទាំងអស់ ដែលរំពឹងយ៉ាងខ្លាំង​ទៅលើវត្ថុធាតុដើម​ថាមពល​ នាំចូលមកពី​មជ្ឈិមបូព៌ា​។ ឧស្ម័ន​និង​ប្រេងឥន្ធនៈកាន់តែខ្សត់ ក្រុមប្រទេសអាស៊ី​មួយចំនួន បានងាក​មកប្រើធ្យូងថ្មជាបណ្តោះអាសន្ន។ តែយ៉ាងណា អ្នកជំនាញជឿថា វិបត្តិដែលកំពុងកើតឡើងពេលនេះ គឺនឹងរុញប្រទេសអាស៊ី ឲ្យ​ឆាប់រលាស់ខ្លួនចេញពីថាមពលហ្វូស៊ីល ហើយ​ផ្តល់អាទិភាពដល់គម្រោងវិនយោគ​ថាមពល​កកើតឡើងវិញ​។

តុលាការថៃកាត់ក្តីឱ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសសងជំងឺចិត្តដល់ពលរដ្ឋដែលរងផលប៉ះពាល់ដល់សុខភាព

នៅថ្ងៃអង្គារទី ២៤ មីនា ២០២៦នេះ តុលាការក្រុងបាងកកបានសម្រេចកាត់ក្តីឱ្យប្រជាពលរដ្ឋថៃជិត៤០០នា

តុលាការថៃកាត់ក្តីឱ្យក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសសងជំងឺចិត្តដល់ពលរដ្ឋដែលរងផលប៉ះពាល់ដល់សុខភាព

នៅថ្ងៃអង្គារទី ២៤ មីនា ២០២៦នេះ តុលាការក្រុងបាងកកបានសម្រេចកាត់ក្តីឱ្យប្រជាពលរដ្ឋថៃជិត៤០០នាក់ឈ្នះ និងបានទទួលសំណងជំងឺចិត្តពីក្រុមហ៊ុនអង់ការ៉ាដែលធ្វើអាជីវកម្មលើអណ្តូងរ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសថៃ។ សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនេះបានបង្កផលប៉ះពាល់ដល់បរិស្ថានផង និងធ្វើឱ្យខូចសុខភាពប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផង។

អូស្ត្រាលី និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

នៅថ្ងៃទី​២៤មីនា សហភាពអឺរ៉ុបនិងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​

អូស្ត្រាលី និងសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

នៅថ្ងៃទី​២៤មីនា សហភាពអឺរ៉ុបនិងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ បន្ទាប់ពីចរចាគ្នាអស់​៨ឆ្នាំ​។ តាមរយៈកិច្ចព្រមព្រៀងនេះ អឺរ៉ុបនឹងបើកចំហទីផ្សារទទួល​ផលិតផល​កសិកម្មរបស់​អូស្ត្រាលី ដែលមានដូចជាផលិតផលសាច់គោជាដើម។ ជាថ្នូរវិញ អឺរ៉ុបសង្ឃឹមអាចនាំចូលរថយន្តកាន់តែច្រើន ចូលទៅទីផ្សារអូស្ត្រាលី​។ តែយ៉ាងណា កិច្ចព្រមព្រៀងនេះ​អាចនឹងទទួលរង​​ការតវ៉ាប្រឆាំង ពីសំណាក់​ប្រជាកសិករ​អឺរ៉ុប​។

ហេតុអ្វីពលរដ្ឋរងគ្រោះមួយចំនួនរារែកក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌?

របាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៥ របស់សមាគម​អាដហុកដែលចេញផ្សាយថ្ងៃទី២៣ ខែមីនា

ហេតុអ្វីពលរដ្ឋរងគ្រោះមួយចំនួនរារែកក្នុងការដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌?

របាយការណ៍ឃ្លាំមើលសិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៥ របស់សមាគម​អាដហុកដែលចេញផ្សាយថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញថា ៩២% នៃជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរកយុត្តិធម៌ទេ។ បើតាមអាដហុក ការមិនដាក់ពាក្យបណ្តឹងដោយសារតែពួកគេគ្មានទំនុកចិត្តលើសមត្ថកិច្ច ភ័យខ្លាច និងភាពស្មុគស្មាញនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា។ អ្នកតាមសង្គមយល់ស្របតាមរបាយការណ៍របស់អាដហុក និងថា បញ្ហានេះបានឆ្លុះបញ្ចាំងពីស្ថានភាពមួយជ្រុងនៃសង្គមកម្ពុជាបច្ចុប្បន្ន។ តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីឲ្យពលរដ្ឋរងគ្រោះគ្រប់រូបទទួលបានយុត្តិធម៌?

តុលាការដោះលែងកូនប្រុសអភិបាលស្រុកកងមាស តែគ្រួសារកុមាររងគ្រោះថាជារឿងអយុត្តិធម៌

តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងកូនប្រុសអភិបាលស្រុកកងមាសឱ្យមានសេរីភាព ខណៈស្ត្រីភាគីរថ

តុលាការដោះលែងកូនប្រុសអភិបាលស្រុកកងមាស តែគ្រួសារកុមាររងគ្រោះថាជារឿងអយុត្តិធម៌

តុលាការក្រុងភ្នំពេញបានសម្រេចដោះលែងកូនប្រុសអភិបាលស្រុកកងមាសឱ្យមានសេរីភាព ខណៈស្ត្រីភាគីរថយន្តបានរងការចោទប្រកាន់ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរបួសអ្នកដទៃ» ដែលប្រព្រឹត្តិទៅនៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨មីនា។ តែបងប្រុសបង្កើតរបស់កុមាររងគ្រោះចាត់ទុកការសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌ ដោយសម្អាងថា សាក្សី និងមហាជនលើបណ្តាញសង្គម សុទ្ធតែបានឃើញថា ជនបង្កមិនមែនជាស្ត្រីនោះទេ។ 

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាប្តេជ្ញាបង្កើនទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែរឹងមាំ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងវៀ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាប្តេជ្ញាបង្កើនទំនាក់ទំនងកម្ពុជា-វៀតណាមឲ្យកាន់តែរឹងមាំ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាបានអះអាងពីការប្តេជ្ញាចិត្តពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ នេះបើតាមសំណេរចំនួន ២ដាច់ដោយឡែករបស់លោកស្រី ម៉ែន សំអនប្រធានក្រុមប្រឹក្សារណសិរ្សកម្ពុជា ​និងលោក ហ៊ុន ម៉ានី ​គណៈប្រតិភូរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលបានទៅបំពេញទស្សនកិច្ចនៅវៀតណាមនៅថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២៦។

របាយការណ៍៖ សង្គ្រាម​នៅមជ្ឈិមបូព៌ា បញ្ចេញ​ផ្សែង​ពុល​បំផ្លាញ​ផែនដីយ៉ាង​ធ្ងន់ធ្ងរ

បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​Climate and Community អាមេរិក​ សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​តែ​ពីរ​សប្ត

របាយការណ៍៖ សង្គ្រាម​នៅមជ្ឈិមបូព៌ា បញ្ចេញ​ផ្សែង​ពុល​បំផ្លាញ​ផែនដីយ៉ាង​ធ្ងន់ធ្ងរ

បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​Climate and Community អាមេរិក​ សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​តែ​ពីរ​សប្តាហ៍​ដំបូង បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​ដល់​ទៅ​៥​លាន​តោន​រួច​ស្រេច​ទៅហើយ។ ជា​ការ​ប្រៀបធៀប​ សង្គ្រាម​នៅ​អ៊ីរ៉ង់មួយ​នេះ​ បញ្ចេញ​ផ្សែង​ពុល​ស្មើ​នឹង​៨៤​ប្រទេសតូចៗ​សរុប​ចូល​គ្នា។

ក្រសួងសេដ្ឋកិច្ចព្យួរការចំណាយប្រេងឥន្ធនៈ ៣០% ពីស្ថាប័នរដ្ឋ តែលើកលែងក្រសួងខ្លះ

នៅថ្ងៃទី២០មីនានេះ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីសម្រេចព្យួរការចំណាយប្រេង

ក្រសួងសេដ្ឋកិច្ចព្យួរការចំណាយប្រេងឥន្ធនៈ ៣០% ពីស្ថាប័នរដ្ឋ តែលើកលែងក្រសួងខ្លះ

នៅថ្ងៃទី២០មីនានេះ​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសេចក្តីសម្រេចព្យួរការចំណាយប្រេងឥន្ធនៈ និងប្រេងរំអិល ៣០% ពីស្ថាប័នរដ្ឋទាំងអស់ លើកលែងតែក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ។ ការសម្រេចរបស់ក្រសួងសេដ្ឋកិច្ចធ្វើឡើង បន្ទាប់ពីមានសារាចរណែនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែតកាលពីថ្ងៃទី១៩ មីនាដែលសម្រេចឲ្យក្រសួងសេដ្ឋកិច្ចមានវិធានការបន្ទាន់ជុំវិញវិបត្តិប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃជាសកល។

លោក​ ជួន​ ឧត្តម​៖​ មនុស្ស ៣នាក់ស្លា​ប់និង ​៥នាក់បាត់ខ្លួន​ក្នុង​ហេតុការណ៍​លិ​ច​ទូក​នៅស្រុក​កោះ​ដាច់

មនុស្ស​ ៣​នាក់​ស្លាប់​និង​ ៥​នាក់​ទៀត​បន្ត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​ស្មាច់​កា

លោក​ ជួន​ ឧត្តម​៖​ មនុស្ស ៣នាក់ស្លា​ប់និង ​៥នាក់បាត់ខ្លួន​ក្នុង​ហេតុការណ៍​លិ​ច​ទូក​នៅស្រុក​កោះ​ដាច់

មនុស្ស​ ៣​នាក់​ស្លាប់​និង​ ៥​នាក់​ទៀត​បន្ត​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​ស្មាច់​កាលរសៀលពី​ថ្ងៃ​ទី២៣​មីនាម្សិលមិញ​​ក្នុង​ភូមិសាស្ត្រ​ទន្លេ​មេគង្គដែលស្ថិតនៅ​​រវាង​ស្រុក​ខ្សាច់កណ្តា​ល​ ខេត្ត​កណ្តាល​ និងស្រុក​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វា​រ ​រាជធានីភ្នំពេញ​។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​ ជួន​ ឧត្តម​ នាយ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​កោះដាច់មក​កាន់​វិទ្យុ​បារាំងអន្តរ​ជាតិ Rfi ​នៅ​​ថ្ងៃ​ទី២៤​ ខែមីនា​ ឆ្នាំ ២០២៦​។​​ តាម​លោក​ ជួន​ ឧត្តម​ អាជ្ញា​ធរ​កំពុង​បន្ត​ប្រតិបត្តិការ​រុក​រកអ្នកបាត់ខ្លួនទាំង​ ៥នាក់នោះ​​។

ក្រសួងសេដ្ឋកិច្ច​​​​បន្តជួយចំណាយ​បន្ទុកអាករលើតម្លៃបន្ថែមសម្រាប់​​ប្រេងសាំងធម្មតា និងម៉ាស៊ូ​ត

នៅថ្ងៃទី​​២៤​មីនានេះ ក្រសួងសេដ្ឋកិច្ចកម្ពុជា​បាន​​ប្រកាសវិធានការ​​​​បន្ធូរបន្ថយ​អាករលើត

ក្រសួងសេដ្ឋកិច្ច​​​​បន្តជួយចំណាយ​បន្ទុកអាករលើតម្លៃបន្ថែមសម្រាប់​​ប្រេងសាំងធម្មតា និងម៉ាស៊ូ​ត

នៅថ្ងៃទី​​២៤​មីនានេះ ក្រសួងសេដ្ឋកិច្ចកម្ពុជា​បាន​​ប្រកាសវិធានការ​​​​បន្ធូរបន្ថយ​អាករលើតម្លៃ​បន្ថែម​ចំពោះ​ការផ្គត់ផ្គង់​ប្រេងសាំងធម្មតា និងម៉ាស៊ូ​ត​ ក្នុងបរិបទ​នៃការកើនឡើងថ្លៃប្រេង​លើទីផ្សារអន្តរជាតិ។ ក្រសួងសេដ្ឋកិច្ចកម្ពុជា​​បានកំណត់ឱ្យ​​សហគ្រាសនាំចូល និងចែកចាយប្រេងឥន្ធនៈ​​ត្រូវ​បន្តគិត​អាករលើតម្លៃបន្ថែមក្នុងអត្រា ​៤ភាគរយ សម្រាប់​ការផ្គត់ផ្គង់ប្រេង​​​សាំងធម្មតា និងប្រេងម៉ាស៊ូត ដោយមានសុពលភាព​​​​រហូតដល់​​មានការសម្រេច​​​​ជាថ្មីរបស់រដ្ឋាភិបាល​។ 

សហគមន៍ព្រៃឈើប្រាំបីមុំជោគជ័យការពារដីព្រៃ ប៉ុន្តែបារម្ភពីការបាត់បង់សត្វព្រៃ

ស្ថិតនៅព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ សហគមន៍ព្រៃឈើប្រាំបីមុំ ខេត្តកំពង

សហគមន៍ព្រៃឈើប្រាំបីមុំជោគជ័យការពារដីព្រៃ ប៉ុន្តែបារម្ភពីការបាត់បង់សត្វព្រៃ

ស្ថិតនៅព័ទ្ធជុំវិញដោយដីសម្បទានសេដ្ឋកិច្ចដំណាំចំការអំពៅ សហគមន៍ព្រៃឈើប្រាំបីមុំ ខេត្តកំពង់ស្ពឺ គឺជាកន្លែងការពារព្រៃឈើ និងអភិរក្សសត្វព្រៃច្រើនប្រភេទដូចជា ជ្រូកព្រៃ ឆ្កែចចក ឈ្លូស ល្មូនកម្រៗ សត្វស្លាប និងហ្វូងសត្វទន្សោងជាដើម។ ប្រជាសហគមន៍ព្រៃឈើប្រាំបីមុំប្រាប់ឱ្យដឹងថា ហ្វូងសត្វទន្សោងដែលជាសត្វកម្រជិតផុតពូជកំពុងរងការគំរាមកំហែងពីការបរបាញ់ក្រៅដែនសហគមន៍៕

លោកត្រាំថា បានពិភាក្សាពីការបញ្ចប់សង្រ្គាមអ៊ីរ៉ង់ តែអ៊ីរ៉ង់បដិសេធថា គ្មានការចរចាជាមួយអាមេរិក

លោកត្រាំកំពុងរកផ្លូវ ដើម្បីដកខ្លួនចេញពីសង្រ្គាមអ៊ីរ៉ង់ ឬយ៉ាងណា? នៅថ្ងៃចន្ទទី ២៣មីនា ថ្ងៃដែ

លោកត្រាំថា បានពិភាក្សាពីការបញ្ចប់សង្រ្គាមអ៊ីរ៉ង់ តែអ៊ីរ៉ង់បដិសេធថា គ្មានការចរចាជាមួយអាមេរិក

លោកត្រាំកំពុងរកផ្លូវ ដើម្បីដកខ្លួនចេញពីសង្រ្គាមអ៊ីរ៉ង់ ឬយ៉ាងណា? នៅថ្ងៃចន្ទទី ២៣មីនា ថ្ងៃដែលអាមេរិកត្រូវវាយប្រហារលើទីតាំងថាមពលរបស់អ៊ីរ៉ង់ ក្នុងករណីមិនព្រម បើកច្រកសមុទ្រអកមូហ្ស ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានបង្ហោះសារនៅលើបណ្តាញសង្គមTruth Social របស់លោកថា ការចរចាស្តីពីការបិទបញ្ចប់សង្រ្គាមនៅអ៊ីរ៉ង់ កំពុងប្រព្រឹត្តទៅដោយរលូន។ លោកត្រាំនៅបានប្រកាសដែរថា លោកបន្តទុកពេលឲ្យអ៊ីរ៉ង់៦ថ្ងៃទៀត ដើម្បីបកច្រកសមុទ្រអកមូហ្ស។ ដោយស្រង់ប្រភពពីក្រសួងការបរទេសអ៊ីរ៉ង់ កាសែតអ៊ីរ៉ង់បានចុះផ្សាយថា គ្មានការចរចា ដូចការលើកឡើងរបស់លោកត្រាំ។ បើតាមភាគីអ៊ីរ៉ង់ លោកត្រាំចេះតែនិយាយដើម្បីធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះ។ 

ការ​វាយប្រហារ​បែប​ភេរវកម្ម​នៅ​ក្រុង​ឡុង​ដ៍​​អាច​មាន​ពាក់ព័ន្ធ​នឹង​សង្គ្រាមអ៊ីរ៉ង់?

ក្រុមអ្នកគាំទ្រអ៊ីរ៉ង់មួយក្រុមដែលគ្មានអត្តសញ្ញាណច្បាស់លាស់បានចេញមុខអះអាងថា ការដុតបំផ្លា

ការ​វាយប្រហារ​បែប​ភេរវកម្ម​នៅ​ក្រុង​ឡុង​ដ៍​​អាច​មាន​ពាក់ព័ន្ធ​នឹង​សង្គ្រាមអ៊ីរ៉ង់?

ក្រុមអ្នកគាំទ្រអ៊ីរ៉ង់មួយក្រុមដែលគ្មានអត្តសញ្ញាណច្បាស់លាស់បានចេញមុខអះអាងថា ការដុតបំផ្លាញរថយន្តសង្គ្រោះបន្ទាន់នៅទីក្រុងឡុងដ៍នាយប់ថ្ងៃអាទិត្យឆ្លងចូលថ្ងៃចន្ទ ទី២៣ មីនាជាស្នាដៃរបស់ពួកគេ។ ប៉ុន្តែរហូតមកទល់រសៀលថ្ងៃចន្ទទី២៣ មីនានេះ ក្រុមអ្នកស៊ើបអអង្កេតអង់គ្លេសមិនទាន់ចេញសេចក្តីសន្និដ្ឋានអ្វីទាំងអស់ និងកំពុងបង្វែរសំណុំរឿងអង្កេតឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ូលិសប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។

អ.ស.ប.ទាញ​សញ្ញា​​​អាសន្ន​ថា ផែនដី​ផ្ទុក​កំដៅ​ជា​អតិបរមា ដែល​ជះ​ផលវិបាក​ដល់​រាប់ពាន់​ឆ្នាំ

ជាង១០​ឆ្នាំ​ចុងក្រោយ​នេះ​​ ជារយៈ​ពេល​ដែលផែន​ដី​​មាន​សីតុណ្ហភាព​ឡើង​​​ក្តៅ​ខ្លាំង​បំផុត​

អ.ស.ប.ទាញ​សញ្ញា​​​អាសន្ន​ថា ផែនដី​ផ្ទុក​កំដៅ​ជា​អតិបរមា ដែល​ជះ​ផលវិបាក​ដល់​រាប់ពាន់​ឆ្នាំ

ជាង១០​ឆ្នាំ​ចុងក្រោយ​នេះ​​ ជារយៈ​ពេល​ដែលផែន​ដី​​មាន​សីតុណ្ហភាព​ឡើង​​​ក្តៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​មានពីមុន​មក​ទេ។ បើ​តាម​របាយការណ៍​​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២៣​មីនា​២០២៦ ផែន​ដី​ឡើង​កម្តៅ​កាន់​តែ​លឿន​ខ្លាំង​ នៅ​ឆ្នាំ​២០២៥ និង​ផ្ទុក​​កម្តៅ​ក្នុង​បរិមាណ​ជា​អតិបរមា​ ដែល​អាច​បង្ក​ផលវិបាកច្រើន​​ដល់​រាប់រយ ឬអាច​ដល់​​​ពាន់​ឆ្នាំ​ផង។

ទីភ្នាក់ងារថាមពលអន្តរជាតិ៖ ពិភពលោកនឹងជួបវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន

អ៊ីស្រាអែល អាមេរិក​និងអ៊ីរ៉ង់ នៅបន្តវាយប្រហារ​មីស៊ីល​ដាក់គ្នា​ទៅវិញ ទៅមក នៅថ្ងៃចន្ទទី​២៣​

ទីភ្នាក់ងារថាមពលអន្តរជាតិ៖ ពិភពលោកនឹងជួបវិបត្តិថាមពលដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន

អ៊ីស្រាអែល អាមេរិក​និងអ៊ីរ៉ង់ នៅបន្តវាយប្រហារ​មីស៊ីល​ដាក់គ្នា​ទៅវិញ ទៅមក នៅថ្ងៃចន្ទទី​២៣​មីនា។ អ៊ីរ៉ង់បានគំរាមថា នឹង​វាយប្រហារ​ទៅលើទីតាំង​ថាមពល​របស់អ៊ីស្រាអែល និង​បណ្តាប្រទេស​អារ៉ាប់​ដែលផ្គត់ផ្គង់​ថាមពល​ឲ្យ​មូលដ្ឋានទ័ពអាមេរិក បើសិន​អាមេរិក​ហ៊ានតែ​បាញ់បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់អ៊ីរ៉ង់ ដូចការគំរាមរបស់​លោកដូណាល់ ត្រាំ។ ប្រធានទីភ្នាក់ងារថាមពល​អន្តរជាតិ​បាន​ព្រមានថា សង្រ្គាមនៅ​មជ្ឈិមបូព៌ា​នឹង​ធ្វើ​ឲ្យពិភពលោក​ជួបវិបត្តិថាមពល​ដ៏ធ្ងន់ធ្ងរ​មិនធ្លាប់មាន និង​គំរាមកំហែង​ខ្លាំង ដល់​សេដ្ឋកិច្ច​ពិភពលោកទាំងមូល។ 

អាដហុក៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ ២០២៥ គ្មានភាពល្អប្រសើរ ធៀបនឹងឆ្នាំ ២០២៤

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សមាគមសិទ្ធិមនុស្សអាដហុកបានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនស្តីព

អាដហុក៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ ២០២៥ គ្មានភាពល្អប្រសើរ ធៀបនឹងឆ្នាំ ២០២៤

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សមាគមសិទ្ធិមនុស្សអាដហុកបានផ្សព្វផ្សាយរបាយការណ៍របស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាប្រចាំឆ្នាំ២០២៥។ បើតាមរបាយការណ៍ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនមានភាពល្អប្រសើរទេ បើធៀបនឹងឆ្នាំ២០២៤ ពិសេសមានការបន្តរឹតត្បិតលំហសេរីភាពមូលដ្ឋាន សិទ្ធិនយោបាយ និងប្រព័ន្ធយុត្តិធម៌។ តែគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាចាត់ទុករបាយការណ៍នេះថាមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមកម្ពុជាទាំងមូលឡើយ។

អ.ស.ប.ទាញ​សញ្ញា​​​អាសន្ន​ថា ផែនដី​ផ្ទុក​កំដៅ​ជា​អតិបរមា ដែល​ផះ​ផលវិបាក​ដល់​រាប់ពាន់​ឆ្នាំ

ជាង១០​ឆ្នាំ​ចុងក្រោយ​នេះ​​ ជារយៈ​ពេល​ដែលផែន​ដី​​មាន​សីតុណ្ហភាព​ឡើង​​​ក្តៅ​ខ្លាំង​បំផុត​

អ.ស.ប.ទាញ​សញ្ញា​​​អាសន្ន​ថា ផែនដី​ផ្ទុក​កំដៅ​ជា​អតិបរមា ដែល​ផះ​ផលវិបាក​ដល់​រាប់ពាន់​ឆ្នាំ

ជាង១០​ឆ្នាំ​ចុងក្រោយ​នេះ​​ ជារយៈ​ពេល​ដែលផែន​ដី​​មាន​សីតុណ្ហភាព​ឡើង​​​ក្តៅ​ខ្លាំង​បំផុត​មិន​ធ្លាប់​មានពីមុន​មក​ទេ។ បើ​តាម​របាយការណ៍​​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ២៣​មីនា​២០២៦ ផែន​ដី​ឡើង​កម្តៅ​កាន់​តែ​លឿន​ខ្លាំង​ នៅ​ឆ្នាំ​២០២៥ និង​ផ្ទុក​​កម្តៅ​ក្នុង​បរិមាណ​ជា​អតិបរមា​ ដែល​អាច​បង្ក​ផលវិបាកច្រើន​​ដល់​រាប់រយ ឬអាច​ដល់​​​ពាន់​ឆ្នាំ​ផង។

លោក កែវ រតនៈ អំពាវនាវកុំឲ្យពលរដ្ឋភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័នLPG

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខអំពាវនាវទៅកាន់​ពលរដ្ឋ​កុំ​ឲ្យភ័យ​ស្លន

លោក កែវ រតនៈ អំពាវនាវកុំឲ្យពលរដ្ឋភ័យស្លន់ស្លោពីការខ្វះប្រេងឥន្ធនៈ និងឧស្ម័នLPG

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានចេញមុខអំពាវនាវទៅកាន់​ពលរដ្ឋ​កុំ​ឲ្យភ័យ​ស្លន់​ស្លោពីការ​ខ្វះ​ប្រេង​ឥន្ធនៈ និងឧស្ម័ន LPG ឬហ្គាសសម្រាប់​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ខណៈ​​ក្រុម​ហ៊ុន​សូគីម៉ិច ប្រកាសផ្អាកនាំចូលឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែ​មេសា ឆ្នាំ​២០២៦។ តាម​លោក កែវ រតនៈ ក្រុម​ហ៊ុន​សូគីម៉ិច ផ្គត់​ផ្គង់​ឧស្ម័ន LPG តែ ៣ភាគរយប៉ុណ្ណោះ ​ក្នុង​ចំណោមក្រុម​ហ៊ុន​នាំចូលឧស្ម័នចំនួន ៧ក្រុម​ហ៊ុននៅកម្ពុជា។

នាយករដ្ឋមន្រ្តីវៀតណាមធ្វើដំណើរទៅរុស្ស៊ី ដើម្បីចុះកិច្ចព្រមព្រៀងវិនិយោគទុនលើវិស័យថាមពល

នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មីញ ជីញ បានចាកចេញពីទីក្រុងហាណូយ នៅថ្ងៃអាទិត្យ ទី២២ មីនា ដើម្

នាយករដ្ឋមន្រ្តីវៀតណាមធ្វើដំណើរទៅរុស្ស៊ី ដើម្បីចុះកិច្ចព្រមព្រៀងវិនិយោគទុនលើវិស័យថាមពល

នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មីញ ជីញ បានចាកចេញពីទីក្រុងហាណូយ នៅថ្ងៃអាទិត្យ ទី២២ មីនា ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅរស្ស៊ី។ ដំណើរទស្សនកិច្ចរយពេលៈ៤ថ្ងៃនេះ ធ្វើឡើងក្នុងកម្មវត្ថុ ពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ផ្តោតលើវិស័យថាមជាចម្បង។

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦ ដោយ​សាំ ឧត្តម

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦

កម្មវិធីព័ត៌មានប្រចាំថ្ងៃ អាទិត្យ ទី​ ២២ ខែមីនា ឆ្នាំ ​២០២៦ ដោយ​សាំ ឧត្តម

ចិនបានសន្យាពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ ខណៈពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សង្រ្គាមនៅមជ្ឈិមបូព៌ា

នៅក្នុងស្ថានការណ៍ពិភពលោកកាន់តែតានតឹង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ចិនបានបង្ហាញមហិច្ឆតា ច

ចិនបានសន្យាពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិ ខណៈពិភពលោកកំពុងប្រឈមនឹងស្ថានការណ៍សង្រ្គាមនៅមជ្ឈិមបូព៌ា

នៅក្នុងស្ថានការណ៍ពិភពលោកកាន់តែតានតឹង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ចិនបានបង្ហាញមហិច្ឆតា ចង់បង្កើនទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូវិនិយោគបរទេស។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន នៅថ្ងៃអាទិត្យទី ២២មីនានេះ នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង បានប្រកាស ថា ចិនមានឆន្ទៈក្នុងការពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិជាមួយប្រទេសដទៃ។ ដៃគូពាណិជ្ជកម្មជាមួយចិនជាច្រើនធ្លាប់បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងប៉េកាំង កាត់បន្ថយអតិរេកពាណិជ្ជកម្មដែលជាដើមហេតុធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងស្រុក។

សង្រ្គាមដើមបូព៌ា៖ ជាលើកទី១ មីស៊ីលអ៊ីរ៉ង់បង្កឲ្យមានមនុស្សរបួសច្រើននាក់នៅទឹកដីអ៊ីស្រាអែល

ទោះរងការវាយប្រហារពីអ៊ីស្រាអែលដែលរួមដៃជាមួយ​អាមេរិក នៅ​៣សប្តាហ៍នេះ អ៊ីរ៉ង់​គ្មាន​បង្ហាញស

សង្រ្គាមដើមបូព៌ា៖ ជាលើកទី១ មីស៊ីលអ៊ីរ៉ង់បង្កឲ្យមានមនុស្សរបួសច្រើននាក់នៅទឹកដីអ៊ីស្រាអែល

ទោះរងការវាយប្រហារពីអ៊ីស្រាអែលដែលរួមដៃជាមួយ​អាមេរិក នៅ​៣សប្តាហ៍នេះ អ៊ីរ៉ង់​គ្មាន​បង្ហាញសញ្ញា​ចុះខ្សោយ។ នៅថ្ងៃអាទិត្យទី​២២​មីនានេះ កងទ័ពអ៊ីរ៉ង់​នៅបន្ត​បាញ់យ៉ាងប្រសាច គ្រាប់មីស៊ីល និងដ្រូន​សំដៅទឹកដីអ៊ីស្រាអែល។ កាលពីល្ងាច​ថ្ងៃសៅរ៍ ​គ្រាប់មីស៊ីល​របស់អ៊ីរ៉ង់បានវាយទម្លុះសំណាញ់មេឃ ឬប្រព័ន្ធការពារ​ដែនអាកាសរបស់អ៊ីស្រាអែល រហូត​បង្ក​ឲ្យមានមនុស្ស​របួសជាង​១០០នាក់។ លោកត្រាំឯណោះវិញបាន​និយាយគំរាមទុកពេល​៤៨ម៉ោង ឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ​អកមូហ្ស បើសិន​ចង់​ឲ្យអាមេរិក​វាយបំផ្លាញទីតាំង​ហេដ្ឋារចនាសម្ព័ន្ធថាមពល។ អ៊ីរ៉ង់មិនចុះញ៉ម និង​បានគំរាម​បើកមុខ​សង្រ្គាមមួយទៀត​នៅ​សមុទ្រ​ក្រហម ដែលជា​ផ្លូវ​ចូល​ទៅ​ព្រែកជីកស៊ុយអេ។

ក្រសួងកសិកម្ម៖ ការចាប់កំណើតរបស់ផ្សោតនៅដើមឆ្នាំ២០២៦ ជាលទ្ធផលនៃការទប់ស្កាត់បទល្មើសនេសាទ

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ ស្ទឹងត្រែង និងអង្គការ

ក្រសួងកសិកម្ម៖ ការចាប់កំណើតរបស់ផ្សោតនៅដើមឆ្នាំ២០២៦ ជាលទ្ធផលនៃការទប់ស្កាត់បទល្មើសនេសាទ

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកស្រាវជ្រាវ រដ្ឋបាលជលផលក្រចេះ ស្ទឹងត្រែង និងអង្គការ WWF នៅខេត្តស្ទឹងត្រែងបានប្រទះឃើញកូនផ្សោតទើបនឹងកើតថ្មីមួយក្បាលទៀត នៅអន្លង់កោះសន្ទក់ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នៅឆ្នាំ២០២៦ នេះជាកូនផ្សោតទី១ ដែលកើតនៅខេត្តស្ទឹងត្រែង និងជាកូនផ្សោតទី៤ បើរាប់ទាំងកូនផ្សោតកើតថ្មីនៅខេត្តក្រចេះផង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

បក្សប្រឆាំងគ្រោងស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រី ដើម្បីជជែកពីវិបត្តិនយោបាយនិងសង្គម

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងពីគម្រោងស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា

បក្សប្រឆាំងគ្រោងស្នើសុំជួបជាមួយនាយករដ្ឋមន្ត្រី ដើម្បីជជែកពីវិបត្តិនយោបាយនិងសង្គម

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានឲ្យដឹងពីគម្រោងស្នើសុំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជជែកពីស្ថានភាពនយោបាយ និងវិបត្តិសង្គមក្នុងពេលបច្ចុប្បន្ន។ នេះបើតាមលោក សុន ឆ័យ អនុប្រធានគណបក្សឆន្ទៈខ្មែរ មុននឹងបង្ហើបឲ្យដឹងដែរថា នៅក្នុងជំនួបគណបក្សប្រឆាំងគ្រោងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ពីបញ្ហាព្រំដែន ស្ថានភាពបំណុល និងវិបត្តិទំនិញឡើងថ្លៃ ដែលប្រជាពលរដ្ឋខ្មែរកំពុងជួបប្រទះ។

សាលាខេត្តកោះកុងថា គ្មានករណីទារលុយពីជនជាតិចិន ៤ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង​ទេ

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថា

សាលាខេត្តកោះកុងថា គ្មានករណីទារលុយពីជនជាតិចិន ៤ម៉ឺនដុល្លារ ជាថ្នូរនឹងការដោះលែង​ទេ

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយបញ្ជាក់ថារដ្ឋបាលខេត្ត មិនបានទារប្រាក់ពីជនជាតិចិនជាថ្នូរនឹងការដោះលែងឡើយ។ ប្រតិកម្មរបស់សាលាខេត្តកោះកុងដូចនេះ ធ្វើឡើងបន្ទាប់ពីកាសែតអនឡាញឈ្មោះ Koh Kong Hot News បានចុះផ្សាយកាលពីថ្ងៃទី២០​​ ខែមីនា ឆ្នាំ២០២៦​ ដោយចោទប្រកាន់ថាអភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង និងក្រុមការងាររដ្ឋបាលបានទារប្រាក់ពីជនជាតិចិនចំនួន ៤ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងប្រមូលផ្តុំមួយចំនួននៅក្នុងខេត្តនេះ។

តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមហាជនជឿទុកចិត្តលើសមត្ថកិច្ច នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍?

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យ

តើត្រូវធ្វើដូចម្តេចដើម្បីឲ្យមហាជនជឿទុកចិត្តលើសមត្ថកិច្ច នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍?

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ មីនា ឆ្នាំ២០២៦ ដែលគេសង្ស័យថា បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតែជាកម្មវត្ថុនៃការបន្តជជែកវែកញែកគ្នានៅក្នុងចំណោមមហាជន។ អ្នកប្រើប្រាស់បណ្តាញសង្គមនៅតែបន្តជជែកពីករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ  បន្ទាប់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃសុក្រទី២០ មីនាថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍ គឺជាស្ត្រីដែលជាអ្នកបើកបរ ពោលគឺមិនមែនជាបុរសម្នាក់ ស្រវឹងជោគ ដែលជាកូនប្រុសរបស់អភិបាលស្រុកកងមាស ដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាមៗ នៅពេលកើតហេតុនោះទេ។ តើសមត្ថកិច្ចជំនាញត្រូវធ្វើដូចម្តេច ដើម្បីជម្រះមន្ទិលមហាជនទៅលើករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ?

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យប៉ូលីសសម្រួលការកកស្ទះចរាចរណ៍ អំឡុងពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃ

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ ឲ្

លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យប៉ូលីសសម្រួលការកកស្ទះចរាចរណ៍ អំឡុងពេលប្រេងឥន្ធនៈកំពុងឡើងថ្លៃ

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នទាំងអស់ ឲ្យចូលរួមសន្សំសំចៃការប្រើប្រាស់ប្រេងឥ​ន្ធនៈ និងអគ្គិសនី ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈនៅលើសកលលោក និងកម្ពុជា កំពុងឡើងថ្លៃយ៉ាងគំហុក។ នៅទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានចេញបញ្ជាដល់ក្រសួងមហាផ្ទៃ ឲ្យណែនាំមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ចេញសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ដែលជាមូលហេតុនាំឲ្យមានការចំណាយប្រេងឥន្ធនៈបន្ថែម។

Get more results via ClueGoal