ដំណើររស់ឡើងវិញ នៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភ្ជាប់ចំណងរវាងជនជាតិខ្មែរ និងបុព្វបុរសសម័យបុរាណ
newsare.net
ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាបដំណើររស់ឡើងវិញ នៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភ្ជាប់ចំណងរវាងជនជាតិខ្មែរ និងបុព្វបុរសសម័យបុរាណ
ប្រតិមាព្រះសិវៈរាំ កម្ពស់ ៥ ម៉ែត្រ មកពីប្រាសាទក្រហម នៅតំបន់កោះកេរ ចាប់មានជីវិតជាថ្មី បន្ទាប់ពីក្រុមអ្នកជំនាញខ្មែរ និង បារាំង បានជួសជុល និង ផ្គុំឡើងវិញ បានដោយជោគជ័យ ។ នៅក្នុងសតវត្សរ៍ទី១៤ នៃគ្រិស្តសករាជ ប្រតិមាដ៏ធំមហិមានេះ បានដួលរលំបាក់បែកជាច្រើនបំណែក ។ ក្រោយមកទៀត នៅក្នុងសម័យដែលប្រទេសកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ជនឧក្រិដ្ឋមួយចំនួន បានចូលមកវាយបំបែកប្រតិមានេះ ដើម្បីយកទៅជួញដូរដោយខុសច្បាប់ ។ ជាលទ្ធផល រូបចម្លាក់ទេពជាទីសក្ការៈ ដែលមានអាយុជាង ១ ពាន់ឆ្នាំនេះ បានបែកខ្ចាត់ខ្ចាយជាង ១ ម៉ឺនបំណែក ។ លោក អេរ៉ិច បួកដូណូ (Éric Bourdonneau) សាស្ត្រាចារ្យរងនៅសាលាបារាំងចុងបូព៌ា និង ជាប្រធានបេសសកម្មនៃគម្រោងជួសជុសប្រតិមានេះ ចាត់ទុកដំណើររស់ឡើងវិញនៃប្រតិមាព្រះសិវៈរាំ ជាការផ្សាភា្ជប់ចំណងរវាងប្រជាជនខ្មែរ និង បុព្វបុរស ពីសម័យបុរាណ ។ បច្ចុប្បន្ននេះ រូបចម្លាក់ទេពព្រហ្មញ្ញសាសនា កំពុងស្ថិតនៅក្រោមការថែទាំខ្ពស់ និងត្រៀមតម្កល់ទុកនៅកន្លែងជាក់លាក់ណាមួយក្នុងពេលដ៏ឆាប់ខាងមុខ។ Read more














