ពីរបីម៉ោងក្រោយការប៉ុនប៉ងបាញ់ប្រហារលោកប្រធានាធិបតីអាមេរិក នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមអ្នកសារព័ត៌មាន លោកដូណាល់ត្រាំបានអះអាងនៅយប់ថ្ងៃសោរ៍ទី ២៥មេសាថា ហេតុការណ៍នេះមិនបានធ្វើឱ្យលោកប្តូរចិត្ត ក្នុងការយកឈ្នះសង្គ្រាមនៅអ៊ីរ៉ង់ទេ។ តើខ្មាន់កាំភ្លើងជានរណា? មានចេតនាអ្វីឱ្យប្រាកដ? ហេតុការណ៍បាញ់រះក្នុងកម្មវិធីជួបជុំក្រោមវត្តមានប្រធានាធិបតីកើតឡើងយ៉ាងដូចម្តេចខ្លះ?
ក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសនៅថ្ងៃសៅរ៍ ទី២៥ មេសា បញ្ជូននាវាចម្បាំង ៣គ្រឿង រួមជាមួយនាវិកជិត ៥០នាក់ ជំនាញខាងដោះមីន ទៅច្រកសមុទ្រអកមូហ្ស។ នាវាទាំង៣គ្រឿងនេះនឹងធ្វើដំណើរឆ្លងកាត់សមុទ្រម៉េឌីទែរ៉ាណេ ឆ្ពោះទៅតំបន់ក្បែរច្រកសមុទ្រអកមូហ្ស ដើម្បីត្រៀមបើកប្រតិបត្តិការដោះមីនរួមគ្នាជាមួយសម្ព័ន្ធមិត្តអូតង់។
ប្រទេសចិន និងភូមា បានសន្យាពង្រីកចំណងទាក់ទងពាណិជ្ជកម្ម និងសន្តិសុខ ដែលផ្តោតជាសំខាន់នៅក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងអំឡុលពេលនៃការពិភាក្សាគ្នារវាងលោក មីន អ៊ុងឡាំង ប្រធានាធិបតីភូមា និងមន្ត្រីការទូតកំពូលៗរបស់ប្រទេសទាំងពីរនៅក្នុងប្រទេសនៃប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ អ្នកវិភាគយល់ថា មេដឹកនាំរបបយោធាភូមានៅបន្តពង្រឹងការក្តោបក្តាប់អំណាច តាមរយៈការខិតខំរឹតចំណងទាក់ទងជាមួយទីក្រុងប៉េកាំង។
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ជាខួប ១៤ឆ្នាំ នៃការបាញ់សម្លាប់លើអ្នកការពារព្រៃឈើដ៏ល្បីឈ្មោះ គឺលោក ឈុត វុទ្ធី។ ក្នុងឆ្នាំនេះ បណ្តាអង្គការសង្គមស៊ីវិលមិនបានធ្វើពិធីជួបជុំបែបសាសនាណាមួយ ដើម្បីរម្លឹកដល់វិញ្ញាណក្ខន្ធលោក ឈុត វុទ្ធី ឡើយ។ ប៉ុន្តែពួកគេបានចេញសាររៀងៗខ្លួនតាមបណ្តាញសង្គម បន្តទាមទារឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិងវែកមុខឃាតករនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លើលោក ឈុត វុទ្ធី។
ពីរបីម៉ោងក្រោយការប៉ុនប៉ងបាញ់ប្រហារលោកប្រធានាធិបតីអាមេរិក នៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំរបស់ក្រុមអ្នកសារព័ត៌មាន លោកដូណាល់ត្រាំបានអះអាងនៅយប់ថ្ងៃសោរ៍ទី ២៥មេសាថា ហេតុការណ៍នេះមិនបានធ្វើឱ្យលោកប្តូរចិត្ត ក្នុងការយកឈ្នះសង្គ្រាមនៅអ៊ីរ៉ង់ទេ។ តើខ្មាន់កាំភ្លើងជានរណា? មានចេតនាអ្វីឱ្យប្រាកដ? ហេតុការណ៍បាញ់រះក្នុងកម្មវិធីជួបជុំក្រោមវត្តមានប្រធានាធិបតីកើតឡើងយ៉ាងដូចម្តេចខ្លះ?
នៅក្នុងពិធីជួបសំណេះសំណាលជាមួយសហជីពកម្មករ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា នាថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ករណីក្មេងទំនើងដែលតែងតែបង្កការអុកឡុកនៅក្នុងសង្គម អាចត្រូវបានពិចារណាចាប់បញ្ជូនពួកគេទៅកាន់សមរភូមិមុខ ឲ្យធ្វើការងារមួយចំនួន ដូចជា ជីកលេណដ្ឋាន ជាដើម។ អ្នកវិភាគមួយចំនួន បានគាំទ្រគំនិតនេះ តែអ្នកខ្លះទៀត ចាត់ទុកថានេះ«គ្រាន់តែនយោបាយផ្គាប់ចិត្តមហាជន»។ ប្រសិនបើចាប់បញ្ជូនក្មេងទំនើងទៅកាន់សមរភូមិមុខ តើមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
រ៉ឺម៉កសណ្តោងអ្នកដំណើរ ដែលអាចដឹកមនុស្សបានច្រើនប្រហាក់ប្រហែលរថយន្តដឹកទំនិញធុនតូច ហាក់មិនសូវមានវត្តមានច្រើនទេនៅទីក្រុងភ្នំពេញ។ ទោះយ៉ាងណាមធ្យោបាយធ្វើដំណើររួម ដែលគេនិយមជិះកាលពីជាង៣០ឆ្នាំមុន នៅតែបន្តវត្តមានបម្រើដល់ពលរដ្ឋ សិស្សសាលា ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក ជា រដ្ឋា អ្នកបើករ៉ឺម៉កសណ្តោង អះអាងថា របរនេះបានផ្តល់កម្រៃឱ្យលោកសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសកងទ័ព ឲ្យចូលបម្រើការងារការពារជាតិក្នុងរយៈពេល២ឆ្នាំ ត្រូវធ្វើឡើងតាមរូបមន្តស្ម័គ្រចិត្ត និងការចាប់បង្ខំ។ ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងអំឡុងពេលលោកជួបសំណេះសំណាលជាមួយសហជីព កម្មករ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីអបអរទិវាពលកម្មអន្តរជាតិ ១ឧសភា។
មេធាវីការពារក្តីឱ្យគណបក្ស និងអ្នកនយោបាយប្រឆាំងនៅកម្ពុជា លោក ជូង ជូងី បានប្រកាសចង់បង្កើតគណបក្សនយោបាយថ្មីមួយ ដែលមានឆន្ទៈជួយជាតិពិតប្រាកដ។ តាមរយៈវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ លោកមេធាវី ជូង ជូងី បញ្ជាក់ថាការគ្រោងបង្កើតគណបក្សនយោបាយរបស់លោក គឺដោយសារលោកសង្កេតឃើញថាអ្នកនយោបាយនៅក្នុងគណបក្សក្រៅរដ្ឋាភិបាលបច្ចុប្បន្នមិនបានដាក់គោលដៅជួយជាតិពិតប្រាកដទេ។ មួយវិញទៀត លោកថាគណបក្សក្រៅរដ្ឋាភិបាលកន្លងមក មិនសម្រេចអ្វីបានទេ ដោយសារមិនមានការសម្រិតសម្រាំងបេក្ខជន ដែលត្រូវឈរឲ្យគេបោះឆ្នោតប្រកបដោយសីលធម៌ និងគុណធម៌។ តាមលោក ជូង ជូងី គណបក្សដែលលោកគ្រោងបង្កើតឡើង នឹងត្រូវមានសម្ព័ន្ធភាពជាមួយគណបក្សប្រជាធិបតេយ្យឯទៀត ដោយយកគណបក្សសង្គ្រោះជាតិជាគំរូ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានផ្តើមបេសកកម្មចុះជួបក្រុមប្រឹក្សា ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានក្នុងខេត្តកំពង់ចាម និងឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនៅថ្ងៃអាទិត្យទី២៦មេសានេះ។ ការចុះជួបសមាជិកតាមមូលដ្ឋានរបស់ប្រធានគណបក្សកាន់អំណាចធ្វើឡើង ខណៈដែលមេដឹកនាំបក្សប្រឆាំងនៅក្នុងស្រុកកំពុងសកម្មចុះទៅជួបអ្នកគាំទ្ររបស់ខ្លួន និងលើកផ្លាកគណបក្សនៅតាមមូលដ្ឋានដែរ។ អ្នកឃ្លាំមើលសង្គមនានាយល់ឃើញថាដំណើរចុះជួបសមាជិករបស់មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆំាង ធ្វើឡើងក្នុងគោលដៅពង្រឹងកម្លាំង និងផ្តល់សារនយោបាយសំខាន់ៗ។
អាជ្ញាធរប៉ាឡេស្ទីនបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី១ បើគិតតាំងពីសង្រ្គាមនៅហ្កាហ្សាបានផ្ទុះឡើង កាលពីឆ្នាំ២០២៣។ នៅក្នុងការបោះឆ្នោតលើកនេះ ប្រជាជនប៉ាឡេស្ទីន នៅតំបន់ស៊ីហ្សកដានី និងនៅតំបន់ហ្កាហ្សា ជាង១លាននាក់ បានចុះឈ្មោះបោះឆ្នោត។ ការបោះឆ្នោតលើកនេះ ដំណើរការយ៉ាងរលួន ដោយគ្មានការប្រឆាំងពីក្រុមប្រដាប់អាវុធហាម៉ាស ដែលជាអ្នកតែងតែជំទាស់នឹងការរៀបចំការបោះឆ្នោត។
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្ពុជាតាមរយៈក្រសួងការបរទេសបានចាត់ទុកជំហររបស់ភាគីថៃ ដែលចង់ដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១(MOU២០០១) ថាជាការប៉ុនប៉ងមិនដោះស្រាយបញ្ហានៅតំបន់ដែនសមុទ្រត្រួតស៊ីគ្នា និងស្របតាមការព្រមព្រៀងគ្នាកន្លងមកស្តីពីការរៀបចំផ្នែកបច្ចេកទេស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ថា បើភាគីថៃពិតជាលុបចោល MOU ឆ្នាំ២០០១នេះ ជាឯកតោភាគីមែន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីងាកទៅរកយន្តការអន្តរជាតិតាមរយៈតុលាការយត្តិធម៌អន្តជាតិ (ICJ)នោះទេ។
ដំណឹងស្តីពីលទ្ធភាពមានកិច្ចចរចារវាងអាមេរិកនិងអ៊ីរ៉ង់ឡើងវិញ បានធ្វើឱ្យទីផ្សារពិភពលោករីករាយបន្តិច ប៉ុន្តែនៅសហរដ្ឋអាមេរិកវិញ ប្រជាប្រិយភាពរបស់លោកដូណាល់ត្រាំ បានធ្លាក់ចុះខ្លាំង ព្រោះប្រជាពលរដ្ឋយល់ថា លោកប្រធានាធិបតីអាមេរិកជាដើមហេតុធ្វើឱ្យប្រេងឡើងថ្លៃ។
លោកប្រធានាធិបតីកូឡុំប៊ី និងលោកស្រីប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា បានប្រកាសពីកិច្ចសហប្រតិបតិ្តការយោធា ដើម្បីបង្រ្កាបពួកម៉ាហ្វីយ៉ា និងក្រុមឧក្រិដ្ឋជន ព្រមទាំងបោសសម្អាតអំពើជួញដូរខុសច្បាប់ នៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ សេចក្តីប្រកាសនេះធ្វើឡើង នៅថ្ងៃសុក្រ ទី២៤ មេសា អំឡុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកូឡុំប៊ី លោក ហ្គុស្តាវ៉ូ ប៉េត្រូ នៅក្រុងការ៉ាកាស។ ក្រៅពីនេះ ប្រមុខដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា អំពីទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម និងថាមពល ដែរ។
តាំងពីផ្ទុះសង្គ្រាមមក ច្រកអកមូហ្សត្រូវបិទខ្ទប់ស្ទើរទាំងស្រុងដោយអ៊ីរ៉ង់។ ក្នុងផែនការសន្តិភាព១០ចំណុចរបស់អ៊ីរ៉ង់ មានមួយជាសំណើគ្រប់គ្រងច្រកសមុទ្ទអកមូហ្ស។ ហើយអ៊ីរ៉ង់មានបំណងបង្កើតច្បាប់បង់ថ្លៃឆ្លងកាត់ច្រកសមុទ្ទអកមូហ្សនេះទៀត។ នាវាដឹកប្រេងណាចង់ឆ្លងកាត់ច្រកសមុទ្ទអកមូហ្ស ត្រូវសុំការអនុញ្ញាត និងត្រូវបង់ប្រាក់ថ្លៃឆ្លងច្រកអកមូហ្សឱ្យអ៊ីរ៉ង់សិន។ គំនិតនេះបានបំផុសឱ្យប្រទេសមានច្រកសមុទ្ទជាយុទ្ធសាស្ត្រផ្សេងទៀត ចង់យកគំរូតាម។ កាលពីថ្ងៃពុធទី ២២មេសា ឥណ្ឌូណេស៊ីបានបង្ហាញឆន្ទៈចង់យកថ្លៃឆ្លងកាត់ច្រកសមុទ្ទម៉ាឡាកាដែរ តែបានប្តូរចិត្តវិញនៅពីរថ្ងៃក្រោយ។
នាយករងសាលាបឋមសិក្សាមួយក្នុងខេត្តសៀមរាប និងកម្មកររោងចក្រម្នាក់នៅខេត្តស្វាយរៀង ត្រូវបានចាប់ខ្លួន នៅទីកន្លែងផ្សេងគ្នា បន្ទាប់ពីពួកគេបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករិះគន់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងជម្លោះព្រំដែនជាមួយថៃ។ នេះជាការគូសបញ្ជាក់របស់អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ អ្នកការពារសិទ្ធិមនុស្ស ចាត់ទុកចំណាត់ការនេះថា ជាការប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិ ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម។
ដោយបិទខ្ទប់ច្រកសមុទ្រអកមូហ្ស ដើម្បីអូសទម្លាក់សេដ្ឋកិច្ចពិភពលោកជាចំណាប់ខ្មាំង អ៊ីរ៉ង់មិនបានប្រើធនធាន មធ្យោបាយទំនើបច្រើន។ ទូកល្បឿនតូចៗ គ្រប់គ្រាន់ឲ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ អាចធ្វើព្យុះធ្វើភ្លៀង នៅច្រកសមុទ្រអកមូហ្ស ព្រោះវាមានសមត្ថភាពទៅឃាត់ស្ទាក់ រារាំងមិនឲ្យកប៉ាល់ដឹកទំនិញ កប៉ាល់ដឹកប្រេងរបស់ប្រទេសដទៃអាចចាកចេញពីច្រកសមុទ្រ ដោយគ្មានការអនុញ្ញាតពីអ៊ីរ៉ង់។ តើអ៊ីរ៉ង់ប្រើទូកល្បឿនលឿនតូចៗ “ទូកមូស” ដើម្បីចូលទៅអាងយ៉ាងនៅ ច្រកសមុទ្រអកមូហ្សបានយ៉ាងដូចម្តេច?
ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងមួយ ក្រោយជំនួបពិភាក្សាជាមួយតំណាងបុគ្គល ដែលអះអាងថា ជាជនរងគ្រោះដោយសារក្រុមហ៊ុន ហួយវ័ន ផេ និងក្រុមហ៊ុន អេច ផេ។ ក្នុងសេចក្តីជូនដំណឹងតែមួយនោះ ធនាគារជាតិថា ករណីក្រុមហ៊ុន ហួយវ័ន ផេ ពុំស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ តែសម្រាប់បុគ្គល ដែលរងគ្រោះក្នុងក្រុមហ៊ុន អេច ផេ ត្រូវទៅចុះឈ្មោះផ្តល់ព័ត៌មានជូនក្រុមហ៊ុនកំពុងជម្រះបញ្ជី។ ទោះយ៉ាងណា អតិថិជន ហួយ វ័នផេ បន្តចោទសួរហេតុអ្វីធនាគារជាតិដកអាជ្ញាបណ្ណក្រុមហ៊ុននេះរួចរាល់ តែប្រតិបត្តិការសាច់ប្រាក់នៅតែដំណើរការ រហូតមានពលរដ្ឋរាប់ពាន់នាក់រងគ្រោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះថ្មីមួយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីដាក់ឲ្យទទួលខុសត្រូវលើករណីឆបោកតាមអនឡាញ នៅបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្រុមការងារចម្រុះថ្មីនេះ គឺចំណុះឲ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬការឆបោកតាមអនឡាញ។
«កម្ពុជាប្តេជ្ញាចិត្តបញ្ឈប់ឧក្រិដ្ឋកម្មតាមអ៊ិនធ័រនែត» ជាចំណងជើងធំៗនៃអត្ថបទបញ្ចេញមតិរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ត្រា ដែលត្រូវបានចុះផ្សាយដោយកាសែតអាមេរិកដ៏ល្បីល្បាញ The Wall Street Journal(WSJ)កាលពីថ្ងៃទី២៤មេសា ឆ្នាំ២០២៦។ អត្ថបទនេះ ជាការឆ្លើយតបនឹងការចុះផ្សាយដ៏ចម្រូងចម្រាសរបស់កាសែត WSJ កាលពីពេលថ្មីៗនេះ ដោយមានការប្រើពាក្យ «Scambodia» នៅលើចំណងជើងរបស់ខ្លួន។ ក្រសួងព័ត៌មាន បានអះអាងថា ទោះបីជាមានការចុះផ្សាយអត្ថបទទស្សនៈខាងលើក៏ដោយ ក៏ក្រសួងនៅតែរក្សាជំហរដាច់ខាត ក្នុងការទាមទារឱ្យកាសែត WSJ ដកពាក្យ«Scambodia» ដែលមានចរិតបង្អាប់ និងបង្ខូចកិត្តិយសឈ្មោះកម្ពុជាចេញពីអត្ថបទរបស់ខ្លួន។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសថា លោកនឹងដើរចេញពីឆាកនយោបាយ បន្ទាប់ពីចប់អាណត្តិ នៅឆ្នាំ ២០២៧។ លោកម៉ាក្រុងបានអះអាងយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយក្រុមសិស្សសាលាបារាំង ស៊ីប កាលពី ថ្ងៃព្រហស្បតិ ទី ២៣ មេសា។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសជាសាធារណៈអំពីការដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្តាញពាក់ព័ន្ធផ្សេងទៀត ជុំវិញឧក្រិដ្ឋកម្មឆបោកអនឡាញសំដៅប្រជាពលរដ្ឋអាមេរិក។ នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ចេញផ្សាយនៅព្រហស្បតិ៍ទី២៣ ខែមេសា ការិយាល័យគ្រប់គ្រងទ្រព្យបរទេសរបស់ក្រសួងបានសម្រេចថា អ្នកឧកញ៉ាលោក កុក អាន អ្នកជំនួញដ៏មានឥទ្ធិពលនៅកម្ពុជា គឺជាសេ្តចឧក្រិដ្ឋកម្មឆបោកអនឡាញ។ វិទ្យុបារាំងអន្តរជាតិ បានព្យាយាមទាក់ទងសុំការបំភ្លឺពីអ្នកឧកញ៉ា កុក អាន នៅព្រឹកថ្ងៃសុក្រនេះ តែទូរស័ព្ទចូល គ្មានការឆ្លើយតប។
អតីតប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោឌុយទែរតេ នឹងត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិ ហៅកាត់ជា ភាសាបារាំង ថា CPI បើកសវនាការជំនុំជម្រះ។ ការសម្រេចរបស់តុលាការព្រហទណ្ឌអន្តរជាតិធ្វើឡើង បន្ទាប់ពី អង្គចៅក្រម កាលពីថ្ងៃព្រហស្បតិ៍ទី ២៣មេសា បានបញ្ជាក់ជាផ្លូវការ បទចោទប្រកាន់ទៅលើ អតីតប្រធានាធិបតីហ្វីលីពីន ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងយុទ្ធនាការ “សង្គ្រាមប្រឆាំងគ្រឿងញៀន”ដែលបណ្ដាលឲ្យមានមនុស្សស្លាប់រាប់ពាន់នាក់នៅហ្វីលីពីន។
នៅថ្ងៃសុក្រ ទី២៤ ខែមេសានេះ រុស្ស៊ីបាន អះអាងថា ខ្លួនបានរារាំងផែនការវាយប្រហារភេរវកម្មមួយ ដែលសំដៅលើក្រុមមន្ត្រីត្រួតពិនិត្យទូរគមនាគមន៍ នៅក្នុងប្រទេសរុស្ស៊ី ។ អាជ្ញាធរក្រេមឡាំង បានចោទប្រកាន់ អ៊ុយក្រែន ថាជាអ្នកបញ្ជាឱ្យមានការវាយប្រហារនេះ ស្របពេលដែល រុស្ស៊ីកំពុងរឹតបន្តឹងកាន់តែខ្លាំង វិធានការប្រឆាំងនឹងកម្មវិធីផ្ញើសាររបស់បស្ចិមលោក ។
បន្ទាប់ពីពន្យារបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដោយគ្មានកំណត់រយៈពេល ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី ២៣មេសាបានប្រកាសពន្យារបទឈប់បាញ់មួយទៀត គឺបទឈប់បាញ់ រវាងអ៊ីស្រាអែល និងលីបង់។ និយាយប្រាប់អ្នកកាសែតនៅសេតវិមាន លោកត្រាំអះអាងថា លោកមិនប្រញាប់ប្រញាល់ខ្លាំងនោះទេ នៅពេលនិយាយពីរឿងចរចាដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់។
អតីតពលករខ្មែរម្នាក់ដែលធ្លាប់ធ្វើការនៅប្រទេសជប៉ុន ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ ក្រោយរូបគេបានបង្ហោះសាររិះគន់រដ្ឋាភិបាលលើបណ្តាញសង្គម។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ តាមលីកាដូ អតីតពលកររូបនោះត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ និងផ្តន្ទាទោសកំបាំងមុខ ដោយដាក់ឱ្យជាប់ក្នុងពន្ធនាគាររយៈពេល ២ឆ្នាំ។
នៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងចិន ថានៅតែបន្តរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត ទោះស្ថានការណ៍ភូមិសាស្ត្រនយោបាយក្នុងពិភពលោកកំពុងមានការប្រែប្រួលខ្លាំងយ៉ាងណាក្តី។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិយល់ថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា-ចិន នៅតែមានភាពល្អប្រសើរ ទោះបីជាទំនោររបស់ពលរដ្ឋខ្មែរមួយចំនួនងាកទៅរកអាមេរិកក្តី។
នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ២+២ កម្ពុជា និងចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅ បង្កើនការសម្របសម្រួលគោលនយោបាយ និងរួមគ្នាឆ្លើយតបចំពោះបញ្ហាប្រឈម ដែលកំពុងកើតមានទាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាទាំងក្នុងតំបន់ និងសកលលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី២៣មេសា។ អំឡុងពេលមានវត្តមាននៅទីក្រុងភ្នំពេញ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងលោក តុង ជុន រដ្ឋមន្ត្រីការពារជាតិចិន បានជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត។ ភាគីទាំងពីរបានជជែកគ្នាពីបញ្ហាជម្លោះព្រំដែនខ្មែរ-ថៃផងដែរ។ តើកិច្ចប្រជុំ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់កម្ពុជានិងចិន ជាឱកាសជួយរកដំណោះស្រាយសម្រាប់ជម្លោះព្រំដែនខ្មែរ-ថៃ ដែរឬទេ?
ក្រសួងការពារជាតិអាមេរិក បានសម្រេចរុះរើមន្រ្តីយោធាជាន់ខ្ពស់ម្នាក់ទៀតរបស់កងទ័ពជើងទឹក។ បើតាមការប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក នៅថ្ងៃពុធទី ២២មេសា ប្រធាននាយកដ្ឋានកងទ័ពជើងទឹក លោក John Phelan នឹងចាកចេញពីមុខតំណែងភ្លាមៗ។ មន្ទីរបញ្ចកោណមិនបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរមន្រ្តីយោធា ប៉ុន្តែ យ៉ាងណាក៏ដោយ វាធ្វើឡើងនៅ ខណៈពេលដែលសង្គ្រាមរបស់អាមេរិក នៅអ៊ីរ៉ង់កាន់តែអូសបន្លាយ និងក្តៅគគុក ព្រោះតែអ៊ីរ៉ង់បិទច្រកសមុទ្រអកមូហ្ស។
ចំនួនប្រជាជនរ៉ូហ៊ីងយ៉ារត់ភៀសខ្លួនតាមផ្លូវសមុទ្រ ចេញពីបង់ក្លាដែស និងភូមា បានកើនឡើងខ្លាំង ប្រមាណ៩០% បើប្រៀបធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍របស់អង្គការSave the Children ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣មេសា កុមារ និងគ្រួសាររបស់ពួកគេត្រូវបង្ខំចិត្តប្រថុយជីវិតផ្សងគ្រោះថ្នាក់នៅលើសមុទ្រ ព្រោះតែមិនអាចទ្រាំទ្រស្ថានភាពរស់នៅកាន់តែអត្តខាត់នៅក្នុងជំរំជនភៀសខ្លួន។ ជាលទ្ធផល អ្នកបាត់ខ្លួន និង អ្នកស្លាប់បានកើនឡើងចំនួន គួរឲ្យព្រួយបារម្ភ។
រងគ្រោះជិត២ខែ ព្រោះតែសង្រ្គាមបាចសាចរបស់អ៊ីរ៉ង់ ប្រទេសមហាសេដ្ឋីប្រេងនៅឈូងសមុទ្រពែក្សហេលហាល គ្មានសំឡេង គ្មានសិទ្ធិបញ្ចេញមតិ និងព្រួយបារម្ភកាន់តែខ្លាំងថា សន្តិសុខរបស់ពួកគេនឹងត្រូវផាត់ចេញ គ្មានមុខ នៅក្នុងកិច្ចព្រមព្រៀង ណាមួយរវាងអាមេរិក និងអ៊ីរ៉ង់។ ទោះមិនបានប្រលូកដោយផ្ទាល់ ឬប្រកាន់ជំហរឈរនៅខាងភាគីជម្លោះណាមួយក្តី ប៉ុន្តែ ប្រទេសនៅឈូងសមុទ្រពែក្ស មិនថា កូវ៉ែត អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អូម៉ង់ កាតា បានរងការខូចខាតធ្ងន់ធ្ងរ ព្រោះតែការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាមេរិក ដែលមាននៅក្នុងទឹកដីរបស់ពួកគេ។ បន្ថែមពីការលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ប្រទេសនៅឈូងសមុទ្រពែក្ស កំពុងប្រឈមនឹងការខាតបង់សេដ្ឋកិច្ច ព្រោះថា កប៉ាល់ដឹកប្រេង និងទំនិញជាច្រើនគ្រឿងត្រូវជាប់គាំងព្រោះតែអ៊ីរ៉ង់ និងអាមេរិកបិទខ្ទប់ច្រកសមុទ្រអកមូហ្ស។