ប្រធានាធិបតីឥណ្ឌូណេស៊ី លោកប្រាបូវ៉ូ ស៊ូប្រ៊ីយ៉ាតូ បានប្រកាសនៅថ្ងៃពុធទី២០ឧសភានេះ ពង្រឹងវិធានការត្រួតពិនិត្យការនាំចេញវត្ថុធាតុដើម ដូចយ៉ាង ធ្យូងថ្ម ឬប្រេងដូង។ សេចក្តីសម្រេចនេះ ធ្វើឡើងក្នុងខណៈដែលប្រទេសកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច បង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។
បន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ត្រាំ នៅថ្ងៃពុធទី២០ឧសភានេះ ប្រធានាធិបតីចិនលោកស៊ីជីនពីង បានទទួលស្វាគមន៍សមភាគីរុស្ស៊ីលោកវ្លាឌីមៀ ពូទីន ម្តង។ ពីទីក្រុងប៉េកាំង ប្រមុខរដ្ឋចិននិងរុស្ស៊ីបានបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ នៃមហាអំណាចពីរនៅចំពោះស្ថានការណ៍អន្តរជាតិច្របូកច្របល់។
នៅក្នុងប្រទេសភូមា របបសឹកបានបញ្ជាក់ក្នុងថ្ងៃទី២០ ឧសភានេះពីការវាយដណ្តើមកាន់កាប់បានវិញនូវស្រុកមួយជាប់ព្រំដែនថៃពីក្រុមប្រឆាំងប្រដាប់អាវុធជនជាតិភាគតិច។ តែទំរាំទទួលបានជោគជ័យមួយនេះ កងទ័ពភូមាបានចំណាយពេលត តាំងផ្លូវអាវុធទល់នឹងក្រុមប្រឆាំងរយៈពេល ២សប្តាហ៍ដែលបានបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាច្រើននាក់។
អ្នកប្រើប្រាស់បណ្តាញសង្គម និងមហាជនជាច្រើនបាននាំគ្នាបញ្ចេញប្រតិកម្មចំពោះភាពអនាធិបតេយ្យតាមដងផ្លូវដែលបង្កឡើងដោយក្រុមម៉ូតូធំ តាមរយៈការជិះបង្ហោះ និងវ៉ាជែងមិនគោរពច្បាប់ចរាចរណ៍។ ទន្ទឹមគ្នានេះ ពលរដ្ឋថែមទាំងបានរិះគន់អាជ្ញាធរដែលមិនព្រមចាត់វិធានការលើក្រុមម៉ូតូធំទាំងនោះ ដូចដែលបានអនុវត្តទៅលើក្រុមក្មេងទំនើង។ អ្នកសិក្សាស្រាវជ្រាវសង្គមក៏យល់ឃើញដូច្នេះដែរ និងទទូចឱ្យសមត្ថកិច្ចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងតម្លាភាព។ តើអាជ្ញាធរគួរមានវិធានការអ្វីខ្លះលើបុគ្គល ឬក្រុមជិះម៉ូតូគ្មានសណ្តាប់ធ្នាប់លើដងផ្លូវ?
ថ្ងៃ អង្គារ ទី ១៩ ខែ ឧសភា កងទ័ពរុស្ស៊ី បានចាប់ផ្តើមធ្វើសមយុទ្ធយោធា ដោយប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ។ មានរយៈពេល ៣ ថ្ងៃ លំហាត់សឹកនេះ បានប្រមូលផ្តុំ ទាហានរុស្ស៊ី រាប់ម៉ឺននាក់ មកពីទូទាំងប្រទេស ។ គួរគូសបញ្ជាក់ដែរថា ប្រតិបត្តិការសម្ញែងគ្រឿងសព្វាវុធខាងលើ ធ្វើឡើងចំពេល ដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានទៅធ្វើទស្សនកិច្ច នៅក្នុងប្រទេសចិន ។
គណបក្សប្រជាជនកម្ពុជានឹងមិនអនុញ្ញាតឲ្យចូលរួមក្នុងសម័្ពន្ធភាពទៀតទេសម្រាប់រាល់គណបក្សនយោបាយបង្កើតថ្មីណាដែលកើតចេញពីសមាជិកបក្សនយោបាយមានក្នុងសម្ព័ន្ធភាពស្រាប់។ នេះជាការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាពនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ បើតាមលោក ជា ធីរិទ្ធ ការធ្វើដូចនេះគឺដើម្បីជៀសវាងការបង្កើតគណបក្សនយោបាយច្រើន។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះដដែលបានបន្ថែមថា ជំនួបរវាងលោក ហ៊ុន សែន និងគណបក្សនយោបាយក្នុងសម្ព័ន្ធភាពក្នុងថ្ងៃទី២០ ឧសភានេះក៏មានការផ្លាស់ប្តូរយោបល់គ្នាអំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃដែរ៕
លោក ជេហ្វ មូន ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃរមណីយដ្ឋាន ថ្ងៃបាំងឆ័ត្រ នៅក្នុងខេត្តកែប ដែលបានមករស់នៅប្រទេសកម្ពុជារយៈពេលជាង ២០ឆ្នាំមកហើយ។ ជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិប៊ែលហ្សិក មានសញ្ជាតិខ្មែរ លោក ជេហ្វ មូន កំពុងបង្កើតគម្រោងអភិវឌ្ឍន៍ថ្មីៗដែលមានចក្ខុវិស័យវែងឆ្ងាយក្នុងការប្រែក្លាយឆ្នេរសមុទ្រកែបទៅជាវិចិត្រសាលមហាសមុទ្រអាស៊ីអាគ្នេយ៍ និងជាសារមន្ទីរក្រោមទឹកដ៏ធំបំផុតមួយនៅអាស៊ី។ សម្រាប់លោក ជេហ្វ មូន គម្រោងវិចិត្រសាលមហាសមុទ្រដ៏ធំបំផុតនៅអាស៊ី គឺជាគម្រោងគោលដៅទេសចរណ៍សិល្បៈ និងអេកូឡូស៊ីលំដាប់ខ្ពស់ ដែលផ្តោតលើការថែរក្សាបរិស្ថាន សុខុមាលភាព និងវប្បធម៌ជាចម្បង។
ពលរដ្ឋមួយចំនួននៅក្រុងសៀមរាបបានសម្តែងការព្រួយបារម្ភចំពោះការបំពុលដោយសំឡេងដែលពួកគេអះអាងថា កំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ សុខភាព និងអាជីវកម្មទេសចរណ៍ ជាពិសេសទៅលើភ្ញៀវទេសចរ។ តាមលិខិតមួយដែលវិទ្យុបារាំងអន្តរជាតិ RFI ទើបទទួលបានពីពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ការរំខានដោយសំឡេងនៅពេលរាត្រី និងនៅពេលព្រឹកព្រលឹមនៅតែបន្តកើតមាន ទោះបីអាជ្ញាធរខេត្តបានចេញសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំឡេងរំខានក៏ដោយ។
នៅព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦នេះ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិត្រូវបានព្រះរាជអាជ្ញាអនុញ្ញាតឲ្យទៅជួបសួរសុខទុក្ខម្តាយរបស់លោកដែលកំពុងមានវ័យចាស់ជរា។ ការអនុញ្ញាតនេះគឺបន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិតស្នើសុំទៅកាន់ព្រះរាជអាជ្ញាសាលាដំបូងក្រុងភ្នំពេញឲ្យរូបលោកបានទៅជួបសួរសុខទុក្ខអ្នកម្តាយដែលកំពុងដេកសម្រាកស្តាប់ព្រះធម៌។
រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។
រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពី ៩០ប្រទេស។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃបានអះអាងថា វិធានការថ្មីដែលសម្រេចនៅថ្ងៃទី ១៩ ឧសភានេះមានគោលដៅទប់ស្កាត់ការកើនឡើងនៃបទល្មើសផ្សេងពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលកំពុងក្លាយជាកង្វល់សម្រាប់រដ្ឋាភិបាល។
អង្គការសុខភាពពិភពលោកហៅកាត់ជាភាសាអង់គ្លេស WHO បានបើក មហាសន្និបាតលើកទី៧៩ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ អគ្គនាយក WHO បានលើកឡើងដោយទាញសញ្ញាអាសន្ននៅក្នុងមហាសន្និបាតថា ការផ្ទុះឡើងនូវជំងឺអេបូឡានៅប្រទេសកុងហ្គោ និងហាន់តាវីរុសនៅលើនាវាទេសចរណ៍ MV Hondius គឺជាសញ្ញាដែលបង្ហាញថា ពិភពលោកកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំង។
មួយថ្ងៃបន្ទាប់ពីគំរាមថានឹងទម្លាក់គ្រាប់បែកសាជាថ្មី ដើម្បីកម្ទេចអ៊ីរ៉ង់ឲ្យរលាយក្លាយជាឆេះ នៅទីបំផុត លោកដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃចន្ទទី១៨ឧសភា ថាលោកបានសម្រេចផ្អាកប្រតិបត្តិការនេះវិញ ព្រោះប្រទេសក្នុងតំបន់ឈូងសមុទ្រពែក្សបានស្នើសុំ។ ជាថ្មីម្តងទៀត លោកដូណាល់ ត្រាំ បានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការទៅយ៉ាងល្អ ហើយលោកជឿជាក់ថាអាចនឹងមានកិច្ចព្រមព្រៀងឆាប់ៗ។
មហោស្រពភាពយន្តអន្តរជាតិកានបានវិលត្រលប់មកវិញសាជាថ្មី តាមទម្លាប់ប្រចាំឆ្នាំ ដោយចាប់ផ្តើមបើកទ្វារកាលពីថ្ងៃទី ១២ឧសភា រហូតដល់ថ្ងៃទី ២៣ឧសភា។ ខុសពីឆ្នាំមុនៗ មហោស្រពភាពយន្តកានលើកទី៧៩ខ្សត់ខ្សែភាពយន្តហូលីវូដ និងសំបូរដោយសាច់រឿងដែលនិយាយពីបញ្ហាទាក់ទងនឹងសង្រ្គាមលោក និងសិទ្ធិមនុស្សស្រី។ ឈាង បុប្ផារាយការណ៍ព័ត៌មាននេះផ្ទាល់ពីទីក្រុងកាន ក្រុងជាប់មាត់សមុទ្រភាគខាងត្បូងប្រទេសបារាំង។
នៅថ្ងៃចន្ទ ទី១៨ ឧសភា ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្សអន្តរជាតិបានចេញផ្សាយរបាយការណ៍ថ្មីស្តីពីស្ថានភាពសិទ្ធិមនុស្សនៅដែនដីប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា និងស៊ីហ្សកដានី។ របាយការណ៍បានលើកឡើងថា ទង្វើរបស់ទាហានអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាតាំងពីសង្រ្គាមថ្ងៃទី៧ តុលា ឆ្នាំ ២០២៣ បានបំពានធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបានជំរុញឲ្យអ៊ីស្រាអែលចាត់វិធានការគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីបញ្ជៀសអំពើប្រល័យពូជសាសន៍។
រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យអស់នៅត្រឹមខែមេសា ឆ្នាំ២០២៦។ តែរហូតមកដល់ខែឧសភានេះ ការបង្ក្រាបបទល្មើសមួយនេះនៅតែបន្តកើតមានមិនចេះដាច់។ នៅក្នុងករណីខ្លះ គេឃើញជនសង្ស័យជាជនបរទេសបានប្រើអាវុធតដៃជាមួយនឹងសមត្ថកិច្ចកម្ពុជាទៀតផង។ អ្នកវិភាគខ្លះមើលឃើញថា វិធានការបង្ក្រាបកន្លងមកគ្រាន់តែជាវិធីស្អំស្ថានការណ៍ និងបន្សាបប្រតិកម្មរបស់សហគមន៍អន្តរជាតិ និងអ្នកខ្លះទៀតយល់ថា អាជ្ញាធរពិតជាបានប្រឹងប្រែងប្រាកដមែន រួមទាំងបានបង្កើតច្បាប់ស្តីពីការប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញនេះដែរ។ តើកម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីទៀតដើម្បីពន្លឿនការបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញ?
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ តំណាងក្រសួងការពារជាតិកម្ពុជា និងឡាវបានជួបប្រជុំគ្នានៅក្នុងខេត្តស្ទឹងត្រែងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ប្រចាំឆ្នាំ២០២៦។ យោងតាមកំណត់ហេតុដែលចុះផ្សាយដោយសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នា ក្នុងការបញ្ចៀសឲ្យបាននូវការប៉ះទង្គិចគ្នាដោយអាវុធតាមព្រំដែននៃប្រទេសទាំងពីរ។
កងទ័ពថៃកំពុងធ្វើសមយុទ្ធយោធានៅខេត្តស្រះកែវជាប់ព្រំដែនកម្ពុជា ដោយផ្តោតលើប្រតិបត្តិការសឹក ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងការឆ្លើយតបរហ័ស។ កងទ័ពភូមិភាគទី១ថៃអះអាងថា សមយុទ្ធទ្រង់ទ្រាយនេះមានគោលបំណងពង្រឹងសមត្ថភាពការពារអធិបតេយ្យភាព និងត្រៀមទប់ទល់នឹងការគំរាមកំហែងនានាតាមបណ្តោយព្រំដែននាពេលអនាគត។ ដោយឡែក ក្រសួងការពារជាតិកម្ពុជានៅពុំទាន់មានប្រតិកម្មយ៉ាងណានៅឡើយ។
ថ្ងៃទី១៨ឧសភា រដ្ឋាភិបាលអូស្ត្រាលី បានចេញសេចក្តីប្រកាស តម្រូវឲ្យម្ចាស់ភាគហ៊ុនដែលពាក់ព័ន្ធជាមួយចិន ត្រូវលក់ភាគហ៊ុនទាំងអស់របស់ខ្លួន ចេញពីក្រុមហ៊ុនរ៉ែកម្រអូស្ត្រលី Northern Minerals។ អូស្ត្រាលីអះអាងថា ខ្លួននឹងអនុវត្តច្បាប់ដោយគ្មានការរើសអើង ដើម្បីការពារវវិស័យឧស្សាហកម្មរ៉ែកម្រ ព្រោះវិស័យនេះគឺជាវិស័យយុទ្ធសាស្ត្រជាតិ។
នៅក្នុងដំណើរទស្សនកិច្ចមួយជុំទ្វីបអឺរ៉ុប នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌីបានផ្តើមបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅក្នុងប្រទេសន័រវែសដែលចាប់ផ្តើមនៅថ្ងៃចន្ទ ទី១៨ ឧសភា។ ទីក្រុងអូស្លូ និងទីក្រុងញូដែលីបានចុះកិច្ចព្រមព្រៀងជាដៃគូយុទ្ធសាស្រ្តបៃតងដែលសំដៅលើកកម្ពស់ការធ្វើអន្តរកាលថាមពល និងការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការប្រើបច្ចេកវិទ្យា។
នៅថ្ងៃចន្ទ ទី១៨ ឧសភានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញផ្សាយរបាយការណ៍មួយស្តីពីចំនួនអ្នកទោសដែលត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥។ បើតាមរបាយការណ៍ មានអ្នកទោសយ៉ាងតិច ២ ៧០៧នាក់ក្នុងលោកត្រូវបានគេប្រហារជីវិតក្នុងឆ្នាំ ២០២៥ ពោលកើនឡើង ៧៨% បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះ អ៊ីរ៉ង់តែម្នាក់ឯងបានសម្លាប់អ្នកទោសដល់ទៅជាង ២ ០០០នាក់។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៨ ឧសភានេះថានៅក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយកាលពីឆ្នាំ២០២៥ ក្រសួងបានកត់សម្គាល់ឃើញមានព័ត៌មានក្លែងក្លាយជិត៤ពាន់ករណីដែលចេញមកពីប្រភព ២សំខាន់។ ទី១ ជាព័ត៌មានដែលផ្សាយចេញពីថៃតាមគណនីហ្វេសប៊ុកជាភាសាខ្មែរ និងទី២ ជាព័ត៌មានដែលផ្សាយចេញពីពលរដ្ឋខ្មែរពីក្រៅប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមនៅថៃ។ ពលរដ្ឋខ្មែរទាំងនោះបានយកព័ត៌មានដែលថៃចេញផ្សាយមកបំប៉ោងបន្ថែមដើម្បីបង្កភាពចលាចល បង្កើតនូវបញ្ហា ឬក៏ទម្លាក់ការជឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជា។ តែ លោក នេត្រ ភក្ត្រាមិនភ្លេចបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបានរងការរំលោភបំពានពីប្រទេសថៃមក ប្រជាពលរដ្ឋខ្មែរផ្តើមមានការយល់ដឹងច្រើនពីរបៀបផ្ទៀងផ្ទាត់ព័ត៌មាន។ ការយល់ដឹងនេះទទួលបានពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងកា្លយដែលក្រសួងបានរៀបចំ។
ថ្ងៃអាទិត្យទី១៧ឧសភា មានដ្រូនអនាមិកមួយគ្រឿង បានវាយប្រហារនិងបង្កអគ្គីភ័យនៅក្បែរស្ថានីយនុយក្លេអ៊ែរ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ គិតត្រឹមពេលនេះ មិនមានអ្វីបញ្ជាក់ទេ អំពីប្រភពថាដ្រូននោះហោះចេញពីទីណា និងបញ្ជាដោយអ្នកណា។ យ៉ាងណាក៏ដោយ អាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម បានដាក់ការសង្ស័យទៅលើអ៊ីរ៉ង់ និងកូនចៅរបស់អ៊ីរ៉ង់ ហើយថាអេមីរ៉ាតអារ៉ាប់រួម សូមរក្សាសិទ្ធិវាយប្រហារឆ្លើយតបវិញ។
នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋប្រមាណ ១0០នាក់តំណាងឲ្យពលរដ្ឋជាង ៨៧០គ្រួសារដែលបានទិញដីឡូតិ៍ពីគម្រោង ពៅ វណ្ណា ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននាំគ្នាតវ៉ាមុខសាលាក្រុងប៉ោយប៉ែតដើម្បីទាមទាររកដំណោះស្រាយ។ បើតាមតំណាងអ្នកតវ៉ា ពួកគេបានទិញដីឡូតិ៍នោះជាច្រើនឆ្នាំមកហើយ តែនៅមិនទាន់បានដីពិតប្រាកដនៅឡើយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលកម្ពុជាបានណែនាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងអេបូឡាដែលជាជំងឺឆ្លងធ្ងន់ធ្ងរមួយ។ ការណែនាំនេះធ្វើឡើង បន្ទាប់ពីជំងឺមួយនេះបានផ្ទុះឡើងនៅក្នុងប្រទេសកុងហ្គោ និងអ៊ូហ្គង់ដា និងដែលក្រោយមកត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសជាភាពអាសន្នសុខភាពសាធារណៈកាលពីថ្ងៃទី ១៧ ខែឧសភា។
បារាំងបានយល់ព្រមផ្តល់សិទ្ធិឱ្យភាគីកម្ពុជា និងថៃចូលពិនិត្យ និងស្នើសុំប្រើប្រាស់រាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងព្រំដែនរវាងប្រទេសទាំងពីរ។ នេះជាលទ្ធផលនៃជំនួបទ្វេភាគីរវាងលោក អូលីវីយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី១៣ ឧសភាកន្លងទៅ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះជាសញ្ញាវិជ្ជមានមួយសម្រាប់ជួយដោះស្រាយព្រំដែនកម្ពុជា-ថៃ ព្រោះវាជាការផ្តល់មូលដ្ឋានគ្រឹះគតិយុត្តិច្បាស់លាស់ និងតម្លាភាពពីរដ្ឋាភិបាលបារាំង។ តើកម្ពុជាអាចពឹង និងសង្ឃឹមអ្វីខ្លះពីឯកសារបារាំងសម្រាប់ការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?
ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងដែលវិទ្យុបារាំងអន្តរជាតិRFIទទួលបាននៅថ្ងៃទី១៨ ខែឧសភានេះ។ ច្បាប់ថ្មីនេះនឹងត្រូវយកទៅប្រើក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៦ នៅឆ្នាំ២០២៩ តទៅ។ គួរឲ្យកត់សំគាល់ ច្បាប់ថ្មីនេះបានបង្កើនមណ្ឌលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពី ៨មណ្ឌល ឬភូមិភាគ រហូតដល់២៥មណ្ឌល។
អាជ្ញាធរនៅប្រទេសស្រីលង្កាបានបង្ហាញក្តីបារម្ភចំពោះកំណើននៃការចាប់ខ្លួនជនបរទេសដែលប្រព្រឹត្តអំពើឆបោកអនឡាញ បន្ទាប់ពីការបង្កើនវិធានការបោសសម្អាតឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះនៅក្នុងប្រទេសកម្ពុជា និងភូមា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានបារាំង AFP ដែលត្រូវបានផ្សព្វផ្សាយបន្តដោយសារព័ត៌មានផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាជ្ញាធរស្រីលង្កាបានឲ្យដឹងទៀតថា លំហូរនៃជនបរទេសដែលពាក់ព័ន្ធនឹងអំពើឆបោកអនឡាញចូលទៅប្រទេសស្រីលង្កា កំពុងប្រែក្លាយទឹកដីដែនកោះមួយនេះឲ្យក្លាយទៅជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការឆបោកអនឡាញ។
ថ្ងៃសៅរ៍ ទី១៦ឧសភា បណ្តាញព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សាយថា បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាប្រទេសអាស៊ីខ្លះ បានឆ្លងច្រកសមុទ្រអកមូហ្ស ពេលនេះគឺមានប្រទេសអឺរ៉ុបមួយចំនួនបានសុំនិយាយជាមួយអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ដែរ។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់កំពុងរៀបចំយន្តការមួយត្រឹមត្រូវ ដើម្បីបើកចរាចរណ៍ច្រកនេះ តាមរយៈការបង់ប្រាក់ថ្លៃឆ្លងកាត់។
បើទោះបីជាអ៊ីស្រាអែលនិងលីបង់ បានព្រមព្រៀងបន្តបទឈប់បាញ់៤៥ថ្ងៃទៀតក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តវាយប្រហារលើលីបង់ទៀត។ នៅថ្ងៃអាទិត្យទី ១៧ឧសភានេះ អ៊ីស្រាអែលបានដៅវាយលើតំបន់ភាគខាងកើត និងខាងត្បូងប្រទេសលីបង់ យ៉ាងខ្លាំង។ សម្រាប់អ៊ីស្រាអែល លក្ខខណ្ឌធំបំផុតនៃសន្តិភាពនៅលីបង់ គឺការរំសាយអាវុធរបស់ចលនាហេសបូឡា។
ថ្ងៃសៅរ៍ ទី១៦ឧសភា បណ្តាញព័ត៌មានរដ្ឋអ៊ីរ៉ង់បានផ្សាយថា បន្ទាប់ពីបានអនុញ្ញាតឲ្យនាវាប្រទេសអាស៊ីខ្លះ បានឆ្លងច្រកសមុទ្រអកមូហ្ស ពេលនេះគឺមានប្រទេសអឺរ៉ុបមួយចំនួនបានសុំនិយាយជាមួយអ៊ីរ៉ង់ ដើម្បីបានឆ្លងកាត់ដែរ។ ប្រភពដដែលនេះ អះអាងទៀតថា អ៊ីរ៉ង់កំពុងរៀបចំយន្តការមួយត្រឹមត្រូវ ដើម្បីបើកចរាចរណ៍ច្រកនេះ តាមរយៈការបង់ប្រាក់ថ្លៃឆ្លងកាត់។