Cambodia



អ្នករត់កង់បីសាទរការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងឧស័្មន តែចង់ឃើញតម្លៃដូចមុនសង្គ្រាមនៅមជ្ឈិមបូព៌ា

តម្លៃប្រេងឥន្ធនៈនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានធ្លាក់ចុះមកត្រឹម ៤ ៨៥០រៀលក្នុង១លីត្រសម្រា

លោក ប៉ែន សុវិជាតិ៖ ប្រេងចុះថ្លៃដ្បិតអ្នកផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី

តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះមកក្រោម ៥ ០០០រៀល ជាលើកដំប

លោក ប៉ែន សុវិជាតិ៖ ប្រេងចុះថ្លៃដ្បិតអ្នកផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី

តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត នៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះមកក្រោម ៥ ០០០រៀល ជាលើកដំបូងកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីឡើងថ្លៃចាប់តាំងពីផ្តើមផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ាកាលពីដើមខែមីនា។ តម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូតបានធ្លាក់មកត្រឹម ៤ ៨៥០រៀលដូចគ្នា ក្នុង១លីត្រ។ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា មានហេតុផលមួយចំនួនដែលធ្វើឲ្យតម្លៃប្រេងពេលនេះធ្លាក់ចុះបន្តិច។ តាមលោក ប៉ែន សុវិជាតិ ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានធូរស្រាលបន្តិច ទីផ្សារផ្គត់ផ្គង់ប្រេងឲ្យកម្ពុជាមានប្រភពផ្គត់ផ្គង់ប្រេងឆៅថ្មី បន្ថែមពីលើច្រកអកមូស្ស ការបន្ថយទណ្ឌកម្មប្រេងរបស់អាមេរិកលើរុស្ស៊ី រួមនឹងការកាត់បន្ថយពន្ធនាំប្រេងចូលរបស់រដ្ឋាភិបាលផង៕

ដ្រូនអ៊ុយក្រែនវាយប្រហារលើក្រុង Saint-Pétersbourg ចំថ្ងៃសម្ពោធវេទិកាសេដ្ឋកិច្ចរៀបចំដោយរុស្ស៊ី

ព្រឹកថ្ងៃ ពុធ ថ្ងៃទី ៣ ខែ មិថុនា នេះ ដ្រូនអ៊ុយក្រែនច្រើនគ្រឿង បានវាយប្រហារទៅលើ រោងចក្រថាមពល ន

ដ្រូនអ៊ុយក្រែនវាយប្រហារលើក្រុង Saint-Pétersbourg ចំថ្ងៃសម្ពោធវេទិកាសេដ្ឋកិច្ចរៀបចំដោយរុស្ស៊ី

ព្រឹកថ្ងៃ ពុធ ថ្ងៃទី ៣ ខែ មិថុនា នេះ ដ្រូនអ៊ុយក្រែនច្រើនគ្រឿង បានវាយប្រហារទៅលើ រោងចក្រថាមពល និង ទីតាំងយោធារុស្ស៊ី ស្ថិតនៅក្រុង Saint-Pétersbourg ចំថ្ងៃបើកសម្ពោធ វេទិកាសេដ្ឋកិច្ច ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ។ ភ្ញៀវកិត្តិយសប្រមាណ ២ ម៉ឺន នាក់ មកពី ១៣០ ប្រទេស នឹងត្រូវចូលរួមកិច្ចប្រជុំអន្តរជាតិនេះ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ក្រោមអធិបតីភាព របស់ប្រធានាធិបតីរុស្ស៊ី ។

ប្រធានាធិបតីឥណ្ឌូណេស៊ីដកតំណែងប្រធានទីភ្នាក់ងារជាតិនៃអាហារូបត្ថម្ភ ក្រោយផ្ទុះរឿងអាស្រូវ

នៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានសម្រេចដកតំណែងលោក

ប្រធានាធិបតីឥណ្ឌូណេស៊ីដកតំណែងប្រធានទីភ្នាក់ងារជាតិនៃអាហារូបត្ថម្ភ ក្រោយផ្ទុះរឿងអាស្រូវ

នៅក្នុងប្រទេសឥណ្ឌូណេស៊ី ប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) បានសម្រេចដកតំណែងលោកដាដាន ហ៊ីនដាយ៉ាណា ប្រធានទីភ្នាក់ងារជាតិនៃអាហារូបត្ថម្ភ។ ទីភ្នាក់ងារមួយនេះទទួលបន្ទុកផ្តល់អាហារឥតគិតថ្លៃដល់កូនសិស្ស និងស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូនសរុបជិត ៨៣លាននាក់។ ការបញ្ចប់តំណែងប្រធានទីភ្នាក់ងារជាតិនៃអាហារូបត្ថម្ភនេះធ្វើឡើង ក្រោយពីមានផ្ទុះករណីពុលអាហារ និងរឿងអាស្រូវពុករលួយ។

អង្គការសហប្រជាជាតិអះអាងថា សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើបាបបណ្តាញ​ផ្គត់ផ្គង់ជំនួយ​មនុស្ស​ធម៌

សង្គ្រាមនៅមជ្ឈិមបូព៌ា​មិនមែនធ្វើបាបតែសេដ្ឋកិច្ចពិភពលោកទេ តែវា​កំពុងតែ​បង្កផលប៉ះពាល់យ៉ាង

អង្គការសហប្រជាជាតិអះអាងថា សង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងធ្វើបាបបណ្តាញ​ផ្គត់ផ្គង់ជំនួយ​មនុស្ស​ធម៌

សង្គ្រាមនៅមជ្ឈិមបូព៌ា​មិនមែនធ្វើបាបតែសេដ្ឋកិច្ចពិភពលោកទេ តែវា​កំពុងតែ​បង្កផលប៉ះពាល់យ៉ាង​ខ្លាំង ទៅលើ​បណ្តាញផ្គត់ផ្គង់ជំនួយមនុស្សធម៌អន្តរជាតិ​។ ផ្អែកតាម​មន្ត្រីអង្គការសហ​ប្រជាជាតិ តម្លៃចំណាយ​លើ​ការ​ដឹកជញ្ជូន តម្លៃថាមពល ព្រមទាំង​ការកកស្ទះខ្លាំង​នៅតាមកំពង់ផែជាដើម សុទ្ធតែ​ជា​ឧបសគ្គ​ដល់​ប្រតិបត្តិរបស់អង្គការមនុស្ស​ធម៌​​​​។ ចុងក្រោយបង្អស់ គឺកុមារនិង​​ប្រជាជន​នៅតាមប្រទេសក្រីក្រ​​ ដែលជាអ្នករងគ្រោះ​​។

ខ្លាចគេលួចបច្ចេកវិទ្យារបស់ខ្លួន ចិនរឹតបន្តឹងច្បាប់គ្រប់គ្រងការសម្ងាត់ជំនួញ

ជាការបោះជំហានថ្មីមួយទៀត ដើម្បីរក្សាបច្ចេកវិទ្យាយុទ្ធសាស្រ្តរបស់ខ្លួន ចិនចាប់ផ្តើមអនុវត្

ខ្លាចគេលួចបច្ចេកវិទ្យារបស់ខ្លួន ចិនរឹតបន្តឹងច្បាប់គ្រប់គ្រងការសម្ងាត់ជំនួញ

ជាការបោះជំហានថ្មីមួយទៀត ដើម្បីរក្សាបច្ចេកវិទ្យាយុទ្ធសាស្រ្តរបស់ខ្លួន ចិនចាប់ផ្តើមអនុវត្តបទប្បញ្ញត្តិថ្មីស្តីពីការការពារកិច្ចការសម្ងាត់ជំនួញ ចាប់ពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០២៦។ បទប្បញ្ញាតិថ្មីនេះ បានដាក់បញ្ចូលទិន្នន័យ និង អាល់ហ្គោរីត ទៅក្នុងប្រព័ន្ធការពារផ្លូវច្បាប់ជាលើកដំបូង នៅប្រទេសចិន។ នេះបើយោងតាមទីភា្នក់ងារព័ត៌មានរដ្ឋចិន ស៊ីនហួ ចុះផ្សាយនៅថ្ងៃអង្គារ ទី ០២ មិថុនា។ ការសម្រេចនេះរបស់ចិនធ្វើឡើង នៅខណៈពេលដែលចិន និងអាមេរិកកំពុងប្រកួតប្រជែងគ្នាកាន់តែខ្លាំង នៅក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។

លោកម៉ាក្រុង​សម្ពោធ​ស្តូបរំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុងអំពើប្រល័យពូជសាសន៍​នៅរវ៉ាន់ដា

បន្ទាប់ពីទទួលស្គាល់​ចំណែកទទួលខុសត្រូវ​របស់​បារាំង​ក្នុង​អំពើ​ប្រល័យពូជសាសន៍ នៅរវ៉ាន់ដា

លោកម៉ាក្រុង​សម្ពោធ​ស្តូបរំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុងអំពើប្រល័យពូជសាសន៍​នៅរវ៉ាន់ដា

បន្ទាប់ពីទទួលស្គាល់​ចំណែកទទួលខុសត្រូវ​របស់​បារាំង​ក្នុង​អំពើ​ប្រល័យពូជសាសន៍ នៅរវ៉ាន់ដា ប្រធានាធិបតី​បារាំង លោកអេម៉ានុយអែល ម៉ាក្រុង​បាន​បោះមួយជំហាន​ថ្មី​ដើម្បី​ស្តារ​ទំនាក់ទំនង​ជាមួយ​រវ៉ាន់ដា ប្រទេសមួយរបស់ទ្វីបអាហ្រ្វិក។ នៅថ្ងៃអង្គារ​ទី ២​មិថុនា មេដឹកនាំបារាំង​បានចូលរួមជាមួយ​ប្រធានាធិបតី​រវ៉ាន់ដា ដើម្បី​បើក​សម្ពោធ​ស្តូប​រំលឹកវិញ្ញាណក្ខន្ធ​ជនរងគ្រោះទូតស៊ី ស្លាប់​នៅក្នុង​អំពើ​កាប់សម្លាប់​ប្រល័យពូជសាសន៍ នៅរវ៉ាន់ដា កាលពី ៣២​ឆ្នាំមុន។

លោក វ៉ី សំណាង៖ លោក កេត ម៉ៅ មិនគោរពក្រមសីលធម៌ជាមន្ត្រី និងជាគំរូមិនល្អសម្រាប់មន្ត្រីទូទៅ

អភិបាលស្រុកត្រាំកក់ក្នុងខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវដកចេញពីមុខតំណែង ចាប់ពីថ្ងៃពុធ ទី៣ ខែ

លោក វ៉ី សំណាង៖ លោក កេត ម៉ៅ មិនគោរពក្រមសីលធម៌ជាមន្ត្រី និងជាគំរូមិនល្អសម្រាប់មន្ត្រីទូទៅ

អភិបាលស្រុកត្រាំកក់ក្នុងខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវដកចេញពីមុខតំណែង ចាប់ពីថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានការបែកលេចធ្លាយរឿងអាស្រូវ ជុំវិញការលួងលោម សុំស្នេហាពីស្ត្រីម្នាក់ លើបណ្តាញសង្គម។ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារទី២មិថុនានេះថា លោក កេត ម៉ៅ បានប្រព្រឹត្តខុសវិជ្ជាជីវៈជាមន្ត្រីរាជការ និងជាគំរូមិនល្អចំពោះមន្ត្រីក្រោមឱវាទ។ បើតាមលោក វ៉ី សំណាង លោក កេត ម៉ៅ មិនបានបំពេញករណីយកិច្ច ស្របតាមតម្រូវការរបស់ពលរដ្ឋក្នុងតំបន់ និងថា អភិបាលស្រុកត្រាំកក់រូបនេះបានធ្វើឱ្យខូចសេចក្តីថ្លៃថ្នូររបស់មន្ត្រីរាជការ។ សូមជម្រាបថា នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តតាកែវ លោក កេត ម៉ៅ នឹងត្រូវជំនួសដោយលោក ហ៊ត មនោ ដែលនឹងចូលមកកាន់តំណែងអភិបាលស្រុកត្រាំកក់។ បច្ចុប្បន្នលោក ហ៊ត មនោ ជាអភិបាលរងក្រុងដូនកែវ និងធ្លាប់ជាអភិបាលរងស្រុកត្រាំកក់ នៅមុនខែមេសា ឆ្នាំ២០២៥៕

អាមេរិកជ្រើសតាំងបេក្ខជនឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក្រោយអវត្តមានជាង២ឆ្នាំ

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងលោក Christopher Anderson ដែលមានបទពិសោធន៍ជាមន្រ្តីការទូតជាង២០ឆ

អាមេរិកជ្រើសតាំងបេក្ខជនឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ក្រោយអវត្តមានជាង២ឆ្នាំ

រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងលោក Christopher Anderson ដែលមានបទពិសោធន៍ជាមន្រ្តីការទូតជាង២០ឆ្នាំ ជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា។ ការសម្រេចរបស់រដ្ឋបាលលោកត្រាំធ្វើឡើង ក្រោយពីតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅទីក្រុងភ្នំពេញ ទំនេរចោលអស់រយៈពេលជាង២ឆ្នាំ។ អ្នកជំនាញកិច្ចការអន្តរជាតិយល់ថា នេះសញ្ញាវិជ្ជមានមួយ នៅក្នុងការស្តារទំនាក់ទំនងកម្ពុជា-អាមេរិក ជាពិសេសក្រោយពីមានការលើកលែងទោស លោក កឹម សុខាមេដឹកនាំក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជា។

របាយការណ៍៖ ប្រទេសនៅឈូងសមុទ្រពែក្សចាប់ខ្លួនមនុស្សជាង ១០០០ នាក់ ព្រោះតែការបញ្ចេញមតិស្តីពីសង្គ្រាមអ៊ីរ៉ង់

របាយការណ៍របស់អង្គការការពារសិទ្ធមនុស្ស Amnesty International ចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែមិថុនា បានបង្ហាញថា

របាយការណ៍៖ ប្រទេសនៅឈូងសមុទ្រពែក្សចាប់ខ្លួនមនុស្សជាង ១០០០ នាក់ ព្រោះតែការបញ្ចេញមតិស្តីពីសង្គ្រាមអ៊ីរ៉ង់

របាយការណ៍របស់អង្គការការពារសិទ្ធមនុស្ស Amnesty International ចេញផ្សាយនៅថ្ងៃចន្ទ ទី១ ខែមិថុនា បានបង្ហាញថា បណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រពែក្សបានចាប់ខ្លួនមនុស្សចំនួនជាង ១ពាន់នាក់។ ពួកគេទាំងនេះត្រូវបានចាប់ខ្លួន ព្រោះតែបានចែករំលែកមាតិកា និងការបញ្ចេញទស្សនៈ នៅលើបណ្តាញសង្គម អំពីការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។ អង្គការ Amnesty International ចាត់ទុក ទង្វើនេះថា ជាការបង្រ្កាបទ្រង់ទ្រាយធំមួយ ដែលប្រឆាំងនឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិពាក់ព័ន្ធនឹងសង្គ្រាម។ អង្គការការពារសិទ្ធិមនុស្សខាងលើបានអំពាវនាវឲ្យបណ្តាប្រទេសនៅឈូងសមុទ្រពែក្សដោះលែងមនុស្សទាំងអស់ ព្រោះការបញ្ចេញមតិនៅលើបណ្តាញសង្គមមិនមែនជាបទល្មើសច្បាប់អន្តរជាតិនោះទេ។

លោក ហ៊ុន សែន បង្ហាញលិខិតអ្នកជំនាញថៃ ដែលមិនយល់ស្របនឹងការប្រើផែនទីរបស់​យោធាថៃ

ជាថ្មីម្តងទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៦ ប្រមុខរដ្ឋស្តីទី បានយកលិខិតចំហររបស់ លោក Surachart Bamungsuk

លោក ហ៊ុន សែន បង្ហាញលិខិតអ្នកជំនាញថៃ ដែលមិនយល់ស្របនឹងការប្រើផែនទីរបស់​យោធាថៃ

ជាថ្មីម្តងទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២៦ ប្រមុខរដ្ឋស្តីទី បានយកលិខិតចំហររបស់ លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃមកផ្សាយនៅលើបណ្តាញសង្គមហ្វេស​ប៊ុក​របស់លោក។ ជាលិខិត​ដែលអ្នកជំនាញថៃ បង្ហាញការមិនយល់​ស្រប​ទៅនឹង​ជំហរ​របស់​នាយក​រដ្ឋមន្ត្រីថៃ ដែលបានប្រកាស​ប្រើផែនទីខ្នាត ១/៥០ ០០០ មកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។

ហ្វីលីពីននិងវៀតណាមចាប់ដៃគ្នា​ ពង្រឹងកិច្ចសហការ​ក្នុងវិស័យការពារជាតិ ​និងសន្តិសុខសមុទ្រ

នៅក្នុងឱកាស​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​វៀតណាម នៅរដ្ឋធានីម៉ានីល វៀតណាមនិងហ្វីលីពីន

ហ្វីលីពីននិងវៀតណាមចាប់ដៃគ្នា​ ពង្រឹងកិច្ចសហការ​ក្នុងវិស័យការពារជាតិ ​និងសន្តិសុខសមុទ្រ

នៅក្នុងឱកាស​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​វៀតណាម នៅរដ្ឋធានីម៉ានីល វៀតណាមនិងហ្វីលីពីន បានប្រកាសសន្យាពង្រឹងកិច្ចសហការជាមួយ​គ្នា ក្នុងវិស័យការពារជាតិ ដើម្បីរួមគ្នា​ការពារ​សន្តិសុខសមុទ្រ​។ សូមបញ្ជាក់ថា ទាំងវៀតណាមទាំងហ្វីលីពីន សុទ្ធតែមានជម្លោះជាមួយចិននៅក្នុងដែនទឹកសមុទ្រចិនខាងត្បូង។ ទូកនេសាទរបស់ប្រទេសទាំង២នេះ តែងត្រូវបានកប៉ាល់​​របស់​​កងឆ្មាំសមុទ្រ​ចិន ដេញសំឡុត​​​ជារឿយ​ៗ​។

ជំនួបកំពូល​ Choose France ឆ្នាំនេះ ប្រមូលបាន​​ថវិកាសន្យាវិនិយោគ​ដល់ទៅ​៩៣ពាន់​លានអឺរ៉ូ

ជំនួបកំពូល Choose France លើកទី​៩ ដែលជា​ការណាត់ជួប​វិស័យ​ជំនួញ​និងការវិនិយោគ​នៅបារាំង បាន​បើកទ្វារ

ជំនួបកំពូល​ Choose France ឆ្នាំនេះ ប្រមូលបាន​​ថវិកាសន្យាវិនិយោគ​ដល់ទៅ​៩៣ពាន់​លានអឺរ៉ូ

ជំនួបកំពូល Choose France លើកទី​៩ ដែលជា​ការណាត់ជួប​វិស័យ​ជំនួញ​និងការវិនិយោគ​នៅបារាំង បាន​បើកទ្វារចាប់ផ្តើម​នៅថ្ងៃចន្ទទី​១​មិថុនា នៅអតីតព្រះរាជវាំង​ វែរសៃ (Versailles)។ ក្នុងឱកាស​​ជំនួបកំពូល Choose France ឆ្នាំ​នេះ បារាំងបានទទួល​ការសន្យាវិនិយោគពីបរទេស ក្នុងទឹកប្រាក់សរុប ដល់​ទៅ​​៩៣ពាន់​អឺរ៉ូ។ ទំហំទឹកប្រាក់ដ៏ច្រើន​អនេកនេះ ភាគច្រើនគឺ​ជាគម្រោងវិនិយោគ នៅក្នុងវិស័យ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​។

ITUC៖ សិទ្ធិរបស់កម្មករ និងនិយោជិតនៅទូទាំងពិភពលោកបានធ្លាក់ចុះគួរឲ្យបារម្ភ

សហព័ន្ធសហជីពអន្តរជាតិហៅកាត់ជាភាសាអង់គ្លេស ITUC បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៦ ស្តីពីស

ITUC៖ សិទ្ធិរបស់កម្មករ និងនិយោជិតនៅទូទាំងពិភពលោកបានធ្លាក់ចុះគួរឲ្យបារម្ភ

សហព័ន្ធសហជីពអន្តរជាតិហៅកាត់ជាភាសាអង់គ្លេស ITUC បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២៦ ស្តីពីសិទ្ធិរបស់កម្មករ និងនិយោជិតនៅទូទាំងពិភពលោក។ នៅក្នុងរបាយការណ៍ ITUC បានទាញសញ្ញាអាសន្នពីការធ្លាក់ចុះគួរឲ្យព្រួយបារម្ភពីសិទ្ធិរបស់កម្មករ និងនិយោជិតនៅសឹងគ្រប់ប្រទេសលើលោក ក្នុងនោះមានទាំងប្រទេសប្រជាធិបតេយ្យធំៗ ដូចយ៉ាងសហរដ្ឋអាមេរិក ឬបារាំងផងដែរ។ សម្រាប់ ITUC នេះជាសញ្ញាមួយដែលបញ្ជាក់ថា វិបត្តិមួយនេះបានក្លាយជាលក្ខណៈប្រព័ន្ធ។ 

NGO ចំនួន ៧០ ស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិ ៥រូប មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ស្ថាប័នបានផ្ញើលិខិតចំហមួយទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម

NGO ចំនួន ៧០ ស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិ ៥រូប មុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

អង្គការក្រៅរដ្ឋាភិបាលចំនួន ៧០ស្ថាប័នបានផ្ញើលិខិតចំហមួយទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត។ នៅក្នុងលិខិត ពួកគេទាមទារឲ្យរដ្ឋាភិបាលដោះលែងសកម្មជនមាតាធម្មជាតិចំនួន ៥រូបដែលកំពុងជាប់ឃុំ មុនកិច្ចប្រជុំកំពូលនៃប្រទេស​និយាយភាសាបារាំង ហ្វ្រង់កូហ្វូនី លើកទី២០ ដែលគ្រោងធ្វើនៅកម្ពុជានាចុងឆ្នាំ២០២៦នេះ។ តែមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលកម្ពុជាយល់ថា ការអំពាវនាវណាមួយជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងថា មានតែតុលាការទេដែលមានសិទ្ធិសម្រេចលើសំណុំរឿងរបស់សកម្មជនទាំង ៥រូបនេះ។

កម្ពុជាបន្តប្រារព្ធទិវាកុមារអន្តរជាតិ តែមិនចាត់ទុកជាថ្ងៃឈប់សម្រាកការងារ

ប្រទេសកម្ពុជាបានបន្តប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា តែមិនអនុញ្ញាតឲ្យមន្ត្រីរាជការឈប់

កម្ពុជាបន្តប្រារព្ធទិវាកុមារអន្តរជាតិ តែមិនចាត់ទុកជាថ្ងៃឈប់សម្រាកការងារ

ប្រទេសកម្ពុជាបានបន្តប្រារព្ធទិវាកុមារអន្តរជាតិ ១ មិថុនា តែមិនអនុញ្ញាតឲ្យមន្ត្រីរាជការឈប់សម្រាកពីការងារទេ។ បញ្ញវន្ត និងពលរដ្ឋខ្មែរខ្លះមើលឃើញថា ការលុបទិវាសិទ្ធិកុមារអន្តរជាតិ ១មិថុនាពីបញ្ជីថ្ងៃឈប់សម្រាកបុណ្យជាតិមិនមែនមានន័យថា តម្លៃនៃទិវានេះត្រូវបានកាត់បន្ថយឡើយ។ រដ្ឋាភិបាលកម្ពុជាបានចេញសារអបអរ និងប្រារព្ធទិវាសិទ្ធកុមារសម្រាប់ឆ្នាំ ២០២៦ នេះ។ 

តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីធានាការអនុវត្តកាតព្វកិច្ចយោធាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប?

នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងស

តើរដ្ឋាភិបាលគួរធ្វើអ្វីខ្លះដើម្បីធានាការអនុវត្តកាតព្វកិច្ចយោធាស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់រូប?

នៅក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុងកាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា បានបញ្ជាក់ថា មានយុវជនប្រមាណ ១០ ០០០នាក់ ដែលភាគច្រើនជាកូនថ្នាក់ដឹកនាំបានចុះឈ្មោះ ដើម្បីបំពេញកាតព្វកិច្ចយោធា។ បើតាមលោក ទៀ សីហា បន្ទាប់ពីអនុវត្តកាតព្វកិច្ចយោធាចប់ យុវជនទាំងនោះនឹងត្រូវជាប់ឈ្មោះជាយោធាបម្រុង ហើយនឹងត្រូវកោះហៅឡើងវិញក្នុងករណីប្រទេសជាតិមានអាសន្នណាមួយ។ អ្នកតាមដានសង្គមនានាមើលឃើញថា ការបំពេញកាតព្វកិច្ចយោធាជារឿងចាំបាច់សម្រាប់ពលរដ្ឋខ្មែរ តែវិសមភាពក្នុងការបញ្ជូនទាហានទៅកាន់សមរភូមិក្នុងពេលប្រទេសមានសង្គ្រាមនៅតែចោទជាសំណួរ។

ម៉ាឡេស៊ីរឹតបន្តឹងក្មេងអាយុក្រោម ១៦ ឆ្នាំមិនឲ្យបង្កើតគណនីបណ្តាញសង្គម

នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនបណ្តាញសង្គមធំៗ ដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម តិកតុក និងយូធូ

ម៉ាឡេស៊ីរឹតបន្តឹងក្មេងអាយុក្រោម ១៦ ឆ្នាំមិនឲ្យបង្កើតគណនីបណ្តាញសង្គម

នៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនបណ្តាញសង្គមធំៗ ដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម តិកតុក និងយូធូបមានកាតព្វកិច្ចផ្ទៀងផ្ទាត់អាយុអ្នកប្រើប្រាស់ដោយមិនអនុញ្ញាត​ឲ្យកុមារអាយុក្រោម ១៦ឆ្នាំអាចបង្កើតគណនីថ្មីបានទៀតឡើយ។ វិធានការថ្មីដែលចាប់ផ្តើមអនុវត្តពីថ្ងៃទី១ មិថុនា ឆ្នាំ ២០២៦ នេះទៅត្រូវបានអាជ្ញាធរម៉ាឡេស៊ីអះអាងថា មានគោលដៅការពារកុមារពីគ្រោះថា្នក់ និងពីខ្លឹមសារមិនសមរម្យសរសេរនៅលើបណ្តាញសង្គម។

អូស្ត្រាលីផ្តាច់កុងត្រាពីបារាំង ទៅទិញនាវាមុជទឹកអាមេរិក តែបែជាទទួលបាននាវាមុជទឹកជជុះវិញ

អូស្ត្រាលីនឹងទទួលបាននាវាមុជទឹកជជុះ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន៣គ្រឿង ពីអាមេរិក។ នេះបើយោង

អូស្ត្រាលីផ្តាច់កុងត្រាពីបារាំង ទៅទិញនាវាមុជទឹកអាមេរិក តែបែជាទទួលបាននាវាមុជទឹកជជុះវិញ

អូស្ត្រាលីនឹងទទួលបាននាវាមុជទឹកជជុះ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួន៣គ្រឿង ពីអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសរួមគ្នា របស់រដ្ឋមន្រ្តីការពារជាតិអាមេរិក អូស្ត្រាលី និងអង់គ្លេស អំឡុងកិច្ចប្រជុំសន្តិសុខអន្តរជាតិសង់គ្រីឡា នៅប្រទេសសិង្ហបុរី នាថ្ងៃសៅរ៍ ទី៣០ ឧសភា។ ចំណែក រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី លោក Richard Marles បានបញ្ជាក់ថា ការសម្រេចទទួលយកនាវាមុជទឹកជជុះរបស់អាមេរិក គឺឆ្លើយតបតាមការចង់បានរបស់ក្រុងបេរ៉ា ពីព្រោះថាវាអាចជួយសន្សំសំចៃថវិកាជាតិ។

Shangri-La Dialogue​៖ ជប៉ុន​ឆ្លើយទៅ​កាន់ចិនវិញថាគឺចិនទេ ដែល​បង្កើន​កម្លាំងសព្វាវុធគំរាមស្ថិរភាពតំបន់

ជាច្រើនខែមកហើយ ដែល​ចិនបាន​ប្រើសំដីចោទមកលើជប៉ុន ថាកំពុងតែបត់ទៅរកទំនោរ​ យោធានិយម ដូចកាលពីសម

Shangri-La Dialogue​៖ ជប៉ុន​ឆ្លើយទៅ​កាន់ចិនវិញថាគឺចិនទេ ដែល​បង្កើន​កម្លាំងសព្វាវុធគំរាមស្ថិរភាពតំបន់

ជាច្រើនខែមកហើយ ដែល​ចិនបាន​ប្រើសំដីចោទមកលើជប៉ុន ថាកំពុងតែបត់ទៅរកទំនោរ​ យោធានិយម ដូចកាលពីសម័យមុនសង្គ្រាមលោកលើកទី​២។ ការចោទដែលត្រូវបាន​រដ្ឋមន្ត្រីការពារជាតិជប៉ុន ឆ្លើយតបទៅវិញនៅឯវេទិកា​ កិច្ចសន្ទនា​ Shangri-La ថ្ងៃទី៣១ឧសភា ថាគឺចិនខ្លួនឯងទេ ដែល​មានទំនោរយោធានិយម ពង្រីកកម្លាំងទ័ពនិង​បង្កើនសព្វាវុធគ្រប់ប្រភេទ ដើម្បីគំរាមសន្តិសុខនិងស្ថិរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​។

លោក មីន អ៊ុងឡាំង ទៅទស្សនកិច្ចនៅឥណ្ឌា ជាលើកទី១ បន្ទាប់ពីក្លាយជាប្រធានាធិបតីភូមា

ប្រធានាធិបតីភូមាទើបជាប់ឆ្នោតថ្មី លោក មីន អ៊ុងឡាំង ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៥ថ្ងៃ ន

លោក មីន អ៊ុងឡាំង ទៅទស្សនកិច្ចនៅឥណ្ឌា ជាលើកទី១ បន្ទាប់ពីក្លាយជាប្រធានាធិបតីភូមា

ប្រធានាធិបតីភូមាទើបជាប់ឆ្នោតថ្មី លោក មីន អ៊ុងឡាំង ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៥ថ្ងៃ នៅឥណ្ឌា។ កម្មវត្ថុនៃដំណើរទស្សនកិច្ចរបស់លោក មីន អ៊ុងឡាំង គឺដើម្បីពង្រឹងទំនាក់ទំនងការទូត និងពាណិជ្ជកម្មទ្វេភាគី ភូមានិងឥណ្ឌា ព្រមទាំងស្វែងរកវិធីសាស្រ្តស្របច្បាប់ លុបលាងមុខមាត់របស់ខ្លួន នៅលើឆាកអន្តរជាតិ។ នេះជាដំណើរទសន្សកិច្ចក្រៅប្រទេស ជាលើកទី១ របស់អតីតអគ្គមេបញ្ជាការកងទ័ពជាតិភូមា បន្ទាប់ពីបានក្លាយជាប្រធានាធិបតី។

លោកស្រី ឃ្លាំង សុបិន្ត៖ គ្មានយុត្តិធម៌សម្រាប់កូដករណាហ្គាវើលដ៍ទេ បើពួកគេមិនបានការងារមកវិញ

នៅព្រឹកថ្ងៃទី៣១ឧសភានេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម

លោកស្រី ឃ្លាំង សុបិន្ត៖ គ្មានយុត្តិធម៌សម្រាប់កូដករណាហ្គាវើលដ៍ទេ បើពួកគេមិនបានការងារមកវិញ

នៅព្រឹកថ្ងៃទី៣១ឧសភានេះ បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏រាប់សិបនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទាមទារឲ្យថៅកែក្រុមហ៊ុន ទទួលយកបុគ្គលិកជិត ៤០០នាក់ចូលបម្រើការងារដូចដើមវិញ។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការនៃសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវេលដ៍ (LRSU) លោកស្រី ឃ្លាំង​ សុបិន្ត​។ តាមលោកស្រី ឃ្លាំង សុបិន្ត កូដករបានទាមទារច្រើនចំណុច តែអ្វីដែលសំខាន់បំផុតនោះគឺក្រុមហ៊ុនត្រូវយកបុគ្គលិកដែលត្រូវបានបញ្ឈប់ដោយខុសច្បាប់ឲ្យបានចូលធ្វើការវិញ។ មេសហជីពរូបនេះក៏មិនភ្លេចបញ្ជាក់ថា អស់រយៈពេល១៦២៥ថ្ងៃនៃការចេញតវ៉ារបស់កូដករ ពួកគេបានឆ្លងកាត់ការលំបាករាប់មិនអស់។​

ក្រសួងការបរទេស៖ ថៃបន្តមិនគោរពតាមស្មារតីនៃបទឈប់បាញ់ ២៧ធ្នូ ២០២៥

កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមុខជំទាស់នឹងភាគីថៃដែលបន្តធ្វើសកម្មភាពសាងសង់ហេដ្ឋារចន

ក្រសួងការបរទេស៖ ថៃបន្តមិនគោរពតាមស្មារតីនៃបទឈប់បាញ់ ២៧ធ្នូ ២០២៥

កម្ពុជា តាមរយៈក្រសួងការបរទេស បានចេញមុខជំទាស់នឹងភាគីថៃដែលបន្តធ្វើសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗក្នុងទឹកដីកម្ពុជាដែលយោធាថៃបានវាយដណ្តើមកាន់កាប់កាលពីឆ្នាំ២០២៥។ ហេដ្ឋារចនាសម្ព័ន្ធទាំងនោះរួមមានព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន ២នៅក្នុងខេត្តព្រះវិហារ។ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយចាត់ទុកទង្វើរបស់ថៃ​ជាការបំពានលើបូរណភាពទឹកដីកម្ពុជា និងជាការរំលោភលើច្បាប់ទម្លាប់អន្តរជាតិ តាមរយៈការបន្តឈរជើងលើទឹកដីកម្ពុជាយ៉ាងគឃ្លើន ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ ២០២៥។

Shangri-La Dialogue៖ លោកភីត ហេកសេត ថាអា​មេរិក​ចង់​បានតុល្យភាពដែលមាន​​​​ស្ថិរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក

កិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិ Shangri-La Dialogue បានចាប់ផ្តើម​ដំណើរការ​ដូចជារៀងរាល់ឆ្នាំ​ នៅសិង

Shangri-La Dialogue៖ លោកភីត ហេកសេត ថាអា​មេរិក​ចង់​បានតុល្យភាពដែលមាន​​​​ស្ថិរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក

កិច្ចប្រជុំស្តីពីសន្តិសុខអន្តរជាតិ Shangri-La Dialogue បានចាប់ផ្តើម​ដំណើរការ​ដូចជារៀងរាល់ឆ្នាំ​ នៅសិង្ហបុរី នៅ​​ថ្ងៃទី​២៩ឧសភា។ លោក ភីត ហេកសេត រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក បានឡើងថ្លែងសារ ដោយ​លោក​បានលើកឡើង អំពី​ការព្រួយបារម្ភ​ចំពោះមុខការពង្រឹងកម្លាំងទ័ព ​ខ្លាំង​ឡើង​ៗរបស់ចិន​។ រដ្ឋមន្រ្តីអាមេរិក​រូបនេះ អះអាងថា សហរដ្ឋអាមេរិក ចង់​បាន “តុល្យភាព​​ដែលមានស្ថិរភាព” នៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ និង​បានហៅ​ប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី​​ ត្រូវតែ​បង្កើនការចំណាយ​លើវិស័យ​កងទ័ព។

លោកអគ្គនាយកអង្គការសុខភាពពិភពលោក​ អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធយកឈ្នះជំងឺ​អេបូឡា

ថ្ងៃទី៣០ឧសភា លោក​អគ្គនាយកអង្គការអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅដល់​​តំបន់ដែលមាន​ផ្ទ

លោកអគ្គនាយកអង្គការសុខភាពពិភពលោក​ អំពាវនាវ​ឲ្យ​រួមគ្នា​ប្រយុទ្ធយកឈ្នះជំងឺ​អេបូឡា

ថ្ងៃទី៣០ឧសភា លោក​អគ្គនាយកអង្គការអង្គការសុខភាពពិភពលោក បានធ្វើដំណើរទៅដល់​​តំបន់ដែលមាន​ផ្ទុះការឆ្លងរាលដាលជំងឺអេបូឡា ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។ លោក​បានអំពាវនាវ​ ឲ្យគ្រប់គ្នា ទាំងប្រជាជនមូលដ្ឋាន និងសហគមន៍អន្តរជាតិ ​រួមគ្នាប្រយុទ្ធយកឈ្នះ​ ជំងឺអេបូឡា។ គិតត្រឹមពេល​នេះ មានករណីមនុស្ស​ស្លាប់​​២៤៦នាក់ ដោយ​ឆ្លងជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​។

តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាមអាចមានឥទ្ធិពលលើកម្ពុជា?

នាពេលថ្មីៗនេះ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានបំពេ

តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាមអាចមានឥទ្ធិពលលើកម្ពុជា?

នាពេលថ្មីៗនេះ អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចផ្លូវការ ​រយៈពេល២ថ្ងៃ​ នៅប្រទេសថៃ ដោយ​បានផ្លាស់ប្តូរយោបល់លើបញ្ហាជាច្រើនជាមួយនាយករដ្ឋមន្ត្រីថៃ លោក អនុធិន​ ឆាន់វីរៈគូន។ ក្នុងជំនួបនៅទីក្រុងបាងកក មេដឹកនាំប្រទេសទាំងពីរបានពិភាក្សាអំពីការពង្រីកកិច្ចសហការនៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានព្រមព្រៀងលើការពង្រឹងការតភ្ជាប់សកម្មភាពសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សេដ្ឋវិទូកម្ពុជា​ និងអ្នកពាក់​ព័ន្ធ​​មួយចំនួនយល់​ថា ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មថៃ និងវៀតណាមទំនងជាមិនបង្កផលប៉ះពាល់​ធ្ងន់ធ្ងរមកលើកម្ពុជាទេ។ តែរឿងគួរឱ្យព្រួយបារម្ភសម្រាប់​ពួកគេគឺ ការហូរ​ចូលទំនិញថៃ​​មកកម្ពុជាតាមច្រកវៀតណាម​ ខណៈកម្ពុជា​បន្តបិទច្រក​ព្រំដែនគោក​ជាមួយថៃ​​​នៅឡើយ​។ តើការរឹតចំណងពាណិជ្ជកម្មរវាងថៃ និងវៀតណាម​មានឥទ្ធិពលលើកម្ពុជា ឬយ៉ាងណា​?​​

តំបន់ភាគខាងត្បូងរុស្ស៊ី រងការវាយប្រហារសាជាថ្មី ដោយដ្រូនអ៊ុយក្រែនរាប់រយគ្រឿង

អាជ្ញាធររុស្សីបានប្រកាសនៅថ្ងៃសៅរ៍ ទី៣០ ឧសភា ថា អ៊ុយក្រែនបានបញ្ជូនដ្រូន រាប់រយគ្រឿង មកវាយប្

តំបន់ភាគខាងត្បូងរុស្ស៊ី រងការវាយប្រហារសាជាថ្មី ដោយដ្រូនអ៊ុយក្រែនរាប់រយគ្រឿង

អាជ្ញាធររុស្សីបានប្រកាសនៅថ្ងៃសៅរ៍ ទី៣០ ឧសភា ថា អ៊ុយក្រែនបានបញ្ជូនដ្រូន រាប់រយគ្រឿង មកវាយប្រហារ នៅតំបន់ភាគខាងត្បូងរុស្ស៊ី។ ការវាយប្រហាររបស់អ៊ុយក្រែន បានបំផ្លាញនាវាដឹកប្រេងមួយគ្រឿង និងឃ្លាំងស្តុកប្រេងរុស្ស៊ីមួយកន្លែង នៅកំពង់ផែ Taganroq។ បើតាមប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កងទ័ពអ៊ុយក្រែនពិតជាបានវាយប្រហារ ទៅលើទីតាំងស្តុកប្រេងមួយកន្លែង ដែលស្ថិតនៅភាគខាងត្បូងរុស្ស៊ី។

ការបិទព្រំដែនកម្ពុជា-ថៃ បង្ខំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនជប៉ុន គិតឡើងវិញអំពីយុទ្ធសាស្ត្រក្នុងតំបន់

រយៈពេល ១ឆ្នាំចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងរវាងថៃ និងកម្ពុជា ច្រករបៀងសេដ្ឋកិច្ចដែលគា

ការបិទព្រំដែនកម្ពុជា-ថៃ បង្ខំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនជប៉ុន គិតឡើងវិញអំពីយុទ្ធសាស្ត្រក្នុងតំបន់

រយៈពេល ១ឆ្នាំចាប់តាំងពីជម្លោះព្រំដែនបានផ្ទុះឡើងរវាងថៃ និងកម្ពុជា ច្រករបៀងសេដ្ឋកិច្ចដែលគាំទ្រដោយប្រទេសជប៉ុនត្រូវបានកាត់ផ្តាច់។ ឧបសគ្គនេះបានជំរុញឲ្យមានការចំណាយសម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុននៅក្នុងតំបន់។ នេះបើតាមសារព័ត៌មានជប៉ុន Nikkei Asia ដែលចុះ​ផ្សាយថ្ងៃទី២៩ ខែឧសភា ​ឆ្នាំ​២០២៦ ដោយ​ព្រមានថា ស្ថានភាពនេះកំពុងបង្ខំឲ្យរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុនគិតឡើងវិញអំពីយុទ្ធសាស្ត្រនៅក្នុងតំបន់។

កម្ពុជាបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មក្រោមឆត្រ UN ជាង ១ម៉ឺននាក់ ក្នុងរយ:ពេល ២០ ឆ្នាំចុងក្រោយ

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ១០,៧២៣ន

កម្ពុជាបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មក្រោមឆត្រ UN ជាង ១ម៉ឺននាក់ ក្នុងរយ:ពេល ២០ ឆ្នាំចុងក្រោយ

ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ១០,៧២៣នាក់ឱ្យ​ទៅចូលរួមក្នុងបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិនៅប្រទេសចំនួន ១០ រួមមានស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីរី សាយប្រឹស ម៉ាលី យេមែន និងកុងហ្គោ។ នេះបើតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបន្ថែមថា គិតត្រឹមបច្ចុប្បន្នមានកម្លាំងកម្ពុជាមួកខៀវចំនួន ១៤រូបបានពលី និង ១៩រូបបាន​រងរបួសជាបន្តបន្ទាប់ ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព​ពិភព​លោក។

លោក ទៀ សីហា៖ ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើទៅតាមផែនការ

នៅថ្ងៃទី៣០ ខែឧសភា ​ឆ្នាំ​២០២៦ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានសម្ពោធដាក់ឲ្យប្រើប្រាស

លោក ទៀ សីហា៖ ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើទៅតាមផែនការ

នៅថ្ងៃទី៣០ ខែឧសភា ​ឆ្នាំ​២០២៦ ប្រមុខការពារជាតិកម្ពុជា លោក ទៀ សីហា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុងខេត្ត​កោះកុង។ បើតាម​រដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ស្តូបនយោបាយឈ្នះ-ឈ្នះ នៅខេត្តកោះកុង គឺជាស្តូបទី២ បន្ទាប់ពីស្តូបវិមានឈ្នះ-ឈ្នះនៅភ្នំពេញ ដែល​សម្ពោធកាលពីឆ្នាំ២០១៨។ ជាមួយគ្នានោះ លោក ទៀ សីហា បានអះអាងថា ការកសាងស្តូបនយោបាយឈ្នះ-ឈ្នះនៅតែបន្តធ្វើក្នុង​ខេត្តមួយចំនួនទៀត។

គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្ស

គ្រោងឆ្អឹងមនុស្សត្រូវបានរកឃើញនៅក្នុងកំណាយធ្វើឡើងនៅ ម១៣ ខេត្តកំពង់ស្ពឺ

ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងក្រសួងវប្បធម៌កម្ពុជាបានរកឃើញគ្រោងឆ្អឹងមនុស្សនៅទីតាំងកំណាយក្នុងបរិវេណអតីតមន្ទីរឃុំឃាំង ម១៣ ក្នុងខេត្តកំពង់ស្ពឺ។ បើតាមអ្នកជំនាញអូស្ត្រាលី គ្រោងឆ្អឹងនោះ អាចផ្ដល់ព័ត៌មានជាច្រើនដូចជា ភេទ អាយុ កម្ពស់ និងរបៀប ដែលត្រួវបានគេសម្លាប់។ ការស្រាវជ្រាវដល់ទីកន្លែងនេះធ្វើឡើង ក្នុងគោលបំណងផ្ទៀងផ្ទាត់សក្ខីកម្ម សិក្សារចនាសម្ព័ន្ធនៃមន្ទីរឃុំឃាំង និងអនុវត្តន៍ទៅតាមគោលការណ៍ណែនាំរបស់អង្គការUNESCO ដែលទើបបានដាក់បញ្ចូល ម១៣ ទៅជាបូជនីយដ្ឋានចងចាំនៅកម្ពុជាក្នុងឆ្នាំ២០២៥៕

ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុនBlue Originនឹង​ទៅ​ពន្យឺតបេសកកម្មចុះឋានព្រះចន្ទរបស់​ណាសា

ក្រុមហ៊ុន​អវកាស​ Blue Origin របស់មហាសេដ្ឋី ជេហ្វ បេសូស៍​បាន​ទទួល​បរាជ័យជាបន្តបន្ទាប់នៅក្នុងការធ្

ផ្ទុះរ៉ុកកែតរបស់ក្រុមហ៊ុនBlue Originនឹង​ទៅ​ពន្យឺតបេសកកម្មចុះឋានព្រះចន្ទរបស់​ណាសា

ក្រុមហ៊ុន​អវកាស​ Blue Origin របស់មហាសេដ្ឋី ជេហ្វ បេសូស៍​បាន​ទទួល​បរាជ័យជាបន្តបន្ទាប់នៅក្នុងការធ្វើតេស្តសាកល្បងរ៉ុកកែត ដែល​ត្រូវ​ចូលរួម​នៅក្នុង​គម្រោងបេសកកម្ម​​​​Artémis របស់​ទីភ្នាក់ងារ​ណាសា​សម្រាប់ការវិលត្រឡប់​របស់អាមេរិក​ទៅឋានព្រះចន្ទ។ កាលយប់ពីថ្ងៃព្រហស្បតិ៍ទី ២៨​ឧសភា រ៉ុកកែត​របស់​ក្រុមហ៊ុនBlue Origin ឈ្មោះ​New Glenn បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ​ នៅក្នុង​ពេល​សាកល្បង​ប្រព័ន្ធបាញ់បង្ហោះរ៉ុកកែត។

Get more results via ClueGoal