DR Congo Ebola death toll rises to 139 — authorities
newsare.net
Confirmed Ebola cases currently stand at 689DR Congo Ebola death toll rises to 139 — authorities
Confirmed Ebola cases currently stand at 689 Read more
Confirmed Ebola cases currently stand at 689 Read more
នៅថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៦ ថៃបានជ្រើសតាំងអ្នកជំនាញផ្នែកច្បាប់ចំនួន ២រូបដើម្បីធ្វើជាគណៈកម្មការផ្សះផ្សាក្នុងជម្លោះដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា។ ការតែងតាំង ថ្វើឡើង បន្ទាប់ពីកម្ពុជាបានប្រកាសប្រើយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) លើបញ្ហាដែនទឹករ៉ាំរ៉ៃមួយនេះ។
កាលពីឆ្នាំ២០០២ ដល់ ២០០៤ លោក អូលីវីយេ ឡឺក្រង់ ធ្លាប់បានធ្វើដំណើរមកប្រទេសកម្ពុជាម្តងហើយ ក្នុងនាមជាប្រធានក្រុមបេសកកម្មយោធាបារាំងវ័យក្មេង ដែលដំណើរពេលនោះ ធ្វើឲ្យលោកជាប់ចិត្តខ្លាំងទៅនឹងប្រទេសតូចមួយនេះ។ ប៉ុន្តែនឹកស្មានមិនដល់ ២០ឆ្នាំក្រោយមក លោកអូលីវីយែ ឡឺក្រង់ កាន់តែមានមោទនភាពជាថ្មីម្តងទៀត ដែលបានក្លាយជាទីប្រឹក្សាយោធា និងជាប្រធានបេសកកម្មសហប្រតិបត្តិការផ្នែកការពារជាតិបារាំងប្រចាំនៅកម្ពុជា។ សម្រាប់លោកវរសេនីយ៍ទោ អូលីវីយេ ឡឺក្រង់ បេសកកម្មក្នុងកិច្ចសហប្រតិបត្តិការយោធាបារាំង-កម្ពុជា គឺជាកិច្ចសហប្រតិបត្តិការជាលក្ខណៈមិត្តភាពប្រវត្តិសាស្ត្រ ដែលមានអាយុកាល ៨០ឆ្នាំមកហើយ ពោលនៅមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងទៅទៀត។
គិតចាប់តាំងពីប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ អាជ្ញាធរកម្ពុជាបានបន្តរកឃើញ និងរឹបអូសបានទំនិញថៃ ដែលត្រូវបានវេចខ្ចប់ឡើងវិញជាទំនិញផលិតនៅកម្ពុជា ឬប្រទេសជិតខាងកម្ពុជាផ្សេងទៀតជាហូរហែ។ ការពហិការរបស់ពលរដ្ឋខ្មែរចំពោះទំនិញថៃបានកើតឡើងបន្ទាប់ពីកម្ពុជា និងថៃ មានជម្លោះព្រំដែននឹងគ្នាចាប់តាំងពីឆ្នាំ២០២៥មក។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធុរកិច្ចមួយចំនួន បានជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យឯកជនបង្កើនការផលិតទំនិញប្រើប្រាស់ក្នុងស្រុក ដែលមានគុណភាព និងបានអំពាវនាវឲ្យឈ្មួញឈប់នាំចូលទំនិញថៃ មកបន្លំលក់លើទីផ្សារ ដើម្បីគាំទ្រផលិតផលក្នុងស្រុក។ តើការពហិការរបស់ពលរដ្ឋខ្មែរមិនប្រើទំនិញថៃបាន និងកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញនៅលើទីផ្សារកម្ពុជា ឬយ៉ាងណា?
ទេសាភិបាលធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានច្រានចោលការរិះគន់ដែលថា រដ្ឋាភិបាលកម្ពុជាមិនបានចាត់វិធានការគ្រប់គ្រាន់ក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញ។ នេះបើតាមការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ដោយស្រង់សម្តីលោកស្រី ជា សិរី បន្ថែមថា បញ្ហាឆបោកអនឡាញនេះមិនមែនជាបញ្ហារបស់កម្ពុជាតែម្នាក់ឯងទេ តែវាជាបញ្ហាអន្តរជាតិដែលត្រូវការកិច្ចសហការពីបណ្តាប្រទេសជាច្រើន។
បន្ទាប់ពីធ្វើដំណើរទៅឥណ្ឌា ប្រទេសមហាយក្សប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋានពីយោធាមកស៊ីវិល លោកមីន អ៊ុងឡាំងងាកមកបំពេញទស្សនកិច្ចនៅ ប្រទេសមហាយក្សសេដ្ឋកិច្ចចិនវិញម្តង។ យោងតាមការចុះផ្សាយរបស់កាសែតរដ្ឋភូមា ប្រមុខរដ្ឋាភិបាលស៊ីវិលភូមាធ្វើដំណើរទៅចិនដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយមហាអំណាចចិនដែលជាប្រទេសជិតខាងមានព្រំដែនរួមគ្នាជាង២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំយោធាភូមាដែលជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី ធ្វើដំណើរទៅប្រទេសចិនលើកនេះ ដើម្បីស្វែងរកការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់របស់រដ្ឋាភិបាលស៊ីវិល ដែលមានលោកជាប្រធានាធិបតីកើតចេញមកពីការបោះឆ្នោតនៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី១៦មិថុនា ប្រធានាធិបតីចិន លោកស៊ី ជីនពីងបានប្រកាសចាប់ដៃសហការជាមួយ បុរសខ្លាំងរបស់ភូមា មីន អ៊ុងឡាំង ដែលទើបក្រឡាស់ខ្លួន ពីមេដឹកនាំរបបសឹក មកជាប្រធានាធិបតីស៊ីវិល។ ចិនមិនចង់របូតភូមាចេញពីដៃ ក៏ព្រោះតែមិនចង់បាត់ប្រយោជន៍។
អំឡុងពេលរដ្ឋាភិបាលកម្ពុជាចុះប្រតិបត្តិការបោសសម្អាតការឆបោកអនឡាញ បណ្តាញឧក្រិដ្ឋជនឆបោកអនឡាញបាន និងកំពុងបង្វែរទិសដៅទៅធ្វើសកម្មភាពនៅប្រទេសវៀតណាមវិញ។ វៀតណាមដែលឧក្រិដ្ឋជនទាំងនោះយល់ថាជាទីតាំងមានអំណោយផលល្អខាងផ្លូវច្បាប់។ នេះបើតាមសេចក្តីការណ៍របស់សារព័ត៌មាន The Diplomat។ ក្រៅពីវៀតណាម ប្រទេសជាច្រើនផ្សេងទៀតនៅក្នុងតំបន់អាស៊ីក៏បានរាយការណ៍ពីកំណើនឧក្រិដ្ឋជនឆបោកអនឡាញនៅក្នុងប្រទេសរបស់ខ្លួន ដូចយ៉ាងឥណ្ឌូណេស៊ី និងស្រីលង្កា។
នៅឆ្នាំ២០២៧ខាងមុខ មានជនភៀសខ្លួនប្រមាណ ២លាន៤សែននាក់ ដែលនឹងត្រូវការទីកន្លែងស្នាក់នៅអចិន្ត្រៃយ៍ នៅតាមប្រទេសដែលមានសុវត្ថិភាព។ នេះបើផ្អែកតាមតួលេខ របស់អង្គការ UNHCR។ អង្គការទទួលបន្ទុកជនភៀសខ្លួននេះ បានលើកឡើង ពីការធ្លាក់ចុះ នៃថវិកាចំណាយ ក៏ដូចជាគោលនយោបាយរបស់ប្រទេសនានា ដែលកាន់តែតឹងតែង ក្នុងការទទួលយកជនភៀសខ្លួន ឲ្យស្នាក់នៅជាចិន្ត្រៃយ៍។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ជាភ្ញៀវកិត្តិយសលេចធ្លោជាងគេ នៅថ្ងៃទី២នៃកិច្ចប្រជុំក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G 7 ដែលមានបារាំងជាម្ចាស់ផ្ទះ។ បន្ទាប់ពីបាំងបិទ ដោយសង្រ្គាមនៅដើមបូព៌ា បញ្ឆេះដោយអាមេរិក និងអ៊ីរ៉ង់ ប្រធានាធិបតីអ៊ុយក្រែនធ្វើដំណើរជាពិសេសទៅចូលរួមនៅក្នុងកិច្ចប្រជុំប្រទេសមហាឧស្សាហកម្ម G7ដើម្បីរំលឹកកុំឲ្យគេ ជាពិសេសប្រធានាធិបតីអាមេរិក ភ្លេចសង្រ្គាមអ៊ុយក្រែន។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងសមាជិកកម្មករធ្វើការតាមផ្ទះបានដាក់ញ្ញតិនៅក្រសួងការងារដើម្បីជុំរុញឲ្យក្រសួងមួយនេះ ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ របស់អង្គការផ្នែកការងារ(ILO)។ ការស្នើផ្តល់សច្ចាប័នលើអនុសញ្ញានេះ ដោយសារតែអ្នកធ្វើការងារតាមផ្ទះមួយចំនួនរងការរំលោភសិទ្ធិមួយចំនួនទាក់ទងទៅនឹងម៉ោងការងារ ប្រាក់ឈ្នួលទាប និងការបៀតបៀនផ្សេងៗ។ អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា ក្រសួងកំពុងបន្តសិក្សា និងវាយតម្លៃពីផលវិជ្ជមាន និងផលប៉ះពាល់ នៃអនុសញ្ញាលេខ១៨៩ ដើម្បីធានាផលប្រយោជន៍ល្អបំផុតសម្រាប់គ្រប់ភាគី។
ក្នុងបទសម្ភាសផ្តាច់មុខជាមួយ Nikkei Asia លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាកំពុងជំរុញការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការងារជាមួយប្រទេសជប៉ុន ដើម្បីបង្កើតឱកាសការងារថ្មីសម្រាប់ពលករចំណាកស្រុក ដែលបានត្រឡប់មកពីប្រទេសថៃ។ តាមលោក ស៊ុន ចាន់ថុល កម្ពុជាចង់បង្កើនការបញ្ជូនកម្លាំងពលកម្មទៅកាន់ក្រុមហ៊ុនជប៉ុន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ជំនាញកម្មករ និងជំរុញការផ្លាស់ប្តូរទៅកាន់ឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
នៅក្នុងឱកាសតាំងពិពណ៌គ្រឿងសព្វាវុធការពារជាតិ Eurosatory នៅជាយទីក្រុងប៉ារីស ក្រុមហ៊ុន KNDS បានបង្ហាញជាផ្លូវការ នូវរថក្រោះថ្នាក់កណ្តាលប្រភេទថ្មី សម្រាប់កងទ័ពបារាំង។ រថក្រោះថ្នាក់កណ្តាលនេះនឹងមកជំនួសរថក្រោះបារាំង Lecler នៅរវាងឆ្នាំ២០៣០ ស្របពេលដែលគម្រោងផលិតរថក្រោះរួមគ្នារវាងបារាំងនិងអាល្លឺម៉ង់ ហាក់កំពុងតែយឺតយ៉ាវ និងជួបបញ្ហាមិនចុះសម្រុងគ្នា។
ប្រជាជនស្វ៊ីស បានបោះឆ្នោតប្រជាមតិ បដិសេធក្នុងសំឡេងភាគច្រើន ទៅលើគម្រោងកំណត់ចំនួនប្រជាជនត្រឹមតែ ១០លាននាក់ ក្នុងឆ្នាំ ២០៥០។ យោងតាមសារព័ត៌មានស្វ៊ីសផ្សាយនៅថ្ងៃចន្ទ ទី ១៥ មិថុនា សំឡេងបដិសេធភាគច្រើនបានមកពីការបោះឆ្នោតរបស់មនុស្សវ័យចំណាស់។ លទ្ធផលបដិសេធគម្រោងនេះ បានធ្វើឲ្យរដ្ឋាភិបាលស្វ៊ីសធូរស្រាលចិត្ត ព្រោះពួកគេបារម្ភថា វិធានការនេះអាចប៉ះពាល់ដល់ទីផ្សារការងារ និង ទំនាក់ទំនងជាមួយសហភាពអឺរ៉ុប។
ប្រធានាធិបតីភូមា លោក មីន អ៊ុងឡាំង បានទៅដល់ទីក្រុងប៉េកាំង ប្រទេសនៅថ្ងៃចន្ទ ទី ១៥ មិថុនាដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៥ថ្ងៃ។ កម្មវត្ថុនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងកិច្ចប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃចន្ទ ទី១៥មិថុនា សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានប្រកាសថាគេបានសម្រេចរកបានអត្ថបទកិច្ចព្រមព្រៀងបឋមមួយ ដែលនឹងត្រូវចុះហត្ថលេខាជាផ្លូវការ នៅទីក្រុងហ្សឺណែវ នៅថ្ងៃសុក្រទី១៩មិថុនា។ ប៉ាគីស្ថានដែលជាអ្នកសម្របសម្រួលការចរចា បានអះអាងថាកិច្ចព្រមព្រៀងនេះ បានកំណត់ការបញ្ចប់សង្គ្រាមទាំងស្រុង ដោយរាប់ទាំងសមរភូមិលីបង់។ លោកដូណាល់ ត្រាំ វិញបានប្រកាសថាច្រកសមុទ្រអកមូហ្ស នឹងត្រូវបើកឡើងវិញទាំងស្រុង។ ដំណឹងនេះ បានធ្វើឲ្យតម្លៃប្រេងបានធ្លាក់ថ្លៃប្រមាណ៥%ជាមធ្យម។
យប់ថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា រុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មីម្តងទៀត ទៅលើទីតាំងច្រើនកន្លែង ក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឲ្យមនុស្ស ៩ នាក់ បានបាត់បង់ជីវិត ។ នៅទីក្រុង កៀវ មានមនុស្ស ៤ នាក់ បានស្លាប់ភ្លាមៗ ក្រោមការបាញ់ប្លោងគ្រាប់មីស៊ីល និង យានដ្រូន ពីសំណាក់រុស្ស៊ី ខណៈពេលដែលព្រះវិហារបុរាណមួយ ជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ត្រូវឆាបឆេះដោយអគ្គិភ័យ ។
នៅថ្ងៃទី១៥ ខែមិថុនានេះ តុលាការកំពូលបានបើកសវនាការលើបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ ជាបណ្តឹងដែលលោក រ៉ុង ឈុន ប្តឹងជំទាស់នឹងសាលក្រមតុលាការជាន់ទាបដែលបានកាត់ទោសលោក ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ និងដកសិទ្ធិនយោបាយអស់មួយជីវិត។ នៅចំពោះមុខអ្នកគាំទ្រ និងអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ លោក រ៉ុង ឈុន បានឲ្យដឹងថា លទ្ធផលនៃសវនាការលើបណ្តឹងរបស់លោកនឹងត្រូវតុលាការកំពូលប្រកាសនៅថ្ងៃទី១៩ ខែមិថុនាចុងសប្តាហ៍នេះ។ ទោះជាយ៉ាងណា អតីតអ្នកទោសរឿងព្រំដែនរូបនេះសង្ឃឹមថា តុលាការកំពូលនឹងផ្តល់យុត្តិធម៌ដល់រូបលោកឲ្យមានសេរីភាពពេញលេញឡើងវិញក្នុងការធ្វើនយោបាយ។
នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានអញ្ជើញទៅប្រទេសបារាំង ដើម្បីចូលរួមសម្ភោធពិព័ណ៌នវានុវត្តន៍ឥណ្ឌាឆ្នាំ២០២៦ ហៅកាត់ថា Bharat Innovates ជាមួយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង។ ពិព័ណ៌នេះប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ១៦ មិថុនា នៅទីក្រុងនីស ភាគអាគ្នេយ៍នៃប្រទេសបារាំង។ នៅអំឡុងពិព័ណ៌នវានុវត្តន៍និងបច្ចេកវិទ្យាឥណ្ឌាឆ្នាំ២០២៦ ប្រមុខដឹកនាំទាំងពីរបានប្រកាស អំពីការបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តឥណ្ឌា-បារាំង។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ នឹងត្រូវចុះហត្ថលេខា នៅថ្ងៃអាទិត្យ ទី១៤ មិថុនានេះ ដើម្បីបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងបើកច្រកសមុទ្រអកមូហ្សឲ្យដំណើរ ជាធម្មតា។ ប៉ុន្តែ ភាគីអ៊ីរ៉ង់មិនទាន់បានបញ្ជាក់ច្បាស់លាស់ អំពីថ្ងៃចុះហត្ថលេខា នៅឡើយទេ។ ចំណែក សំណុំរឿងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងត្រូវដោះស្រាយ នៅដំណាក់កាលបន្ទាប់។
ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវិៈថ្ងៃចន្ទទី ១៥ មិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបំពាក់បំប៉នជំនាញដល់កម្លាំងពលកម្មក្នុងស្រុក រួមមានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានឲ្យដឹងក្នុងរបាយការណ៍ចុងក្រោយមួយថា កម្ពុជានៅតែបន្តខ្វះកម្លាំងពលកម្មដែលមានជំនាញ និងមានភាពប្រកួតប្រជែងខ្ពស់។ ពោល គឺប្រភេទជំនាញ ការងារដ៏សំខាន់ដែលអាចជំរុញឲ្យកម្ពុជា ក្លាយទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ តើកម្ពុជាចាំបាច់ត្រូវពង្រឹងគុណភាពកម្លាំងពលកម្មការងាររបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ?
អាជ្ញាធរថៃបានបើកឲ្យពលរដ្ឋថៃជាង ៣ពាន់នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ នៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៦។ នេះជាការបើកលើកចុងក្រោយ នៅមុនពេលអាជ្ញាធរថៃចាប់ហាមប្រាមការឡើងទៅទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ ដែលថៃបានវាយដណ្តើមយកពីកម្ពុជា នៅក្នុងសង្រ្គាមប្រយុទ្ធគ្នាពីរលើក កាលពីឆ្នាំមុន។
កងទ័ពជើងទឹកអង់គ្លេសបើកប្រតិបត្តិការរហ័ស នៅថ្ងៃអាទិត្យទី ១៤មិថុនា ដើម្បីចូលទៅចាប់ឃាត់កប៉ាល់មួយគ្រឿង ដែលគេសង្ស័យថា បានជួយដឹកប្រេងរុស្ស៊ី ដើម្បីលួចគេចចេញពីទណ្ឌកម្មអន្តរជាតិ។ ចំពោះនាយករដ្ឋមន្រ្តីអង់គ្លេស នេះជាវិធានការមួយដើម្បីបន្ទុចបង្អាក់ ទប់ស្កាត់កុំឲ្យរុស្ស៊ីបន្តលួចដឹកប្រេងដើម្បីលក់យកលុយទៅចិញ្ចឹមសង្រ្គាមនៅអ៊ុយក្រែន។ ដូចនាយករដ្ឋមន្រ្តីអង់គ្លេសដែរ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គីបានអបអរសាទរសកម្មភាពដ៏ក្លាហានរបស់នាវិកអង់គ្លេស ក្នុងការចាប់ស្ទាក់កប៉ាល់ដឹកប្រេងរុស្ស៊ី។
ថ្ងៃចន្ទទី១៥ ខែមិថុនា គឺជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា។ ឆ្លៀតឱកាសនេះ ប្រមុខរដ្ឋាភិបាលលើកទឹកចិត្តឲ្យយុវជនខ្មែរទៅចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅក្រោមកម្មវិធីជួយយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។ នៅមុនការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត អង្គការសង់ត្រាល់បានរកឃើញថា ពលករខ្មែរមកពីថៃ មួយចំនួនចង់ត្រឡប់ទៅរកការងារនៅប្រទេសថៃវិញ។
អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលការអនុវត្តសិទ្ធិសេរីភាពក្នុងពិភពលោកបានប្រកាសពីការបន្តការតស៊ូមតិលើសំណុំរឿងរបស់កញ្ញា សេង ធារី ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៦ឆ្នាំកាលពីឆ្នាំ២០២២។ មេធាវីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ ត្រូវបានកាត់ទោសពីបទ «ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ» ពាក់ព័ន្ធនឹងការប្រកាសគាំទ្រការវិលត្រលប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងមានមានប្រសិទ្ធភាព ដូចករណីទីម័រខាងកើត និងអូស្ត្រាលីកាលពីពេលកន្លងនេះ។ ប្រមុខការទូតកម្ពុជាបានសរសេរបែបនេះនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ASIA Times នៅសៅរ៍ថ្ងៃទី១៣មិថុនា។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរថា ការដោះស្រាយជម្លោះដែនសមុទ្រខ្មែរ-ថៃ តាមរយៈអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងមានមានប្រសិទ្ធភាព ដូចករណីទីម័រខាងកើត និងអូស្ត្រាលីកាលពីពេលកន្លងនេះ។ ប្រមុខការទូតកម្ពុជាបានសរសេរបែបនេះនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយដោយសារព័ត៌មាន ASIA Times នៅសៅរ៍ថ្ងៃទី១៣មិថុនា។
គិតត្រឹមរយៈពេល ៥ខែឆ្នាំ២០២៦នេះ កម្ពុជាបានក្លាយជាប្រភពទេសចរណ៍ធំលំដាប់ទី៥របស់វៀតណាម។ នេះបើយោងសេចក្តីរាយការណ៍របស់សារព័ត៌មានហុងហុង The Asset នៅថ្ងៃទី១២ មិថុនា។ តាម The Asset ពលរដ្ឋខ្មែរភាគច្រើនទៅវៀតណាមដើម្បីដើរលេងកម្សាន្ត និងស្វែងរកសេវាព្យបាលសុខភាព ក្រោយកម្ពុជា និងថៃធ្លាក់ចូលក្នុងវិបត្តិជម្លោះព្រំដែន។
ជាព្រឹត្តិការណ៍មិនធ្លាប់មាននៅទីផ្សារភាគហ៊ុនក្នុងទីក្រុងញូវយ៉ក។ នៅថ្ងៃសុក្រទី១២មិថុនា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនSpace X របស់មហាសេដ្ឋីអាមេរិក Elon Musk មានតម្លៃ១៦០ដុល្លារក្នុង១ភាគហ៊ុន ពោលគឺកើនឡើងជិត២០% នៃតម្លៃដើម១៣៥ដុល្លារ។ ការណ៍នេះធ្វើក្រុមហ៊ុនអវកាសSpace Xរបស់លោកElon Musk មានតម្លៃសរុបជាង២ទ្រីលានដុល្លារ។ ភាគហ៊ុនរបស់Space X ឡើងថ្លៃ លោកElon Musk កាន់តែចំណេញប្រាក់ច្រើន រហូតធ្វើឲ្យលោកមិនត្រឹមក្លាយជាមនុស្សទី១លើផែនដី ដែលមានទ្រព្យសម្បត្តិច្រើនជាងគេ តែប៉ុណ្ណោះទេ ប៉ុន្តែ ទ្រព្យរបស់លោកមានច្រើនជាង ១ទ្រីលានដុល្លារ ស្មើនឹងផលិតផលក្នុងស្រុកសរុបមួយឆ្នាំរបស់ប្រទេសស្វ៊ីស ឬប៉ូឡូញ។
នៅអាល់បានី ចលនាបាតុកម្មប្រឆាំងនឹងគម្រោងសាងសង់សណ្ឋាគារប្រណិត ដែលមានគ្រួសាររបស់លោកដូណាល់ ត្រាំ ជាអ្នកវិនិយោគ បានរីកមុខកាន់តែធំឡើងៗ។ រយៈពេលជិតពីរសប្តាហ៍មកហើយ ដែលក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ជារៀងរាល់ថ្ងៃអស់ ដើម្បីទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់គម្រោងដ៏ចម្រូងចម្រាស ចំណែកនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ត្រូវតែចុះចេញពីតំណែង។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានទូរស័ព្ទផ្ទាល់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃសៅរ៍ ទី១៣ មិថុនានេះដើម្បីសម្តែងការតវ៉ា មិនពេញចិត្ត និងទាមទារឲ្យអាមេរិកគោរពសិទ្ធិ និងសុវត្ថិភាពរបស់កប៉ាល់ពាណិជ្ជកម្មស៊ីវិល។ រដ្ឋាភិបាលឥណ្ឌាទើបតែបានកោះហៅមន្រ្តីនៅស្ថានទូតអាមេរិកប្រចាំក្រុងញូវដេលី បន្ទាប់ពីជនជាតិឥណ្ឌា ៣នាក់ស្លាប់ នៅក្នុងប្រតិបត្តិការវាយប្រហាររបស់កងទ័ពអាមេរិក ទៅលើកប៉ាល់ដឹកប្រេងមួយ នៅឈូងសមុទ្រអូម៉ង់។ ហេតុការណ៍នេះបានធ្វើឥណ្ឌាព្រួយបារម្ភជាខ្លាំងពីសុវត្ថិភាពរបស់បុគ្គលិកជនជាតិឥណ្ឌាជាច្រើននាក់ ដែលកំពុងបម្រើការនៅតាមកប៉ាល់ដឹកទំនិញ នៅក្នុងបរិបទសង្រ្គាមនៅដើមបូព៌ា។
ប៉ូលិសវៀតណាមបានចាប់ខ្លួនជនជាតិចិន និងវៀតណាម ៤នាក់ ពីបទពាក់ព័ន្ធការរៀបចំទីតាំងប្រព្រឹត្តសកម្មភាពឆបោកអនឡាញឆ្លងដែនពីប្រទេសកម្ពុជា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈវៀតណាមនៅថ្ងៃសុក្រ ទី១២មិថុនា។
កម្ពុជាមិនអះអាងថា បញ្ហាប្រឈម ដូចជាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានដោះស្រាយទាំងស្រុង ប៉ុន្តែយ៉ាងណាក៏ដោយ ក៏កម្ពុជាមិនមើលស្រាលការងារដែលសេសសល់នោះដែរ។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅក្នុងសេចក្តីបំភ្លឺ នៅថ្ងៃសុក្រទី១២មិថុនា។ ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនកត់សម្គាល់ឃើញថា បណ្តាព័ត៌មានអន្តរជាតិមួយចំនួនបានដកស្រង់ និងយល់ខុសពីខ្លឹមសារ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការបង្ក្រាបបទល្មើសឆបោកអនឡាញ។
អ្នកជំនួញអាមេរិកម្នាក់ដែលជាម្ចាស់និពន្ធសៀវភៅនិយាយពីរដ្ឋប្រហារយោធាភូមា ឆ្នាំ ២០២១ ត្រូវបានអាជ្ញាធរភូមាចាប់ឃុំខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ទី ១១មិថុនាកន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ទី ១៣មិថុនា។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិកបានប្រាប់ទីភ្នាក់ងារព័ត៌មានReuters ថា អាមេរិកកំពុងតាមដានប៉ុន្តែ សុំមិនអត្ថាធិប្បាយច្រើន ដើម្បីសុវត្ថិភាពឯកជន។
ក្នុងឱកាសទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ថ្ងៃទី១២មិថុនា អង្គការការពារសិទ្ធិមនុស្សលីកាដូ បានអំពាវនាវជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាលកម្ពុជាចាត់វិធានការលើការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។ ចំពោះអង្គការការពារសិទ្ធិមនុស្សមួយនេះ ដល់វេលាហើយដែលរដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហា ការបញ្ចាំខ្លួនដោះបំណុល ដែលជាដើមចមនាំឲ្យមានពលកម្មកុមារក្នុងសិប្បកម្មឡឥដ្ឋ។