Cambodia



លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហ
The Cambodia Daily

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ

លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​នឹង​ទឹកដី ដោយ​ជួយ​ដល់​សហគមន៍​ដើម្បី​ការពារ​ព្រៃឈើ និង​អភិរក្ស​ធនធាន​ធម្មជាតិ ខណៈ​អង្គការ​អន្តរជាតិ​មួយ​រក​ឃើញ​ថា ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា​ដោយសារ​ការ​ទទួល​បាន​សំណូក និង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន នា​ពេល​នេះ បង្ហាញ​ពី​មោទកភាព​នៃ​កំណើន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​ចេញ​ដើរ​កម្សាន្ត​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤ នា​ថ្ងៃ​ទី​២០ មេសា លោក ហ៊ុន សែន សង្កេត​ឃើញ​ថា ការ​បង្កើត​នូវ​សហគមន៍​ទេសចរណ៍​នានា វា​ជា​ការ​គួបផ្សំ​រវាង​ផ្នែក​បរិស្ថាន និង​ក្រសួង​ទេសចរណ៍។ បុរស​ខ្លាំង​រូប​នេះ​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ប្រើប្រាស់​ពាក្យ​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី ដែល​ការ​ប្រើ​ពាក្យ​នេះ​ដើម្បី​បណ្ដុះ​ឱ្យ​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន ហើយ​ប្រើប្រាស់​បរិស្ថាន​នេះ​ទាញ​យក​លុយ ជាជាង​កាប់​ឈើ បាញ់​សត្វ ដែល​វា​ធ្វើ​ឱ្យ​ហិនហោច​ទៅ​ដល់​បរិស្ថាន។ លោក ហ៊ុន សែន ក៏​បាន​ស្នើ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ ត្រូវ​ពង្រឹង និង​ពង្រីក​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​ដោយ​កែច្នៃ​ទៅជា​តំបន់​ទេសចរណ៍ ជាក់ស្ដែង​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ទាក់ទាញ​ទេសចរ​បាន​ច្រើន​ជាងគេ​នៅ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​នេះ។ ការ​ថ្លែង​របស់​មេដឹកនាំ​កម្ពុជា ស្រប​ពេល​ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាល​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០២១ […] The post លោក ហ៊ុន សែន ជំរុញ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី​ដើម្បី​ជួយ​ការពារ​ព្រៃឈើ appeared first on The Cambodia Daily Khmer.

មេដឹកនាំ​ថ្មី​ប៉ាគីស្ថាន​សន្យា​ទាញ​ភូមិសាស្ត្រ​ទៅ​រក​បស្ចិម​ប្រទេស​វិញ​ក្រោយពី​មេដឹកនាំ​ទំនោរ​រក​ចិន​ត្រូវ​បាន​ដកហូត​អំណាច

លោក Imran Khan ដែល​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ទាញ​ទម្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលព
The Cambodia Daily

មេដឹកនាំ​ថ្មី​ប៉ាគីស្ថាន​សន្យា​ទាញ​ភូមិសាស្ត្រ​ទៅ​រក​បស្ចិម​ប្រទេស​វិញ​ក្រោយពី​មេដឹកនាំ​ទំនោរ​រក​ចិន​ត្រូវ​បាន​ដកហូត​អំណាច

លោក Imran Khan ដែល​ជាប់​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ទាញ​ទម្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ដោយ​កម្លាំង​សាមគ្គី​គ្នា​រវាង​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង​ធំ​២ បូក​នឹង​បក្ស​តូចៗ​ជាច្រើន។ មូលហេតុ​ដែល​នាំ​ឱ្យ​សមាជិក​សភា​ក្រុម​ប្រឆាំង​រុញ​លោក Imran Khan ធ្លាក់​ពី​អាសនៈ​នាយករដ្ឋមន្ត្រី គឺ​មាន​កត្តា​ច្រើន​យ៉ាង​នៅ​ពីក្រោយ។ វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ធ្លាក់​ក្នុង​ជំងឺ​កូវីដ គឺជា​បញ្ហា​ចម្បង​មួយ​រួច​ទៅ​ហើយ។ វិបត្តិ​បំណុល​បរទេស គឺជា​បញ្ហា​មួយ​ទាញ​ទម្លាក់​សេដ្ឋកិច្ច ដែល​នាំ​ឲ្យ​អ្នក​នយោបាយ​ក្រុម​ប្រឆាំង​ប្រមូល​មតិ និង​កម្លាំង​រួម​គ្នា​ពិនិត្យ​ឡើងវិញ​អំពី​បំណុល​រាប់​ពាន់​លាន​ដុល្លារ​របស់​ចិន ដែល​ធ្វើ​ឲ្យ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​នៅ​បន្ត​ភាព​ក្រីក្រ។ ក្នុង​ដំណាក់កាល​ដែល​ពិភពលោក​នៃ​ក្រុម​បស្ចិម​ប្រទេស និង​ប្រទេស​កុម្មុយនីស្ត​សហការ​ជាមួយ​ប្រទេស​ផ្ដាច់ការ​ប្រជែង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ គេ​កត់​សម្គាល់​ឃើញ​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan ដែល​ត្រូវ​បាន​ទាញ​ទម្លាក់​ពី​អំណាច​នេះ បាន​ងាករេ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន និង​រុស្ស៊ី។ បើ​កុំ​តែ​ក្រុម​ប្រឆាំង​មាន​ឥទ្ធិពល ឬ​មាន​តុល្យភាព​នឹង​បក្ស​កាន់​អំណាច​របស់​លោក Imran Khan ម្ល៉េះ​ប៉ាគីស្ថាន​អាច​ក្លាយ​ជា​មូលដ្ឋាន​កងទ័ព​ចិន​នៅ​លើ​ទឹកដី​នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ទៅ​ហើយ។ នៅ​មុន​សភា​ដកហូត​អំណាច​របស់​លោក Imran Khan បុរស​នេះ​ត្រូវ​បាន​ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ដែល​ដំឡើង​ថ្លៃ​សេវា​អគ្គិសនី និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល Imran Khan បង្ហាញ​តម្លាភាព​នៃ​ប្រាក់កម្ចី​បរទេស ជាពិសេស​បំណុល​ប្រទេស​ចិន។ ប្រទេស​នេះ​ធ្លាក់​ក្នុង​បំណុល​បរទេស ១៣០​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០២១។ នេះ​បើ​យោង​តាម​សារព័ត៌មាន Asia Times។ រហូត​មក​ទល់​ពេលនេះ ពុំ​មាន​ការ​បង្ហាញ​តួលេខ​ណា​មួយ​ថា ប៉ាគីស្ថាន​ជំពាក់​ចិន​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ចិន​បាន​ទាមទារ​ឱ្យ​ប៉ាគីស្ថាន​សង​ប្រាក់​ជាបន្ទាន់​ក្នុង​ជំហាន​ដំបូង ១៤​ពាន់​លាន​ដុល្លារ ដែល​ការ​ទាមទារ​របស់​ចិន​នេះ​ហើយ​ធ្វើ​ឱ្យ​អ្នក​នយោបាយ​ប៉ាគីស្ថាន​ដាក់​ការ​ព្រួយបារម្ភ​អំពី​ការ​មិន​អាច​រក​ប្រាក់​សង​ចិន​វិញ​បាន ហើយ​ប៉ាគីស្ថាន​អាច​ប្រឈមមុខ​នឹង​ការ​បាត់បង់​អ្វី​មួយ​ដែល​ជា​ទ្រព្យ​បញ្ចាំ​ជាមួយ​នឹង​ប្រទេស​ចិន។ […] The post មេដឹកនាំ​ថ្មី​ប៉ាគីស្ថាន​សន្យា​ទាញ​ភូមិសាស្ត្រ​ទៅ​រក​បស្ចិម​ប្រទេស​វិញ​ក្រោយពី​មេដឹកនាំ​ទំនោរ​រក​ចិន​ត្រូវ​បាន​ដកហូត​អំណាច appeared first on The Cambodia Daily Khmer.

ភាគ​១៖ តើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​និង​សង្គម​ជាក់ស្តែង ខុស​គ្នា​និង​ដូច​គ្នា​បែប​ណា?

ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​សេដ្ឋកិច្ច​ជាតិ តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្
The Cambodia Daily

ភាគ​១៖ តើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​និង​សង្គម​ជាក់ស្តែង ខុស​គ្នា​និង​ដូច​គ្នា​បែប​ណា?

ក្នុង​ការ​គ្រប់គ្រង​ចាត់ចែង​សេដ្ឋកិច្ច​ជាតិ តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​គ្រប់គ្រង​ចាត់ចែង​របៀប​ដូចម្តេច? ក្នុង​ភាគ​ទី​១ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ពិនិត្យ​មើល​របៀប​ចាត់ចែង​ធនធាន​ភោគទ្រព្យ​ជាតិ ថា​តើ​ការពិត​នៅ​ឯណា។ ប្រទេស​មួយ​រស់រាន រីកចម្រើន រុងរឿង ពលរដ្ឋ​សប្បាយ​រីករាយ មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា​អាស្រ័យ​លើ​សេដ្ឋកិច្ច​ជាតិ​លូតលាស់។ សេដ្ឋកិច្ច​ជាតិ​លូតលាស់​អាស្រ័យ​លើ​ការ​គ្រប់គ្រង​ចាត់ចែង​សម្បត្តិ​ទ្រព្យ​ជាតិ មាន​ធនធាន​ធម្មជាតិ​ជាដើម បាន​ល្អ​ប្រសើរ មិន​ខ្ជះខ្ជាយ បង្ហិនបង្ហោច បំផ្លិចបំផ្លាញ​ឲ្យ​ខាត​ប្រយោជន៍​ជាតិ។ ការ​គ្រប់គ្រង​ចាត់ចែង​ធនធាន​ធម្មជាតិ​បាន​ត្រឹមត្រូវ នាំ​មក​នូវ​ចំណូល ហៅថា​ថវិកា​ដល់​ឃ្លាំង​រដ្ឋ ឬ​រតនាគារ​សម្រាប់​ស្ថាបនា អភិវឌ្ឍ​ជាតិ ជួយ​ឧបត្ថម្ភ​ពលរដ្ឋ​ឲ្យ​មាន​ជីវភាព​សមរម្យ រក្សា​សុខុមាលភាព និង​ឈាន​ទៅ​ដល់​សុភមង្គល​ដូច​គ្នា ឬ​ប្រហាក់ប្រហែល​គ្នា។ សេដ្ឋកិច្ច​ជា​ពាក្យ​ដែល​មនុស្សម្នា​និយាយ​សព្វថ្ងៃ​សំដៅ​ទៅលើ​ស្ថានភាព​នៃ​ជីវភាព​ដែល​ខ្លួន​មាន ឬ​គ្មាន ឬ​ខ្វះខាត មិន​គ្រប់គ្រាន់ ស្ថានភាព​នៃ​ជីវភាព​ដែល​ខ្លួន​រក​ចំណូល​បាន ឬ​មិន​បាន។ ឧទាហរណ៍​ដូចជា សេដ្ឋកិច្ច​គ្រួសារ​មាន ឬ​ក្រ​ខ្សត់ សេដ្ឋកិច្ច​ជាតិ​រីកចម្រើន កើនឡើង ឬ​ឱនថយ ធ្លាក់​ចុះ។ ខ្មែរ​ប្រែ​ពាក្យ​សេដ្ឋកិច្ច​ទៅជា​ភាសា​អង់គ្លេស​ថា economy ជា​ភាសា​បារាំង​ថា économie។ ចំពោះ​ពាក្យ​អង់គ្លេស economy ឬ​ពាក្យ​បារាំង économie វិញ តាម​វចនានុក្រម​ភាសា​អង់គ្លេស Collins, […] The post ភាគ​១៖ តើ​ស្ថានភាព​សេដ្ឋកិច្ច​ជាតិ​និង​សង្គម​ជាក់ស្តែង ខុស​គ្នា​និង​ដូច​គ្នា​បែប​ណា? appeared first on The Cambodia Daily Khmer.

តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី
The Cambodia Daily

តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី

សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី (RFA) ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ បើ​ទោះបីជា​រូបលោក​មិន​ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​ក៏ដោយ។ បើ​តាម​ពាក្យ​ស្នើសុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ដែល​ដាក់​ទៅ​តុលាការ​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កន្លងមក ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិន​បាន​សម្រេច​ដាក់​រូបលោក​បន្ត​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ដីកា​សម្រេច​ដោយឡែក​នោះ​ទេ​ចាប់​តាំង​ពី​ចៅក្រម​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូន​សំណុំ​ជំនុំជម្រះ។ នៅ​ក្នុង​ពាក្យ​ស្នើសុំ​ដដែល បាន​លើកឡើង​ថា លោក​បាន​ដាក់​សំណើ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដើម្បី​ស្នើសុំ​លិខិត​ឆ្លងដែន​ទៅ​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ និង​មុខរបរ​ផ្ទាល់ខ្លួន ស្រប​ពេល​ដែល​លោក​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​តាម​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ក្នុង​កម្រិត​នីតិវិធី​ជា​បន្ត​ទៀត។ លោក​ក៏​បាន​ស្នើ​ទៅ​តុលាការ​សុំ​លិខិត​ឆ្លងដែន ដើម្បី​ធ្វើ​ដំណើរ​ទៅ​សួរ​សុខទុក្ខ​ក្រុម​គ្រួសារ​នៅ​ប្រទេស​វៀតណាម​ផង​ដែរ ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម អនុញ្ញាត​ឱ្យ​ជនបរទេស​ចូល​ប្រទេស​ឡើងវិញ​បន្ទាប់ពី​មាន​ការ​ហាមឃាត់​នៅ​ក្នុង​អំឡុង​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កន្លងមក។ បន្ថែម​ពី​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​សហរដ្ឋ​អាមេរិក បាន​អញ្ជើញ​រូប​គាត់​ទៅ​ចូលរួម​កម្មវិធី​មហាសន្និបាត​ពិភពលោក​នា​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​ឧសភា ខាងមុខ​នេះ ដោយសារ​បច្ចុប្បន្ន រូបលោក​ជា​អ្នក​រាយការណ៍​ព័ត៌មាន​ឱ្យ​វិទ្យុ​សំឡេង​ខ្មែរក្រោម និង​អ្នក​សារព័ត៌មាន​ព្រៃនគរ ដែល​ជា​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ខ្មែរ​កម្ពុជាក្រោម ដែល​ទទួលស្គាល់​ដោយ​ក្រសួង​ព័ត៌មាន។ អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន្ទ ស្នើ​ទៅ​ចៅក្រម​ឱ្យ​ផ្ដល់​លិខិត​ឆ្លងដែន​ដល់​រូបលោក​ដើម្បី​រក្សា​តុល្យភាព ព្រមទាំង​ជៀសវាង​ផល​អវិជ្ជមាន​ផ្សេងៗ​ក្នុង​ដំណើរការ​ក្ដី ជួយ​សម្រួល​ដល់​ការងារ​ប្រចាំ​ថ្ងៃ ជាពិសេស​កិច្ចការ​ដែល​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​យុត្តិធម៌​នៃ​រឿង​ក្ដី​ឡើយ។ ក្នុង​លិខិត​ជូនដំណឹង​ដីកា​សម្រេច​ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា […] The post តុលាការ​បដិសេធ​សំណើ​សុំ​លិខិត​ឆ្លងដែន​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី appeared first on The Cambodia Daily Khmer.

អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ

ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ប្រសិនបើ​បដិវត្តន៍​កើត​មាន​នៅ​កម្ពុជា​មែន គឺ​ដោយសារត
The Cambodia Daily

អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ

ប្រធាន​សហភាព​សហជីព​កម្ពុជា អះអាង​ថា ប្រសិនបើ​បដិវត្តន៍​កើត​មាន​នៅ​កម្ពុជា​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​សព្វថ្ងៃ​នេះ​បាន​បង្កើត​នូវ​អំពើ​អយុត្តិធម៌​លើ​ពលរដ្ឋ​ខ្លួនឯង​សឹង​ទូទាំង​ប្រទេស​ទៅ​ហើយ​នោះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មេសា ថា បើ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ឱ្យ​មាន​ភាព​សម្បូរ​សប្បាយ​សម្រាប់​ពលរដ្ឋ​ខ្លួនឯង​នោះ គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ចង់​ដូរ​របៀប​ដឹកនាំ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​នោះ​ទេ ប៉ុន្តែ​ការ​រើ​បម្រះ​របស់​ប្រជាជន គឺ​ដោយសារតែ​ពួកគាត់​មិន​អាច​រស់នៅ​ក្នុង​ការ​គាប​សង្កត់​ក្នុង​របប​ដឹកនាំ​តាម​បែប​ជិះជាន់​ប៉ុណ្ណោះ។ លោក រ៉ុង ឈុន លើកឡើង​ថា នៅ​ពេល​ដែល​ពលរដ្ឋ​រស់​ក្នុង​ប្រទេស​ដែល​មាន​សន្តិភាព​ពិតប្រាកដ និង​មាន​សុភមង្គល​ពេញលេញ​ហើយ​នោះ ទោះ​អ្នក​នយោបាយ​ណា​ហៅ​ពួកគាត់​ឱ្យ​ចេញ​ទៅ​ធ្វើ​បដិវត្តន៍​ពណ៌ ក៏​ពួកគាត់​មិន​ទៅ​ដែរ ព្រោះ​ថា​ប្រជាជន​ខ្មែរ​មិន​អាច​យក​ភាព​សុខដុមរមនា​នៃ​ប្រទេស​ជាតិ​របស់​ពួកគាត់​ដែល​កំពុង​រស់នៅ​ដោយ​មាន​ភាព​យុត្តិធម៌ ការ​គោរព​ច្បាប់​ត្រឹមត្រូវ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ ទៅ​ដូរ​នឹង​ល្បែង​ភ្នាល់​ឈ្នះ​ចាញ់​របស់​អ្នក​នយោបាយ​នោះ​ឡើយ។ ប្រធាន​សហភាព​សហជីព​កម្ពុជា​រូប​នេះ​ដាស់តឿន​ថា បដិវត្តន៍​ពណ៌​អាច​នឹង​កើតឡើង​យ៉ាង​ផុយ​ស្រួយ ប្រសិនបើ​មេដឹកនាំ​កម្ពុជា​នៅតែ​មិន​អាច​ធ្វើ​ឱ្យ​សង្គម​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​នីតិរដ្ឋ​ពិតប្រាកដ។ លោក​ថា សង្គម​ជាតិ​មួយ​ដែល​គ្មាន​ច្បាប់​គ្រប់គ្រង នឹង​ក្លាយ​ទៅជា​សង្គម​អណាធិបតេយ្យ ហើយ​ភាព​អណាធិបតេយ្យ​នេះ​កើតមាន​ឡើង​ដោយសារតែ​អ្នក​ដឹកនាំ​អនុវត្ត​បទបញ្ជា ជាជាង​អនុវត្ត​ច្បាប់។ ការ​អះអាង​របស់​ប្រធាន​សហភាព​សហជីព​កម្ពុជា​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន តែង​គំរាម​តាម​កម្ទេច​មិន​រើស​មុខ​អ្នក​ដែល​បង្ក​សកម្មភាព​ឱ្យ​មាន​ចលនា​បដិវត្ត​ពណ៌​នៅ​កម្ពុជា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក។ ចំណែក​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា […] The post អ្នក​ឃ្លាំមើល​ថា​បើ​បដិវត្តន៍​កើតឡើង​មែន គឺ​ដោយសារតែ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​មិន​ត្រឹមត្រូវ appeared first on The Cambodia Daily Khmer.

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ា
The Cambodia Daily

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត

បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី និង​ជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បោះឆ្នោត​គាំទ្រ​ឪពុក​របស់​លោក​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត ដើម្បី​អាច​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​វឌ្ឍនភាព​រុងរឿង​កាន់តែ​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​កុដិ​មួយ​កន្លែង​ក្នុង​វត្ត​ព្រៃតុម្ព ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ឪពុក​របស់​លោក​តែង​គិតគូរ​ជាប់​ជា​ប្រចាំ​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ ហើយ​តែង​នៅ​ក្បែរ​ពលរដ្ឋ​ខ្មែរ​គ្រប់​ពេលវេលា​ទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាង​ថា ឪពុក​របស់​លោក​បាន​នាំ​មក​នូវ​សន្តិភាព​ពេញលេញ​ជូន​ពលរដ្ឋ និង​ប្រទេស​កម្ពុជា​ទាំងមូល ដោយ​ការ​ការពារ​មិន​ឱ្យ​មាន​ការ​វិលត្រឡប់​មក​វិញ​នូវ​របប​ប្រល័យ​ពូជសាសន៍ ដែល​ជា​ស្នាដៃ​ក្នុង​ការ​ស្វែងរក​សិទ្ធិ​សេរីភាព​ជូន​ពលរដ្ឋ​ឱ្យ​រស់នៅ​ក្នុង​សុខ​សន្តិភាព និង​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ទៅ​អនាគត។ កូនប្រុស​មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​បញ្ជាក់​ថា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព​ជាង ៤០​ឆ្នាំ​កន្លង​មក កម្ពុជា​មាន​ស្ថិរភាព​បរិបូរណ៍​ដែល​បាន​នាំ​មក​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ច្រើន​នៅ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា សុខ​សន្តិភាព​នេះ​ហើយ​ដែល​បាន​ផ្តល់​នូវ​ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​បុណ្យ សន្សំ​កុសល​រួម​គ្នា​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ និង​ដោយ​គ្មាន​ភាព​ភ័យខ្លាច។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កាន់តែ​ខិត​ជិត​ចូល​មក​ដល់ ដែល​នឹង​ប្រព្រឹត្ត​នៅ​ដើម​ខែ​មិថុនា ខាងមុខ​នេះ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៩ មេសា នេះ​ថា ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នេះ គឺជា​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​តាម​មូលដ្ឋាន មិនមែន​ជា​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​នោះ​ទេ […] The post លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​គាំទ្រ​ឪពុក​ខ្លួន​ធ្វើ​នាយករដ្ឋមន្ត្រី​បន្ត appeared first on The Cambodia Daily Khmer.

មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ភ
The Cambodia Daily

មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់​បាន​ចេញ​ដើរ​លេង​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ខណៈ​មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់ និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ និង​មាន​អគ្គិភ័យ​កើតឡើង ៧​ករណី​អំឡុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ដកស្រង់​របាយការណ៍​មក​ផ្សព្វផ្សាយ​ក្នុង​ហ្វេសប៊ុក​របស់​ក្រសួង​ទេសចរណ៍​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២ ថា ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​រយៈពេល ៣​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ភ្ញៀវ​ទេសចរ​សរុប​ជាង ៥​លាន​នាក់ (៥១៧៥ ៧៥៤​នាក់) ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន ៥​លាន ១​សែន​នាក់ និង​ភ្ញៀវ​បរទេស​ចំនួន​ជាង ៣​ម៉ឺន​នាក់ (៣៥ ២៥៩​នាក់)។ ក្រសួង​បញ្ជាក់​ថា ខេត្ត​គោលដៅ​ដែល​មាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ច្រើន​ជាងគេ ក្នុង​នោះ​មាន​ខេត្ត​បាត់ដំបង​ច្រើន​ជាងគេ ចំណែក​ខេត្ត​បន្ទាប់​គឺ​សៀមរាប កំពង់ចាម បន្ទាយមានជ័យ ព្រៃវែង កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ រួម​ទាំង​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត។ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ដដែល​ថា​ចំនួន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ៥​លាន​នាក់​នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ចាប់តាំង​ពី​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ (ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍) កាលពី​អំឡុង​ខែ​ធ្នូ […] The post មនុស្ស​ជាង​៥​លាន​នាក់​ដើរ​លេង​ចូល​ឆ្នាំ ខណៈ​ជាង​១០០​នាក់​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ appeared first on The Cambodia Daily Khmer.

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខ
The Cambodia Daily

លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​គណបក្ស​កាន់​អំណាច លោក កឹម សុខា លើកឡើង​ថា សន្តិភាព​ពិតប្រាកដ​កើតឡើង​ទៅ​បាន​លុះត្រាតែ​ប្រទេស​មួយ​អាច​ទទួល​យក​បាន​នូវ​ទស្សនៈ​ខុស​គ្នា មិន​ចាត់ទុក​គ្នា​ជា​សត្រូវ និង​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​ឱកាស​ខួប​ទី​៤៧​ឆ្នាំ​ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត ឡើង​កាន់​អំណាច​នៅ​កម្ពុជា​ថា របៀប​ដឹកនាំ​ដែល​ចាត់ទុក​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង ឬ​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​ខ្លួន​ជា​សត្រូវ នឹង​នាំ​ឱ្យ​ការ​ដឹកនាំ​នោះ​ឈាន​ទៅ​រក​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​កម្លាំង​ចលករ​មួយ​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ​តាម​បែប​ប្រល័យ​ពូជសាសន៍​ផង​ដែរ។ លោក កឹម សុខា អះអាង​ថា ការ​កម្ចាត់​អ្នក​ដែល​មាន​ទស្សនៈ​ផ្សេង អាច​ត្រឹមតែ​បង្កើត​ភាព​ស្ងប់ស្ងាត់​បណ្ដោះអាសន្ន​មួយ​គ្រា​ប៉ុណ្ណោះ ព្រោះ​ថា​ក្នុង​សង្គម​នីមួយៗ​មនុស្ស​តែងតែ​មាន​ទស្សនៈ​ផ្សេងៗ​គ្នា​ជានិច្ច។ ដូច្នេះ ដើម្បី​ទទួល​បាន​សន្តិភាព​ពិតប្រាកដ និង​យូរ​អង្វែង​ក្នុង​ប្រទេស​មួយ ត្រូវតែ​គោរព​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​គ្រប់​រូប​ឱ្យ​បាន​ពេញលេញ​ជា​ដរាប។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​សន្តិភាព​សម្រាប់​មនុស្ស​គ្រប់​រូប អង្គការ​សហប្រជាជាតិ​បាន​តាក់តែង​សេចក្តី​ថ្លែងការណ៍​ជា​សកល ច្បាប់ កតិកាសញ្ញា និង​អនុសញ្ញា​ស្ដីពី​សិទ្ធិមនុស្ស ព្រមទាំង​បង្កើត​យន្តការ​នានា​ជាច្រើន​សម្រាប់​លើកស្ទួយ​សិទ្ធិមនុស្ស​រហូត​មក។ ជាង​នេះ​ទៀត ពួកគេ​បាន​បង្កើត​ក្រុម​ឃ្លាំមើល​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ជា​ប្រចាំ​ផង​ដែរ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើង​ថា ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ គឺជា​ខួប​លើក​ទី​៤៧​ឆ្នាំ​នៃ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដែល​របប​ខ្មែរក្រហម​ដឹកនាំ​ដោយ ប៉ុល ពត និង​ក្រុម​អ្នក​នយោបាយ​កុម្មុយនីស្ត​និយម​ឡើង​កាន់​អំណាច​ដឹកនាំ​កម្ពុជា​ទៅ​រក​របប​កាប់​សម្លាប់។ […] The post លោក កឹម សុខា ថា​សន្តិភាព​ពិតប្រាកដ​កើត​មាន​លុះត្រា​មិន​ទុក​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ជា​សត្រូវ appeared first on The Cambodia Daily Khmer.

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ​នេះ

ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា​កិច្ចប្រជុំ​កំពូល​អ
The Cambodia Daily

កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ​នេះ

ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ លោក ហ៊ុន សែន ប្រកាស​ជា​ផ្លូវការ​ថា​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​លើក​ពេល​ពីរ​ដង​រួច​មក​ហើយ​នោះ។ ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ ដែល​គេ​ប្រសិទ្ធិនាម​ថា​បុរស​ខ្លាំង​ដើរ​បញ្ច្រាស​ទិស លោក ហ៊ុន សែន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នេះ​នឹង​បញ្ជាក់​ឡើងវិញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន​តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​អះអាង​ថា ក្រៅពី​ការ​រក្សា​អព្យាក្រឹតភាព និង​ការ​ឯកភាព​របស់​អាស៊ាន ក៏​ដើម្បី​បង្កើន​ជំនឿ​ទំនុក​ចិត្ត​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់។ ជាង​នេះ​ទៀត កិច្ចប្រជុំ​នេះ​នឹង​ដាក់​ចេញ​នូវ​ទិសដៅ​អនាគត​ក្នុង​ការ​ទំនាក់ទំនង​អាស៊ាន-អាមេរិក ដើម្បី​លើក​កម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ផលប្រយោជន៍​រួម​នៃ​ប្រជាជន​អាស៊ាន និង​ប្រជាជន​អាមេរិក​ថែម​ទៀត។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​អស់​មួយ​ជីវិត លោក ហ៊ុន សែន បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នឹង​ពិភាក្សា​គ្នា​អំពី​មធ្យោបាយ​ដើម្បី​បង្កើន​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា ដូចជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កិច្ច​សហប្រតិបត្តិការ​សមុទ្រ និង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍ និង​កង្វល់​រួម​របស់​អាស៊ាន និង​អាមេរិក​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​នឹង​ត្រូវ​កំណត់​យក​សប្តាហ៍​ទី​២ នៃ​ខែ​ឧសភា ឆ្នាំ​២០២២ នេះ […] The post កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ឧសភា​ខាងមុខ​នេះ appeared first on The Cambodia Daily Khmer.

លោក ពូទីន ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត​ដល់​គោលដៅ​ហើយ ខណៈ​ឥណ្ឌា​ស្នើសុំ​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ថ
The Cambodia Daily

លោក ពូទីន ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត​ដល់​គោលដៅ​ហើយ ខណៈ​ឥណ្ឌា​ស្នើសុំ​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មេសា ថា ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន នឹង​សម្រេច​បាន​យ៉ាង​ពិតប្រាកដ​តាម​គោលបំណង​របស់​ខ្លួន​ដែល​លោក​អះអាង​ថា នឹង​ជិត​ដល់​គោលដៅ​ហើយ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​មួយ​នៅ​កីឡដ្ឋាន Vostochny Cosmodrome នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​រុស្ស៊ី លោក ពូទីន និយាយ​ថា រដ្ឋាភិបាល​រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ការ​បើក​ប្រតិបត្តិការ​យោធា​ដើម្បី​ការពារ​ប្រទេស​រុស្ស៊ី​នោះ​ទេ ហើយ​ថា​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នឹង​កងទ័ព​អ៊ុយក្រែន គឺជា​រឿង​ដែល​មិន​អាច​ចៀស​រួច​ឡើយ។ ប៉ុន្តែ​លោក​ថា ផែនការ​របស់​លោក​ដើម្បី​បញ្ចប់​របប​យោធា​ណាហ្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន នឹង​ដើរ​ដល់​គោលដៅ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា។ ចំពោះ​ពាក់ព័ន្ធ​នឹង​ដំណើរការ​ចរចា​វិញ ជន​ផ្ដាច់ការ​នៃ​ប្រទេស​រុស្ស៊ី ថា​អ៊ុយក្រែន​មាន​ចិត្ត​មិន​ស្មោះ​នោះ​ទេ​ក្នុង​ការ​បង្ហាញ​ឆន្ទៈ​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម ដែល​លោក​ថា​ការ​ទាមទារ​របស់​ប្រទេស​អ៊ុយក្រែន​មាន​ភាព​មិន​ច្បាស់លាស់។ លោក​ព្រមាន​ថា ការ​ចរចា​ដើរ​ដល់​ចំណុច​ស្លាប់​ហើយ។ បើ​តាម​លោក ពូទីន ភាគី​អ៊ុយក្រែន​បាន​កែប្រែ​ការ​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត​មិន​ចេះ​ចប់​ឡើយ។ ភាព​មិន​ស៊ីសង្វាក់​គ្នា​នៃ​ចំណុច​សំខាន់ៗ បាន​នាំ​ឱ្យ​មាន​ការ​លំបាក​មួយ​ចំនួន​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​ព្រមព្រៀង​ចុងក្រោយ។ ប្រធានាធិបតី​រុស្ស៊ី​រូប​នេះ​ក៏​ឆ្លៀត​វាយប្រហារ​ពួក​បស្ចិម​ប្រទេស​ដែរ។ លោក​ចំអក​ថា អតិផរណា និង​ការ​កើនឡើង​នៃ​តម្លៃ​ម្ហូបអាហារ និង​ប្រេងឥន្ធនៈ​នៅ​ក្នុង​បណ្ដា​បស្ចិម​ប្រទេស នឹង​ចាប់ផ្ដើម​ដាក់​សម្ពាធ​លើ​អ្នក​នយោបាយ​របស់​ប្រទេស​ទាំងនោះ។ ជាមួយ​គ្នា​នេះ លោក ពូទីន ក៏​បាន​ផ្ញើ​សារ​ព្រមាន​ក្រុម​បស្ចិម​ប្រទេស​ថា ការ​ប៉ុនប៉ង​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​រុស្ស៊ី​នៅ​ឯកោ នឹង​ទទួល​បរាជ័យ។ លោក​ព្រមាន​ដូច​នេះ ដោយ​លើក​យក​ភាព​ជោគជ័យ​របស់​កម្មវិធី​ដែន​អវកាស​របស់​សូវៀត […] The post លោក ពូទីន ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​ជិត​ដល់​គោលដៅ​ហើយ ខណៈ​ឥណ្ឌា​ស្នើសុំ​បញ្ចប់​សង្គ្រាម appeared first on The Cambodia Daily Khmer.

កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី
The Cambodia Daily

កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម ម៉ីញជីង (Pham Minh Chinh) បាន​ឯកភាព​គ្នា​ក្នុង​ការ​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ ដើម្បី​បន្ត​សហការ​កសាង​ខ្សែ​ព្រំដែន​សន្តិភាព និង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ។ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ថា នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ផាម ម៉ីញជីង បាន​ជួប​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន តាម​ទូរស័ព្ទ​ដើម្បី​ជូនពរ​មេដឹកនាំ​កម្ពុជា​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មក​ដល់។ ប្រភព​ដដែល​អះអាង​ថា មេដឹកនាំ​កម្ពុជា និង​មេដឹកនាំ​វៀតណាម បាន​ឯកភាព​គ្នា​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ថែរក្សា និង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ក្នុង​នាម​ជា​មិត្ត​ជិតខាង​ល្អ​ជា​ប្រពៃណី ដោយ​ការ​ធ្វើ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​វៀតណាម ចំពោះ​សន្តិសុខ ព្រមទាំង​ការ​អភិវឌ្ឍ​របស់​ប្រទេស​ទាំង​ពីរ។ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​វៀតណាម បាន​សម្ដែង​មោទកភាព​យ៉ាង​ខ្លាំង​ចំពោះ​ស្នាដៃ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ការ​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ ឆ្នាំ​១៩៧៨ ដែល​បាន​វាយ​ផ្តួល​រំលំ​របប ប៉ុល ពត ដើម្បី​សង្គ្រោះ​ប្រជាជន​ខ្មែរ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ […] The post កម្ពុជា-វៀតណាម​ឯកភាព​គ្នា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក​ខាង​នយោបាយ appeared first on The Cambodia Daily Khmer.

ប៉ូលិស​ថៃ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​៦០​នាក់​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

ប៉ូលិស​ថៃ បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាង ៦០​នាក់​បន្ថែម​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក
The Cambodia Daily

ប៉ូលិស​ថៃ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​៦០​នាក់​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

ប៉ូលិស​ថៃ បាន​ជួយ​សង្គ្រោះ​មនុស្ស​ជាង ៦០​នាក់​បន្ថែម​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ខណៈ​ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ខ្លះ​ត្រូវ​បាន​ថៅកែ​ដឹង​មុន។ យោង​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ប៉ូលិស​ថៃ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ចំនួន ៦៦​នាក់ ធ្វើឡើង​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ដោយ​ការ​ចុះ​ប្រតិបត្តិការ​មួយ​ចំនួន​ត្រូវ​បាន​រំខាន បន្ទាប់ពី​ថៅកែ​បាន​ដឹង​ពី​ការ​ឆ្មក់​ចូល​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ទាំងនោះ។ មុន​ពេល​ជួយ​សង្គ្រោះ ប៉ូលិស​ថៃ បាន​ទៅ​អគារ​មួយ​ដែល​មាន​កម្ពស់ ១០​ជាន់ ក្នុង​សង្កាត់​មួយ​ក្នុង​ក្រុង​ព្រះសីហនុ អំឡុង​ពេល​នោះ ស្ត្រី​ខ្មែរ​ម្នាក់​ដែល​នៅ​យាម​ច្រក​ទ្វារ​នៃ​អគារ​កម្ពស់ ១០​ជាន់ មិន​បាន​អនុញ្ញាត​ឱ្យ​មន្ត្រី​ថៃ​ចូល​នោះ​ទេ ប៉ុន្តែ​ក្រោយពី​ប៉ូលិស​បាន​ចរចា​រយៈពេល ៨​ម៉ោង​ដោយ​មាន​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ជនជាតិ​ចិន ដែល​ចោទប្រកាន់​ថា​បាន​ធ្វើ​សកម្មភាព​ក្នុង​ទីតាំង​នោះ។ បើ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​របស់​ប៉ូលិស​ថៃ បាន​ប៉ាន់ប្រមាណ​ថា មាន​ជនជាតិ​ថៃ ប្រហែល ១៥០០​នាក់​ទៀត​កំពុង​នៅក្នុង​ប្រតិបត្តិការ​ឆបោក ដែល​ធ្វើឡើង​នៅ​ក្នុង​សណ្ឋាគារ និង​អគារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល ខណៈ​ជនជាតិ​ថៃ ៧​នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ដោះលែង​នៅ​លើ​ចិញ្ចើម​ផ្លូវ។ របាយការណ៍​របស់​ប៉ូលិស​ថៃ បាន​ឱ្យ​ដឹង​ថា មន្ត្រី​របស់​ខ្លួន​បាន​បង់ប្រាក់​ចំនួន ១៥០០​ដុល្លារ និង​បាន​ជួយ​សង្គ្រោះ​ជនជាតិ​ថៃ​ចំនួន ២៤​នាក់​ចេញពី​ក្រុម​ឆបោក។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឱ្យ​ដឹង​ថា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន នឹង​ដឹកនាំ​នគរបាល​ជាន់ខ្ពស់​មួយ​ក្រុម​ទៅកាន់​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ផ្សេង​ទៀត […] The post ប៉ូលិស​ថៃ​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​ជាង​៦០​នាក់​ទៀត​ចេញពី​ក្រុម​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា appeared first on The Cambodia Daily Khmer.

លោក កឹម សុខា បួងសួង​ឲ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខណៈ​លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បួងសួង​សុំ​ឲ្យ​ពលរដ្
The Cambodia Daily

លោក កឹម សុខា បួងសួង​ឲ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខណៈ​លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បួងសួង​សុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ចៀស​ផុត​ពី​គ្រោះថ្នាក់​នៃ​ជម្លោះ​គ្រប់​បែប​យ៉ាង ជាពិសេស​ស្មារតី​ពង្រឹង និង​ពង្រីក​សាមគ្គីភាព​ជាតិ​ខ្មែរ និង​ខ្មែរ ដែល​ជា​កត្តា​ជួយ​ទប់ស្កាត់​នូវ​គ្រោះ​វិបត្តិ​នានា​ដល់​ប្រទេស​ជាតិ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២២ ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​គឺជា​ម្ចាស់​លើ​ជោគវាសនា​អនាគត​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន និង​មាន​ឱកាស​ក្នុង​ការ​រស់នៅ​ដោយ​សុខដុមរមនា មាន​សិទ្ធិ​សេរីភាព និង​ទទួល​បាន​នូវ​ផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​នយោបាយ​ប្រកប​ដោយ​សមធម៌ និង​យុត្តិធម៌ ដែល​ជា​គ្រឹះ​នៃ​សន្តិភាព​ដ៏​រឹងមាំ​សម្រាប់​ប្រទេស​កម្ពុជា។ លោក កឹម សុខា បន់ស្រន់​សុំ​ពរជ័យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​អភិបាល​រក្សា​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​រួច​ផុត​ពី​គ្រោះ​ធម្មជាតិ ជំងឺ​រាតត្បាត​ទាំងឡាយ ជាពិសេស​សូម​ឲ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​នៃ​ជម្លោះ​ក្នុង​ពិភពលោក និង​ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ និង​សូម​ឲ្យ​មាតុភូមិ​កម្ពុជា​អមតៈ ដែល​ជា​របស់​ខ្មែរ​គ្រប់​គ្នា​ទទួល​បាន​នូវ​ឯករាជភាព អធិបតេយ្យភាព វឌ្ឍនភាព និង​កិត្យានុភាព​ជាតិ​ពិតប្រាកដ។ ការ​បន់ស្រន់​នេះ ធ្វើឡើង​ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ​កំពុង​ត្រៀម​ខ្លួន​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ នេះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ​ក្បត់​ជាតិ​តាម​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ឃុំ​ខ្លួន​នៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង […] The post លោក កឹម សុខា បួងសួង​ឲ្យ​ពលរដ្ឋ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ខណៈ​លោក ហ៊ុន សែន ប្ដេជ្ញា​ការពារ​សន្តិភាព appeared first on The Cambodia Daily Khmer.

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទ
The Cambodia Daily

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ មេសា ថា ការ​រៀបចំ និង​ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ និង​កសិកម្ម ព្រមទាំង​ទេសចរណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ភូមិភាគ​ឦសាន​ជា​ស្នូល នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ក្នុង​ការ​ស្រូប​យក​រំហូរ​វិនិយោគ និង​ការ​អភិវឌ្ឍ។ លោក​បន្ត​ថា ការ​កំណត់​តំបន់​អាទិភាព​សំខាន់ៗ​ដែល​ត្រូវ​រក្សាទុក​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ផែនការ​មេ​នេះ នឹង​ជំរុញ​ឱ្យ​ខេត្ត​មណ្ឌលគិរី ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​នូវ​សក្ដានុពល​ដ៏​សម្បូរ​បែប​របស់​ខ្លួន តាមរយៈ​ការ​អភិរក្ស​វិស័យ​ទេសចរណ៍​បែប​ធម្មជាតិ និង​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច និង​ការ​ផ្សារភ្ជាប់​ជាមួយ​ពហុ​វិស័យ​ដទៃ​ទៀត។ ចំណែក​ទីតាំង​ចំនួន​៤ ទៀត ក្នុង​នោះ​ក្រុង​សែនមនោរម្យ តំបន់​ស្រុក​អូររាំង ភ្ជាប់​ជាមួយ​ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​ខេត្ត​មណ្ឌលគិរី តំបន់​ប្រជុំជន​នៃ​ស្រុក​កោះញែក និង​តំបន់​ទេសចរណ៍​សមាហរ័ណ​តាម​ច្រក​ព្រំដែន។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​ថា ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី មាន​រយៈពេល ១៤​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២១ រហូត​ដល់​ឆ្នាំ​២០៣៥ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់​អន្តរជាតិ និង​ជា​ខេត្ត​ដ៏​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់​ផ្កា បន្លែ ផ្លែឈើ និង​សាច់ សម្រាប់​បំពេញ​តម្រូវការ​ក្នុង​ប្រទេស […] The post រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ appeared first on The Cambodia Daily Khmer.

លោក ស ខេង៖ អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ចាស់ទុំ​ដោយ​មិន​បង្កើត​សត្រូវ​ស្លាប់​រស់​នឹង​គ្នា

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សព្វថ្ងៃ​នេ
The Cambodia Daily

លោក ស ខេង៖ អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ចាស់ទុំ​ដោយ​មិន​បង្កើត​សត្រូវ​ស្លាប់​រស់​នឹង​គ្នា

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ជាង​មុន ដោយ​មិន​មាន​ការ​បង្ក​ហិង្សា ឬ​ការ​បង្កើត​សត្រូវ​ស្លាប់​រស់​នៅ​តាម​មូលដ្ឋាន​ដោយសារតែ​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ​ទេ។ លោក​បន្ត​ថា អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ គឺជា​មិត្ត​នឹង​គ្នា គ្រាន់តែ​មាន​ទស្សនៈ​គំនិត​ផ្ទុយ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​សុទ្ធសឹងតែ​មាន​គោលបំណង​ចង់​ឱ្យ​ប្រទេស​រីកចម្រើន​ដូច​គ្នា។ ដូច្នេះ​មិន​អាច​ចាត់ទុក​ជាតិ​សាសន៍​ខ្លួនឯង​ជា​សត្រូវ​ស្លាប់​រស់​នោះ​ទេ នេះ​ហើយ​គឺជា​វប្បធម៌​ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ទោះបីជា​មាន​ការ​ឈ្លោះ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ទាំង​នៅ​ក្នុង​អង្គ​ជំនុំ​ណា​មួយ ឬ​នៅ​ក្នុង​សភា​ជាតិ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មិន​មាន​ការ​ចងគំនុំ​គុំកួន​នឹង​គ្នា​ដែរ។ លោក ស ខេង បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់ នាំគ្នា​ចូលរួម​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ​ដោយ​គ្មាន​ការ​រើសអើង​និន្នាការ​នយោបាយ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​រង​ការ​រឹតត្បិត​សេរីភាព​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​សព្វថ្ងៃ​នេះ។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​លើកឡើង​របស់​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បង្ហាញ​ពី​ភាព​ចាស់ទុំ​នយោបាយ​របស់​គាត់ ដែល​ពលរដ្ឋ​ខ្មែរ​អាច​ទទួល​យក​បាន។ […] The post លោក ស ខេង៖ អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ចាស់ទុំ​ដោយ​មិន​បង្កើត​សត្រូវ​ស្លាប់​រស់​នឹង​គ្នា appeared first on The Cambodia Daily Khmer.

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ថា សន្តិភាព​របស់​លោក ហ៊ុន សែន ជា​សន្តិភាព​ដែ
The Cambodia Daily

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ថា សន្តិភាព​របស់​លោក ហ៊ុន សែន ជា​សន្តិភាព​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បន្លប់​ការពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១១ មេសា ថា កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​ប្រទេស​ដែល​មាន​សន្តិភាព ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ជាតិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា​កម្ពុជា​មាន​សន្តិភាព​កន្លងមក គ្រាន់តែ​ជា​ការ​ឃោសនា​បន្លប់​ការពិត​ទៅកាន់​សាធារណជន​ប៉ុណ្ណោះ។ លោក សុខ សុគន្ធ អះអាង​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​ខ្មែរ​ដែល​ប្រកាស​យក​ពលរដ្ឋ​ខ្លួនឯង​ជា​សត្រូវ។ ជាក់ស្តែង ការ​ប្រកាស​សន្តិភាព​របស់​លោក ហ៊ុន សែន គឺ​សន្តិភាព​ដោយ​ប្រើ​កាំភ្លើង​បង្ក្រាប​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ហ៊ាន​រិះគន់​ខ្លួន។ ចំណែក​បូរណភាព​ដែនដី គឺ​មាន​តែ​ដី​របស់​ពួក​អ្នក​មាន​អំណាច​ប៉ុណ្ណោះ​ដែល​នៅ​គង់វង្ស ខណៈ​ដីធ្លី​របស់​ពលរដ្ឋ​ត្រូវ​អ្នក​មាន​អំណាច​ទាំងនោះ​ប្លន់​យក​រាល់​ថ្ងៃ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​ដែល​ទទួលស្គាល់​បច្ចាមិត្ត​ជា​អ្នក​មាន​គុណ​របស់​ខ្លួន និង​បម្រើ​មហិច្ឆតា​បច្ចាមិត្ត​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ដើម្បី​បំភ័ន្ត​ការពិត ពួកគេ​តែង​ចោទ​ពលរដ្ឋ​ខ្មែរ​ណា​ដែល​ហ៊ាន​រិះគន់​ពួកគេ​ពី​បញ្ហា​នេះ​ថា​ជា​ក្រុម​ដែល​កំពុង​បម្រើ​មហិច្ឆតា​បរទេស​ទៅវិញ។ លោក សុខ […] The post អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ appeared first on The Cambodia Daily Khmer.

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោ
The Cambodia Daily

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ កាសែត New Straits Times ដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស Saifuddin Abdulla កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ថា​ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម Bukit Aman លោក Abd Jalil Hassan បាន​បន្ថែម​ថា ជនរងគ្រោះ​ទាំង ១៦​នាក់ ក្នុង​នោះ​មាន​បុរស ១៥​នាក់ និង​ស្ត្រី​ម្នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១៩​ឆ្នាំ​ដល់ ៤៣​ឆ្នាំ ដោយ​ពួកគេ​ត្រូវ​បាន​ជាប់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់​បាន​អះអាង​ថា ពួកគេ​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ការងារ​ជា​មន្ត្រី​សេវា​អតិថិជន​នៅក្នុង​សារព័ត៌មាន Free Malaysia Today ក្នុង​នោះ​ថ្លៃ​ចំណាយ និង​ការ​ធ្វើ​ដំណើរ​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​បាន​ក្រុមហ៊ុន​ជា​អ្នក​ចេញ។ ប៉ុន្តែ​នៅ​ពេល​ដែល​មក​ដល់​ប្រទេស​កម្ពុជា​ភ្លាម ឯកសារ​ធ្វើ​ដំណើរ​របស់​ពួកគេ​ត្រូវ​បាន​រឹបអូស​យក​ទុក ខណៈ​ពួកគេ​ត្រូវ​បាន​គេ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​យាមកាម​ពី​សន្តិសុខ​ដ៏​តឹងរ៉ឹង មុន​នឹង​ត្រូវ​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​អ្នក​បោកប្រាស់​តាម​ប្រព័ន្ធ​អនឡាញ។ នេះ​បើ​តាម​លោក Abd Jalil Hassan […] The post អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ appeared first on The Cambodia Daily Khmer.

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន
The Cambodia Daily

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្តី​របស់​ពួកគេ និង​អ្នកទោស​មនសិការ​ជាង ២០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អ្នកស្រី ព្រុំ ចាន់ថា ជា​ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ បាន​ឈរ​លើក​បដា​ជាមួយ​ក្រុម​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​យុត្តិធម៌ និង​សន្តិភាព ព្រោះ​ប្តី​របស់​អ្នកស្រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ត្រូវ​រង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ដូច្នេះ ការ​អនុវត្ត​ច្បាប់​បែប​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា កម្ពុជា​មិន​បាន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​នោះ​ទេ បើ​មិន​អនុវត្ត​តាម​គន្លង​ប្រជាធិបតេយ្យ​នោះ គឺ​មាន​ន័យ​ថា​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក៏​គ្មាន​ដូច​គ្នា​ដែរ។ អ្នកស្រី ព្រុំ ចាន់ថា អះអាង​ថា ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​គ្រប់​គ្នា​នឹង​បន្ត​ធ្វើ​បាតុកម្ម​ទាមទារ​រហូត ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ផ្តល់​ដំណោះស្រាយ​សមរម្យ​ណា​មួយ​ដើម្បី​ដោះលែង​អ្នកទោស​មនសិការ​ទាំងនោះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ទេ​នោះ។ ដូច្នេះ​ការ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា ដូចជា​ស្ថានទូត​ម៉ាឡេស៊ី ជាដើម គឺជា​វិធីសាស្ត្រ​មួយ​ដើម្បី​ឱ្យ​ស្ថានទូត​ទាំងនោះ​ជួយ​ទាមទារ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំងនោះ ក្នុង​នាម​ខ្លួន​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​ស្នើសុំ​ឱ្យ​ស្ថានទូត​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​អន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ឃុំ​ខ្លួន​អ្នកទោស​មនសិការ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។ នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ នេះ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បាន​នាំគ្នា​មក​តាមដាន​ញត្តិ​របស់​ពួកគេ​ដែល​បាន​ដាក់​ជូន​ស្ថានទូត​ម៉ាឡេស៊ី​កាលពី ៤​សប្តាហ៍​មុន ប៉ុន្តែ​មក​ទល់​នឹង​ពេលនេះ ក្រុម​ស្ត្រី​ទាំងនោះ​មិនទាន់​បាន​ទទួល​ចម្លើយ​យល់ព្រម ឬ​បដិសេធ​ពី​ស្ថានទូត​នេះ​នៅឡើយ​ទេ ខណៈ​ស្ថានទូត​បារាំង អូស្ត្រាលី […] The post ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ appeared first on The Cambodia Daily Khmer.

តើ​ជំនួប​ផ្ទាល់​មេដឹកនាំ​អឺរ៉ុប​និង​អង់គ្លេស​ជាមួយ​អ៊ុយក្រែន​បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក ពូទីន?

ភ្លាមៗ​បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី ព
The Cambodia Daily

តើ​ជំនួប​ផ្ទាល់​មេដឹកនាំ​អឺរ៉ុប​និង​អង់គ្លេស​ជាមួយ​អ៊ុយក្រែន​បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក ពូទីន?

ភ្លាមៗ​បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ ទី​៧ ខែ​មេសា ស្រាប់តែ​មេដឹកនាំ​សហភាព​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​រដ្ឋធានី​គៀវ ខណៈ​អ៊ុយក្រែន​បន្ត​ហែកហួរ​ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។ កាលពី​ថ្ងៃ​ទី​៨ មេសា ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ជួប​ផ្ទាល់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​ទីក្រុង​គៀវ។ កាលពី​ថ្ងៃ​ទី​២៣ មីនា កន្លងទៅ នាយករដ្ឋមន្ត្រី​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ចំនួន ៣​ផ្សេង​ទៀត គឺ​ប្រទេស​ប៉ូឡូញ សាធារណរដ្ឋ​ឆែក និង​ស្លូវ៉េនី បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​គៀវ ដោយ​ផ្សង​នឹង​គ្រោះថ្នាក់ ព្រោះតែ​រដ្ឋធានី​មួយ​នេះ​កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ពី​សំណាក់​កងទ័ព​រុស្ស៊ី។ អ្នកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​សន្យា​ថា សហភាព​អឺរ៉ុប​សូម​គាំទ្រ និង​ជួយ​ភាគី​អ៊ុយក្រែន​កាន់តែ​ច្រើន​ថែម​ទៀត​ចាប់​ពី​ពេលនេះ​តទៅ។ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy ប្រធាន​គណៈកម្មការ​អឺរ៉ុប​រូប​នេះ​និយាយ​ថា អ្នកស្រី​ជឿជាក់​ថា​អ៊ុយក្រែន​នឹង​ឈ្នះ​សង្គ្រាម។ អ្នកស្រី​សន្យា​ថា អ៊ុយក្រែន​នឹង​ក្លាយជា​សមាជិក​សហភាព​នៅ​អឺរ៉ុប។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុម​ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ប្រកាស​ផ្តល់​ថវិកា​បន្ថែម ៥០០​លាន​អឺរ៉ូ​សម្រាប់​ឲ្យ​អ៊ុយក្រែន​អាច​ទិញ​អាវុធ។ ជាមួយ​គ្នា​នេះ […] The post តើ​ជំនួប​ផ្ទាល់​មេដឹកនាំ​អឺរ៉ុប​និង​អង់គ្លេស​ជាមួយ​អ៊ុយក្រែន​បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក ពូទីន? appeared first on The Cambodia Daily Khmer.

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឱ្យ​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​ការ​ពាក់​ម៉ាស់

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន សម្រេច​ដាក់​ខេត្ត​ចំនួន​៤ មិន
The Cambodia Daily

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឱ្យ​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​ការ​ពាក់​ម៉ាស់

បុរស​ខ្លាំង​ដែល​ក្រាញ​អំណាច​យូរ​ជាងគេ​នៅ​អាស៊ី លោក ហ៊ុន សែន សម្រេច​ដាក់​ខេត្ត​ចំនួន​៤ មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ចាប់ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ បន្ទាប់ពី​កម្ពុជា​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ អស់​រយៈពេល ២​ឆ្នាំ​កន្លងមក​នេះ។ តាមរយៈ​សារ​សំឡេង​ដែល​ចែកចាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​សម្រេច​កំណត់​យក​ខេត្ត​៤ មាន​ដូចជា​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ ដែល​ជា​ខេត្ត​មិន​តម្រូវ​ឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​បន្ត​ទៀត​ចាប់ពី​ថ្ងៃ​ដែល​បាន​សម្រេច​នេះ។ លោក ហ៊ុន សែន បន្ត​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​នា​ពេលនេះ ដើម្បី​ផ្ដល់​ជា​ជម្រើស​ដល់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង ដោយ​មិន​មាន​ការ​បង្ខំ ឬ​តម្រូវ​ទៀត​នោះ​ទេ ប៉ុន្តែ​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​ពាក់ ឬ​មិន​ពាក់​ម៉ាស់។ ទោះជា​យ៉ាងណា​ក៏ដោយ លោក​ថា​សម្រាប់​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ត​ព្រះវិហារ មិន​ចាំបាច់​ពាក់​ម៉ាស់​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​ចេញពី​ទឹកដី​ខេត្ត​ទាំង​បួន​នេះ ដាច់ខាត​ត្រូវតែ​ពាក់​ម៉ាស់​វិញ។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​សម្រេច​បែប​នេះ ដើម្បី​សាកល្បង​ពី​ភាព​ធន់ ឬ​ភាព​ស៊ាំ​ក្នុង​សហគមន៍ បន្ទាប់ពី​រដ្ឋាភិបាល​អនុវត្ត​បាន​ជោគជ័យ​កន្លងមក ប៉ុន្តែ​លោក​ថា​នេះ​មិនមែន​ជា​ការ​យក​អាយុ​ជីវិត​ពលរដ្ឋ​ទៅ​សាកល្បង​ឡើយ ដោយ​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ក៏​បាន​ត្រៀម​នូវ​វិធានការ​ពិសេស ក្នុង​ការ​ធ្វើ​តេស្ដ​រហ័ស​សម្រាប់​ពលរដ្ឋ​ដែល​មាន​ការ​សង្ស័យ​ផង​ដែរ។ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា លោក […] The post បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​ឱ្យ​ខេត្ត​ចំនួន​៤​រួច​ផុត​ពី​ការ​ពាក់​ម៉ាស់ appeared first on The Cambodia Daily Khmer.

លោក ហ៊ុន សែន គំរាម​កម្ទេច​ជន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បំណង​ទម្លាក់​អំណាច​របស់​លោក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញពី
The Cambodia Daily

លោក ហ៊ុន សែន គំរាម​កម្ទេច​ជន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បំណង​ទម្លាក់​អំណាច​របស់​លោក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់។ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សារ​លិខិត​របស់​ខ្លួន​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា លោក​ប្ដេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណា​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ ដែល​បង្ក​ឱ្យ​មាន​អស្ថិរភាព​នយោបាយ ឬ​ចលនា​ខុសច្បាប់​ក្នុង​សង្គម។ បុរស​ខ្លាំង​ដែល​ចូលចិត្ត​គំរាម​សម្លាប់​ពលរដ្ឋ​ខ្លួនឯង​រូប​នេះ អះអាង​ថា ក្រៅពី​ការ​ប្តូរផ្តាច់​ការពារ​អធិបតេយ្យ​ជាតិ​កម្ពុជា រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក​ក៏​បាន​ខិតខំ​បំពេញ​បេសកកម្ម​ការទូត​លើ​ឆាក​អន្តរជាតិ និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើ​គ្រប់​វិស័យ​ផង​ដែរ ដោយ​ទទួល​បាន​នូវ​ផ្លែផ្កា​ជា​បន្តបន្ទាប់។ ការ​អះអាង​នេះ ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​ការ​តាំង​ចិត្ត​នៃ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​ដោយ​ឯក​បក្ស​សព្វថ្ងៃ​នេះ។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា ការ​លើកឡើង​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​ថា​រដ្ឋាភិបាល​របស់​គាត់​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី […] The post លោក ហ៊ុន សែន គំរាម​កម្ទេច​ជន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បំណង​ទម្លាក់​អំណាច​របស់​លោក appeared first on The Cambodia Daily Khmer.

បទវិភាគ៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ​មាន​សារសំខាន់​ដូចម្តេច?

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជាច្រើនលើក​
The Cambodia Daily

បទវិភាគ៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ​មាន​សារសំខាន់​ដូចម្តេច?

កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជាច្រើនលើក​ច្រើន​គ្រា។ ក្នុង​ដំណាក់កាល​នៃ​សម័យកាល​ដ៏​ជូរចត់​ទាំងនោះ កម្ពុជា​ក៏​ធ្លាប់​មាន​វីរបុរស ឥស្សរជន ឬ​សកម្មជន​ខ្លះ​សុខចិត្ត​លះបង់​សេចក្តី​សុខ ឬ​អាយុជីវិត​ផ្ទាល់ខ្លួន​ដើម្បី​ជាតិ​របស់​ខ្លួន​ផង​ដែរ។ វីរជន​ទាំងនោះ​មាន​ដូចជា ឧកញ៉ា ឃ្លាំង មឿង ឧកញ៉ា សឺន គុយ លោក ជា វិជ្ជា លោក ឈុត វុទ្ធី និង​បណ្ឌិត កែម ឡី ជាដើម។ តាមពិត វីរជន​ទាំងនោះ​សុទ្ធតែ​មាន​ឱកាស​ដើម្បី​គេច​ខ្លួន​ស្វែងរក​កន្លែង​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព ប៉ុន្តែ​តើ​ហេតុ​អ្វី​បាន​ជា​ពួកគាត់​មិន​ធ្វើ​ដូច្នោះ? ជា​ធម្មតា គេ​តែងតែ​ឮ​នូវ​ទស្សនៈ​ពីរ​ផ្ទុយ​គ្នា​អំពី​សារសំខាន់​នៃ​វត្តមាន​របស់​មេដឹកនាំ។ ទស្សនៈ​មួយ​ថា​ការ​មិន​រត់​ចោល​ទីលាន​ប្រយុទ្ធ​របស់​មេដឹកនាំ គឺជា​រឿង​សំខាន់ ប៉ុន្តែ​ទស្សនៈ​មួយ​ទៀត​មាន​ហេតុផល​ផ្សេង​ពី​នេះ ដោយ​អះអាង​ថា សុវត្ថិភាព​របស់​មេដឹកនាំ គឺជា​រឿង​សំខាន់។ ដូច្នេះ​ការ​ចាកចេញ​ពី​សមរភូមិ​របស់​មេដឹកនាំ គឺជា​រឿង​ចាំបាច់ ព្រោះ​ដើម្បី​សុវត្ថិភាព​របស់​មេដឹកនាំ​រូប​នោះ។ ប៉ុន្តែ​បើ​គេ​សិក្សា​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ចាត់ចែង​ការងារ (Management System) និង​ភាព​ជា​អ្នក​ដឹកនាំ (Leadership) វិញ រាល់​កិច្ចប្រតិបត្តិការ​ការងារ​នីមួយៗ គឺ​ត្រូវតែ​មាន​ការ​គ្រប់គ្រង​ចាត់ចែង​របៀប​ដឹកនាំ និង​ការ​សម្រេច​ចិត្ត។ បើ​គ្មាន​ការ​គ្រប់គ្រង​ច្បាស់លាស់​ទេ ក្រុម​ការងារ​មួយ​អាច​នឹង​មាន​ភាព​អនាធិបតេយ្យ គ្មាន​វិន័យ និង​គ្មាន​ការ​ទទួល​ខុសត្រូវ ដែល​អាច​នាំ​ឱ្យ​ការ​បំពេញ​ការងារ​ដោយ​គ្មាន​ប្រសិទ្ធភាព។ ដូច្នេះ គេ​ត្រូវតែ​មាន​អ្នក​គ្រប់គ្រង​ដើម្បី​រៀបរយ​ក្រុម​ការងារ​មួយ​ឱ្យ​មាន​វិន័យ សណ្ដាប់ធ្នាប់ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​មុខ​នាទី​របស់​ខ្លួន​ច្បាស់លាស់។ […] The post បទវិភាគ៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​មេដឹកនាំ​មាន​សារសំខាន់​ដូចម្តេច? appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ជះ​ឥទ្ធិពល​បែប​ណា​ដល់​នយោបាយ​ការទូត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​មិន​រត់​ចោល​សម
The Cambodia Daily

IDEA TALK៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ជះ​ឥទ្ធិពល​បែប​ណា​ដល់​នយោបាយ​ការទូត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ជះ​ឥទ្ធិពល​បែប​ណា​ដល់​នយោបាយ​ការទូត?»។ The post IDEA TALK៖ តើ​ការ​មិន​រត់​ចោល​សមរភូមិ​របស់​ប្រធានាធិបតី​អ៊ុយក្រែន ជះ​ឥទ្ធិពល​បែប​ណា​ដល់​នយោបាយ​ការទូត? appeared first on The Cambodia Daily Khmer.

តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​អតីត​ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ចូល​សាកសួរ​មុន​ថ្ងៃ​ទី​២៥​មេសា

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​អតីត​
The Cambodia Daily

តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​អតីត​ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ចូល​សាកសួរ​មុន​ថ្ងៃ​ទី​២៥​មេសា

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​អតីត​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ ដែល​កំពុង​ជ្រកកោន​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន យក​មក​សាកសួរ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ពី​បទ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» អំឡុង​ពេល​បង្កើត​គណបក្ស។ នៅ​ក្នុង​ដីកា​បង្គាប់​ចុះ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា បាន​ឱ្យ​ដឹង​ថា ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ​បាន​ពេញលេញ តុលាការ​បង្គាប់​ឱ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​តំណាង​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ចូល​បំភ្លឺ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២២ ជា​កំហិត។ ដីកា​បង្គាប់​ដដែល​ថា ការ​សម្រេច​បែប​នេះ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» អំឡុង​ពេល​ដែល​លោក សៀម ភ្លុក បង្កើត​គណបក្ស​បេះដូង​ជាតិ។ ការ​ចេញ​ដីកា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ ធ្វើឡើង​បន្ទាប់ពី​លោក សៀម ភ្លុក មិន​បាន​ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​រឿង​ក្លែង​បន្លំ​ស្នាម​មេដៃ​សមាជិក។ ប៉ុន្តែ​បើ​តាម​លោក សៀម ភ្លុក អះអាង​ថា មូលហេតុ​ដែល​លោក​មិន​អាច​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា នោះ ដោយសារ​លោក​មិនទាន់​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​នៅឡើយ។ គណបក្ស​បេះដូង​ជាតិ ដែល​ទើប​បង្កើត​ឡើង​ថ្មីថ្មោង ត្រូវ​បាន​គេ​សង្ស័យ​ថា លោក សម […] The post តុលាការ​បង្គាប់​ឱ្យ​នាំ​ខ្លួន​អតីត​ស្ថាបនិក​បក្ស​បេះដូង​ជាតិ​ចូល​សាកសួរ​មុន​ថ្ងៃ​ទី​២៥​មេសា appeared first on The Cambodia Daily Khmer.

លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង សរសេរ​លិខិត​ផ្ញើ​
The Cambodia Daily

លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ឱ្យ​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី ទាសករ​ឈាម​នៅ​កម្ពុជា ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្ដីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​ហៅ​កាត់​ថា គ.ជ.ប.ជ កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​តែងតែ​យកចិត្ត​ទុកដាក់​ពី​ស្ថានភាព និង​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ចំពោះ​ល្បិច​កល​ថ្មីៗ​នៃ​ជនល្មើស ដែល​ធ្វើការ​ជួញដូរ​មនុស្ស​យ៉ាង​ហ្មត់ចត់។ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ជាតិ និង​អន្តរជាតិ បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​តាំងពី​ថ្នាក់​ជាតិ​ដល់​មូលដ្ឋាន និង​រហូត​ដល់​កម្រិត​អន្តរជាតិ​ផង​ដែរ ដើម្បី​ឃាត់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស ការ​អនុវត្ត​នីតិវិធី​តាម​ផ្លូវ​តុលាការ ដើម្បី​ផ្ដន្ទាទោស​ជនល្មើស​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​នា​ពេល​កន្លងមក។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​ការ​បង្ខាំង​មនុស្ស ដើម្បី​ធ្វើជា​ទាសករ​ឈាម ដោយ​ការ​បង្ខាំង​ដើម្បី​បូម​យក​ទៅ​លក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ពេល​ថ្មីៗ​នេះ។ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ធ្លាប់​អះអាង​ថា នាង​បាន​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ការ​ជួញដូរ​សរីរាង្គ​នៅ​កម្ពុជា ប៉ុន្តែ​ក្រោយ​មក​នាង​បាន​សារភាព​ដល់​សមត្ថកិច្ច​ថា ករណី​នេះ​គឺ​នាង​ជា​អ្នក​ប្រឌិត​ឡើង ដោយសារ​តែ​នាង​បាន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ហើយ​បារម្ភ​ខ្លាច​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​បាន។ សារព័ត៌មាន​ពីរ​របស់​ថៃ គឺ Thai Examiner និង Thai PBS World បាន​ស្រង់​សម្ដី​របស់​នគរបាល​កម្ពុជា […] The post លោក ស ខេង ស្នើ​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​ទាសករ​ឈាម​នៅ​កម្ពុជា appeared first on The Cambodia Daily Khmer.

អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី

នៅ​លើ​លោក​នេះ​ពុំ​មាន​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​យក​ឈ្នះ​បាន​ទៅលើ​អំពើ​អាក្រក់​នោះ​ទេ
The Cambodia Daily

អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី

នៅ​លើ​លោក​នេះ​ពុំ​មាន​អ្វី​ដែល​អាច​រារាំង​មិន​ឲ្យ​យក​ឈ្នះ​បាន​ទៅលើ​អំពើ​អាក្រក់​នោះ​ទេ ឲ្យ​តែ​យើង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ។ ចាប់តាំង​ពី​រុស្ស៊ី​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ មក គឺ​ប្រទេស​ទាំងឡាយ​ខិតខំ​ខ្លាំង​ណាស់​ដើម្បី​ជួយ​ទប់ស្កាត់​សង្គ្រាម​កុំ​ឲ្យ​រីក​រាលដាល និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រែ​ក្លាយ​ជា​មហា​សោកនាដកម្ម តែ​ទីបំផុត វិបត្តិ​នេះ​នៅតែ​កើតមាន​ដែល​បណ្ដាល​ឲ្យ​ជនស៊ីវិល​ស្លាប់​យ៉ាង​រង្គាល និង​ខ្លោចផ្សា។ ដោយសារតែ​សោកនាដកម្ម​នេះ បញ្ហា​ចាំបាច់​បំផុត​ដែល​ពិភពលោក​ត្រូវតែ​រួម​គ្នា​ប្រាប់​ទៅ​រុស្ស៊ី​ឲ្យ​ដឹង​ថា ពិភពលោក​មិន​អនុញ្ញាត​ឲ្យ​រុស្ស៊ី​ធ្វើ​អំពើ​ព្រៃផ្សៃ ដោយ​គ្មាន​ទទួល​ទោស​កំហុស ហើយ​ចេះ​តែ​អះអាង​ថា​ខ្លួន​កំពុង​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្លែង​ក្រោយ​ការ​បិទ​សម័យប្រជុំ​នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​ឈាន​ដល់​ការ​ព្យួរ​សមាជិកភាព​ប្រទេស​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា នៅ​ក្រុង​ញីវយ៉ក។ មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី​ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ដោយសារ​មាន​ភស្តុតាង​បង្ហាញ​អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដោយ​កងទ័ព​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ហើយ​ទាំង​សហគមន៍​អន្តរជាតិ និង​អ៊ុយក្រែន ចាត់ទុក​ជា​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម។ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ គឺ ៩៣​សំឡេង​គាំទ្រ ទល់នឹង ២៤​សំឡេង​ជំទាស់ និង ៥៨​សំឡេង​អនុប្បវាទ។ តែ​បើ​យោង​តាម​កាសែត New York Times សំឡេង​អនុប្បវាទ​មិន​ត្រូវ​បាន​រាប់​នោះ​ទេ គឺ​ដូច​សំឡេង​អ្នក​មិន​បាន​បោះឆ្នោត​នោះ​ដែរ។ New York Times ពន្យល់​ថា គេ​ធ្វើការ​ផ្ទៀងផ្ទាត់​តែ​រវាង​សំឡេង​ឆ្នោត​គាំទ្រ និង​សំឡេង​ជំទាស់ ដែល​នាំ​ឱ្យ​មហាសន្និបាត​រក​ឃើញ​សំឡេង​លើស ២/៣ ដោយ​សម្រេច​ថា​សមាជិកភាព​របស់​រុស្ស៊ី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ […] The post អ្នក​ការទូត​រុស្ស៊ី​ចាកចេញ​ពី​ក្រុង​ហ្សឺណែវ​ក្រោយពី​មហាសន្និបាត​ព្យួរ​សមាជិកភាព​របស់​រុស្ស៊ី appeared first on The Cambodia Daily Khmer.

បទវិភាគ៖ ត្រកូល​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា អាច​នឹង​បាត់បង់​ក្រោម​កំសួល​បដិវត្តន៍​ពណ៌​របស់​ប្រជាជន

នៅ​ក្នុង​ប្រទេស​ស្រីលង្កា កំពុង​ផ្ទុះ​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​រូបភាព​នេះ​មិន​ខុស​
The Cambodia Daily

បទវិភាគ៖ ត្រកូល​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា អាច​នឹង​បាត់បង់​ក្រោម​កំសួល​បដិវត្តន៍​ពណ៌​របស់​ប្រជាជន

នៅ​ក្នុង​ប្រទេស​ស្រីលង្កា កំពុង​ផ្ទុះ​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​រូបភាព​នេះ​មិន​ខុស​នឹង​បដិវត្តន៍​ពណ៌​ផ្ទុះ​នៅ​អារ៉ាប់ កាលពី​ឆ្នាំ​២០១១ ដែល​ផ្ដើម​ចេញពី​ក្រុម​យុវជន​ងើប​ឡើង​ប្រឆាំង​រដ្ឋាភិបាល​ពុករលួយ​របស់​ប្រធានាធិបតី Zine El Abidine Ben នៃ​ប្រទេស​ទុយណេស៊ី។ ប្រធានាធិបតី Zine El Abidine Ben បាន​ព្យាយាម​កាន់​អំណាច​តាមរយៈ​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​រហូត​លោក​កាន់​អំណាច​បាន​ជាង ២០​ឆ្នាំ តែ​ទីបំផុត ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​កម្លាំង​មហាជន​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១១ ដោយ​បាតុករ​ប្រើ​ពេលវេលា ២៨​ថ្ងៃ។ ចំណែក​នៅ​ប្រទេស​ស្រីលង្កា ដែល​ជា​ប្រទេស​ក្រីក្រ និង​ជា​កូនបំណុល​របស់​ចិន​ពាន់​លាន​ដុល្លារ គឺ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ធ្លាក់​ក្នុង​បាតុកម្ម​ផង និង​កុបកម្ម​ផង ដែល​មើល​ទៅ​ជា​រូបភាព​បដិវត្តន៍​មហាជន​បាន​ផ្ទុះ​ឡើង​ជិត ១០​ថ្ងៃ​មក​ហើយ។ កុបករ និង​សមត្ថកិច្ច ប៉ូលិស និង​យោធា បាន​ប៉ះ​ទង្គិច​ខណៈ​ការ​ចាប់​ខ្លួន​កុបករ​រាប់​សិប​នាក់។ បញ្ហា​នេះ​កើត​ចេញពី​រដ្ឋាភិបាល​ក្រុង​កូឡំបូ ដែល​បាន​បិទ​ចរន្ត​អគ្គិសនី​បំភ្លឺ​តាម​ផ្លូវ និង​លំនៅឋាន​របស់​ពលរដ្ឋ​ដល់​ទៅ​ជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ ក្រោម​ហេតុផល​នៃ​ការ​ជួយ​សន្សំ​ប្រាក់ចំណូល​របស់​រដ្ឋ។ តែ​ធាតុ​ពិត មិន​ត្រឹម​តែ​មាន​វិបត្តិ​ថាមពល​នោះ​ទេ ដោយសារ​ប្រទេស​ជាប់​បំណុល​បរទេស​ជាង ៥១​ពាន់​លាន​ដុល្លារ ហើយ​ក្នុង​នោះ​ក៏​ជំពាក់​ចិន​ច្រើន​លើសលប់ ដែល​នាំ​ឲ្យ​ប្រទេស​នេះ​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ ព្រោះ​តែ​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប​យ៉ាង​អាក្រក់​បំផុត ស្រប​ពេល​ប្រទេស​នេះ​បាត់បង់​ទុន​បម្រុង​រដ្ឋ​ដល់​ទៅ​ជិត ៨០% ឯណោះ។ ការ​បាត់បង់​ទុន​បម្រុង​របស់​រដ្ឋ មាន​ន័យ​ថា ឃ្លាំង​ស្តុក​ប្រាក់​របស់​រដ្ឋ​ដើម្បី​ជួយ​ទប់ស្កាត់​វិបត្តិ​ក្នុង​គ្រា​មាន​អាសន្ន​របស់​ប្រទេស សឹងតែ​សូន្យ​ទៅ​ហើយ។ […] The post បទវិភាគ៖ ត្រកូល​ដ៏​មាន​ឥទ្ធិពល​នៅ​ស្រីលង្កា អាច​នឹង​បាត់បង់​ក្រោម​កំសួល​បដិវត្តន៍​ពណ៌​របស់​ប្រជាជន appeared first on The Cambodia Daily Khmer.

ទូត​អាល្លឺម៉ង់​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​
The Cambodia Daily

ទូត​អាល្លឺម៉ង់​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដោយ​ថា​ការ​អូស​បន្លាយ​ពេលវេលា​យូរ នឹង​ធ្វើ​ឱ្យ​វិវាទ​នេះ​កាន់តែ​ពិបាក​ដោះស្រាយ។ ការ​អំពាវនាវ​របស់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger ធ្វើឡើង​តាមរយៈ​ហ្វេសប៊ុក​ស្ថានទូត​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា មិន​ទាន់​មាន​ដំណោះស្រាយ។ លោក Christian Berger លើកឡើង​ថា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាប់ផ្តើម​ដំណើរការ​ចរចា​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​បាន​ជោគជ័យ។ លោក​បន្ត​ថា ស្ថានភាព​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា ស្រដៀង​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ដែរ ប៉ុន្តែ​បើសិនជា​ជម្លោះ​នេះ​អូស​បន្លាយ​កាន់តែ​យូរ​នោះ លោក​ថា​វា​កាន់តែ​ពិបាក​ដោះស្រាយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពិបាក​ដោះស្រាយ ដោយសារ​ជំហរ​របស់​ភាគី​នីមួយៗ​ក្នុង​ជម្លោះ​មាន​និន្នាការ​កាន់តែ​រឹងមាំ ដែល​ធ្វើ​ឱ្យ​វា​កាន់តែ​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​សម្របសម្រួល។ លោក​ថា នា​ពេល​ថ្មីៗ​នេះ លោក​ត្រូវ​បាន​លើក​ទឹកចិត្ត​ដោយ​ការពិត​ដែល​ថា​ឥឡូវ​នេះ តួអង្គ​ទាំងអស់​ហាក់ដូចជា​ផ្ដោត​លើ​សកម្មភាព​នៅ​តុ​ចរចា​ដែល​លោក​ជឿ​ថា​ជា​វិធីសាស្ត្រ​ត្រឹមត្រូវ។ កូដករ​ណាហ្គា​វើលដ៍ កញ្ញា សៀក បញ្ញា បាន​ថ្លែង​ថា កញ្ញា​គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​ស្ថានទូត​អាល្លឺម៉ង់ ដែល​ចង់​ឃើញ​ក្រុមហ៊ុន​ណាហ្គា​បញ្ចប់​វិវាទ​ជាមួយ​កូដករ​ឱ្យ​បាន​ឆាប់។ កញ្ញា​ថា ដើមចម​ដែល​នាំ​ឱ្យ​វិវាទ​ការងារ​នេះ​អូស​បន្លាយ​ពេល​ជិត ៤​ខែ​មក​នេះ ដោយសារតែ​ក្រសួង​ការងារ ហាក់​មាន​ភាព​លម្អៀង​ទៅកាន់​ភាគី​ក្រុមហ៊ុន។ ការ​អូស​បន្លាយ​ពេលនេះ បាន​ធ្វើ​ឱ្យ​ក្រុម​កូដករ​ដែល​ធ្វើ​កូដកម្ម​អហិង្សា​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​តុលាការ​ទម្លាក់​បទ​ចោទប្រកាន់ និង​មាន​ដំណោះស្រាយ​វិវាទ​ការងារ​នេះ ត្រូវ​បាន​អាជ្ញាធរ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ប្រើ​អំពើ​ហិង្សា​គ្រប់​រូបភាព និង​បាន​បៀតបៀន​ទៅលើ​ពួកគេ ខណៈ​កូដករ​ដែល​ភាគច្រើន​ជា​ស្ត្រី​បាន​នាំគ្នា​បន្ត​ចេញ​ធ្វើ​កូដកម្ម។ […] The post ទូត​អាល្លឺម៉ង់​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ appeared first on The Cambodia Daily Khmer.

អាជ្ញាធរ​ខេត្ត​ក្រចេះ៖ ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ

អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​ថា ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្ន
The Cambodia Daily

អាជ្ញាធរ​ខេត្ត​ក្រចេះ៖ ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ

អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​ថា ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ផ្លូវ​គមនាគមន៍ ដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​រវាង​ខេត្ត​ក្រចេះ ជាមួយ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ និង​កម្ពុជា-វៀតណាម។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​រិះគន់​ថា ស្ពាន​នោះ​ជា​មធ្យោបាយ​បង្ហូរ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ។ អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​មិត្តភាព​ក្រចេះ-ប៊ិញយឿង ឬ​ស្ពាន​អណ្ដែងដូន ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម លោក ង្វៀន វ៉ាន់យ៉ាញ់ ថា​ស្ពាន​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-វៀតណាម កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ។ ស្ពាន​នេះ​មាន​ប្រវែង​ជិត ៤០​ម៉ែត្រ ស្ថិតនៅ​លើ​ផ្លូវ​ខេត្ត​លេខ​៣៧៧ នៃ​ខេត្ត​ក្រចេះ។ លោក វ៉ា ថន អះអាង​ថា ទំនាក់ទំនង​ខាង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្ត​ក្រចេះ​ជាមួយ​ភាគី​វៀតណាម តែង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន និង​ដល់​អាជីវករ ពាណិជ្ជករ ដែល​ត្រូវ​ឆ្លងកាត់​ក្នុង​ការ​ទិញ លក់​ទំនិញ ការ​សួរ​សុខទុក្ខ​ញាតិមិត្ត និង​ការ​ចេញ​ចូល​ដើម្បី​ព្យាបាល​ជំងឺ ជាដើម។ អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​លើ​កិច្ច​សហប្រតិបត្តិការ ស្ថិតស្ថេរ​យូរ​អង្វែង មិត្តភាព​ជិតស្និទ្ធ​រវាង​ខេត្ត​ប៊ិញយឿង នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម […] The post អាជ្ញាធរ​ខេត្ត​ក្រចេះ៖ ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ appeared first on The Cambodia Daily Khmer.

សង្គម​ស៊ីវិល​រិះគន់​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ដល់​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប

សង្គម​ស៊ីវិល​ចាត់ទុក​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ទៅ​ដល់​មន្ត្រី​យោធិន​ពិការ ជា​រឿង​មិ
The Cambodia Daily

សង្គម​ស៊ីវិល​រិះគន់​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ដល់​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប

សង្គម​ស៊ីវិល​ចាត់ទុក​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ទៅ​ដល់​មន្ត្រី​យោធិន​ពិការ ជា​រឿង​មិន​ត្រឹមត្រូវ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ បន្ទាប់ពី​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចែក​អំណោយ​ដល់​មន្ត្រី​យោធិន​ពិការ​ចំនួន ២៩៣​គ្រួសារ ដែល​មាន​ស្រាបៀ​ចំនួន ៥០​កេស និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ។ ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​ចែក​គ្រឿង​ស្រវឹង​ដល់​អាជ្ញាធរ និង​កងកម្លាំង​គ្រប់​ប្រភេទ គឺជា​រឿង​មិន​ត្រឹមត្រូវ​ជាដាច់ខាត ព្រោះ​ទង្វើ​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ជាតិ​ទាំងមូល។ លោក​បន្ថែម​ថា អំណោយ​ដែល​ល្អ​សម្រាប់​កងកម្លាំង មិន​គួរ​ភ្ជាប់​ជាមួយ​គ្រឿង​ស្រវឹង​នោះ​ទេ ព្រោះ​វា​ជា​គំរូ​អាក្រក់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ផង​ដែរ ត្បិត​អំណោយ​គឺ​វត្ថុ​ដែល​អាច​ធានា​នូវ​សុខភាព​អ្នក​ប្រើប្រាស់​បាន ប៉ុន្តែ​គ្រឿង​ស្រវឹង​មិន​ត្រឹមតែ​បំពុល​សង្គម​ទេ ថែមទាំង​បំផ្លាញ​សុខភាព​អ្នក​ប្រើប្រាស់​ថែម​ទៀត ជាពិសេស​យោធិន​ពិការ​នៅ​ពេលនេះ អ្វី​ដែល​ពួកគាត់​ត្រូវការ គឺ​ការ​ធានា​បាន​នូវ​ជីវភាព​សមរម្យ​របស់​ពួកគាត់​ពី​រដ្ឋាភិបាល មិនមែន​អំណោយ​បន្តិចបន្តួច ឬ​អំណោយ​ជា​ស្រាបៀ​នោះ​ឡើយ។ ប្រធាន​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​បាន​នូវ​ជីវភាព​រស់នៅ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​របស់​យោធិន​ពិការ​ទាំងនោះ រដ្ឋាភិបាល​គួរតែ​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន ដូចជា​ការ​ផ្តល់​ជម្រក និង​ដីធ្លី​ឱ្យ​បាន​ត្រឹមត្រូវ ជាពិសេស​ប្រាក់បៀវត្ស​របស់​ពួកគាត់ គួរតែ​មាន​កម្រិត​អាច​ធានា​នូវ​ការ​ចិញ្ចឹម​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាព​សមរម្យ ឱ្យ​ស័ក្ដិសម​ទៅ​នឹង​ការ​លះបង់​របស់​ពួកគាត់​ក្នុង​សមរភូមិ​កន្លងមក។ កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឃឹម ប៊ុនសុង បាន​ចុះ​សួរ​សុខទុក្ខ​មន្ត្រី​យោធិន​ពិការ​នៅ​មជ្ឈមណ្ឌល​យោធិន​ពិការ ហ៊ុន សែន […] The post សង្គម​ស៊ីវិល​រិះគន់​ការ​ចែក​អំណោយ​ជា​គ្រឿង​ស្រវឹង​ដល់​យោធិន​ពិការ​នៅ​ខេត្ត​សៀមរាប appeared first on The Cambodia Daily Khmer.

ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បដិសេធ​ញត្តិ​ក្រុម​យុវជន​ខ្មែរ​ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន

ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បដិសេធ​មិន​ទទួល​យក​ញត្តិ​របស់​សមាគម​សម្ព័ន្ធ​និស្សិត
The Cambodia Daily

ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បដិសេធ​ញត្តិ​ក្រុម​យុវជន​ខ្មែរ​ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន

ស្ថានទូត​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា បដិសេធ​មិន​ទទួល​យក​ញត្តិ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​សកម្មជន​បរិស្ថាន ដែល​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។ អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស និង​បរិស្ថាន ដូចជា​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ជាដើម បាន​ដាក់​ញត្តិ​របស់​ខ្លួន​ទៅកាន់​ស្ថានទូត​រុស្ស៊ី ប្រចាំ​ក្នុង​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ ថា ពួកគេ​ស្នើសុំ​ឱ្យ​រុស្ស៊ី​ស្ដារ​ឡើងវិញ​នូវ​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដើម្បី​ចៀសវាង​ទណ្ឌកម្ម​របស់​ពិភពលោក និង​បញ្ចៀស​នូវ​ការ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​អ៊ុយក្រែន។ ថ្លែង​នៅ​មុខ​ស្ថានទូត​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៥ មេសា សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​ស្ថានទូត​រុស្ស៊ី ដែល​មិន​ទទួល​ញត្តិ​ពួកគេ។ លោក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នឹង​នាំ​សារ​របស់​ពួកគាត់​ទៅ​ដល់​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ឱ្យ​បាន​ដឹង​ថា យុវជន​ខ្មែរ​ក៏​មិន​នៅ​ស្ងៀម​ដែរ​ក្នុង​ការ​ទាមទារ​ឱ្យ​ប្រទេស​រុស្ស៊ី បញ្ឈប់​ការ​ឈ្លានពាន និង​វិល​មក​រក​ការ​ចរចា​ជាមួយ​ប្រទេស​អ៊ុយក្រែន​វិញ។ ប្រភព​ដដែល​លើកឡើង​ថា សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ដែល​បាន​ផ្ទុះឡើង​អស់​រយៈពេល​ប្រមាណ​ជិត ៤០​ថ្ងៃ​មក​នេះ បាន​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់ និង​កងទ័ព​អស់​រាប់​ម៉ឺន​នាក់។ ចំណែក​វិបត្តិ​មនុស្សធម៌ វិបត្តិ​សេដ្ឋកិច្ច ដូចជា​ការ​កើនឡើង​នូវ​តម្លៃ​ប្រេងឥន្ធនៈ ជាដើម បាន​ជះ​ឥទ្ធិពល​អាក្រក់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើ​ឱ្យ​ប្រទេស​ខ្លះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដោយសារតែ​សង្គ្រាម​នេះ។ សកម្មជន​បរិស្ថាន […] The post ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បដិសេធ​ញត្តិ​ក្រុម​យុវជន​ខ្មែរ​ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ឈ្លានពាន​អ៊ុយក្រែន appeared first on The Cambodia Daily Khmer.

គ.ជ.ប ថា​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​ភ្លើងទៀន​ផ្អែក​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​មូលហេតុ​ដែល​ឈាន​ទៅ​
The Cambodia Daily

គ.ជ.ប ថា​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​ភ្លើងទៀន​ផ្អែក​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​មូលហេតុ​ដែល​ឈាន​ទៅ​ដល់​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេឃុំ​ចៅសង្កាត់​ពី​ខាង​គណបក្ស​ភ្លើងទៀន នៅ​ក្នុង​សង្កាត់​មួយ​ចំនួន​ផ្អែក​លើ​អង្គហេតុ និង​អង្គ​ច្បាប់​រឹងមាំ​ក្រោយពី​មាន​ការ​ប្ដឹង​តវ៉ា។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​កាលពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បញ្ជាក់​ថា ការ​លុប​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​ភ្លើងទៀន ដោយ គ.ជ.ប ផ្អែក​លើ​អង្គហេតុ និង​អង្គ​ច្បាប់​រឹងមាំ ហើយ​ច្បាស់លាស់ ដោយ​មិនមែន​ចេះ​តែ​នឹក​ឃើញ​ធ្វើ​ទៅ​តាម​អារម្មណ៍ ឬ​កាត់​ក្តី​ដោយ​លម្អៀង​ផ្នែក​នយោបាយ​នោះ​ទេ។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន (គ.ជ.ប) ដដែល ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​លើក​យក​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ និង​អង្គហេតុ ព្រមទាំង​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ មក​ការពារ​ពី​ការ​លុប​បញ្ជី​បេក្ខជន​នេះ​មក​ជាមួយ​ផង។ ការ​បញ្ជាក់​ជា​ថ្មី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្វើឡើង​ឆ្លើយតប​នឹង​គណបក្ស​ភ្លើងទៀន ដែល​នៅតែ​បន្ត​ប្រតិកម្ម​ប្រឆាំង​សេចក្តី​សម្រេច​របស់ គ.ជ.ប ដែល​បាន​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​ជា​មេឃុំ​ចៅសង្កាត់​ចេញ។ គិត​មក​ដល់​ពេល​នេះ បេក្ខជន​ដែល​ឈរ​ជា​មេឃុំ​ចៅសង្កាត់​នៃ​គណបក្ស​ភ្លើងទៀន ដែល​ត្រូវ គ.ជ.ប លុប​ចេញពី​បញ្ជី​បោះឆ្នោត​នោះ មាន​ចំនួន ២៩​ឃុំ-សង្កាត់ ដែល​នាំ​ឱ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​នៅ​សល់​បេក្ខជន​មេឃុំ​ចៅសង្កាត់​ចំនួន ១៦២៣​ឃុំ-សង្កាត់ ក្នុង​ចំណោម​ឃុំ-សង្កាត់​សរុប ១៦៥២​ឃុំ-សង្កាត់ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស។ ទោះជា​យ៉ាងណា បើ​តាម គ.ជ.ប បញ្ជាក់​ថា ការ​សម្រេច​លុប​បញ្ជី​បេក្ខជន​គណបក្ស​ភ្លើងទៀន បន្ទាប់ពី​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​រក​ឃើញ​ថា គណបក្ស​នេះ​រើស​បេក្ខជន​មិន​ចេះ​ទាំង​អាន និង​សរសេរ​អក្សរ​ខ្មែរ ខណៈ​សាមី​ខ្លួន​ដែល​ត្រូវ​បក្ស​ជ្រើសរើស គឺ​ពុំ​បាន​ដឹង​ខ្លួន ហើយ​ក៏​មិន​មាន​ឆន្ទៈ​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​ចៅសង្កាត់​ថែម​ទៀត។ ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ […] The post គ.ជ.ប ថា​ការ​លុប​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​បក្ស​ភ្លើងទៀន​ផ្អែក​តាម​ផ្លូវ​ច្បាប់​ច្បាស់លាស់ appeared first on The Cambodia Daily Khmer.

ចិន​កំពុង​ផ្ទុះ​កូវីដ​ថ្មី​មួយ​ទៀត​ហើយ​ដោយ​រក​ឃើញ​ជាង ១​ម៉ឺន ៣​ពាន់​ករណី​នៅ​ក្រុងShanghai

រដ្ឋាភិបាល​ចិន បាន​រាយការណ៍​ថា មាន​ករណី​កូវីដ​ថ្មី​នៅ​ក្រុង Shanghai ដោយ​រក​ឃើញ​ជំងឺ​កូវីដ​ថ្ម
The Cambodia Daily

ចិន​កំពុង​ផ្ទុះ​កូវីដ​ថ្មី​មួយ​ទៀត​ហើយ​ដោយ​រក​ឃើញ​ជាង ១​ម៉ឺន ៣​ពាន់​ករណី​នៅ​ក្រុងShanghai

រដ្ឋាភិបាល​ចិន បាន​រាយការណ៍​ថា មាន​ករណី​កូវីដ​ថ្មី​នៅ​ក្រុង Shanghai ដោយ​រក​ឃើញ​ជំងឺ​កូវីដ​ថ្មី​ជាង ១​ម៉ឺន ៣​ពាន់​ករណី​កាលពី​ថ្ងៃ​ទី​៣ ខែ​មេសា។ ការ​ផ្ទុះ​រីក​រាលដាល​ដ៏​រហ័ស​នេះ ទើប​កើតមាន​បន្ទាប់ពី​ចិន​យក​ឈ្នះ​កូវីដ-១៩ ដែល​ផ្ទុះ​ចេញពី​ក្រុង​អ៊ូហាន ប្រទេស​ចិន កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩។ វីរុស​កូរ៉ូណា​ឆ្នាំ​២០១៩ ឬ​កូវីដ-១៩ គឺជា​ជំងឺ​ឆ្លង​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា ជា​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ។ ជំងឺ​កូវីដ-១៩ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ក្នុង​ទីក្រុង​អ៊ូហាន នៃ​ខេត្ត​ហ៊ូប៉ី ប្រទេស​ចិន ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក វា​បាន​រីក​រាលដាល​ទៅ​ជុំវិញ​ពិភពលោក ហើយ​បន្ត​ក្លាយជា​ជំងឺ​រាតត្បាត​សកល​បណ្ដាល​ឲ្យ​មនុស្ស​រាប់​លាន​ឆ្លង និង​ស្លាប់​ជុំវិញ​ពិភពលោក។ ឥឡូវ​នេះ ប្រទេស​ដែល​ជា​ប្រភព​នៃ​ការ​សាយភាយ​មេរោគ​ជំងឺ​ផ្លូវដង្ហើម​ដ៏​ធ្ងន់ធ្ងរ​សម្លាប់​មនុស្ស​ពាសពេញ​ពិភពលោក​ច្រើន​លាន​នាក់ បាន​កំពុង​ផ្ទុះ​មេរោគ​ថ្មី​មួយ​ទៀត​ដែល​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP រាយការណ៍​ថា វា​ជា​មេរោគ​បំប្លែង​ពី​មេរោគ Omicron។ ក្នុង​ស្ថានភាព​នេះ អាជ្ញាធរ​ចិន​បាន​សម្រេច​ចេញ​វិធានការ​បិទ​ខ្ទប់​ទាំងស្រុង​នៅ​ក្រុង Shanghai ដែល​មាន​ប្រជាជន​ប្រមាណ ២៥​លាន​នាក់។ ក្នុង​ការ​បិទ​ខ្ទប់​នេះ អាជ្ញាធរ​ចិន បាន​ធ្វើ​តេស្ដ​មនុស្ស​ដល់​ទៅ​ជាង ៧០% ក្នុង​ចំណោម​មនុស្ស​ចំនួន ២៥​លាន​នាក់​នៅ​ក្រុង Shanghai។ តែ​យ៉ាងណា គណៈកម្មការ​ជាតិ​សុខាភិបាល​របស់​ប្រទេស​ចិន បាន​អះអាង​ថា ពុំ​មាន​អ្នក​ស្លាប់​នោះ​ទេ​ក្នុង​ចំណោម​អ្នក​ឆ្លង​ជាង ១​ម៉ឺន ៣​ពាន់​នាក់​នេះ។ កាលពី​ខែ​មីនា អ្នកស្រុក​នៅ​ក្រុង […] The post ចិន​កំពុង​ផ្ទុះ​កូវីដ​ថ្មី​មួយ​ទៀត​ហើយ​ដោយ​រក​ឃើញ​ជាង ១​ម៉ឺន ៣​ពាន់​ករណី​នៅ​ក្រុងShanghai appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​មាន​ក្រមសីលធម៌​បែប​ណា ដើម្បី​សម្រេច​បំណង​ចរន្ត​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​នយោបាយ​ខ្មែរ​
The Cambodia Daily

IDEA TALK៖ តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​មាន​ក្រមសីលធម៌​បែប​ណា ដើម្បី​សម្រេច​បំណង​ចរន្ត​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​មាន​ក្រមសីលធម៌​បែប​ណា ដើម្បី​សម្រេច​បំណង​ចរន្ត​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ?»។ The post IDEA TALK៖ តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​មាន​ក្រមសីលធម៌​បែប​ណា ដើម្បី​សម្រេច​បំណង​ចរន្ត​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ? appeared first on The Cambodia Daily Khmer.

បុរស​ខ្លាំង​កម្ពុជា​កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ឲ្យ​សាច់ញាតិ​និង​ឧកញ៉ា​មួយ​ចំនួន​ទៀត

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ប្រគល់​ឱ្យ​ប្អូនស្រី​របស់​ខ្
The Cambodia Daily

បុរស​ខ្លាំង​កម្ពុជា​កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ឲ្យ​សាច់ញាតិ​និង​ឧកញ៉ា​មួយ​ចំនួន​ទៀត

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ប្រគល់​ឱ្យ​ប្អូនស្រី​របស់​ខ្លួន និង​គ្រួសារ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច ឧកញ៉ា លី យ៉ុងផាត់ រួម​ទាំង​វិស័យ​ឯកជន​ធំៗ​មួយ​ចំនួន​ទៀត។ ដី​រដ្ឋ​ទំហំ​ប្រមាណ ៣​ម៉ឺន ៦​ពាន់​ហិកតារ ត្រូវ​បាន​លោក ហ៊ុន សែន ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ចិន Union Development Group ឬ​ហៅ​កាត់​ថា UDG ដែល​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់ Magnitsky របស់​អាមេរិក។ ក្រុមហ៊ុន​មួយ​នេះ​ក៏​រង​ការ​ចោទប្រកាន់​ថា បាន​បណ្តេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន​ដោយ​បង្ខំ ខណៈ​ឧទ្យានជាតិ​បុទុមសាគរ​ដែល​មាន​ផ្ទៃដី​ប្រមាណ ១១៥៤​ហិកតារ ត្រូវ​បាន​កំណត់​ឡើងវិញ​ដើម្បី​ប្រគល់​ជូន​ពលរដ្ឋ​ដោយ​មិន​មាន​ចំនួន​ច្បាស់លាស់។ ចំណែក​ផ្ទៃដី​ប្រហែល ៦០០​ហិកតារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ ក្នុង​នោះ​ដី​បឹង ព្រៃឈើ ភ្នំ កំពង់ផែ និង​អតីត​សម្បទាន​សេដ្ឋកិច្ច ក៏​ត្រូវ​បាន​ធ្វើ​ឯកជន​ភាវូបនីយកម្ម​ដែរ។ ជាមួយ​គ្នា​នោះ សម្រាប់​ធនាគារ​កាណាឌីយ៉ា វិញ ទទួល​បាន​ដី​រដ្ឋ​ចំនួន ១០​ហិកតារ​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ក្រុមហ៊ុន Premier Land ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​កូនស្រី និង​កូនប្រសា​របស់​លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​ពី​ខាង​គណបក្ស​កាន់​អំណាច បាន​ទទួល​ដី​ចំនួន ១៣០​ហិកតារ​ពី​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខណៈ​ក្រុមហ៊ុន […] The post បុរស​ខ្លាំង​កម្ពុជា​កាត់​ដី​រដ្ឋ​រាប់​រយ​ហិកតារ​ឲ្យ​សាច់ញាតិ​និង​ឧកញ៉ា​មួយ​ចំនួន​ទៀត appeared first on The Cambodia Daily Khmer.

Get more results via ClueGoal