មន្ត្រីក្រសួងការងារថា រោងចក្រចំនួន៣ ក្នុងក្រុងប៉ោយប៉ែតប្រកាសបិទទ្វារព្រោះការបញ្ជាទិញធ្លាក់ចុះ
newsare.net
គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងមន្ត្រីក្រសួងការងារថា រោងចក្រចំនួន៣ ក្នុងក្រុងប៉ោយប៉ែតប្រកាសបិទទ្វារព្រោះការបញ្ជាទិញធ្លាក់ចុះ
គិតមកទល់ពេលនេះ រោងចក្រចំនួន ៣កន្លែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រកាសបិទទ្វារលែងដំណើរការដោយសារការបញ្ជាទិញធ្លាក់ចុះ និងការដឹកជញ្ចូនឡើងថ្លៃ អំឡុងវិបត្តិនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ និងថា កម្មករ-កម្មការិនីប្រមាណ ៤ពាន់នាក់ រងផលប៉ះពាល់ដោយសារការបិទរោងចក្រទាំង៣។ តែយ៉ាងណាមន្ត្រីនាំពាក្យក្រសួងការងាររូបនេះមិនបារម្ភថា កម្មករ-កម្មការិនីទាំងនោះគ្មានឱកាសការងារថ្មីនោះទេពីព្រោះរោងចក្រនៅជុំវិញខេត្តបន្ទាយមានជ័យទើបបានទទួលយកពួកគេឱ្យចូលបំពេញការងារ ខណៈក្រសួងក៏នៅសល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែងផ្សេងទៀត។ Read more












