កម្ពុជាត្រៀមបញ្ជូនបដិមាព្រះវិស្ណុផ្ទំទៅជួសជុលនៅប្រទេសបារាំង
newsare.net
«បដិមាព្រះវិស្ណុផ្ទំ» ឬ «បដិមាព្រះនារាយណ៍ផ្ទំ» ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិកម្ពុជាត្រៀមបញ្ជូនបដិមាព្រះវិស្ណុផ្ទំទៅជួសជុលនៅប្រទេសបារាំង
«បដិមាព្រះវិស្ណុផ្ទំ» ឬ «បដិមាព្រះនារាយណ៍ផ្ទំ» ដែលកំពុងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិកម្ពុជានឹងត្រូវបញ្ជូនទៅជួសជុលនៅក្នុងប្រទេសបារាំងនាពាក់កណ្តាលខែឧសភា។ នេះជាកិច្ចសហប្រតិបត្តិការរវាងបារាំង និងកម្ពុជាទៅលើការសិក្សាសមាសភាគនៃចម្លាក់សំរិទ្ធ «បដិមាព្រះវិស្ណុផ្ទំ»។ តាមរដ្ឋមន្រ្តីក្រសួងវប្បធម៌កម្ពុជា ក្រៅពីការជួសជុល «បដិមាព្រះវិស្ណុផ្ទំ» ក៏នឹងត្រៀមដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជាតិសិល្បៈអាស៊ី-ហ្គីម៉េក្នុងក្រុងប៉ារីស និងបញ្ជូនបន្តទៅដាក់តាំងបង្ហាញនៅសហរដ្ឋអាមេរិក។