newsare.net
កូរ៉េខាងជើងកំពុងបន្តផលិតគ្រឿងបញ្ឆេះនុយក្លេអ៊ែរសម្រាប់ប្រើក្នុងវិស័យយោធា នេះជរបាយការណ៍អាមេរិក៖ទន្ទឹមនឹងការចរចា កូរ៉េខាងជើងក៏កំពុងបន្តផលិតអាវុធនុយក្លេអ៊ែរ
កូរ៉េខាងជើងកំពុងបន្តផលិតគ្រឿងបញ្ឆេះនុយក្លេអ៊ែរសម្រាប់ប្រើក្នុងវិស័យយោធា នេះជាខ្លឹមសារនៃរបាយការណ៍របស់មជ្ឈមណ្ឌលសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃសាកលវិទ្យាល័យអាមេរិកាំង Stanford ចេញផ្សាយក្នុងថ្ងៃអង្គារ ទី១២ កុម្ភៈ។ របាយការណ៍ដដែលបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨ កន្លងទៅ របបក្រុងព្យុងយ៉ាងអាចផលិតបានគ្រាប់បែកបរមាណូដល់ទៅ ៧គ្រាប់។ របាយការណ៍នេះបានធ្លាក់មក ចំពេលដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនគ្រោងជួបគ្នាលើកទី២ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។ Read more