newsare.net
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុទ្ធ ចាន់អូចារ នឹងជិះរថភ្លើងរួមគ្ក្រោយចូលឆ្នាំ នាយករដ្ឋមន្ដ្រីខ្មែរ-ថៃ នឹងជិះរថភ្លើងរួមគ្នាដើម្បីតភ្ជាប់ផ្លូវដែកនៃប្រទេសទាំងពីរ
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងសមភាគីថៃ លោក ប្រាយុទ្ធ ចាន់អូចារ នឹងជិះរថភ្លើងរួមគ្នា នៅថ្ងៃទី២២ខែមេសាខាងមុខ ដើម្បីជានិមិត្តរូបនៃការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។ នេះបើតាមការជូនដំណឹងរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន។ សម្រាប់ក្រសួងសាធារណការនិងដឹកជញ្ជូន នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានិងថៃ។ ចំណែកអ្នកជំនាញផ្នែកសេដ្ឋកិច្ចវិញ មើលឃើញថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជានឹងថៃនេះ នឹងជួយសម្រួលការដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជាពិសេសអាចពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែធំធេងជាងមុនថែមទៀត។ Read more