newsare.net
ប្រធានាធិបតី អាមេរិកមានចេតនាចង់និយាយពីបាតុកម្មរបស់ប្រជាជនហុងកុង នៅក្នុងជំនួបលោកMike Pompeo៖ លោកដូណាល់ ត្រាំនឹងនិយាយពីបាតុកម្ម នៅហុងកុង ជាមួយលោកស៊ី ជីនពីងនៅG20
ប្រធានាធិបតី អាមេរិកមានចេតនាចង់និយាយពីបាតុកម្មរបស់ប្រជាជនហុងកុង នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលប្រទេសមហាឧស្សាហកម្ម G20 នៅទីក្រុងអូសាកាប្រទេសជប៉ុន។ នេះបើតាមលោករដ្ឋមន្រ្តីការបរទេសអាមេរិក Mike Pompeo ដែលបានផ្តល់បទសម្ភាសន៍ទៅឲ្យទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យម្សិលមិញ។ នៅទីក្រុងហុងកុង អ្នករៀបចំបាតុកម្មបានអះអាងថា មានប្រជាជនហុងកុងប្រមាណ ២លាននាក់ ចូលរួមធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យដើម្បីទាមទារឲ្យអាជ្ញាធរលុបចោលទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពីបត្យាប័នទៅប្រទេសចិន។ ចំណែក ប្រមុខដឹកនាំហុងកុង លោកស្រី ការី ឡាំ នៅល្ងាចថ្ងៃអាទិត្យដែរបានចេញមុខ សុំទោស ពលរដ្ឋហុងកុង។ Read more