newsare.net
នៅក្នុងជំនួបលើកទី៤ នៅរសៀលថ្ងៃអង្គារម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថលោក ហ៊ុន សែន៖ ហ៊ុន ម៉ាណែត ត្រូវរង់ចាំដល់ឆ្នាំ២០៣០ ទើបប្រឡូកក្នុងតួនាទីជានាយករដ្ឋមន្ត្រីបាន
នៅក្នុងជំនួបលើកទី៤ នៅរសៀលថ្ងៃអង្គារម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកត្រូវការពេលវេលា១០ឆ្នាំទៀត ធ្វើជានាយករដ្ឋមន្ត្រី បើទោះណាជាកូនរបស់ គឺលោក ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏ដោយ។ បន្ថែមពីនេះលោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ដែរថាកម្ពុជាមិនមានរបៀបផ្ទេរអំណាចពីឪពុក ទៅកូនដូចប្រទេសខ្លះនោះឡើយ គឺត្រូវតែធ្វើឡើងតាមរយៈការបោះឆ្នោត។ លោក ហ៊ុន សែន បន្ថែមថាបើទោះជាលោកចាកចេញពីតំណែងនាយករដ្ឋមន្ត្រីនៅពេលនេះ ក៏មិនទាន់ដល់វេន លោក ហ៊ុន ម៉ាណែតដែរ។ ការថ្លែងរបស់លោក ហ៊ុន សែន ដូច្នេះ គឺជាការឆ្លើយតបទៅកាន់ការធ្វើអត្ថាធិប្បាយរបស់កាសែត the Cambodia daily កាលពីពេលថ្មីៗនេះ ដែលថាលោកកំពុងស្វះស្វែងផ្ទេរអំណាចពីឪពុកទៅកូន។ Read more