newsare.net
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលទើបចាប់កំណើតទី២ បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលចលនានិស្សិតទាមទារឱ្យវៀតណាមបញ្ឈប់ជាបន្ទាន់នូវរាល់ការអភិវឌ្ឍន៍នៅលើកោះត្រល់ និងកោះក្រចកសេះ
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលទើបចាប់កំណើតទី២ បានអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា បច្ចុប្បន្ន ត្រូវទាមទារ ឲ្យវៀតណាមបញ្ឈប់ជាបន្ទាន់នូវរាល់គម្រោង និងផែនការអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ។ លើសពីនេះទៀត ត្រូវដាក់មោឃភាព ជាផ្លូវការនូវ ច្បាប់ សន្ធិសញ្ញា កិច្ចព្រមព្រៀង និងឯកសារទាំងទ្បាយណាដែលផ្ទុយពីខ្លឹមសារ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យបានទាមទារឱ្យប្រទេសវៀតណាមត្រូវបញ្ឈប់ជាបន្ទាន់នូវអាជីវកម្ម-ពាណិជ្ជកម្ម និងការសាងសង់ទាំងអស់ នៅលើកោះត្រល់ និងចង្កោមកោះក្រចកសេះ។ ក្រុមនេះអះអាងថា កោះត្រល់ និងចង្កោមកោះក្រចកសេះ គឺជាទឹកដី កម្មសិទ្ធិរបស់ប្រទេសកម្ពុជា ដោយឈរលើមូលដ្ឋានទី១ គឺសារាចរ លោក Brévié ឆ្នាំ១៩៣៩។ អនុសញ្ញានៃអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ទី៣ផ្អែកទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ឆ្នាំ១៩៩១។ ដោយឡែកទី៤ ផ្អែកទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា និងឯកសារផ្លូវការរបស់កម្ពុជា ព្រមទាំងមូលដ្ឋានជាឯកសារច្បាប់ជាតិ និងអន្តរជាតិផ្សេងទៀតផងដែរ។ យ៉ាងនេះក្តី ស្ថាប័នដែលមានមូលដ្ឋាននៅក្រៅប្រទេសមួយនេះ មើលឃើញថាប្រទេសវៀតណាមបានឈ្លានពាន កម្ពុជា ហើយដាក់សំពាធទៅលើកម្ពុជាក្នុងការប្រើប្រាស់ឯកសារខុសច្បាប់ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ដែលមានជាធរមាន។ ក្រុមចលនានិស្សិតកំណើតទី២នេះ បានលើកយកនូវទឡ្ហីករណ៍ មកបង្ហាញឲ្យពិភពលោកបានឃើញជាក់ច្បាស់ថា […] The post ចលនានិស្សិតទាមទារឱ្យវៀតណាមបញ្ឈប់ជាបន្ទាន់នូវរាល់ការអភិវឌ្ឍន៍នៅលើកោះត្រល់ និងកោះក្រចកសេះ appeared first on The Cambodia Daily Khmer. Read more