newsare.net
បេសកជនការទូត និងយោធានៃប្រទេសចិន-និងឥណ្ឌាតែងតែជួបប្រជុំនឹងគ្នាជាញឹកញាប់ បន្ឥណ្ឌា និងចិនបើកការចរចាញឹកញាប់ តែឥណ្ឌានៅតែមិនទុកចិត្តដោយបញ្ជាឱ្យកងទ័ពត្រៀមសង្រ្គាមជាមួយចិន
បេសកជនការទូត និងយោធានៃប្រទេសចិន-និងឥណ្ឌាតែងតែជួបប្រជុំនឹងគ្នាជាញឹកញាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី១៥មិថុនាក្នុងជម្លោះព្រំដែននៃប្រទេសទាំងពីរ។តាមការសង្កេតស្ថានភាពព្រំដែនឥណ្ឌា-ចិន ទោះបីមានសភាពស្ងប់ស្ងាត់ក៏ដោយប៉ុន្ដែកងទ័ពចិន និងឥណ្ឌានៅតែត្រៀមដើម្បីប្រយុទ្ធគ្នា។ នៅថ្ងៃទី១៣សីហានេះ ឯងអគ្គរដ្ឋទូតឥណ្ឌា លោក Vikram Misri ប្រចាំនៅប្រទេសចិនត្រូវបានមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិនលោក Liu Jianchao ទទួលបន្ទុកកិច្ចការបរទេស បានស្នើសុំជួបគ្នាដើម្បីចង់ដឹងអំពីជំហររបស់ឥណ្ឌា ពាក់ព័ន្ធនឹងជម្លោះព្រំដែន នៅតំបន់ Ladakh ជួរភ្នំហិម៉ាឡៃ ដែលកងទ័ពនៃប្រទេសទាំង២ បានប្រយុទ្ធគ្នាមួយប្រ៉ាវកាលពីពាក់កណ្ដាលខែមថុនា ដែលបណ្ដាលអោយកងទាំង២ស្លាប់ច្រើននាក់។ បណ្ដាញផ្សាយរបស់ឥណ្ឌា DNA ចុះផ្សាយថា ជំនួបនេះ ពុំបាននាំមកនូវការចេញសេចក្ដីថ្លែងការណ៍រួមគ្នានោះទេ គឺពុំមានលទ្ធផល ជាផ្លូវការឡើយ។ ទំនងដោយសារពុំមានលទ្ធផល ឧត្តមសេនីយ៍ Manoj Mukund Naravane ជានាយសេនាធិការនៃកងទ័ពឥណ្ឌា បានបញ្ជាទៅកងទ័ពនៅតាមព្រំដែនអោយប្រុងប្រៀបប្រយុទ្ធគ្រប់ម៉ោងទាំងអស់។ បញ្ជារបស់លោកឧត្តមសេនីយ៍បានធ្វើឡើងនៅពេលដែលលោកបានធ្វើទស្សនកិចច្ចនៅតំបន់ព្រំដែនរវាងចិន និងឥណ្ឌាម្ដងទៀតនៅថ្ងៃនេះនៅរដ្ឋ Arunachal Pradesh ជាខេត្តជាប់ព្រំដែនចិន។នៅតំបន់កាន់កាប់ជាក់ស្ដែងនៅតំបន់តានតឹង កងទ័ពឥណ្ឌានៅតែរក្សាកងតម្រួតព្រំដែនចំនួនប្រាំកងពល ដោយមានលាយឡំ និងក្រុមទាហានសកម្មមួយចំនួន។ ការបញ្ជាជាថ្មីនេះធ្វើឡើងនៅពេលដែលឥណ្ឌាបានកត់សម្គាល់ឃើញចិននៅតែដាក់ពង្រាយទ័ពនៅតំបន់ព្រំដែនទល់មុខគ្នានៅឡើយ។បណ្ដាញផ្សាយព័ត៌មាន DNAបានអោយដឹងថា ចិន បានដាក់ពង្រាយកងទ័ពរបស់ខ្លួនចំនួន ១ម៉ឺន ៥ពាន់ នាក់នៅជ្រលងភ្នំ Galwan ដែលជាតំបន់ងាយប៉ះទង្គិចគ្នា ហើយនៅទីនោះកងទ័ពឥណ្ឌាបានស្ថិតក្នុងលានដ្ឋានរួចស្រេចទៅហើយ។ ដោយឡែកមេបញ្ជាការកំពូល […] The post ឥណ្ឌា និងចិនបើកការចរចាញឹកញាប់ តែឥណ្ឌានៅតែមិនទុកចិត្តដោយបញ្ជាឱ្យកងទ័ពត្រៀមសង្រ្គាមជាមួយចិន appeared first on The Cambodia Daily Khmer. Read more