newsare.net
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីព្រះសង្ឃ ជិត៥០អង្គ គង់នៅវត្តស្វាយដង្គំ ស្រក្រសួងយកសន្និដ្ឋានថាព្រះសង្ឃជិត៥០អង្គនៅខេត្តបាត់ដំបងដែលមានអាពាធ ជាជំងឺផ្តាសាយធំ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីព្រះសង្ឃ ជិត៥០អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានអាគារៈរោគក្តៅព្រះកាយលើសពី ៣៧ អង្សារសេនោះ ខាងមន្ត្រីជំនាញបានសន្និដ្ឋានជំហ៊ានដំបូងថា ជាជំងឺផ្តាសាយធំ មិនមែនជាជំងឺកូវីដ១៩នោះឡើយ។ កាលពីថ្ងៃម្សិលមិញ ព្រះសង្ឃចំនួន ៤៦អង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ មានអាការ: ក្តៅព្រះកាយ លើសពី ៣៧.៥ អង្សារសេ ក្អក និងហៀរសំបោរជាដើម។ អាការៈរោគទាំងនេះបានកើតឡើងប្រមាណ ៦ ថ្ងៃមកហើយ ប៉ុន្តែក៏មានព្រះសង្ឃខ្លះបានជាសះស្បើយហើយដែរ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ព្រះសង្ឃដែលនៅមានរោគសញ្ញាទាំងនោះមិនទាន់ជាសះស្បើយ ត្រូវបានក្រុមគ្រូពេទ្យខេត្តបាត់ដំបង យកវត្ថុសំណាកទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញានេះ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលនោះទេ។ កាលពីថ្ងៃទី១៨សីហា ព្រះសង្ឃ២៨ អង្គ នៅវត្តប្រាសាទនាងខ្មៅ ក្នុងខេត្តតាកែវ ក៏កើតមានអាការៈគ្រុនក្តៅ ក្អក និងហៀរសំបោរដូចករណីព្រះសង្ឃនៅខេត្តបាត់ដំបងដែរ។ ប៉ុន្តែក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ព្រះសង្ឃដែលមានអាពាធទាំងនោះកើតជំងឺផ្តាសាយធំប៉ុណ្ណោះ។ ក្រសួងសុខាភិបាល កាលពីសប្តាហ៍មុនប្រកាសពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន២៧៤ […] The post ក្រសួងយកសន្និដ្ឋានថាព្រះសង្ឃជិត៥០អង្គនៅខេត្តបាត់ដំបងដែលមានអាពាធ ជាជំងឺផ្តាសាយធំ appeared first on The Cambodia Daily Khmer. Read more