newsare.net
ខណៈដែលកូវីដ១៩កំពុងធ្វើការរាតត្បាតចម្លងយ៉ាងខ្លាំង ដោយរាប់ឃើញមានអ្នកឆ្លងថ្មថ្នាំបង្ការកូវីដ ៖ អាមេរិកត្រៀមប្រើប្រាស់ថ្នាំរបស់Pfizer ក្រុមហ៊ុនអង់គ្លេសទើបចេញលទ្ធផលបណ្តោះអាសន្ន
ខណៈដែលកូវីដ១៩កំពុងធ្វើការរាតត្បាតចម្លងយ៉ាងខ្លាំង ដោយរាប់ឃើញមានអ្នកឆ្លងថ្មីដល់ទៅជាងមួយសែន៦ម៉ឺននាក់ និងស្លាប់ដល់២ពាន់នាក់ក្នុងមួយថ្ងៃៗ អាជ្ញាធរអាមេរិកបានបង្ហាញក្តីសង្ឃឹមនិងកំពុងត្រៀមលក្ខណៈបើកយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ១៩ នៅមុនពាក់កណ្តាលខែធ្នូនេះតែម្តង។ ក្រុមហ៊ុនឱសថអាមេរិក Pfizer/BioNTech ជាម្ចាស់ថ្នាំវ៉ាក់សាំងបានដាក់ពាក្យសុំសិទ្ធិធ្វើចរាចរណ៍ហើយ នៅរង់ចាំតែសេចក្តីសម្រេចពីអាជ្ញាធរប៉ុណ្ណោះ។ ហើយទន្ទឹមគ្នានេះនៅអឺរ៉ុប ក្រុមហ៊ុនអង់គ្លេស AstraZeneca បានប្រកាសអំពីលទ្ធផលសាកល្បងថ្នាំបង្ការកូវីដរបស់ខ្លួនដែរ។ ថ្នាំបង្ការទីបីនេះ មានប្រសិទ្ធភាពតែត្រឹម៧០% ពោលគឺទាបជាងថ្នាំបង្ការរបស់ Pfizer/BioNTech និង Moderna របស់អាមេរិកមែន តែទំនងជាមានតម្លៃទាបជាង និងងាយស្រួលប្រើជាង។ Read more