newsare.net
ប្រធានអង្គការសុខភាពពិភពលោក លោកTedro Adhanom Ghebreyesus បានអំពាវនាវសុំឲ្យប្រទេសអ្នកមានឈប់ទិញវប្រធានអង្គការសុខភាពពិភពលោករិះគន់ប្រទេសអ្នកមានដែលនៅបន្តដណ្តើមទិញវ៉ាក់សាំងបង្ការកូវីដ១៩
ប្រធានអង្គការសុខភាពពិភពលោក លោកTedro Adhanom Ghebreyesus បានអំពាវនាវសុំឲ្យប្រទេសអ្នកមានឈប់ទិញវ៉ាក់សាំងបន្ថែម ព្រោះថា ធ្វើដូច្នេះ វានឹងទៅបំផ្លាញ ផែនការចែកចាយវ៉ាក់សាំងរបស់យន្តការកូវ៉ាក់របស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសក្រីក្រ។ ថ្លែងនៅក្នុងសន្និសីទកាសែតវីដេអូ ជាមួយរដ្ឋមន្រ្តី ការបរទេសអាល្លឺម៉ង់ កាលពី ថ្ងៃ ចន្ទម្សិលមិញ ប្រធានអង្គការសុខភាពពិភពលោកបានរិះគន់ ដោយមិនបញ្ចេញឈ្មោះ ក្រុមប្រទេសអ្នកមានមួយចំនួន ដែលនៅបន្តទិញ វ៉ាក់សាំង សម្រាប់ប្រជាជនរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រទេសដទៃ។ Read more