newsare.net
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រកាសរកឃើញអ្នកស៊ីឈ្នួលឈរឈ្មោះឱ្យក្រុមហ៊ុនបងពន្ធដាររកឃើញអ្នកស៊ីឈ្នួលឈរឈ្មោះឱ្យក្រុមហ៊ុនបន្លំលុយពន្ធរដ្ឋរាប់លានដុល្លារ
អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រកាសរកឃើញអ្នកស៊ីឈ្នួលឈរឈ្មោះឱ្យក្រុមហ៊ុនបង្កើតវិក្កយបត្រខ្យល់ ដើម្បីបន្លំប្រាក់ពន្ធរដ្ឋទឹកប្រាក់ចំនួន ៨៩លានដុល្លារ។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានលើកឡើងកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា សមត្ថកិច្ចបានចាប់ខ្លួនជនខិលខូចដែលបានស៊ីឈ្នួលឈរឈ្មោះបើកក្រុមហ៊ុនបង្កើតវិក្កយបត្រខ្យល់ ដើម្បីកាត់កងកេងបន្លំពន្ធរដ្ឋរាប់លានដុល្លារ ក្នុងនោះក្រុមហ៊ុនមិនតិចជាង ២០០ក្រុមហ៊ុនទេដែលជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរបស់លោក ប៊ុន ឆ្លាត។ លោកថា អ្នកបន្លំឈរឈ្មោះនេះជាបុគ្គលិករបស់ភោជនីយដ្ឋានមួយដែលបុគ្គលនោះមានឈ្មោះ ប៊ុន ឆ្លាត ដែលរូបគេ និងបក្ខពួកបានចេញវិក្កយបត្រចំនួន ៩៩២ ដែលមានទឹកប្រាក់ពន្ធចំនួន ៨៩លានដុល្លារ ដោយមានជាប់ពាក់ព័ន្ធជាមួយជនជាតិចិនផងដែរ។ បើតាមលោក គង់ វិបុល ថាជនទាំងនោះបានបង្កើតនូវវិក្កយបត្រក្លែងក្លាយដើម្បីយកមកកាត់កងពន្ធលើតម្លៃបន្ថែម (VAT) ដែលជាប្រាក់ពន្ធរបស់រដ្ឋ និងប្រើប្រាស់វិក្កយបត្រនោះបន្លំពន្ធលើប្រាក់ចំណេញដែលត្រូវបង់ជូនរដ្ឋ។ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះអះអាងថា បច្ចុប្បន្ន ឈ្មោះ ប៊ុន ឆ្លាត ដែលបានបន្លំពន្ធរដ្ឋអស់រាប់លានដុល្លារ ស្ថិតក្នុងពន្ធនាគារ ដោយតុលាការកំពុងដំណើរការកាត់ទោស។ ករណីនេះ ជាទោសឧក្រិដ្ឋពាក់ព័ន្ធកិបកេងពន្ធដោយអាចជាប់ពន្ធនាគារ និងត្រូវពិន័យជាប្រាក់ផង។ ករណីនេះ លោកថាវាក៏ជាការសម្អាតលាងប្រាក់ដែរ ព្រោះការគេចពន្ធវាអាចប្រព្រឹត្តនូវអំពើលាងប្រាក់។ លោក គង់ វិបុល អំពាវនាវដល់ក្រុមហ៊ុន និងសហគ្រាសឱ្យប្រកាសពន្ធដោយកុំប្រើប្រាស់វិក្កយបត្រខ្យល់ ដើម្បីបន្លំពន្ធរដ្ឋ […] The post ពន្ធដាររកឃើញអ្នកស៊ីឈ្នួលឈរឈ្មោះឱ្យក្រុមហ៊ុនបន្លំលុយពន្ធរដ្ឋរាប់លានដុល្លារ appeared first on The Cambodia Daily Khmer. Read more