newsare.net
រដ្ឋាភិបាលនៃប្រទេសគោរពច្បាប់បានបណ្តោយឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាស្រេចភាគ១៩៖ តើប្រទេសប្រជាធិបតេយ្យមិនផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលផ្ដាច់ការមកពីកត្តាអ្វី?
រដ្ឋាភិបាលនៃប្រទេសគោរពច្បាប់បានបណ្តោយឲ្យលោក ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាស្រេចតែចិត្ត ខណៈពលរដ្ឋខ្មែរដង្ហោយហៅរកយុត្តិធម៌ រកសិទ្ធិសេរីភាព។ ក្នុងភាគទី១៩ នេះ លោក ហាស់ សាន ពិនិត្យមើលកត្តាដែលទុកឲ្យរបបសព្វថ្ងៃរស់នៅតទៅទៀត ហើយទុកឱកាសឲ្យរដ្ឋអំណាចលោក ហ៊ុន សែន ប្រើធនធានបានពីការបំផ្លាញជាតិទៅបំភិតបំភ័យសហគមន៍ខ្មែរនៅបរទេស។ រាជរដ្ឋាភិបាលប្រទេសកម្ពុជា ដឹកនាំដោយមហាបុរស ហ៊ុន សែន បានទទួលការជួយឧបត្ថម្ភលើកទឹកចិត្តពីប្រទេសមួយចំនួនដែលថាប្រកាន់ប្រជាធិបតេយ្យ មានសេរីភាពគោរពសិទ្ធិមនុស្ស គោរពច្បាប់ ទោះជាមានការរិះគន់ ថ្កោលទោស ចោទប្រកាន់អំពីរឿងរំលោភសិទ្ធិមនុស្ស រំលោភច្បាប់ អយុត្តិធម៌ ពុករលួយ ជួញដូរគ្រឿងញៀន រំលាយប្រជាធិបតេយ្យពីប្រទេសលោកសេរីទាំងនោះយ៉ាងណាក្តី។ នេះបណ្តាលមកពីផលប្រយោជន៍ដែលជាពាក្យជាកត្តាចងភ្ជាប់ភាគីនីមួយៗមិនឲ្យបែកគ្នាបាន។ មិនខុសពីការបង្រៀនក្នុងសកលវិទ្យាល័យខាងវិជ្ជាវិទ្យាសាស្ត្រនយោបាយ (political science) នោះទេ។ បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីតសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសកលវិទ្យាល័យ ហ្គាម សហរដ្ឋអាមេរិក បង្រៀនថា «គ្មានទេមិត្ត ឬបច្ចាមិត្តអចិន្ត្រៃយ៍ មានតែប្រយោជន៍អចិន្ត្រៃយ៍»។ លោកថា ប្រជាជាតិនីមួយៗកំណត់គោលការណ៍នយោបាយក្នុង និងក្រៅប្រទេសផ្អែកមុនដំបូងបង្អស់លើផលប្រយោជន៍ជាតិរបស់គេ (national interests)។ បើគេមានប្រយោជន៍នឹងគ្នាត្រង់ចំណុចណាហើយ ប្រទេសមួយប្រព្រឹត្តខុសឆ្គងយ៉ាងណា ក៏គេធ្មេចភ្នែកជួយដោះសាដោះស្រាយការចោទប្រកាន់ផ្សេងៗទាំងនោះដែរ។ នេះបើមើលទៅគេឃើញ […] The post ភាគ១៩៖ តើប្រទេសប្រជាធិបតេយ្យមិនផ្តាច់ទំនាក់ទំនងជាមួយរដ្ឋាភិបាលផ្ដាច់ការមកពីកត្តាអ្វី? appeared first on The Cambodia Daily Khmer. Read more