newsare.net
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ នសមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់និងរឹបអូសគ្រឿងញៀនជាង១០០គីឡូក្រាម
សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ចំនួន ៣នាក់ និងរឹបអូសគ្រឿងញៀនបានជាង ១០០គីឡូក្រាមនៅរាជធានីភ្នំពេញ ខណៈពួកគេបម្រុងនឹងដឹកគ្រឿងញៀននេះទៅទីកន្លែងផ្សេងទៀត។ បើតាមនគរបាលប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាថ្ងៃសុក្រ ទី២៥ មីនា ថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួមទាំងមន្ត្រីពាក់ព័ន្ធ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបការដឹកជញ្ជូន រក្សាទុកសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់។ ចំណុចទាំងនោះមាននៅបណ្តោយផ្លូវជាតិលេខ៤ បង្គោលគីឡូម៉ែត្រលេខ២៣ ទល់មុខរោងចក្រ CPF ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈនៅចំណុចទី២ នៅផ្ទះលេខ២០ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ នៅចំណុចផ្ទះគ្មានលេខ ស្ថិតនៅលើផ្លូវលំលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពដដែលថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ៣នាក់ ក្នុងនោះមានឈ្មោះ JEN HAO JUN ឈ្មោះ CHEN POYEN ខណៈម្នាក់ឈ្មោះ LI YANG គ្មានលិខិតឆ្លងដែន។ ក្រៅពីឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ទាំង ៣នាក់ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនជាង […] The post សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់និងរឹបអូសគ្រឿងញៀនជាង១០០គីឡូក្រាម appeared first on The Cambodia Daily Khmer. Read more