newsare.net
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អនុញ្ញាតឲ្យប្រើកម្លាំងប្រជាការពារបន្ថែមលើកម្លោក ស ខេង អនុញ្ញាតឲ្យប្រើកម្លាំងប្រជាការពារជួយរក្សាសន្តិសុខនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អនុញ្ញាតឲ្យប្រើកម្លាំងប្រជាការពារបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដើម្បីជួយគាំទ្ររក្សាសន្តិសុខ និងអស្ថិរភាពសង្គមនៅក្នុងដំណាក់កាលមុន និងក្រោយការបោះឆ្នោត។ ថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័នស្ដីពីកិច្ចការងារពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិកាលពីថ្ងៃទី២៨ មីនា លោក ស ខេង អះអាងថា កិច្ចការអាទិភាពចំពោះមុខសម្រាប់អាជ្ញាធរពាក់ព័ន្ធ គឺការការពារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ លោក ស ខេង បន្ថែមថា លោកយល់ព្រមឱ្យមានការប្រើកម្លាំងប្រជាការពារបន្ថែមលើកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដើម្បីជួយគាំទ្ររក្សាសន្តិសុខសម្រាប់ការបោះឆ្នោត ដោយត្រូវមានការបណ្ដុះបណ្ដាលអំពីគោលការណ៍សំខាន់មួយចំនួនដល់ពួកគេផងដែរ។ លោកថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តដែលជាក្បាលម៉ាស៊ីនដឹកនាំសំខាន់នៅថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់តួនាទី និងទទួលខុសត្រូវរបស់ខ្លួនក្នុងការដឹកនាំសម្របសម្រួលសន្តិសុខនៃការបោះឆ្នោត ដើម្បីធានាឱ្យមានកម្លាំងសមត្ថកិច្ចគ្រប់គ្រាន់សម្រាប់ផ្តល់សេវាសន្តិសុខ សុវត្ថិភាពគ្រប់ដំណាក់កាលនៃការបោះឆ្នោត។ លោកថា អាជ្ញាធរត្រូវយកចិត្តទុកដាក់គ្រប់គ្រងសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ជាពិសេសត្រូវទប់ស្កាត់ឱ្យបាននូវការកេងចំណេញនានាពីការប្រកួតប្រជែងខាងនយោបាយ ព្រមទាំងត្រូវបញ្ចៀសឱ្យបាននូវរាល់អំពើហិង្សា ការបង្កអសន្តិសុខ និងអស្ថិរភាពសង្គម ទាំងមុន អំឡុងពេល និងក្រោយការបោះឆ្នោត។ អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា ការថ្លែងរបស់លោក ស ខេង ធ្វើឡើងជាច្រើនដងហើយ តែអ្វីដែលសំខាន់ថាតើមន្ត្រីថ្នាក់ក្រោមមានឆន្ទៈក្នុងការអនុវត្ត ឬយ៉ាងណានោះ។ លោកបន្តថា លោកឃើញថ្នាក់ជាតិហាក់ដូចជាមានតែអនុសាសន៍ម្តងម្កាល […] The post លោក ស ខេង អនុញ្ញាតឲ្យប្រើកម្លាំងប្រជាការពារជួយរក្សាសន្តិសុខនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ appeared first on The Cambodia Daily Khmer. Read more