newsare.net
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថាបច្ចុប្បន្ន លំហពលរដ្ឋ និងនយោបាយនៅមន្ត្រីសិទ្ធិមនុស្ស UN ថាលំហសេរីភាពនិងនយោបាយកម្ពុជាកាន់តែរួមតូចនិងដើរថយក្រោយ
អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថាបច្ចុប្បន្ន លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាកាន់តែរួមតូចទៅ និងដើរថយក្រោយដោយសារតែការគ្រប់គ្រងបែបឯកបក្ស។ តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានលើកឡើងថា លោកបានប្រាប់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃនេះក្នុងអំឡុងការធ្វើបច្ចុប្បន្នភាពផ្ទាល់មាត់អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះ ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើន ជាពិសេសក្នុងពេលដែលការបោះឆ្នោតឃុំ-សង្កាត់កាន់តែខិតជិតចូលមកដល់ ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំនេះ។ លោកបន្តថា មួយវិញទៀត ខណៈដែលប្រទេសនេះមានការកែលំអទាក់ទងនឹងសេចក្តីព្រាងច្បាប់ថ្មីៗដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងនៅតុលាការ និងវឌ្ឍនភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ក៏នៅមានក្តីកង្វល់មួយចំនួនទាក់ទងនឹងការបិទលំហពលរដ្ឋ និងនយោបាយ សវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយជំទាស់ដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Vitit Muntarbhorn អំពាវនាវចំពោះអាជ្ញាធរទាំងអស់នៅកម្ពុជាឱ្យគោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ។ ការបង្ហាញក្ដីបារម្ភរបស់អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានធ្វើឡើងស្របពេលដែលក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា កាលថ្ងៃទី២៣ ខែមីនា ដោយមិនអនុញ្ញាតឱ្យលោក កឹម សុខា ទៅចូលរួមកិច្ចប្រជុំកម្រិតពិភពលោកដោយផ្ទាល់នៅប្រទេសអាល្លឺម៉ង់។ សហមេធាវីការពារសិទ្ធិឱ្យលោក កឹម […] The post មន្ត្រីសិទ្ធិមនុស្ស UN ថាលំហសេរីភាពនិងនយោបាយកម្ពុជាកាន់តែរួមតូចនិងដើរថយក្រោយ appeared first on The Cambodia Daily Khmer. Read more