newsare.net
គិតមកដល់ថ្ងៃនេះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមានរយៈពេល ៣៤ថ្ងៃហើយ។ ការវាយទីក្រុងមួយរបស់អ៊ុយក្រែនក្លាយជាវាលពិឃាតស្លាប់មនុស្ស៥ពាន់នាក់ ខណៈ UN ថាការស្លាប់រង្គាលមានពាសពេញប្រទេស
គិតមកដល់ថ្ងៃនេះ សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែនមានរយៈពេល ៣៤ថ្ងៃហើយ។ ការវាយប្រយុទ្ធគ្នាកើតមានពាសពេញប្រទេស ទោះបីជាទីក្រុងខ្លះធ្លាក់នៅក្រោមការកាន់កាប់ដោយកងទ័ពរុស្ស៊ីក៏ដោយ។ នៅទីក្រុងកំពង់ផែ Mariupol អង្គការសហប្រជាជាតិបានរកឃើញរណ្ដៅសាកសពរួមមានមនុស្សស្លាប់ជាង ១ពាន់នាក់ (១០៨១នាក់)។ ប្រធានបេសកកម្មរបស់អង្គការសហប្រជាជាតិប្រចាំអ៊ុយក្រែន អ្នកស្រី Matilda Bogner បានបញ្ជាក់បន្ថែមថា អ្នកស្រីបានទទួលដំណឹងអំពីរណ្តៅសាកសពរួមនៅទីក្រុងកំពង់ផែ Mariupol គឺមនុស្សស្លាប់ ១០៨១នាក់ ក្នុងនោះមានទាំងកុមារផងដែរ។ តែដំណឹងចុងក្រោយមកនេះដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា បានឱ្យដឹងថា មនុស្សស្លាប់នៅពាសពេញទីក្រុងមួយនេះដល់ទៅ ៥ពាន់នាក់ ចាប់តាំងពីការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ី កាលពី ៣សប្ដាហ៍មកនេះ។ អាជ្ញាធរទីក្រុង Mariupol បាននិយាយថា មនុស្ស ៥ពាន់នាក់ ក្នុងនោះរួមមានកុមារ ២១០នាក់។ នេះបើតាមអភិបាលក្រុង Mariupol។ បើតាមលោក Vadym Boichenko តួលេខអ្នកស្លាប់ទាំងនេះមិនទាន់រាប់បញ្ចូលទាំងចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពរុស្ស៊ី ក្នុងរយៈពេលជាង ១ខែមកនេះ គឺចាប់តាំងពីលោក ពូទីន ប្រកាសធ្វើសង្គ្រាមកាលពីថ្ងៃទី២៤ ខែកុម្ភៈ មកនោះទេ ដែលបានបំផ្លាញទីក្រុងមួយនេះ និងធ្វើឱ្យប្រជាជនរាប់ម៉ឺននាក់កំពុងជាប់គាំងដោយគ្មានអគ្គិសនីប្រើប្រាស់។ លោក Boichenko […] The post ទីក្រុងមួយរបស់អ៊ុយក្រែនក្លាយជាវាលពិឃាតស្លាប់មនុស្ស៥ពាន់នាក់ ខណៈ UN ថាការស្លាប់រង្គាលមានពាសពេញប្រទេស appeared first on The Cambodia Daily Khmer. Read more