newsare.net
អង្គការសិទ្ធិមនុស្សលីកាដូ បង្ហាញការព្រួយបារម្ភករណីដែលរដ្ឋាភិបាលកម្ពុជាបើកឱ្យលីកាដូបារម្ភករណីរដ្ឋាភិបាលបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ
អង្គការសិទ្ធិមនុស្សលីកាដូ បង្ហាញការព្រួយបារម្ភករណីដែលរដ្ឋាភិបាលកម្ពុជាបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ ក្រោយពីផ្អាកជាង ១០ឆ្នាំមក ថានឹងនាំឱ្យគ្រួសារជាច្រើនត្រូវបែកបាក់ និងមិនអាចជួបជុំគ្នាវិញបានដោយសារប្រព័ន្ធគ្រប់គ្រងនៅទន់ខ្សោយ។ ការព្រួយបារម្ភរបស់អង្គការសិទ្ធិមនុស្សលីកាដូនេះ ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ដោយលើកឡើងថា ការបើកឱ្យមានដំណើរការស្មុំកូនឡើងវិញនេះ នឹងនាំឱ្យគ្រួសារជាច្រើនត្រូវបែកបាក់ និងមិនអាចជួបជុំគ្នាដោយសារតែប្រព័ន្ធគ្រប់គ្រងនៅទន់ខ្សោយ និងមិនទាន់អាចការពារផលប្រយោជន៍កុមារបានល្អបំផុតនោះឡើយ។ ការព្រួយបារម្ភកើតឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសអ៊ីតាលី បានលើកឡើងថា ការស្មុំកូនពីកម្ពុជាយ៉ាងតិចចំនួន ៩នាក់ដែលអាចកើតមានឡើង គឺកំពុងត្រូវបានដំណើរការដោយទីភ្នាក់ងារស្មុំកូនជនជាតិអ៊ីតាលី។ ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១១ កុមារកម្ពុជាចំនួន ៣៦៩៦នាក់ហើយត្រូវបានរដ្ឋាភិបាលរាយការណ៍ថា បានបញ្ជូនទៅក្រៅប្រទេសសម្រាប់ការស្មុំកូន។ យ៉ាងណា កម្មវិធីស្មុំកូនអន្តរប្រទេសនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាផ្អាកវិញក្រោយពីរកឃើញមានភស្តុតាងថា មានការក្លែងបន្លំឯកសារ និងអំពើពុករលួយ ដែលប្រព្រឹត្តដោយមន្ត្រីរដ្ឋាភិបាលដើម្បីប្តូរឈ្មោះ ឬអាយុកុមារមួយចំនួន ឬអះអាងថាពួកគេជាក្មេងកំព្រា ឬត្រូវបានបោះបង់ចោល មុនពេលកុមារទាំងនោះត្រូវបានគេយកទៅចិញ្ចឹមនៅក្រៅប្រទេស ដោយពុំមានការដឹងឮ ឬការយល់ព្រមពីឪពុកម្តាយរបស់ពួកគេឡើយ។ លីកាដូ បានព្រមានថា ការបញ្ជូនកុមារជាច្រើនទៀតទៅក្រៅប្រទេស អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដែលមិនអាចស្រោចស្រង់បានជាច្រើនបន្ថែមទៀត បើសិនជាកំហុសកន្លងមកមិនត្រូវបានដោះស្រាយ និងមុនពេលមានវិធានការប្រកបដោយសុវត្ថិភាព និងតម្លាភាព ខណៈបច្ចុប្បន្ននេះ រដ្ឋាភិបាលនៅតែខ្វះប្រព័ន្ធការពារកុមារតាមផ្លូវតុលាការ និងមិនមានវិធានការរឹងមាំក្នុងការប្រឆាំងអំពើពុករលួយ ដើម្បីធានាថាការស្មុំកូននឹងដំណើរការទៅស្របតាមផ្លូវច្បាប់ និងក្រមសីលធម៌។ លីកាដូ បានផ្តល់យោបល់ថា មធ្យោបាយតែមួយគត់ដើម្បីធានាថាកុមារមិនត្រូវបានគេយកចេញពីគ្រួសាររបស់ពួកគេ ដោយភាពមិនត្រឹមត្រូវ ឬដោយបោកបញ្ឆោតម្តងទៀតនោះ គឺត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការស្មុំកូនអន្តរប្រទេសទាំងអស់ពីកម្ពុជាដែលកំពុងដំណើរការ។ លោកមេធាវី […] The post លីកាដូបារម្ភករណីរដ្ឋាភិបាលបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ appeared first on The Cambodia Daily Khmer. Read more