newsare.net
ក្រុមសង្គមស៊ីវិល និងសហគមន៍ជាង ២០ស្ថាប័ន ដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ស្នើក្រសួងបរិស្ថានបើកលំហសេរីភាពចុះល្បាតព្រៃឈើ
ក្រុមសង្គមស៊ីវិល និងសហគមន៍ជាង ២០ស្ថាប័ន ដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យបើកលំហសិទ្ធិសេរីភាពសហគមន៍ អង្គការសង្គមស៊ីវិលក្នុងការចុះល្បាតព្រៃនៅតាមតំបន់ការពារធម្មជាតិឡើងវិញ។ ក្រុមនេះក៏បានជំរុញឲ្យអនុវត្តការប្ដេជ្ញាចិត្តរបស់ក្រសួង ដែលសន្យាថែរក្សាគម្របព្រៃឈើឱ្យបាន ៦០% នៅត្រឹមឆ្នាំ២០៣០ នៅក្នុងសន្និសីទក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅទីក្រុងប៉ារីស។ ក្នុងញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ពួកគេមានការព្រួយបារម្ភជាខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋសហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការរកឃើញជាបន្តបន្ទាប់នូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាការកាប់ទន្ទ្រានយកដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ទាំងនោះបានស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួន ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិដែលបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១០ ដល់ឆ្នាំ២០២៩ និងការប្ដេជ្ញាចិត្តរបស់ក្រសួងនៅក្នុងសន្និសីទនៃក្របខ័ណ្ឌអង្គការសហប្រជាជាតិក្នុងទីក្រុងប៉ារីស ដែលសន្យាថែរក្សាគម្របព្រៃឈើឱ្យបាន ៦០% នៅត្រឹមឆ្នាំ២០៣០។ ញត្តិដដែលក៏បានស្នើឱ្យយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងត្រួតពិនិត្យតាមដានការអនុវត្តកិច្ចសន្យា និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក្នុងនោះត្រូវបើកទូលាយឱ្យអ្នកសារព័ត៌មាន អ្នកសិក្សាស្រាវជ្រាវ សមាគម អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសាធារណជន ចូលរួមតាមដាន និងអង្កេតដើម្បីធានានូវតម្លាភាព។ ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្នុងគោលបំណងស្នើឱ្យក្រសួងគោរពសិទ្ធិជនជាតិដើមភាគតិច សហគមន៍ និងអង្គការសង្គមស៊ីវិលក្នុងការចូលរួមការពារធនធានធម្មជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។ […] The post ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ស្នើក្រសួងបរិស្ថានបើកលំហសេរីភាពចុះល្បាតព្រៃឈើ appeared first on The Cambodia Daily Khmer. Read more