newsare.net
គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្នើឲ្យកម្ពុជាបញ្ឈប់នូវការកាត់ទក្រុមសិទ្ធិមនុស្សអន្តរជាតិជំរុញឱ្យកម្ពុជាបញ្ឈប់ការកាត់ទោសនិងដាក់ពន្ធនាគារអ្នកសារព័ត៌មាននិងសង្គមស៊ីវិល
គណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ស្នើឲ្យកម្ពុជាបញ្ឈប់នូវការកាត់ទោស និងការដាក់ពន្ធនាគារចំពោះក្រុមអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងសមាជិកសង្គមស៊ីវិលដទៃទៀត ខណៈសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលគាំទ្របក្សកាន់អំណាច ថាខ្លួនមានការសោកស្ដាយចំពោះការវាយតម្លៃដែលខ្វះភស្តុតាងច្បាស់លាស់ ក្នុងគោលបំណងចង់ផាត់ពណ៌កម្ពុជាឱ្យអាក្រក់។ ការធ្វើអត្ថាធិប្បាយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស បន្ទាប់ពីដំណើរការពិនិត្យឡើងវិញលើប្រទេសចំនួនប្រាំនៅក្នុងសម័យប្រជុំចុងក្រោយរបស់ខ្លួន បានជំរុញឱ្យកម្ពុជាធានាថា ប្រជាជនទាំងអស់នៅក្នុងប្រទេសអាចអនុវត្តសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ។ ពួកគេព្រមានថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនអាចធានា និងអនុវត្តសិទ្ធិមនុស្សបានទេ វាជាក្តីបារម្ភធំៗមួយទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសនៅមុនការបោះឆ្នោតឃុំ-សង្កាត់ក្នុងខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣។ កន្លងមក ភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា អះអាងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការគំរាមកំហែង ការចាប់ខ្លួនតាមអំពើចិត្ត ការដំណើរការសវនាការក្តីដ៏ធំ ការដកហូតលិខិតឆ្លងដែន និងការប្រព្រឹត្តអំពើហិង្សាលើសមាជិកគណបក្សជំទាស់។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) របស់លោក ហ៊ុយ វណ្ណៈ ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនៅថ្ងៃទី១ ខែមេសា ថា ខ្លួនបានពិនិត្យយ៉ាងហ្មត់ចត់នូវរបាយការណ៍សង្ខេបដែលចេញផ្សាយនៅលើបណ្ដាញសង្គម និងរបាយការណ៍ពេញទាំងស្រុង ហើយថាខ្លួនមានការសោកស្ដាយចំពោះការវាយតម្លៃដែលមានលក្ខណៈមិនពេញលេញ សម្រាប់របាយការណ៍អំពីស្ថានភាពកម្ពុជា ជាពិសេសត្រង់កថាខណ្ឌស្ដីពីសិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។ សេចក្តីថ្លែងការណ៍ដដែលលើកឡើងថា របាយការណ៍នេះវាយតម្លៃដោយលម្អៀងដោយខ្វះភស្តុតាងច្បាស់លាស់ គ្មានការពិតពេញលេញ និងបានទាត់ចោលនូវអ្វីដែលជាតម្រូវការក្នុងបរិបទជាក់ស្តែងរបស់សង្គមកម្ពុជា ព្រមទាំងព្យាយាមបន្ទោសទៅភាគីផ្សេងភ្ជាប់ទៅលំហនយោបាយ និងការបោះឆ្នោតនាពេលខាងមុខ ក្នុងគោលបំណងហាក់ចង់ផាត់ពណ៌កម្ពុជាឱ្យអាក្រក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បង្ហាញការគាំទ្រដោយថា […] The post ក្រុមសិទ្ធិមនុស្សអន្តរជាតិជំរុញឱ្យកម្ពុជាបញ្ឈប់ការកាត់ទោសនិងដាក់ពន្ធនាគារអ្នកសារព័ត៌មាននិងសង្គមស៊ីវិល appeared first on The Cambodia Daily Khmer. Read more