newsare.net
ក្រុមអ្នកតស៊ូមតិ គាំទ្រមន្ត្រីបក្សប្រឆាំងឲ្យទៅដឹកនាំគណបក្សភ្លើងទៀន ប៉ុន្តែតអ្នកតស៊ូមតិទាមទារឲ្យលោក សម រង្ស៊ី និងបក្ខពួកលាលែងពីគណបក្សសង្គ្រោះជាតិ
ក្រុមអ្នកតស៊ូមតិ គាំទ្រមន្ត្រីបក្សប្រឆាំងឲ្យទៅដឹកនាំគណបក្សភ្លើងទៀន ប៉ុន្តែត្រូវលាលែងចេញពីគណបក្សសង្គ្រោះជាតិ។ នាយកប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ទូច វិបុល គាំទ្រអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងដែលនាំគ្នាទៅដឹកនាំគណបក្សភ្លើងទៀន ប៉ុន្តែត្រូវលាឈប់ពីគណបក្សសង្គ្រោះជាតិជាផ្លូវការជាមុនសិន ដើម្បីកុំឱ្យមានការភាន់ច្រឡំពីពលរដ្ឋ និងការចោទប្រកាន់នានាថាជាអ្នកនយោបាយពុំមានសុចរិតភាព។ នាយកប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី៤ មេសា ថា លោកគាំទ្រលោក សម រង្ស៊ី និងសហការីដទៃទៀតដែលបានចេញមុខគាំទ្រគណបក្សភ្លើងទៀន ដែលជាសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់អស់លោកលោកស្រី ប៉ុន្តែពួកគេត្រូវលាលែងពីគណបក្សសង្គ្រោះជាតិ គឺដើម្បីកុំឱ្យមានការភ័ន្តច្រឡំ និងចោទប្រកាន់ថាក្រុមមន្ត្រីបក្សប្រឆាំងទាំងនោះថាធ្វើនយោបាយពុំមានសុចរិតភាព ដោយប្រើឋានៈជាប្រធានស្តីទី និងជាមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិទៅគាំទ្រគណបក្សដទៃ។ លោកអះអាងថា ជាងនេះទៀត ការចេញទៅគាំទ្របក្សថ្មីដោយមិនភ្ជាប់ជាមួយតួនាទីក្នុងគណបក្សសង្គ្រោះជាតិបែបនេះ ក៏ដើម្បីកុំឱ្យសហគមន៍ជាតិ និងអន្តរជាតិមើលឃើញពីភាពច្របូកច្របល់នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលក្រុមមន្ត្រីបក្សប្រឆាំងទាំងនោះនាំគ្នាប្រព្រឹត្តជាហូរហែនាពេលកន្លងមកផងដែរ។ លោក ទូច វិបុល អំពាវនាវឲ្យមន្ត្រីបក្សប្រឆាំងទាំងនោះបញ្ឈប់ការធ្វើទុក្ខបុកម្នេញទៅលើលោក កឹម សុខា ដែលកំពុងទទួលរងភាពអយុត្តិធម៌ពីរដ្ឋាភិបាលផ្ដាច់ការ លោក ហ៊ុន សែន បន្តទៀត ដើម្បីនាំគ្នាកសាងកម្លាំងអ្នកប្រជាធិបតេយ្យ ជាពិសេសទប់ស្កាត់សកម្មភាពអណាធិបតេយ្យរបស់សកម្មជននៅមូលដ្ឋានក្នុងការជេរប្រមាថ ប្រឌិតរឿងមួលបង្កាច់បង្ខូចឈ្មោះលោក កឹម សុខា បន្តទៀត។ […] The post អ្នកតស៊ូមតិទាមទារឲ្យលោក សម រង្ស៊ី និងបក្ខពួកលាលែងពីគណបក្សសង្គ្រោះជាតិ appeared first on The Cambodia Daily Khmer. Read more