newsare.net
មេដឹកនាំខ្មែរមួយរូបដែលជំពាក់បំណុលបរទេសវ័ណ្ឌក លោក ហ៊ុន សែន ប្រកាសដកសិទ្ធិគ្រប់គលោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបពីបារាំងឱ្យចិនគ្រប់គ្រង៥៥ឆ្នាំ
មេដឹកនាំខ្មែរមួយរូបដែលជំពាក់បំណុលបរទេសវ័ណ្ឌក លោក ហ៊ុន សែន ប្រកាសដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាប ពីក្រុមហ៊ុនបារាំង ហើយប្រគល់សិទ្ធិវិនិយោគទាំងស្រុងឲ្យទៅក្រុមហ៊ុនចិន គ្រប់គ្រងរយៈពេល ៥៥ឆ្នាំ ដែលមានទុនជិត ១ពាន់លានដុល្លារអាមេរិក។ បុរសខ្លាំងក្រាញអំណាចប្រចាំតំបន់អាស៊ីរូបនេះលើកឡើងនៅក្នុងពិធីចុះត្រួតពិនិត្យសំណង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ថា ការវិនិយោគនេះ គឺប្រៀបដូចជាចិនមានម្សៅស្ទើរតែទាំងស្រុងសម្រាប់ធ្វើនំឲ្យខ្មែរហូប ខណៈកម្ពុជាមានត្រឹមតែដីសម្រាប់ការសាងសង់ព្រលានយន្តហោះនេះតែប៉ុណ្ណោះ។ លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះព្រលានយន្តហោះក្នុងខេត្តសៀមរាប ដែលកំពុងដំណើរការបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុនបារាំង ប៉ុន្តែកម្ពុជានឹងផ្ទេរសិទ្ធិគ្រប់គ្រងទៅឲ្យចិនគ្រប់គ្រងជំនួសវិញ ហើយកម្ពុជានឹងផ្តល់សំណងឲ្យក្រុមហ៊ុនបារាំងវិញ តែលោកសង្ឃឹមថា ក្រុមហ៊ុនបារាំងនឹងមិនទាមទារឲ្យកម្ពុជាសងថ្លៃហួសហេតុទេ បន្ទាប់ពីពួកគេអស់សិទ្ធិទទួលផលពីព្រលានយន្តហោះដែលពួកគេធ្លាប់គ្រប់គ្រងកន្លងមក។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនចិន បានបោះទុនវិនិយោគកសាងអាកាសយានដ្ឋានលើទឹកដីខេត្តសៀមរាប ដែលបានចំណាយដើមទុនច្រើនលើសលប់ ខណៈកម្ពុជាមានត្រឹមតែទីតាំងប៉ុណ្ណោះ។ ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី កំពុងសាងសង់ដោយក្រុមហ៊ុនចិន YUNAN DEVELOPMENT GROUP គ្រោងវិនិយោគនូវទឹកប្រាក់ប្រមាណជា ៨៨០លានដុល្លារអាមេរិកដែលត្រូវគ្រប់គ្រងដោយក្រុមហ៊ុនចិន រយៈពេល ៥៥ឆ្នាំ ស្ថិតនៅក្នុងឃុំពពេល និងឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្ទៃដី ៧០០ហិកតារ។ អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានប្រាប់សារព័ត៌មាន […] The post លោក ហ៊ុន សែន ដកសិទ្ធិគ្រប់គ្រងព្រលានយន្តហោះសៀមរាបពីបារាំងឱ្យចិនគ្រប់គ្រង៥៥ឆ្នាំ appeared first on The Cambodia Daily Khmer. Read more