newsare.net
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បញ្ហាបឹងទន្លេសាបដែលជាសម្បត្តិជាតិរបស់កម្ពុជអ្នកឃ្លាំមើលថាបញ្ហាបឹងទន្លេសាបរលាយហិនហោចដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានច្បាប់
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា បញ្ហាបឹងទន្លេសាបដែលជាសម្បត្តិជាតិរបស់កម្ពុជា កំពុងរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានទៅលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ។ អ្នកវិភាគនយោបាយ និងសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៤ មេសា ថា សម្បត្តិជាតិកម្ពុជាដែលរលាយហិនហោចសព្វថ្ងៃនេះ គឺដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានលើការសច្ចាប្រណិធាន និងអនុវត្តបំពានលើរដ្ឋធម្មនុញ្ញដែលបានចែងអំពីការការពារ និងការទទួលផលពីសម្បត្តិធម្មជាតិ ដើម្បីជួយឱ្យកម្ពុជាគេចផុតពីប្រទេសក្រីក្រ។ បណ្ឌិត ឡៅ ម៉ុងហៃ ត្អូញត្អែរថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យសម្រាប់ដឹកនាំប្រទេសទាំងមូល និងអភិវឌ្ឍលើវិស័យមួយៗ ដូចជាវិស័យកសិកម្ម ជាដើម ប្រហែលជាអាចជួយដល់ការដឹកនាំរដ្ឋទប់ស្កាត់កុំឲ្យបញ្ហាកើតមាន និងដោះស្រាយបញ្ហាដែលកើតឡើងឲ្យមានប្រសិទ្ធភាព និងកុំឲ្យបញ្ហាទាំងនោះកើតច្រើនឡើង និងកាន់តែរីកធំបន្ថែមទៀត។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីគម្របព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ត្រូវបានកាប់ទន្ទ្រាន និងកាន់កាប់ជាកម្មសិទ្ធិពីសំណាក់អ្នកមានអំណាច ដែលជាមូលហេតុធ្វើឱ្យបាត់បង់ជីវចម្រុះមួយផ្នែកធំក្រៅពីការនេសាទខុសច្បាប់ក្នុងពេលបច្ចុប្បន្ននេះ។ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប កម្ចាត់ឈ្មួញប្រព្រឹត្តបទល្មើសនេសាទនៅបឹងទន្លេសាបឱ្យអស់ បើទោះបីជាត្រូវប្រើមធ្យោបាយណាក៏ដោយ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច កាលពីអំឡុងខែមីនា ឆ្នាំ២០២២ ធ្លាប់បានអះអាងថា លោកបានចុះស្រាវជ្រាវ […] The post អ្នកឃ្លាំមើលថាបញ្ហាបឹងទន្លេសាបរលាយហិនហោចដោយសារមន្ត្រីរដ្ឋាភិបាលអនុវត្តបំពានច្បាប់ appeared first on The Cambodia Daily Khmer. Read more