newsare.net
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាត់ដីរដ្ឋរាប់រយហិកតារប្រគល់ឱ្យប្អូនស្រីរបស់ខ្បុរសខ្លាំងកម្ពុជាកាត់ដីរដ្ឋរាប់រយហិកតារឲ្យសាច់ញាតិនិងឧកញ៉ាមួយចំនួនទៀត
បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន កាត់ដីរដ្ឋរាប់រយហិកតារប្រគល់ឱ្យប្អូនស្រីរបស់ខ្លួន និងគ្រួសារសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច ឧកញ៉ា លី យ៉ុងផាត់ រួមទាំងវិស័យឯកជនធំៗមួយចំនួនទៀត។ ដីរដ្ឋទំហំប្រមាណ ៣ម៉ឺន ៦ពាន់ហិកតារ ត្រូវបានលោក ហ៊ុន សែន ផ្តល់សម្បទានសេដ្ឋកិច្ចទៅក្រុមហ៊ុនចិន Union Development Group ឬហៅកាត់ថា UDG ដែលរងទណ្ឌកម្មក្រោមច្បាប់ Magnitsky របស់អាមេរិក។ ក្រុមហ៊ុនមួយនេះក៏រងការចោទប្រកាន់ថា បានបណ្តេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ខណៈឧទ្យានជាតិបុទុមសាគរដែលមានផ្ទៃដីប្រមាណ ១១៥៤ហិកតារ ត្រូវបានកំណត់ឡើងវិញដើម្បីប្រគល់ជូនពលរដ្ឋដោយមិនមានចំនួនច្បាស់លាស់។ ចំណែកផ្ទៃដីប្រហែល ៦០០ហិកតារដែលគ្រប់គ្រងដោយរដ្ឋ ក្នុងនោះដីបឹង ព្រៃឈើ ភ្នំ កំពង់ផែ និងអតីតសម្បទានសេដ្ឋកិច្ច ក៏ត្រូវបានធ្វើឯកជនភាវូបនីយកម្មដែរ។ ជាមួយគ្នានោះ សម្រាប់ធនាគារកាណាឌីយ៉ា វិញ ទទួលបានដីរដ្ឋចំនួន ១០ហិកតារនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងក្រុមហ៊ុន Premier Land ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយកូនស្រី និងកូនប្រសារបស់លោក លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាពីខាងគណបក្សកាន់អំណាច បានទទួលដីចំនួន ១៣០ហិកតារពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខណៈក្រុមហ៊ុន […] The post បុរសខ្លាំងកម្ពុជាកាត់ដីរដ្ឋរាប់រយហិកតារឲ្យសាច់ញាតិនិងឧកញ៉ាមួយចំនួនទៀត appeared first on The Cambodia Daily Khmer. Read more