newsare.net
រដ្ឋាភិបាលចិន បានរាយការណ៍ថា មានករណីកូវីដថ្មីនៅក្រុង Shanghai ដោយរកឃើញជំងឺកូវីដថ្មចិនកំពុងផ្ទុះកូវីដថ្មីមួយទៀតហើយដោយរកឃើញជាង ១ម៉ឺន ៣ពាន់ករណីនៅក្រុងShanghai
រដ្ឋាភិបាលចិន បានរាយការណ៍ថា មានករណីកូវីដថ្មីនៅក្រុង Shanghai ដោយរកឃើញជំងឺកូវីដថ្មីជាង ១ម៉ឺន ៣ពាន់ករណីកាលពីថ្ងៃទី៣ ខែមេសា។ ការផ្ទុះរីករាលដាលដ៏រហ័សនេះ ទើបកើតមានបន្ទាប់ពីចិនយកឈ្នះកូវីដ-១៩ ដែលផ្ទុះចេញពីក្រុងអ៊ូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩។ វីរុសកូរ៉ូណាឆ្នាំ២០១៩ ឬកូវីដ-១៩ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុសកូរ៉ូណា ជាជំងឺផ្លូវដង្ហើមស្រួចស្រាល់ធ្ងន់ធ្ងរ។ ជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងអ៊ូហាន នៃខេត្តហ៊ូប៉ី ប្រទេសចិន ហើយចាប់តាំងពីពេលនោះមក វាបានរីករាលដាលទៅជុំវិញពិភពលោក ហើយបន្តក្លាយជាជំងឺរាតត្បាតសកលបណ្ដាលឲ្យមនុស្សរាប់លានឆ្លង និងស្លាប់ជុំវិញពិភពលោក។ ឥឡូវនេះ ប្រទេសដែលជាប្រភពនៃការសាយភាយមេរោគជំងឺផ្លូវដង្ហើមដ៏ធ្ងន់ធ្ងរសម្លាប់មនុស្សពាសពេញពិភពលោកច្រើនលាននាក់ បានកំពុងផ្ទុះមេរោគថ្មីមួយទៀតដែលតាមទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថា វាជាមេរោគបំប្លែងពីមេរោគ Omicron។ ក្នុងស្ថានភាពនេះ អាជ្ញាធរចិនបានសម្រេចចេញវិធានការបិទខ្ទប់ទាំងស្រុងនៅក្រុង Shanghai ដែលមានប្រជាជនប្រមាណ ២៥លាននាក់។ ក្នុងការបិទខ្ទប់នេះ អាជ្ញាធរចិន បានធ្វើតេស្ដមនុស្សដល់ទៅជាង ៧០% ក្នុងចំណោមមនុស្សចំនួន ២៥លាននាក់នៅក្រុង Shanghai។ តែយ៉ាងណា គណៈកម្មការជាតិសុខាភិបាលរបស់ប្រទេសចិន បានអះអាងថា ពុំមានអ្នកស្លាប់នោះទេក្នុងចំណោមអ្នកឆ្លងជាង ១ម៉ឺន ៣ពាន់នាក់នេះ។ កាលពីខែមីនា អ្នកស្រុកនៅក្រុង […] The post ចិនកំពុងផ្ទុះកូវីដថ្មីមួយទៀតហើយដោយរកឃើញជាង ១ម៉ឺន ៣ពាន់ករណីនៅក្រុងShanghai appeared first on The Cambodia Daily Khmer. Read more