newsare.net
អាជ្ញាធរខេត្តក្រចេះ អះអាងថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង នឹងបង្កលក្ខណៈងាយស្រួលក្នអាជ្ញាធរខេត្តក្រចេះ៖ ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ
អាជ្ញាធរខេត្តក្រចេះ អះអាងថា ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿង នឹងបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ផ្លូវគមនាគមន៍ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនរវាងខេត្តក្រចេះ ជាមួយច្រកព្រំដែនអន្តរជាតិកម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម។ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាព្រំដែនរិះគន់ថា ស្ពាននោះជាមធ្យោបាយបង្ហូរជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ចូលទឹកដីកម្ពុជាតែប៉ុណ្ណោះ។ អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បានលើកឡើងក្នុងពិធីសម្ពោធស្ពានបេតុងមិត្តភាពក្រចេះ-ប៊ិញយឿង ឬស្ពានអណ្ដែងដូន ស្ថិតនៅព្រំប្រទល់ខេត្តក្រចេះ និងខេត្តប៊ិញយឿង ជាមួយអនុប្រធានគណៈកម្មាធិការខេត្តប៊ិញយឿង ប្រទេសវៀតណាម លោក ង្វៀន វ៉ាន់យ៉ាញ់ ថាស្ពាននេះបង្ហាញឱ្យឃើញពីទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម កាន់តែមានភាពល្អប្រសើរទៅថ្ងៃមុខ។ ស្ពាននេះមានប្រវែងជិត ៤០ម៉ែត្រ ស្ថិតនៅលើផ្លូវខេត្តលេខ៣៧៧ នៃខេត្តក្រចេះ។ លោក វ៉ា ថន អះអាងថា ទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្តក្រចេះជាមួយភាគីវៀតណាម តែងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋនៅតាមតំបន់ព្រំដែន និងដល់អាជីវករ ពាណិជ្ជករ ដែលត្រូវឆ្លងកាត់ក្នុងការទិញ លក់ទំនិញ ការសួរសុខទុក្ខញាតិមិត្ត និងការចេញចូលដើម្បីព្យាបាលជំងឺ ជាដើម។ អភិបាលខេត្តរូបនេះបញ្ជាក់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីលើកិច្ចសហប្រតិបត្តិការ ស្ថិតស្ថេរយូរអង្វែង មិត្តភាពជិតស្និទ្ធរវាងខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម […] The post អាជ្ញាធរខេត្តក្រចេះ៖ ស្ពានមិត្តភាពក្រចេះ-ប៊ិញយឿងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋ appeared first on The Cambodia Daily Khmer. Read more