newsare.net
ភ្លាមៗបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ពតើជំនួបផ្ទាល់មេដឹកនាំអឺរ៉ុបនិងអង់គ្លេសជាមួយអ៊ុយក្រែនបង្ហាញអ្វីខ្លះទៅលោក ពូទីន?
ភ្លាមៗបន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតព្យួរសមាជិកភាពរុស្ស៊ី ពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី៧ ខែមេសា ស្រាប់តែមេដឹកនាំសហភាពអឺរ៉ុប និងនាយករដ្ឋមន្ត្រីអង់គ្លេស បានទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅរដ្ឋធានីគៀវ ខណៈអ៊ុយក្រែនបន្តហែកហួរដោយគ្រាប់កាំភ្លើងរបស់រុស្ស៊ីដ៏ធ្ងន់ធ្ងរនៅឡើយ។ កាលពីថ្ងៃទី៨ មេសា ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen ដែលអមដំណើរដោយរដ្ឋមន្ត្រីកិច្ចការបរទេសអឺរ៉ុប និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានធ្វើដំណើរតាមរថភ្លើងទៅជួបផ្ទាល់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅទីក្រុងគៀវ។ កាលពីថ្ងៃទី២៣ មីនា កន្លងទៅ នាយករដ្ឋមន្ត្រីរបស់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួន ៣ផ្សេងទៀត គឺប្រទេសប៉ូឡូញ សាធារណរដ្ឋឆែក និងស្លូវ៉េនី បានធ្វើដំណើរទៅទីក្រុងគៀវ ដោយផ្សងនឹងគ្រោះថ្នាក់ ព្រោះតែរដ្ឋធានីមួយនេះកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៊ី។ អ្នកស្រីប្រធានគណៈកម្មការអឺរ៉ុប បានសន្យាថា សហភាពអឺរ៉ុបសូមគាំទ្រ និងជួយភាគីអ៊ុយក្រែនកាន់តែច្រើនថែមទៀតចាប់ពីពេលនេះតទៅ។ ថ្លែងនៅក្នុងសន្និសីទកាសែតជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប្រធានគណៈកម្មការអឺរ៉ុបរូបនេះនិយាយថា អ្នកស្រីជឿជាក់ថាអ៊ុយក្រែននឹងឈ្នះសង្គ្រាម។ អ្នកស្រីសន្យាថា អ៊ុយក្រែននឹងក្លាយជាសមាជិកសហភាពនៅអឺរ៉ុប។ ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមប្រតិភូសហភាពអឺរ៉ុបបានប្រកាសផ្តល់ថវិកាបន្ថែម ៥០០លានអឺរ៉ូសម្រាប់ឲ្យអ៊ុយក្រែនអាចទិញអាវុធ។ ជាមួយគ្នានេះ […] The post តើជំនួបផ្ទាល់មេដឹកនាំអឺរ៉ុបនិងអង់គ្លេសជាមួយអ៊ុយក្រែនបង្ហាញអ្វីខ្លះទៅលោក ពូទីន? appeared first on The Cambodia Daily Khmer. Read more