newsare.net
អនុប្រធានបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា សព្វថ្ងៃនេលោក ស ខេង៖ អ្នកនយោបាយបច្ចុប្បន្នមានភាពចាស់ទុំដោយមិនបង្កើតសត្រូវស្លាប់រស់នឹងគ្នា
អនុប្រធានបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា សព្វថ្ងៃនេះ ពលរដ្ឋ និងអ្នកនយោបាយខ្មែរមានភាពចាស់ទុំផ្នែកនយោបាយជាងមុន ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់រស់នៅតាមមូលដ្ឋានដោយសារតែនិន្នាការនយោបាយខុសគ្នានោះទេ។ លោកបន្តថា អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរ គឺជាមិត្តនឹងគ្នា គ្រាន់តែមានទស្សនៈគំនិតផ្ទុយគ្នាប៉ុណ្ណោះ ប៉ុន្តែសុទ្ធសឹងតែមានគោលបំណងចង់ឱ្យប្រទេសរីកចម្រើនដូចគ្នា។ ដូច្នេះមិនអាចចាត់ទុកជាតិសាសន៍ខ្លួនឯងជាសត្រូវស្លាប់រស់នោះទេ នេះហើយគឺជាវប្បធម៌ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា នៅក្នុងប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទោះបីជាមានការឈ្លោះទាស់ទែងខ្វែងគំនិតគ្នាទាំងនៅក្នុងអង្គជំនុំណាមួយ ឬនៅក្នុងសភាជាតិខ្លាំងប៉ុនណាក៏ដោយ ក៏មិនមានការចងគំនុំគុំកួននឹងគ្នាដែរ។ លោក ស ខេង បានអំពាវនាវឱ្យអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ នាំគ្នាចូលរួមគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះដោយគ្មានការរើសអើងនិន្នាការនយោបាយ។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា កំពុងរងការរឹតត្បិតសេរីភាពពីរដ្ឋាភិបាលកម្ពុជាដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily ថា ការលើកឡើងរបស់អនុប្រធានបក្សកាន់អំណាច លោក ស ខេង បង្ហាញពីភាពចាស់ទុំនយោបាយរបស់គាត់ ដែលពលរដ្ឋខ្មែរអាចទទួលយកបាន។ […] The post លោក ស ខេង៖ អ្នកនយោបាយបច្ចុប្បន្នមានភាពចាស់ទុំដោយមិនបង្កើតសត្រូវស្លាប់រស់នឹងគ្នា appeared first on The Cambodia Daily Khmer. Read more