newsare.net
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា បួងសួងសុំឲ្យពលរដ្លោក កឹម សុខា បួងសួងឲ្យពលរដ្ឋចៀសផុតពីគ្រោះថ្នាក់ខណៈលោក ហ៊ុន សែន ប្ដេជ្ញាការពារសន្តិភាព
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា បួងសួងសុំឲ្យពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ចៀសផុតពីគ្រោះថ្នាក់នៃជម្លោះគ្រប់បែបយ៉ាង ជាពិសេសស្មារតីពង្រឹង និងពង្រីកសាមគ្គីភាពជាតិខ្មែរ និងខ្មែរ ដែលជាកត្តាជួយទប់ស្កាត់នូវគ្រោះវិបត្តិនានាដល់ប្រទេសជាតិ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ថា ពលរដ្ឋខ្មែរគ្រប់រូបគឺជាម្ចាស់លើជោគវាសនាអនាគតនៃប្រទេសជាតិរបស់ខ្លួន និងមានឱកាសក្នុងការរស់នៅដោយសុខដុមរមនា មានសិទ្ធិសេរីភាព និងទទួលបាននូវផលប្រយោជន៍ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយប្រកបដោយសមធម៌ និងយុត្តិធម៌ ដែលជាគ្រឹះនៃសន្តិភាពដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។ លោក កឹម សុខា បន់ស្រន់សុំពរជ័យទេវតាឆ្នាំថ្មីជួយអភិបាលរក្សាប្រទេសកម្ពុជា និងពលរដ្ឋខ្មែររួចផុតពីគ្រោះធម្មជាតិ ជំងឺរាតត្បាតទាំងឡាយ ជាពិសេសសូមឲ្យចៀសផុតពីគ្រោះថ្នាក់នៃជម្លោះក្នុងពិភពលោក និងក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ និងសូមឲ្យមាតុភូមិកម្ពុជាអមតៈ ដែលជារបស់ខ្មែរគ្រប់គ្នាទទួលបាននូវឯករាជភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិពិតប្រាកដ។ ការបន់ស្រន់នេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរកំពុងត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ នេះ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនកាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ពីបទក្បត់ជាតិតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឃុំខ្លួននៅមន្ទីរឃុំឃាំងត្រពាំងផ្លុង […] The post លោក កឹម សុខា បួងសួងឲ្យពលរដ្ឋចៀសផុតពីគ្រោះថ្នាក់ខណៈលោក ហ៊ុន សែន ប្ដេជ្ញាការពារសន្តិភាព appeared first on The Cambodia Daily Khmer. Read more