newsare.net
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី និងជាកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន ម៉ាលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតគាំទ្រឪពុកខ្លួនធ្វើនាយករដ្ឋមន្ត្រីបន្ត
បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី និងជាកូនប្រុសច្បងរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រឪពុករបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្តទៀត ដើម្បីអាចដឹកនាំកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងកាន់តែខ្លាំងជាងពេលបច្ចុប្បន្ន។ លោក ហ៊ុន ម៉ាណែត បានអះអាងនៅក្នុងពិធីសម្ពោធកុដិមួយកន្លែងក្នុងវត្តព្រៃតុម្ព ខេត្តកំពត កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ថា ឪពុករបស់លោកតែងគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយតែងនៅក្បែរពលរដ្ឋខ្មែរគ្រប់ពេលវេលាទាំងអស់។ លោក ហ៊ុន ម៉ាណែត អះអាងថា ឪពុករបស់លោកបាននាំមកនូវសន្តិភាពពេញលេញជូនពលរដ្ឋ និងប្រទេសកម្ពុជាទាំងមូល ដោយការការពារមិនឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ដែលជាស្នាដៃក្នុងការស្វែងរកសិទ្ធិសេរីភាពជូនពលរដ្ឋឱ្យរស់នៅក្នុងសុខសន្តិភាព និងពោរពេញដោយក្តីសង្ឃឹមទៅអនាគត។ កូនប្រុសមេដឹកនាំក្រាញអំណាចរូបនេះបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាពជាង ៤០ឆ្នាំកន្លងមក កម្ពុជាមានស្ថិរភាពបរិបូរណ៍ដែលបាននាំមកនូវការអភិវឌ្ឍយ៉ាងច្រើននៅទូទាំងប្រទេស។ លោកបន្ថែមថា សុខសន្តិភាពនេះហើយដែលបានផ្តល់នូវឱកាសឱ្យពលរដ្ឋខ្មែរអាចធ្វើបុណ្យ សន្សំកុសលរួមគ្នាប្រកបដោយភាពសប្បាយរីករាយ និងដោយគ្មានភាពភ័យខ្លាច។ ការអះអាងនេះ ធ្វើឡើងស្របពេលដែលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កាន់តែខិតជិតចូលមកដល់ ដែលនឹងប្រព្រឹត្តនៅដើមខែមិថុនា ខាងមុខនេះ។ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ មេសា នេះថា ការបោះឆ្នោតនៅពេលខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅតាមមូលដ្ឋាន មិនមែនជាការបោះឆ្នោតដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ […] The post លោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋបោះឆ្នោតគាំទ្រឪពុកខ្លួនធ្វើនាយករដ្ឋមន្ត្រីបន្ត appeared first on The Cambodia Daily Khmer. Read more