newsare.net
ប្រធានសហភាពសហជីពកម្ពុជា អះអាងថា ប្រសិនបើបដិវត្តន៍កើតមាននៅកម្ពុជាមែន គឺដោយសារតអ្នកឃ្លាំមើលថាបើបដិវត្តន៍កើតឡើងមែន គឺដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ
ប្រធានសហភាពសហជីពកម្ពុជា អះអាងថា ប្រសិនបើបដិវត្តន៍កើតមាននៅកម្ពុជាមែន គឺដោយសារតែការដឹកនាំមិនត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលសព្វថ្ងៃនេះបានបង្កើតនូវអំពើអយុត្តិធម៌លើពលរដ្ឋខ្លួនឯងសឹងទូទាំងប្រទេសទៅហើយនោះ។ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៨ មេសា ថា បើរដ្ឋាភិបាលកម្ពុជាដឹកនាំឱ្យមានភាពសម្បូរសប្បាយសម្រាប់ពលរដ្ឋខ្លួនឯងនោះ គ្មានពលរដ្ឋណាម្នាក់ចង់ដូររបៀបដឹកនាំដែលធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនោះទេ ប៉ុន្តែការរើបម្រះរបស់ប្រជាជន គឺដោយសារតែពួកគាត់មិនអាចរស់នៅក្នុងការគាបសង្កត់ក្នុងរបបដឹកនាំតាមបែបជិះជាន់ប៉ុណ្ណោះ។ លោក រ៉ុង ឈុន លើកឡើងថា នៅពេលដែលពលរដ្ឋរស់ក្នុងប្រទេសដែលមានសន្តិភាពពិតប្រាកដ និងមានសុភមង្គលពេញលេញហើយនោះ ទោះអ្នកនយោបាយណាហៅពួកគាត់ឱ្យចេញទៅធ្វើបដិវត្តន៍ពណ៌ ក៏ពួកគាត់មិនទៅដែរ ព្រោះថាប្រជាជនខ្មែរមិនអាចយកភាពសុខដុមរមនានៃប្រទេសជាតិរបស់ពួកគាត់ដែលកំពុងរស់នៅដោយមានភាពយុត្តិធម៌ ការគោរពច្បាប់ត្រឹមត្រូវ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ទៅដូរនឹងល្បែងភ្នាល់ឈ្នះចាញ់របស់អ្នកនយោបាយនោះឡើយ។ ប្រធានសហភាពសហជីពកម្ពុជារូបនេះដាស់តឿនថា បដិវត្តន៍ពណ៌អាចនឹងកើតឡើងយ៉ាងផុយស្រួយ ប្រសិនបើមេដឹកនាំកម្ពុជានៅតែមិនអាចធ្វើឱ្យសង្គមកម្ពុជាក្លាយទៅជាប្រទេសមួយដែលមាននីតិរដ្ឋពិតប្រាកដ។ លោកថា សង្គមជាតិមួយដែលគ្មានច្បាប់គ្រប់គ្រង នឹងក្លាយទៅជាសង្គមអណាធិបតេយ្យ ហើយភាពអណាធិបតេយ្យនេះកើតមានឡើងដោយសារតែអ្នកដឹកនាំអនុវត្តបទបញ្ជា ជាជាងអនុវត្តច្បាប់។ ការអះអាងរបស់ប្រធានសហភាពសហជីពកម្ពុជានេះ ធ្វើឡើងស្របពេលដែលមេដឹកនាំខ្មែរលោក ហ៊ុន សែន តែងគំរាមតាមកម្ទេចមិនរើសមុខអ្នកដែលបង្កសកម្មភាពឱ្យមានចលនាបដិវត្តពណ៌នៅកម្ពុជា ដើម្បីផ្តួលរំលំរដ្ឋាភិបាលឯកបក្សរបស់លោក។ ចំណែកអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា […] The post អ្នកឃ្លាំមើលថាបើបដិវត្តន៍កើតឡើងមែន គឺដោយសារតែការដឹកនាំរបស់រដ្ឋាភិបាលមិនត្រឹមត្រូវ appeared first on The Cambodia Daily Khmer. Read more