newsare.net
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីតុលាការបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី
សាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដោយមិនបានបញ្ជាក់ពីមូលហេតុ បើទោះបីជារូបលោកមិនត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យក៏ដោយ។ បើតាមពាក្យស្នើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ដែលដាក់ទៅតុលាការកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា កន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមិនបានសម្រេចដាក់រូបលោកបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយដីកាសម្រេចដោយឡែកនោះទេចាប់តាំងពីចៅក្រមចេញដីកាដំណោះស្រាយបញ្ជូនសំណុំជំនុំជម្រះ។ នៅក្នុងពាក្យស្នើសុំដដែល បានលើកឡើងថា លោកបានដាក់សំណើទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ ដើម្បីស្នើសុំលិខិតឆ្លងដែនទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងមុខរបរផ្ទាល់ខ្លួន ស្របពេលដែលលោកមិនត្រូវបានដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យតាមផ្លូវតុលាការ និងក្នុងកម្រិតនីតិវិធីជាបន្តទៀត។ លោកក៏បានស្នើទៅតុលាការសុំលិខិតឆ្លងដែន ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារនៅប្រទេសវៀតណាមផងដែរ ក្នុងពេលដែលប្រទេសវៀតណាម អនុញ្ញាតឱ្យជនបរទេសចូលប្រទេសឡើងវិញបន្ទាប់ពីមានការហាមឃាត់នៅក្នុងអំឡុងមានការរាតត្បាតនៃជំងឺកូវីដ-១៩ កន្លងមក។ បន្ថែមពីនេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក បានអញ្ជើញរូបគាត់ទៅចូលរួមកម្មវិធីមហាសន្និបាតពិភពលោកនាថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ខាងមុខនេះ ដោយសារបច្ចុប្បន្ន រូបលោកជាអ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងខ្មែរក្រោម និងអ្នកសារព័ត៌មានព្រៃនគរ ដែលជាបណ្ដាញផ្សព្វផ្សាយរបស់ខ្មែរកម្ពុជាក្រោម ដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន។ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ស្នើទៅចៅក្រមឱ្យផ្ដល់លិខិតឆ្លងដែនដល់រូបលោកដើម្បីរក្សាតុល្យភាព ព្រមទាំងជៀសវាងផលអវិជ្ជមានផ្សេងៗក្នុងដំណើរការក្ដី ជួយសម្រួលដល់ការងារប្រចាំថ្ងៃ ជាពិសេសកិច្ចការដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍យុត្តិធម៌នៃរឿងក្ដីឡើយ។ ក្នុងលិខិតជូនដំណឹងដីកាសម្រេចចុះថ្ងៃទី៧ ខែមេសា […] The post តុលាការបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី appeared first on The Cambodia Daily Khmer. Read more